30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០០,៤៥៧
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៥០,១៧៧
សរុប ៣៨៣,៧៣៦,៨៧០
អានអត្ថបទ
ផ្សាយ : ២០ សីហា ឆ្នាំ២០២២ (អាន: ២៣,៨១៧ ដង)

សម្ដេច​ព្រះ​មហាសុមេធាធិបតី ហួត តាត សម្ដេច​ព្រះ​សង្ឃ​រាជ នៃ​គណៈ​មហា​និកាយ



ស្តាប់សំឡេង
 
សម្ដេច​ព្រះ​មហា​សុមេធា​ធិបតី ហួត តាត សម្ដេច​​ព្រះ​សង្ឃ​​រាជ នៃ​គណៈ​​មហា​និកាយ ជា​សម្ដេច​​​ព្រះ​សង្ឃ​​រាជ​អង្គ​​ទី​៥ នៃ​គណៈ​​មហា​និកាយ នៃ​ព្រះ​រា​ជា​ណា​ចក្រ​​កម្ពុជា ហើយ​ត្រូវ​បាន​ចាត់​ទុក​ជា​មហា​​បុរស​​ខ្មែរទី២។

សម្តេច​ព្រះ​​មហា​សុមេ​ធាធិ​បតី​ ហួត ​តាត ​ជា​សមា​ជិក​​គណៈ​កម្មកា​រ​​រៀបចំ និង ពិនិត្យ​វ​ចនា​នុក្រម​​ខ្មែរ និង ជា​អ្នក​​មាន​​ចំណែក​​គុណូប​ការៈ​ដ៏​សំខាន់​​ក្នុង​​ព្រះពុទ្ធ​សាសនា អក្សរសាស្ត្រ ប្រពៃណីជាតិ​, វិទ្យាស្ថាន​​ពុទ្ធ​សា​សន​​បណ្ឌិត្យ និង សាលា​​បាលី​​ជាន់ខ្ពស់ ហើយព្រះអង្គ​ជា​ក​ល្យា​ណមិត្ត និង សហ​ការី​របស់​​សម្តេច​សង្ឃរាជ​​មហា​បុរស​​ខ្មែរទី១ ជួន ណាត ។​

 

សម្ដេចសង្ឃរាជ ហួត តាត និមន្ដមកដល់កន្លែងតាំងពិពណ៌ពុទ្ធសាសនា (ភ្នំពេញ ១៩៥១)

សម្ដេចព្រះប្រមុខរដ្ឋទ្រង់ប្រគេនគ្រឿងឥស្សរិយយស មហាសិរីវឌ្ឍន៍សុវត្ថារា ចំពោះសម្ដេចព្រះពោធិវ័ង្ស ហួត តាត

សម្ដេចសង្ឃរាជ ជួន ណាត, ហួត តាត និង កញ្ញា ការបឺឡែស (កូសាំងស៊ីន ឆ្នាំ ១៩៣៩)

ជាតិ​បរិច្ឆេទ (កំណត់​អំពី​ជាតិ)
សម្ដេច​ព្រះ​សង្ឃរាជ ទ្រង់​ប្រសូត នៅ​ថ្ងៃ​អាទិត្យ ១៥​កើត ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៤៣៥ គ.ស.​១៨៩២ នៅ​ភូមិ​ផ្សារ​ឧដ្ដុង្គ ខេត្ត​កំពង់ស្ពឺ។ បិតា​នាម ហុក សេង ហៅ ហួត មាតា​នាម ង៉ែត។

ការ​សាង​ព្រះ​ផ្នួស
ព្រះ​ជន្មាយុ​បាន​៧​ឆ្នាំ បាន​ទៅ​រៀន​អក្សរ​សាស្ត្រ លេខ​នពន្ត ក្នុង​សំណាក់ ព្រះ​ធម្ម​ឃោសាចារ្យ មាស។ ព្រះ​ជន្មាយុ​បាន​១៣​ឆ្នាំ បួស​ជា​សាមណេរ នៅ​ក្នុង​សំណាក់​ព្រះ​ធម្ម​ឃោសាចារ្យ។ ព្រះ​អង្គ​បាន​សិក្សា ព្រះ​បរិយត្តិធម៌ ក្នុង​សំណាក់​ព្រះ​ធម្មលិខិត ស៊ូ។ ព្រះ​ជន្មាយុ​បាន​២១​វស្សា នៅ​ឆ្នាំ​ជូត ព.ស.​២៤៥៦ គ.ស.​១៩១២ បាន​ឧបសម្បទា​ក្នុង​ពុទ្ធ​សីមា​វត្ត​ឧណ្ណាលោម ក្នុង​សំណាក់​សម្ដេច​ព្រះ​សង្ឃរាជ និល ទៀង ជា​ព្រះ​ឧបជ្ឈាយ៍។ ព្រះ​សមណ​ស័ក្ដិ ព្រះ​ជន្មាយុ​បាន​៥៧​វស្សា នៅ​ឆ្នាំ ជូត ព.ស.​២៤៩២ គ.ស.​១៩៤៨ ព្រះ​អង្គ​បាន​ទទួល​សមណស័ក្ដិ​ជា ព្រះពោធិវ័ង្ស។ ព្រះ​ជន្មាយុ​បាន​៧៣​វស្សា នៅ​ឆ្នាំ​​រោង ព.ស.​២៥០៨ គ.ស.​១៩៦៤ ព្រះ​អង្គ​បាន​ទទួល​សមណ​ស័ក្ដិ​ជា សម្ដេច​ព្រះ​​ពោធិវ័ង្ស ​តាម​ព្រះ​រាជ​ក្រឹត្យ​លេខ ២៤ រ.វ. ចុះ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​១៩៦៤។ ព្រះ​ជន្មាយុ​បាន​៧៨​វស្សា នៅ​ឆ្នាំ​រកា ព.ស.​២៥១៣ គ.ស.​១៩៦៩ ព្រះ​អង្គ​បាន​ឡើង​សមណស័ក្ដិ​ជា សម្ដេច​ព្រះ​មហាសុមេធាធិបតី ព្រះ​សង្ឃ​នាយក គណៈ​មហា​និកាយ។ ព្រះ​ជន្មាយុ​បាន​៧៩​វ​ស្សា នៅ​ឆ្នាំ​ច ព.ស.​២៥១៤ គ.ស.​១៩៧០ ព្រះ​អង្គ​បាន​ទទួល​សមណស័ក្ដិ​ជា សម្ដេច​ព្រះ​មហា​សុមេធាធិបតី ព្រះ​សង្ឃ​រាជ គណៈ​មហា​និកាយ ពី​ឯក​ឧត្ដម ចេង ហេង ប្រធាន​សភា​ជាតិ។

ស្នាព្រះហស្តនិពន្ធ
ព្រះពុទ្ធសាសនានៅប្រទេសកម្ពុជាសង្ខេប (គ.ស. ????) ការសិក្សាខាងព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ក្នុងសម័យបុរាណនឹងសម័យបច្ចុប្បន្ន(ចុះផ្សាយក្នុងទស្សនាវដ្ដីពន្លឺពុទ្ធចក្រលេខ២ ថ្ងៃទី១ ខែមេសា គ.ស.១៩៦១)

អំពីប្រាសាទខ្លះនៅទីអង្គរ​ (១៩២៨)
ស្នាព្រះហស្តនិពន្ធជាច្រើន(រាប់ឈ្មោះនៅក្នុងអត្ថបទ"ជីវប្រវត្តិសម្ដេចព្រះពោធិវ័ង្ស ហ. តាត" ចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជសុរិយាឆ្នាំទី៣៨ ខែមិថុនា គ.ស.១៩៦៦) ទស្សនៈ ក្នុង​ពេល​រស់​នៅ​​ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ​ដែល​មាន​ប្រយោជន៍​កុំ​សំចៃ​កម្លាំង​ទុក​ឡើយ​ ព្រោះ​កម្លាំង​នោះ​បើ​ឲ្យ​នៅ​ស្ងៀម​គង់​តែ​ត្រូវ​រិល​រេច​ថយ​ចុះ​រាល់​ពេល​ដោយ​អំណាច​ជរា។ សម្តេច ហួត តាត

ព្រះ​ទិវង្គត
ក្នុង​ឆ្នាំ​ថោះ ព.ស.​២៥១៩ គ.ស.​១៩៧៥ ព្រះ​អង្គ​បាន​ចូល​ទិវង្គត ក្នុង​ព្រះ​ជន្មាយុ​៨៤​វស្សា។ ឯកសារ​ពីរ​បាន​បញ្ជាក់​មូលហេតុ​នៃ​ការ​ចូល​ទីវង្គត​របស់​ព្រះអង្គ មួយ​បាន​បញ្ជាក់​ថា ព្រះអង្គ​ត្រូវ​បានពួក​ទមិឡ​ឥត​សាសនាធ្វើ​ឃាត​នៅ​ក្រោយ​ក្រសួង​ឃោសនាការ ក្រោយ​ពេល​ដែល​ព្រះអង្គ​ផ្សាយ​សម្លេង​ទាក់​ទង​​នឹង​ការ​ផ្សះផ្សារជាតិ​ក្រោយ​សង្គ្រាម​បញ្ចប់។ ឯកសារ​មួយ​ផ្សេង​ទៀត​បាន​បញ្ជាក់​ថា ព្រះអង្គ​ត្រូវ​បាន​ជន្លៀស​ជាមួយ​បណ្តា​ជន​ផ្សេង​ទៀត​ទៅ​កាន់​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ។

ឯកសារយោង
សៀវភៅ​របស់​ភិក្ខុ​បញ្ញា​វិមលោ លឹម​ វាសនា ចៅ​អធិការ​វត្ត​ស្ដី​ទី អង្គ​ប្រិយ​សិរី​មាន​ជ័យ
សម្តេចព្រះ​មហាសុមេធាធិបតី សង្ឃ​រាជ ហួត តាត មហា​បុរស​ទី​២

ប្រភព wikipedia
ដោយ​៥០០០​ឆ្នាំ​

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១១,៥៨៣ ដង)
ព្រះ​អង្គ​ម្ចាស់​អភយ​រាជ​កុ​មារ​
ផ្សាយ : ១៤ កុម្ភះ ឆ្នាំ២០២៤ (អាន: ២០,៧៨៩ ដង)
វីដេអូអត្ថាធិប្បាយអំពីមាឃ​បូជា
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២៣ (អាន: ១០,៧២៨ ដង)
កិច្ចកពុទ្ធបរិស័ទគួរបដិបត្តិក្នុងពិធីបុណ្យវិសាខបូជា
ផ្សាយ : ១១ មិថុនា ឆ្នាំ២០១៦ (អាន: ៥,០២១ ដង)
ប្រវត្តិ​របស់​ព្រះ​មហា​នាម​សក្យ​ឧ​បាសក​
ផ្សាយ : ១២ មិថុនា ឆ្នាំ២០១៩ (អាន: ១៧,៣៣៥ ដង)
ជីវ​ប្រ​វត្តិ​របស់​នាយ​កេសី​ឧ​បាសក
ផ្សាយ : ២៥ សីហា ឆ្នាំ២០២១ (អាន: ៩១,១៧៧ ដង)
ជីវប្រវត្តិសង្ខេប​ ព្រះ​ធម្ម​វិបស្សនា សំ ប៊ុនធឿន
ផ្សាយ : ១៦ កុម្ភះ ឆ្នាំ២០២៣ (អាន: ៦០,៦២៦ ដង)
ប្រវត្តិបុណ្យវិសាខបូជាសង្ខេប
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.36
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿