30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២១,៣២៣
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៥៧១,៩៤១
សរុប ៣៨៩,៦៥៤,៤២៥
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៦២៣ ដង)

រឿង​មហ​ល្លក​ឧ​បា​សិ​កា​



ស្តាប់សំឡេង
 
រឿង​មហ​ល្លក​ឧ​បា​សិ​កា​
(​ ចាក​ កុ​. តិ. )
( សង្គ​ហ​ធម៌​ជា​ពូជ​នៃ​សេច​ក្តី​រាប់​អាន​ក្នុង​លោក​ )

កាល​ព្រះ​សម្ពុ​ទ្ធ​ប​រម​គ្រូ​ គង់​ចាំ​ព្រះ​វស្សា​នៅ​វត្ត​ជេត​ពន​ នា​ក្រុង​សាវ​ត្ថី​ ដល់​ពេល​ចេញ​វស្សា​​ហើយ​ថ្មីៗ ម​ហា​ពុទ្ធ​ប​រិ​ស័ទ​ នាំ​គ្នា​ថ្វាយ​ទាន​ដល់​ព្រះ​សង្ឃ​ មាន​ព្រះ​ពុទ្ធ​ជា​ប្រ​ធាន​ គឺ​ចែក​ព្រះ​ភិក្ខុ​សង្ឃ​ដល់​គ្នា​នឹង​គ្នា  មួយ​អង្គ​ ២ អង្គ​ ម្នាក់​យក​ទៅ​ប្រ​គេន​ចង្ហាន់​ឯ​ផ្ទះ​រៀង​ៗ​ខ្លួន​ នៅ​សល់​ម​ហ​ល្លក​ឧ​បា​សិកា​ (​យាយ​ឧ​បា​សិកា​) ម្នាក់​ទៅ​ក្រោយ​គេ​ រក​និមន្ត​លោក​មិន​បាន​ ព្រោះ​ឥត​សល់​ នៅ​តែ​ព្រះ​សា​រី​បុត្រ​ ១ ព្រះ​អង្គ​កំ​ពុង​មាន​កិច្ច​រ​វល់​ ការ​រក​សង្ឃ​មិន​ហ៊ាន​ទៅ​និមន្ត​ឲ្យ​​ ក៏​បង្គាប់​ម​ហ​ល្ល​ឧ​បា​សិ​កា​នោះ​ ឲ្យ​ទៅ​និមន្ត​ខ្លួន​ឯង​ គ្រាន់​តែ​យាយ​នោះ​ទៅដល់​ ព្រះ​សារី​បុត្រ​ លោក​ហុច​បាត្រ​ឲ្យ​​ ទើប​និ​មន្ត​លោក​ទៅ​ខ្ទម​រ​បស់​គាត់​ ស្ពាយ​បាត្រ​ដើរ​ពី​ក្រោយ​លោក​ទៅ​ គួរ​ឲ្យ​អស្ចារ្យ​ព្រឺ​រោម​ពន់​ពេក​ ត្បិត​យាយ​នោះ​ជា​មនុស្ស​ក្រ​ កំ​ព្រី​កំ​ព្រា​ឥត​កូន​ចៅ​ រស់​នៅ​ដោយ​សារ​អ្នក​ផង​គេ​ឲ្យ​ ។

ម​ហា​ពុទ្ធ​ប​រិ​ស័ទ​ ផ្អើល​ជ្រួល​ច្រ​បល់​ តាម​មើលយាយ​ដែល​ស្តាយ​បាត្រ​តាម​ព្រះ​សារី​បុត្រ​ ដំ​ណឹង​នោះ​ ក៏​ជ្រាប​ដល់​ព្រះ​បាទ​បសេន​ទិ​កោសល​ ព្រះ​អង្គ​មាន​សេច​ក្តី​ជ្រះ​ថ្លា​ បាន​ប្រើ​រាជ​បុ​រស​យក​ភោជន៍​ដ៏​មាន​ឳ​ជា​រស​ និង​សំ​ពត់​សាដក​១ ប្រាក់​១ ពាន់​ក​ហា​ប​ណៈ​ ព្រះ​រាជ​ទាន​ឲ្យ​យាយ​ឧ​បា​សិ​កា​នោះ ហើយ​បង្គាប់​ឲ្យ​រាជ​បុរស​​ប្រាប់​យាយ​នោះ​ថា​ គ្រឿង​ប​ណ្តាការ​នេះ​ជា​ព្រះ​រាជ​ទ្រព្យ​ព្រះ​បាទ​ប​សេន​ទិ​កោស​ជូនដល់​យាយ​ ឲ្យ​យាយ​ផ្លាស់សំពត់​ចាស់​រ​ហែក​នោះ​ចេញ​ ស្លៀក​សំ​ពត់​សា​ដក​ថ្មី​នេះ​​ ហើយ​ចូរ​ចាត់​ចែង​ទាន​ចុះ ។

ចំ​ណែក​​ខាង​ម​ហា​អ​នា​ថ​បិណ្ឌិកសេដ្ឋី​ ចុ​ឡ​អ​នាថបិណ្ឌិក​ នាង​វិ​សាខា​មហា​ឧ​បា​សិកា​ បាន​ឲ្យ​សំ​ពត់​សា​ដក ​និង​ប្រាក់​ ១​ពាន់​ៗ ក​ហា​ប​ណៈ​ម្នាក់​ដល់​យាយ​នោះ​ ពុទ្ធ​ប​រិ​សទ័ដ​ទៃ​ទៀត​ បាន​ឲ្យ​ប្រាក់​ ១​រយ​ក​ហា​ប​ណៈ​ក៏​មាន​ ២រយ​ក៏​មាន​ តាម​សទ្ធា​រៀងៗ​ខ្លួន​ ក្នុង​ពេល​ព្រឹក​ទល់​នឹង​ថ្ងៃ​ត្រង់​ ពេល​ប្រ​គេន​ចង្ហាន់​​ លោក​យាយ​ឧ​បា​សិ​កា​គាត់​បាន​ទទួល​ប្រាក់​ចំ​នួន​ ១ សែន​ក​ហា​ប​ណៈ ។

យាយ​ឧបាសិ​កា​ បាន​រៀប​ចាត់​ចែង​ដាំ​ស្ល​ ប្រ​គេន​ព្រះ​សារី​បុត្រ​ឆាន់​យ៉ាង​ឆ្ងាញ់​ពិ​សារ​ ឆ្អែត​ប​រិ​បូរណ៍ លុះ​ធ្វើ​ភត្តហើយ​ ទើប​ព្រះ​សារី​បុត្រ​ លោក​សំដែង​នូវ​ភត្តា​នុ​មោ​ទ​នា​សរ​សើរ​អំ​ពី​ផល​ទាន​ តាម​លំ​នាំ​ព្រះ​ពុទ្ធ​សាសនា​ យាយ​ឧ​បា​សិ​កា​ ក៏​បាន​សម្រេច​ដល់​សោ​តា​បត្តិ​ផល​ក្នុង​ពេល​នោះ​ ព្រះ​សា​រី​បុត្រ​ លោក​និ​មន្ត​ទៅ​លំ​នៅ​រ​បស់​លោក​វិញ​ ។

ពេល​ថ្ងៃ​រ​សៀល​ ភិក្ខុ​សង្ឃ​ប្រ​ជុំ​ក្នុង​ធម្ម​ស​ភា​ សរ​សើរ​គុណ​ព្រះ​សារី​បុត្រ​ និង​សំ​ណាង​របស់​យាយ​ឧ​បាសិ​កា​គ្រប់ៗ​អង្គ​ ភិក្ខុ​ខ្លះ​ថា​ កោត​តែ​ព្រះ​សារី​បុត្រ​ត្ថេរ​​ ​លោក​មិន​ខ្ពើម​យាយ​នោះ​សោះ​ ។

ដំ​ណឹង​នេះ​ជ្រាប​ដល់​ព្រះ​សម្ពុទ្ធ​ ព្រះ​អង្គ​និ​មន្ត​មក​កាន់​ធម្ម​ស​ភា​ត្រាស់​ថា​ យាយ​ឧ​បា​សិ​កា​ និង​សា​រី​បុត្រ​ជា​ធម្ម​សេ​នា​ប​តី​របស់​ត​ថា​គត​នេះ​ ធ្លាប់​ជួយ​សង្គ្រោះ​គ្នា​ជា​យូរ​យារ​ច្រើន​ជាតិ​ណាស់​មក​ហើយ​ លោក​មិន​ខ្ពើម​រ​អើម​ទេ​ ។ ភិក្ខុ​ទាំង​នោះ​ អា​រា​ធ​នា​ឲ្យ​ព្រះ​អង្គ​នាំ​អតី​ត​និ​ទាន​មក​សំ​ដែង​ ទើប​ព្រះ​សម្ពុទ្ធ​សំ​ដែង​ថាៈ

កាល​កន្លង​យូរ​ណាស់​ហើយ​ ព្រះ​បាទ​ព្រហ្ម​ទត​សោយ​រាជ្យ​ក្នុង​ពា​រាណ​សី​ កាល​នោះ​ព្រះ​ពោធិសត្វ​កើត​ជា​ឈ្មួញ​សេះ​នៅ​ឧត្តរាបថ​ជន​បទ​ បាន​នាំ​សេះ​ ៥០០ ទៅ​លក់​ក្នុង​ក្រុង​ពា​រាណ​សី​ មាន​ឈ្មួញ​ ៥០០​ នាក់​ទៀត​នាំសេះ​ទៅ​លក់​មុន​ ទៅ​ដល់​ពាក់​កណ្តាល​ផ្លូវ​ ឃើញ​ភូមិ​ចាស់​មួយ​ស្ងាត់​ជ្រ​ងំ​ មាន​តែ​យាយ​ចាស់​ម្នាក់​ នៅ​អា​ស្រ័យ​នឹង​ភូមិ​នោះ​ក៏​សុំ​ជួល​ផ្ទះ​យាយ​ចាស់​នោះ​សំ​ណាក់​ ដល់​យប់​ជ្រៅ​​ មេ​សេះ​មួយ​សម្រាល​កូន​ឈ្មោល​​ ជា​សេះ​សិ​ន្ធ​វៈ​ តែ​ឈ្មួល​ទាំង​នោះ​មិន​ស្គាល់​ ។ ដល់​ពេល​នាំ​សេះ​ធំៗ ចេញ​ពី​ផ្ទះ​យាយ​នោះ​ទៅ ​​កូន​សេះ​នោះ​មិន​ព្រម​ទៅ ទើប​យាយ​គាត់​សុំ​ថា​ កូន​សេះ​នេះ​ឲ្យ​ជា​ឈ្នួល​ផ្ទះ​ខ្ញុំ​ចុះ​ នាយ​ឈ្មួញ​ព្រម​ឲ្យ​ យាយ​ចាស់​ក៏​ចិញ្ចឹម​ហៅ​ថា​កូន​ៗ​ សេះ​នោះ​ ក៏​ស្រ​លាញ់​យាយ​នោះ​វិញ​ដូចម្តាយ​ គាត់​ឲ្យ​កន្ទក់​ស៊ី​ កូន​សេះ​ក៏​ចេះ​តែ​ស៊ី​យ៉ាង​ឆ្ងាញ់​ពិ​សា ។

ថ្ងៃ​ក្រោយ​មក​​ ព្រះ​ពោ​ធិ​សត្វ​នាំ​សេះ​ ៥០០ រយ​ទៅ​ឈប់​សំណាក់​នឹង​ផ្ទះ​យាយ​នោះ​​ ឯ​សេះ​ធំៗ ទាំង​៥០០ រយ​មិន​ហ៊ាន​ចូល​ទៅ​ជិត​កូន​សេះ​នោះ​សោះ​ ចេះ​តែ​ខ្លាច​រត់​ចេញ ព្រះ​ពោ​ធិ​សត្វ​រក​មើល​ឃើញ​កូន​សេះ​ នៅ​ក្រោម​ផ្ទះ​យាយ​ ក៏​បាន​ស្គាល់​ច្បាស់​ថា​ កូន​សេះ​នេះ​ជា​សេះ​​សិន្ធ​វៈ​មាន​ឫទ្ធី​ខ្លាំង​ពូកែ​ មាន​តម្លៃ​កាត់​មិន​បាន​ ទើប​សួរទិញ​យាយចាស់នោះ​ៗ​ និយាយ​ថា​ មិន​ដែល​មាន​អ្នក​ណា​លក់​កូន​ឯង​ដូច្នេះ​ ទោះ​បី​ខ្ញុំ​ក្រ​យ៉ាង​ណា​ ក៏រក​កន្ទក់​ក្បាល​អង្កាម​ និង​ស្មៅ​ខ្ចី​ឲ្យ​កូន​ស៊ី​បាន​ដែរ​ ទី​កន្លែង​ដេក​ ខ្ញុំ​ក៏​បោស​រៀប​ចំ​ឲ្យស្អាត​​ដូ​ច​ជា​ដំ​ណេក​ខ្ញុំ​ដែរ​ ។

ព្រះ​ពោ​ធិ​សត្វ​និ​យាយ​លួង​លោម​យាយ​នោះ​ថា​ កូន​សេះ​នេះ​បើ​បាន​មក​ខ្ញុំ​ ឲ្យ​ប​រិ​ភោគ​សុទ្ធ​តែ​ចំ​ណី​អា​ហារ​មាន​ឳជា​រស​ដ៏​ថ្លៃ​ថ្លា​ ទី​កន្លែង​ដេក​ចង​សុទ្ធ​តែ​ពិ​ដាន​ពទ័្ធ​ពន្ធ័ជា​គ្រឿង​លម្អ​ យាយ​ឮ​ដូច្នោះ​ក៏​ព្រម​ឲ្យ ។

លំ​ដាប់​នោះ​ព្រះ​ពោ​ធិ​សត្វ​ យក​ប្រាក់​ ៦​ ពាន់​ក​ហា​ប​ណៈ​ឲ្យ​ដល់​យាយ​គឺ​ ៤ ពាន់​ជា​តម្លៃ​ជើង​ ៤ ឯ ២​ពាន់​ទៀត​ជា​តម្លៃ​ក្បាល​ ១ កន្ទុយ ១ ។ កូន​សេះ​ក្រ​លេក​មើល​មុខ​យាយ​ក៏​ស្រក់​ទឹក​ភ្នែក​ ទើប​យាយ​ស្ទាប​ខ្នង​ប្រាប់​ថា​ កូន​ទៅ​នៅ​នឹង​ឈ្មួញ​នេះ​ចុះ​ ម្តាយ​បាន​ ៦​ ពាន់​ក​ហា​ប​ណៈ​​ល្មម​ចិញ្ចឹម​ពោះ​រស់​ហើយ​ កូន​សេះ​ក៏​ទៅ​ជា​មួយ​ឈ្មួញ​ព្រះ​ពោធិ​សត្វ​នោះ​ទៅ​ ។

ពេល​ព្រឹក​ឡើង​ ព្រះ​ពោ​ធិ​សត្វ​ឲ្យ​រៀប​ចំ​ភោជ្ជនាហារ​ពេល​ព្រឹក​ហើយ​ យក​កូន​សេះ​នោះ​ជិះ​ល្បង​មើល​​កំលាំង​​ បាន​ដឹង​ថា​ ពូ​កែ​អស្ចារ្យ​រក​គូប្រដូច​គ្មាន​ ទើប​យក​កន្ទក់​ទៅ​ដាក់​ឲ្យ​ស៊ី ​កូន​សេះ​នោះ​មិន​ស៊ី ។ ព្រះ​ពោ​ធិសត្វ​សួរ​ថា​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ស៊ី​ កាល​នៅ​ជា​មួយ​យាយ​ចាស់​ចូល​ចិត្ត​ស៊ី​ម្ល៉េះ​ ?​ កូន​សេះ​ប្រាប់​ថា​ កាលនោះ​គេ​មិន​ទាន់​ស្គាល់​ថា​ខ្ញុំ​ជា​សេះ​មាន​ឫទ្ធិ​ ឥ​ឡូវ​គេ​ស្គាល់​អស់​ហើយទើប​ខ្ញុំ​មិន​ស៊ី​ តាំង​ពី​ថ្ងៃ​នេះ​ទៅ​ខ្ញុំ​ស៊ី​តែ​រ​បស់​មាន​ឳ​ជា​រស​ថ្លៃ​ថ្លា​ ។ ព្រះ​ពោធិ​សត្វ​ និយាយ​លួង​លោម​ ហើយ​យក​អា​ហារ​មាន​ឳ​ជា​រស​មក​ឲ្យ​ស៊ី​ រៀប​កម្រាល​ពួក​ចង​ពិ​ដាន​ តុប​តែង​កន្លែង​ឲ្យ​សេះ​នោះ​ដេក​ ។

ថ្ងៃ​មួយ​ព្រះ​បាទ​ព្រហ្ម​ទត្ត​ស្តេច​យាង​ទៅ​ក្បែរ​ទី​នោះ​ ទត​ឃើញ​គេ​រៀប​ចំ​តុប​តែង​ឲ្យ​សេះ​ដេក​ដូច្នោះ​ ទើប​ត្រាស់​សួរ​ព្រះ​ពោ​ធិ​សត្វ​ៗ ទូល​សព្វ​គ្រប់​បាន​ដឹង​ថា​ សេះ​ពូ​កែ​អស្ចារ្យ​ដូច្នេះ​ ទើប​ព្រះ​រាជ​ទាន​ងារ​ ម​ហា​ឧប​រាជ​ដល់​ព្រះ​ពោ​ធិ​សត្វ​ យក​សេះ​នោះ​ទៅ​អភិ​សេក​មង្គល​អស្ស​តរ​​សម្រាប់​ជា​ព្រះ​ទី​នាំង​ រ​បស់​ព្រះ​អង្គ​ទៅ​ហោង ។

កាល​ព្រះ​សម្ពុទ្ធ​ សំ​ដែង​អតីត​និ​ទាន​នេះ​ចប់​ហើយ​ ទ្រង់​ប្រ​ជុំ​ជាតក​ថា​ យាយ​ចាស់​ក្នុង​កាល​នោះ​ គឺយាយ​ឧបា​សិ​កា​នេះ​ឯង​ សេះ​សិន្ធវៈ គឺ​ព្រះ​សារី​បុត្រ​ ព្រះ​បាទ​ពារាណ​សី​ គឺ​ព្រះ​អា​នន្ទ ឯ​ឈ្មួញ​សេះ​ពោ​ធិ​សត្វ​ គឺ​ព្រះ​តថា​គត​នេះ​ឯង ។

បាន​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រ​ជុំ​និទាន​ជាតក


ដោយ​៥០០០​ឆ្នាំ​
 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ១២,៩៣៤ ដង)
ដែល​ឈ្មោះ​ថា​ជា​ទុក្ខ​ហើយ គឺ​មិនមាន​អ្នក​ណា​ប្រាថ្នា​ឡើយ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៥៣,២៤២ ដង)
ការ​ឲ្យ​នូវ​ទី​សេ​នា​សនៈ​ ឈ្មោះ​ថា​ឲ្យ​នូវ​វត្ថុ​គ្រប់​យ៉ាង​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥,៤៨៩ ដង)
ឃើញ​គេ​ស្លូត​ កុំ​ថា​គេ​ខ្លាច​អន់​ជាង​ខ្លួន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៤០៦ ដង)
សត្វ​លោក​ស្រលាញ់ ជីវិត​ខ្លួន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.88
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿