30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៩៨,៩៩១
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៧៤៩,៦០៩
សរុប ៣៨៩,៨៣២,០៩៣
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៧៦១ ដង)

អ្នក​មាន​ប្រា​ជ្ញានិង​មាន​វាសនា​ អាច​រក​ទ្រព្យ​បាន​ងាយ



 
រឿង​ចូ​ឡក​សេដ្ឋី
( ចាក​ អ.​ ចូ.​ )
( អ្នក​មាន​ប្រា​ជ្ញានិង​មាន​វាសនា​ អាច​រក​ទ្រព្យ​បាន​ងាយ )


ក្នុង​កាល​កន្លង​ទៅ​ហើយ​ ព្រះ​ពោធិ​សត្វ​បាន​កើត​ជា​សេដ្ឋី​ឈ្មោះ​ចូ​ឡកៈ នៅ​ក្នុង​ក្រុង​ពា​រាណ​សី​ ជា​អ្នក​ចេះ​ពូ​កែ​ខាង​ការ​ទស្សន៍ទាយ ។ ថ្ងៃ​មួយ​សេដ្ឋី​បាន​ទៅ​គាល់​ព្រះ​រា​ជា​ឃើញ​កណ្តុរ​​ស្លាប់​កណ្តាល​ថ្នល់ ក៏​ចាប់​គន់​គូរ​​ទាយ​ឃើញ​ថា​ បើ​អ្នក​ណា​អាច​យក​កណ្តុរ​នោះ​ទៅ​ធ្វើ​ជំ​នួញ​ នឹង​មាន​ទ្រព្យ​ច្រើន ។

មាន​បុ​រស​កំ​សត់​ម្នាក់​ ជា​សិស្ស​រ​បស់​សេដ្ឋី បាន​ឮ​ហើយ​ រើស​កណ្តុរ​នោះ​ទៅ​លក់​ឲ្យ​អ្នក​ចិញ្ចឹម​ឆ្មា​នៅ​ផ្សារ​បាន​ ១ កាក​ណិក​ ( ១ សេន ) ហើយ​ទិញ​ស្ករ​អំ​ពៅ ដង​ទឹក​១​ ក្អម​ទៅ​ឲ្យ​ដល់​ពួក​មាលា​ការ ដែល​ទើប​មក​អំ​ពី​ព្រៃ ។

ពួក​មាលា​ការ (អ្នក​ក្រងផ្កា)​​ បាន​ឲ្យ​កម្រង​ផ្កា​ម្នាក់​មួយ​ៗ ដល់​គាត់​ៗ លក់​ហើយ​ទិញ​ស្ករ​អំ​ពៅ​ដង​ទឹក១ ក្អម​ យក​ទៅ​ឲ្យ​ពួក​មា​លា​ការ​ក្នុង​ថ្ងៃ​ព្រឹក​ឡើង​ទៀត ។ ពួក​មាលា​ការ​ បាន​ឲ្យ​ឈើ​តូចៗ ដែល​មាន​ផ្កា​ ដល់​គាត់​ពាក់​កណ្តាល​ មិន​យូរប៉ុន្មាន​ គាត់​ក៏​បាន​ប្រាក់​ចំ​នួន​ ៨​ ក​ហា​ប​ណៈ ។

ក្នុង​ថ្ងៃ​មួយ​ទៀត​ មាន​ភ្លៀង​ខ្យល់​ព្យុះ​ខ្លាំង​ ឈើ​ក្នុង​សួន​រ​បស់​ស្តេច​បាក់​ជ្រុះ​គរ​ជា​គំ​នរ​ ឧទ្យានបាន​រើស​ចោល​មិន​អស់​ បុ​រស​កំ​សត់​ ទៅ​សុំ​ស៊ី​ឈ្នួល​រើស​យក​កំ​ទេច​ឈើ​នោះ​ ។ ឧទ្យាន​បាល​ព្រម​ឲ្យ​ គាត់​ក៏​យក​លុយ​​ ទៅ​ទិញ​ស្ករ​អំ​ពៅ​ ជួល​ក្មេង​ដែល​កំ​ពុង​លេង​ល្បែង​ផ្សេង​ៗ ក្មេង​ក៏​មក​ជួយ​ជញ្ជូន​ដាក់​គរ​ក្បែរ​សួន​អស់​ ១ រំ​ពេច ។

ក្នុង​កាល​នោះ​ស្មូន​ឆ្នាំង​រ​បស់​ស្តេច​ បាន​ទិញ​ម៉ៅ​គំ​នរ​ឈើ​នោះ​ចំ​នួន​ ១៦​​ ក​ហា​បណៈ​ និង​ឲ្យ​ភាជ​នៈ​ មាន​ពាង​ជា​ដើម​យ៉ាង​ច្រើន​ ព្រោះ​គំ​នរ​កំ​ទេច​ឈើ​នោះ​គួរ​ដល់​ការ​ដុត​ឆ្នាំង​ ។ រួម​ទឹក​លុយ​តាំង​ពី​កណ្តុរ​មួយ​ មក​ទល់​ត្រឹម​នេះ​បាន​ ២៤​ កហា​ប​ណៈ​ហើយ​ ។

គាត់​ក៏​បាន​ប្រ​កប​មុខ​របរ​ត​ទៅ​ទៀត​ គឺ​យក​ពាង​ទៅ​ដាក់​ជិត​ទ្វារ​នគរ​ ដង​ទឹក​ដាក់​ពេញ​សម្រាប់​ឲ្យ​ពួក​អ្នក​នាំ​ស្មៅ​ ៥០០​ នាក់​ មិន​តែ​ប៉ុណ្ណោះ​គាត់បាន​ទៅ​ជួយ​យក​អា​សារ​ផ្សេងៗ ជា​មួយ​នឹង​ឈ្មួញ​ខាង​ផ្លូវ​ទឹក​ និង​ផ្លូវ​គោគ​ទៀត ។

ថ្ងៃ​មួយ​មាន​ឈ្មួញ​ម្នាក់​ប្រាប់​គាត់​ថា​ ស្អែក​មាន​ឈ្មួញ​សេះ​ម្នាក់​ នឹង​នាំ​សេះ​ ៥០០​​មក​ក្នុង​ទី​នេះ ។ គាត់​បាន​ដឹង​ហើយ​ ទៅ​និ​យាយ​នឹង​អ្នក​នាំ​ស្មៅ​ សុំ​ស្មៅ​គេ​មួយ​បាច់​ ៗ ម្នាក់​បាន​ ៥០០ បាច់​ហើយ​ប្រាប់​​គេ​តាម​ដំ​ណើរ​ គេ​ក៏​ជួយ​សង្រ្គោះ​គាត់​ ទុក​ឲ្យ​គាត់​លក់​ស្មៅ​ឲ្យ​ឈ្មួញ​សេះ​អស់​ ទើប​គេ​លក់​ស្មៅ​គេ​ខាង​ក្រោយ​ ព្រោះ​គាត់​មាន​គុណ​បាន​ដង​ទឹក​ទុក​ឲ្យ​គេ​ផឹក​ ។ ដល់​ឈ្មួ្​ញ​សេះ​មក​ដល់​ គាត់​លក់​ស្មៅ​ ៥០០ បាច់​បាន​១​ ពាន់​ក​ហា​ប​ណៈ ។

ថ្ងៃ​ក្រោយ​មក​ ឈ្មួញ​ជើង​ទឹក​ ប្រាប់​ដល់​គាត់​ថា​ ពីរ​ បី​ថ្ងៃ​ទៀត​​មាន​សំ​ពៅ​ចូល​មក​ គាត់​ទៅ​រក​ជួល​រទះ​​សម្រាប់​ដឹក​ មក​ទុក​ចាំ​នៅ​កំ​ពង់​សំ​ពៅ​អស់​ថ្លៃ​ឈ្នួល​ ៨​ក​ហា​ប​ណៈ​ ហើយ​គាត់​បាន​ជាម្ចាស់​កំ​ពង់​ចំ​ណត លុះ​សំ​ពៅ​មក​ដល់​ គាត់​ម៉ៅ​ឥវ៉ាន់​ក្នុង​សំ​ពៅ​ទាំង​អស់​ ឲ្យ​ចិញ្ចៀន​១​វង់ទៅ​ម្ចាស់​សំ​ពៅ​ដើម្បី​បញ្ចាំ​ចិត្ត​ ។ ក្នុង​ពេល​នោះ​មាន​ឈ្មួញ​ ១​រយ​នាក់​មក​ដណ្តើម​គ្នា​ទិញ​ឥ​វ៉ាន់​ក្នុង​សំ​ពៅ​នោះ​ បាន​ឲ្យ​គាត់​ ១​ សែន​ក​ហា​ប​ណៈ  គឺ​ម្នាក់​ឲ្យ​ ១ ពាន់ៗ សុំ​អង្វរ​គាត់​ឲ្យ​លក់​ឲ្យ​​គាត់​ក៏​លក់​ចែក​ឲ្យ​ទាំង​ ១​រយ​នាក់​ គាត់​ក៏​បាន​ចំ​នេញ​ពី​តម្លៃ​ឥ​វ៉ាន់​ ១​សែន​ក​ហា​បណៈ​ទៀត រួម​ជា​ ២​ សែន ។

បុ​រស​កំ​សត់​កាល​បើ​បាន​ប្រាក់​ ២​ សែន​ក​ហា​ប​ណៈ​ ហើយ​ក៏​រឭក​ដល់​គុណ​សេដ្ឋី​ដែល​ចេះ​ទាយ​ ក៏​យក​ ១​សែន​ក​ហា​បណៈ​ ទៅ​ជូន​សេដ្ឋី​ សេដ្ឋី​ត្រេក​អរ​ណាស់​បាន​រៀប​ផ្សំ​ផ្គុំ​ជា​មួយ​បុត្រី​រ​បស់​ខ្លួន​ លុះ​ឥត​អំ​ពី​សេដ្ឋី ទៅ​គាត់​ក៏​បាន​ទទួល​ងារ​ជា​សេដ្ឋី​ត​ទៅ ។​

បាន​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រ​ជុំ​និ​ទាន​ជា​តក


ដោយ​៥០០០​ឆ្នាំ​

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៥,៣៤៣ ដង)
ព្រះបាទសង្ខចក្រពត្រាធិរាជ និងព្រះពុទ្ធមេត្តយ្យ (ព្រះសិអាមេត្រី) 
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ២,៨០២ ដង)
ការចម្រេីនផ្លូវទៅកាន់ព្រះនិពា្វន
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ១០,១៧៨ ដង)
ដើម​ឈើ​មាត់​ច្រាំង​នឹង​ភ្នំថ្ម​តាន់
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៦,២៩១ ដង)
ពស់​តែង​សក​សំណក​ចាស់​​របស់​ខ្លួន​..
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣,៣៨៦ ដង)
អាការរោគរបស់លោភៈមហារីកចិត្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.27
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿