30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៨១,៧៦៧
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៧៣២,៣៨៥
សរុប ៣៨៩,៨១៤,៨៦៩
អានអត្ថបទ
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ២១,៥៤៥ ដង)

ទោ​សនៃ​ការ​ទ្រុស្រ្ត​មិត្រ និង​គុណ​នៃ​សង្គ​ហ​ធម៌



ស្តាប់សំឡេង
 
រឿង​ឧ​ទិច្ច​តា​បស
( ចាក​ ស. ឯ.)
( ទោ​សនៃ​ការ​ទ្រុស្រ្ត​មិត្រ និង​គុណ​នៃ​សង្គ​ហ​ធម៌ )

ក្នុង​អវស​រ​ដែល​កន្លង​ទៅ​ហើយ​ ព្រះ​បាទ​ព្រហ្ម​ទត្ត​សោយ​រាជ្យ​ក្នុង​ ន​គរ​ពារាណ​សី​ មាន​ព្រះ​រាជ​បុត្រ​ ១ព្រះ​អង្គ​ កាច​ឃោរឃៅ​ ជេរ​ស្តី​ទាត់​ធាក់​គេ​ឯង​ឥត​ហេតុ​ផល​ ពួក​ព្រះ​រាជ​វង្សានុ​វង្ស និង​ប្រ​ជា​ជន​ទាំង​ប្រ​ទេស​ ស្អប់​ខ្ពើម​ព្រះ​រាជ​កុ​មារ​នោះ​ពន់​ពេក​ នាំ​គ្នា​ហៅ​ថា​ទុដ្ឋ​កុ​មារ​ ប្រែ​ថា​កុ​មារ​អ្នក​ប្រ​ទុស្ត ។

ថ្ងៃ​មួយ​ព្រះ​រាជ​កុ​មារ​ យាង​ទៅ​ក្រ​សាល​ក្នុង​ស្ទឹង​ធំ​ជា​មួយ​រាជ​ប​រិ​ពារ លុះ​ទៅ​ដល់​បង្គាប់​ម​ហា​ត្លឹក​ ឲ្យ​នាំ​ទៅ​ស្រង់​ទឹក​កណ្តាល​ស្ទឹង​ ។

ស​ម័យ​នោះ​ ម​ហា​មេឃ​ងងឹត​ទោរ​ទឹម​គ្រប់​ទិស​ បំ​រុង​បង្អោរ​ភ្លៀង​ធំ​ ពួក​ប​រិ​ពា​រនាំ​ព្រះ​រាជ​កុ​មារ​ចុះ​ទៅ​កណ្តាល​ស្ទឹង​ ហើយ​ខ្សឹប​គ្នា​ឲ្យ​ដឹង​ការ​សម្ងាត់​ហើយ​ លែង​ព្រះ​រាជ​កុ​មារ​ ឲ្យ​អណ្តែត​ទៅ​តាម​ខ្សែទឹក​ស្ទឹង​នោះ​ទៅ​ ទើប​នាំ​គ្នា​មក​កាន់​ព្រះ​រាជ​និ​វេសន៍​វិញ​ ។

ព្រះ​រាជា​កាល​បើ​មិន​ឃើញ​ព្រះ​រាជ​បុត្រ​ហើយ​ត្រាស់​សួរ​ពួក​ប​រិ​ពា​រ​ រក​ព្រះ​រាជ​បុត្រ​នោះ​ ។ ពួក​រាជ្យ​ប​រិ​ពា​រ​ក្រាប​ទូល​ថា​ ប​ពិត្រ​ព្រះ​ប្រិយ​ម​ហា​ក្សត្រ​ ពួក​ខ្ញុំ​ព្រះ​អង្គ​មិន​បាន​ឃើញ​ទេ​ កាល​មេឃ​ខ្មៅ​ ផ្គរ​ រន្ទះ​មុន​ភ្លៀង​ទូល​ព្រះ​បង្គំ​ស្មាន​ថា​ ទ្រង់​យាង​ត្រ​ឡប់​មក​ព្រះ​រាជ​ដំ​ណាក់​ហើយ​ ទើបទូល​ព្រះ​បង្គំតាម​មក​រក​នេះ ។

ព្រះ​រាជា​ទ្រង់​ព្រះ​សណ្តាប់​ដូច្នេះហើយ​ ព្រួយ​ព្រះ​រាជ​ហ​ឫទ័យ​ អា​ល័យ​ព្រះ​រាជ​កុ​មារ​នោះ​ជា​ខ្លាំង​ ទើប​យាង​ទៅ​កាន់​ស្ទឹង​ ចាត់​រាជ​បុ​រស​ឲ្យ​ដើរ​ស្វែង​រក​គ្រប់​ច្រក​ល្ហក​ តែ​មិន​ជួប​ឃើញ​ព្រះ​រាជ​កុ​មារ​ឡើយ ។​ ឯ​ព្រះ​កុ​មារ​ កាល​អណ្តែត​ ទៅ​តាម​ស្ទឹង​នោះ​បាន​ឃើញ​ឈើ​អណ្តែត​ទឹក​ ១ កំ​ណាត់​ក៏​ចាប់​តោង​ទៅ​ ។

នៅ​តាម​មាត់​ស្ទឹង​នោះ​ មាន​កំ​ណប់​ទ្រព្យ​ ៤០​ កោដិទៅ​កប់​ជិត​មាត់​ស្ទឹង​នោះ​ ដែល​ម្ចាស់​ទ្រព្យ​ដល់​អា​យុ​ស្លាប់​ ទៅ​កើតជា​ពស់​ព្រៃ​នៅ​រក្សា​ទ្រព្យ​នោះ​ ។ ឯសេដ្ឋី​ម្នាក់​ទៀត​ នៅ​នគរ​ពារាណ​សី​នោះ​ដែរ បាន​យកទ្រព្យ​ ៣០​ កោដិទៅ​កប់​ក្នុង​ជិត​គ្នា​ដល់​ស្លាប់​ទៅ​កើត​ជា​កណ្តុរ​ នៅ​រក្សា​ទ្រព្យ​នោះ​ ។

ដោយ​អំ​ណាច​ភ្លៀង​ធំ​ ទឹក​ស្ទឹង​ជោរ​ជន់​លិច​រន្ធ​ពស់​ រន្ធ​កណ្តុរ​អស់សត្វ​ទាំង​ពីរហែល​តាម​ខ្សែ​ទឹក​ មក​ប៉ះ​នឹង​កំ​ណាត់​ឈើ​ ដែល​ព្រះ​រាជ​កុ​មារ​កំ​ពុង​តោង​ ក៏​ឡើង​ទំ​លើ​កំ​ណាត់​ឈើ​នោះ​ម្ខាង​ម្នាក់​ ឯ​ព្រះ​រាជ​កុ​មារ​នៅ​តោង​កណ្តាល​ ឥត​បៀត​បៀន​សត្វ​នោះ​ឡើយ​ ចេះ​តែ​នាំ​គ្នា​បណ្តែត​ខ្លួន​តាម​ខ្សែ​ទឹក​នោះ​ទៅ​ ដល់​មាត់​ស្ទឹង​មួយ​ មាន​ដើម​រកា​​មួយ​ដើម​ រលំ​ក្បេរ​មាត់​ស្ទឹង​នោះ​​ កូន​សេក​ដែល​នៅ​ក្នុង​សំ​បុក​លើ​ដើម​រកា​ក៏​ធ្លាក់​ទៅ​ក្នុង​ទឹក​ អណ្តែត​វិល​វល់​តាម​ខ្សែ​ទឹក​ ក៏​ទៅ​តោង​នឹង​កំ​ណាត់​ឈើ​រ​បស់​ព្រះ​រាជ​កុ​មារ​នោះ​ដែរ​ រួម​អ្នក​អណ្តែត​ទឹក​ទាំង​អស់​ ៤​នាក់​ គឺ​ព្រះ​រាជ​កុ​មារ ​១ ពស់​ ១ កណ្តុរ ​១ សេក​ ១​​ ។

​ក្នុង​ស​ម័យ​នោះ​ ព្រះ​ពោ​ធិ​សត្វ​ ទ្រង់​សោយ​ព្រះ​ជាតិ​ក្នុង​ត្រ​កូល​ឧ​ទិ​ច្ច​ព្រាហ្មណ៍ នា​ដែន​កា​សី​បាន​ចេញ​ចាក​ផ្ទះ​ទៅ​បួស​ជា​តា​បស​ តាំង​អា​ស្រម​នៅ​ក្បែរ​​មាត់​ស្ទឹង​នោះ​មាន​ឈ្មោះ​ហៅ​ថា​ ឧទិច្ច​តា​បស​ លោក​កំ​ពុង​តែ​ដើរ​ចង្រ្កម​​ក្នុង​ពេល​យប់​ ស្រាប់​តែ​ឮ​សំ​ឡេង​ព្រះ​រាជ​កុ​មារ​ស្រែក​យំ​ក្តែង​ៗ​ ដោយ​សេច​ក្តី​ស្រេក​ឃ្លាន​ និង​ធាតុ​ត្រ​ជាក់​បៀត​បៀន​ លោក​ក៏​មាន​ព្រះ​ទ័យ​មេត្តា​ ជួយ​ស្រោច​ស្រង់​ឲ្យ​រួច​អំ​ពី​សេច​ក្តី​ស្លាប់​ ទើប​លោក​ស្រែក​ប្រាប់​ពី​ចម្ងាយ​ថា​ កុំ​ភ័យ​ចាំ​យើង​ជួយ​ ក៏​លាត់​ស្បង់​ចង​ក្បិត ហើយ​លោត​​ហែល​ទៅ​ទាញ​យក​ទាំង​កំ​ណាត់​ឈើ​នោះ​ មក​ដល់​ច្រាំង​នាំ​យក​ព្រះ​រាជ​កុ​មារ​ និង​សត្វ​ទាំង​បី​ មាន​កំ​លាំង​តិច​ហេវ​ជាង​ ទើប​នាំ​ឲ្យ​អាំង​ភ្លើង​មុន​​ ឯ​ព្រះ​រាជ​កុ​មារ​ឲ្យ​អាំង​ក្រោយ​បន្ទាប់​គ្នា​ ដើម្បី​ឲ្យ​ស្រួល​ធាតុ​ដល់​ព្រះ​រាជ​កុ​មារ​នោះ​ផង ដល់​ពេល​ឲ្យ​អា​ហារ​  ក៏​ឲ្យ​សត្វ​ទាំង​បី​មុន​ដែរ​ ។

ព្រះ​រាជ​កុ​មារ​ឃើញ​ដូច្នោះ​មាន​សេច​ក្តី​អាក់​អន់​ព្រះ​ទ័យ​ នឹក​ថា​តា​បសនោះ​កោង​ មិន​ស្គាល់​ព្រះ​រាជ​បុត្រ​ព្រះ​បាទ​ព្រហ្ម​ទត្ត​ ក៏​ចង​គំ​នុំ​នឹង​តា​បស​នោះ​ ។ នៅ​បាន​ពីរ​ បី​ថ្ងៃ​ មាន​កម្លាំង​ស្រួល​បួល​គ្រប់គ្នា​ ទឹក​ស្ទឹង​ក៏​ស្រក់​អស់​ដូច​ធម្មតា​ ។

ទើប​ពស់​លា​តា​បស​ ហើយ​និយាយ​ប​វា​រ​ណា​ចំ​ពោះ​តា​បស​ថា​ "​លោក​ម្ចាស់​មាន​ព្រះ​គុណ​លើ​រូប​ខ្ញុំ​ព្រះ​ក​រុ​ណា​ ឥត​អ្វី​ប្រៀប​ផ្ទឹម​ស្មើ​បាន​ ខ្ញុំ​សូម​តប​ស្នង​គុណ​លោក​ដោយ​កំ​ណប់​ទ្រព្យ​ ៤០​ កោដិ​ បើ​មាន​សេច​ក្តី​ត្រូវ​ការ​ពេល​ណា​ សូម​និ​មន្ត​ទៅ​រក​ខ្ញុំ​ព្រះ​ក​រុ​ណា​ នៅ​ក្បែរ​ស្ទឹង​ឯ​នុះ​ ហើយ​ហៅ​ខ្ញុំ​ព្រះ​ក​រុ​ណា​ថា​ពស់​ៗ​ ដូច្នោះ​ខ្ញុំ​ព្រះ​ក​រុ​ណា​នឹង​បង្ហាញ​កំ​ណប់​ទ្រព្យ​នោះ​ដល់​លោក​ម្ចាស់​ ប​វា​រ​ណា​ដូច្នេះ​ហើយ​លា​ចេញ​ទៅ ។

ឯ​កណ្តុរ​ក៏​ប​វា​រ​ណា​ដោយ​កំ​ណប់​ទ្រព្យ​ ៣០​ កោដិ​របស់​ខ្លួន​​ដូច​ពស់​ដែរ​ បាន​ផ្តាំ​ថា​បើ​ទៅ​រក​ខ្ញុំ​ព្រះ​ក​រុ​ណា​ឲ្យ​ហៅ​ថា​កណ្តុរៗ​ដូច្នេះ​ ហើយ​លា​ចេញ​ទៅ​ ។

ឯ​សេក​ប​វា​រ​ណា​ថា​ ខ្ញុំ​គ្មាន​កំ​ណប់​ទ្រព្យ​ទេ​ បើ​ព្រះ​គុណ​ត្រូវ​ការ​ដោយ​ស្រូវ​សាលី​ សូម​និ​មន្ត​ទៅ​កន្លែង​ព្រះ​ក​រុ​ណា​ឯ​នោះ​ ហៅ​ខ្ញុំ​ព្រះ​ក​រុ​ណា​ថា​ សេក​ៗ​ដូច្នេះ​ ខ្ញុំ​ព្រះ​ក​រុ​ណា​នឹង​នាំ​ពួក​សេក​ជា​ញាតិ​មិត្រ​ ទៅ​នាំ​ស្រូវ​សាលី​មក​ប្រ​គេន​ ប​វារ​ណា​ដូច្នេះ​ហើយ​ក៏​លា​ចេញ​ទៅ​ ។

ចំ​ណែក​ព្រះ​រាជ​កុ​មារ​ ដែល​ចង​គំ​នុំ​នឹង​តា​បស​គិត​ថា​ ត្រូវ​លា​នឹង​គេ​ដែរ​ អញ​ប​វារ​ណា​បញ្ឆោត​តា​បស​ឲ្យ​ទៅ​កន្លែង​អញ​ៗ​នឹង​សម្លាប់​ចោល​ គិត​ដូច្នេះ​ហើយ​ប​វារ​ណា​ថា​ប​ពិត្រ​លោក​ម្ចាស់​ បើ​ឮ​ថា​ខ្ញុំ​ព្រះ​ក​រុ​ណា​បាន​សោយ​រាជ្យ​ហើយ​សូម​ទាន​និ​មន្ត​ទៅ​ ខ្ញុំ​ព្រះ​ក​រុ​ណា​​នឹង​ទំ​នុក​បំ​រុង​ដោយ​ប​ច្ច័យ​ទាំង​បួន​​ លុះ​ប​វារណា​លា​ហើយ​ ក៏​លា​ចេញ​ទៅ​ មិន​យូរ​ប៉ុន្មាន​ បាន​សោយ​រាជ្យ​ដូច​ព្រះ​រាជ​បំ​ណង​មែន​ ។

តា​បស​គិត​ថា​ អញ​នឹង​ល្បង​មើល​សត្វ​ទាំង​បី​ជាមុន​សិន​ តើ​វា​ដឹង​គុណ​អញ​ដូច​វា​ថា​មែន​ឬ​ទេ ?​ ទើប​និ​មន្ត​ទៅ​សំ​ណាក់​ពស់​ជា​មុន​ ពស់​ឬ​តា​បស​ហៅ​ឈ្មោះ​ខ្លួន​ ក៏​ចេញ​ពី​រន្ធ​មក​គួរសម​គោ​រព​តា​បស​ ហើយជូន​កំ​ណប់​ទ្រព្យ​ទាំង​ ៤០​ កោដិ​ តា​បស​ទទួល​ហើយ​ ឲ្យ​ពរ​សរ​សើរ​គ្រប់​សព្វ​ ផ្ញើ​ទុក​សិន​និ​មន្ត​ទៅ​សំណាក់​កណ្តុរ​ទៀត​ កណ្តុរ​ក៏​ធ្វើ​​ប​ដិ​សណ្ឋា​រៈ​ ជូន​កំ​ណប់​ ៣០ កោដិ​មាន​ទំ​នង​ដូច​ពោះ​ដែរ​ ។ តា​បស​ទៅ​កាន់​សំណាក់​សេក​ទៀត​ សេក​ក៏​ធ្វើ​ប​ដិ​សណ្ឋា​រៈ​ សួរ​តា​បស​ថា​ បើ​ត្រូវ​ការ​ស្រូវ​សាលី​ក្នុង​ពេល​នេះ​ ខ្ញុំ​នឹង​នាំ​គ្នា​ទៅ​ពាំ​ពី​ព្រៃ​ហេម​ពាន្ត​មក​ជូន​ តា​បស​ថា​កុំ​អាល​ ចាំ​ត្រូវ​ការ​យើង​ប្រាប់​ ទើប​និ​មន្ត​ទៅ​កាន់​សំ​ណាក់​ព្រះ​រាជ​កុ​មារ​ ដែល​ទើប​បាន​រាជា​ភិ​សេក​ហើយ​នោះ​ ទើប​តែ​និ​មន្ត​ចូលទៅ​បិណ្ឌ​បាត​ក្នុង​ទី​ក្រុង​​ ជួន​ជា​ខ​ណៈ​នោះ​ ព្រះ​រាជាទ្រង់​គង់​លើ​ដំ​រី​ ដើម្បី​ប្រ​ទ​ក្សិណ​ព្រះ​នគរ​​ ក៏​បាន​ទត​ឃើញ​តា​បស​ពី​ចម្ងាយ​ ស្គាល់​ជាក់​ហើយ​គំ​នុំ​ក៏​កើត​ឡើង​ ទើប​ប្រាប់​រាជ​បុ​រស​ថា​ អ្នក​ទាំង​ឡាយ​ ចូរ​ចាប់​តា​បស​នោះ​ ចង​ស្លាបសេក​ឲ្យ​ឆាប់​កុំ​ឲ្យ​មក​ជួប​នឹង​អញ​ ហើយ​វាយ​បណ្តើរ​អា​ក្រោស​ក្នុង​ផ្លូវ​ធំ​ទាំង​៤ ក្នុង​ព្រះ​នគរ​យក​ទៅ​កាន់​ទី​សម្លាប់​កាត់​ក្បាល​ យក​ដែក​ដោត​ឆ្កាង​ទុក​ ។

ពួក​រាជ​បុ​រស​ ក៏​ចាប់​តា​បស​ចង​ស្លាប​សេក​ វាយ​បណ្តើរ​តាម​ផ្លូវ​ក្នុង​ព្រះ​នគរ​ បំ​រុង​យក​ទៅ​សម្លាប់​ ឯ​តា​បស​លោក​មិន​យំ​សោក​អង្វរ​អ្នក​ណាឡើយ​ ព្រោះ​លោក​ដឹង​ថា​ជា​ការ​ចង​ពៀរ​របស់​ព្រះ​រាជា ទើប​លោក​និយាយ​ប្រ​កាស​ថា​ " តាម​ដំ​ណឹង​ពិត​ បណ្ឌិត​ទាំង​ឡាយ​ក្នុង​លោក​នេះ​ លោក​ពោល​ថា​ ស្រង់​កំ​ណាត់​ឈើ​អណ្តែត​ទឹក​ ប្រ​សើរ​ជាង​ស្រង់​ម​នុស្ស​ទ្រុស្ត​មិត្ត​កំ​ណាច​​ដែល​លង់​ទឹក​ "​ ។

ពួក​បណ្ឌិត​បុរស​ទាំង​ឡាយ​​ នៅ​ក្បែរ​នោះ​បាន​ឮ​ដូច្នោះ​ហើយ​ សួរ​តា​បស​ថា​ លោក​ម្ចាស់​បាន​ធ្វើ​គុណ​ចំ​ពោះ​ព្រះ​រាជា​រ​បស់​យើង​ខ្ញុំ​ឬ ? តា​បស​ប្រាប់​ហូរ​ហែរ​តាម​ដំ​ណើរ​រឿង​ ។ ពួក​អ្នក​នគរ​ទាំង​ឡាយ​ បាន​ស្តាប់​ហើយ​​កើត​សេ​ច​ក្តី​អា​ណិត​អាសូរ​ចំ​ពោះ​តា​បស​ នឹក​ខឹង​ចំ​ពោះ​ព្រះ​រា​ជា​ ទើប​ស្រែក​ប្រ​កាស​ថា​ " ព្រះ​រាជា​អង្គ​នេះ​ជា​ម​នុស្ស​អ​កត្ត​ញ្ញូ​ ទ្រុស្ត​មិត្រ​ យើង​រាប់​អាន​ព្រះ​រា​ជា​បែប​នេះ​ សេច​ក្តី​ទុក្ខ​ អន្ត​រាយ​នឹង​កើត​ដល់​ពួក​យើង​​មិន​ខាន​ យើង​ត្រូវ​ចាប់​សម្លាប់​ចោល​ចេញ ក៏​នាំ​គ្នា​ឡោម​ពទ្ធ័​ចាប់​សម្លាប់​បោះ​ចោល​ក្នុង​ជ្រោះ​ហើយ​ អញ្ជើញ​តា​បស​ឲ្យ​សោយ​រាជ្យ​អ​ភិ​សេក​ជា​ក្ស​ត្រ​ក្នុង​ន​គរ​នោះ​ទៅ​ ។

តាបស​​គឺ​ព្រះ​ប​រម​ពោ​ធិ​សត្វ​ ទ្រង់​គ្រប់​គ្រង​រាជ្យ​ប្រ​កប​ដោយ​ទស​ពិធ​រាជធម៌​ដ៏​ប​រិ​បូណ៍​​ ញុំាង​ប្រ​ជា​ជន​ឲ្យ​បាន​សុខ​សាន្ត​គ្រប់​និ​គម​ជន​បទ​ទាំង​អស់​ ។​

ថ្ងៃ​មួយ​បាន​ នាំ​ពួក​រាជ​ប​រិ​ពារ​ទៅ​នាំ​ពស់​ កណ្តុរ​ សេក​ និង​ ជីកកំ​ណប់​ទ្រព្យ​ ៧០​ កោដិ​មក​ទុក​ក្នុង​ព្រះ​នគរ​ ចំ​ណាយ​ទ្រព្យ​ធ្វើ​ទ្រុង​មាស​ រន្ធ​កែវ​ផលិត​ឲ្យ​ពស់​ កណ្តុរ​ សេក​នៅ​ ហើយ​ជប់​លៀង​ឲ្យ​ចំ​ណី​ដល់​សត្វ​ទាំង​នោះ​ ដោយ​វត្ថុ​មាន​តម្លៃ​ច្រើន​ ។

ព្រះ​រាជា និង​សត្វ​ទាំង​បី​ មាន​សេច​ក្តី​រាប់​អាន​គ្នា​ដ​រាប​ដល់​អស់​អា​យុ​រៀងៗ​ខ្លួន​ ។

បាន​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រជុំ​និ​ទាន​ជា​តក

ដោយ​៥០០០​ឆ្នាំ​
 
 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៦៧២ ដង)
ស្ត្រី​តែង​មើល​ងាយ​ប្ដី​ដោយ​ហេតុ​ ៨ យ៉ាង
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៦០,៦៥៦ ដង)
ដំណោះ​ស្រាយ​បញ្ហា​ប្តី​ប្រពន្ធ
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ២៥,៧៦៥ ដង)
សុជី​វ​ធម៌​នៅ​តាម​វត្ត​អា​រាម
ផ្សាយ : ៣១ មីនា ឆ្នាំ២០១៣ (អាន: ១០,១៦៦ ដង)
ប្រវត្តិ​សង្ខេប​ព្រះ​ធម្ម​បាល​ត្ថេរ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.57
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿