30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៣,៣២១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៤១,២៥៧
សរុប ៣៨៥,៦២៧,៩៥០
អានអត្ថបទ
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ១៣,២៧១ ដង)

គួរ​ត្រេក​អរ​ចំ​ពោះ​ទណ្ឌ​កម្ម​ ដែល​អ្នក​មាន​គុណ​ដាក់​ឲ្យ



 
រឿង​ព្រហ្ម​ទត្ត​រាជ​កុ​មារ​
( ​ចាក​ តិ. តិ. )
( គួរ​ត្រេក​អរ​ចំ​ពោះ​ទណ្ឌ​កម្ម​ ដែល​អ្នក​មាន​គុណ​ដាក់​ឲ្យ​ )


កាល​ព្រះ​សម្ពុទ្ធ​ប​រម​គ្រូ​ គង់​នៅ​ព្រះ​ជេត​ពន​សុ​គន្ធ​កុ​ដី​ស្រី​ម​ហា​វិ​ហា​រ កាល​ថ្ងៃ​មួយ​ ព្រះ​អង្គ​ទ្រង់​សំដែង​ធម៌ប្រា​រព្ធ​នឹង​ភិ​ក្ខុ​មួយ​អង្គ​ ជា​អ្នក​ខឹង​ច្រើន​ឈ្មោះ​ទុព្វ​ច​ភិក្ខុ​ ដែល​ភិក្ខុ​ជា​ថេរៈ​ស្តី​ប្រ​ដៅ​មិនបាន​ ទ្រង់​លើក​យក​តិល​មុដ្ឋិ​ជា​តក​មក​សម្តែង​ប្រាប់​ភិក្ខុ​នោះ​ថាៈ​ អតី​ត​​ កាល​កន្លង​ទៅ​ហើយ​មាន​ព្រះ​រាជាមួយព្រះ​អង្គព្រះ​នាម​ព្រហ្ម​ទត្ត សោយ​រាជ្យ​ក្នុង​នគរ​ពារាណ​សី​ មាន​ព្រះ​រាជ​បុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ព្រហ្ម​ទត្ត​រាជ​កុ​មារ​ ។

កាល​ព្រះ​រាជ​បុត្រ​នោះ​ចំ​រើន​ព្រះ​ជន្ម​បាន​ ១៦​ វស្សា​ ទំ​នៀម​ខត្តិយ​ត្រ​កូល​សម័យ​នោះ​ ត្រូវ​តែ​បញ្ជូន​ឲ្យ​ទៅ​រៀន​សិល្ប​សាស្រ្ត​នៅ​ន​គរ​ដ​ទៃ​ ដើម្បី​ឲ្យ​ដឹង​សុខទុក្ខ​សព្វ​គ្រប់​ ។ ព្រះ​បាទ​ព្រហ្ម​ទត្ត​ ត្រាស់​ហៅ​ព្រះ​រាជកុ​មារ​ឲ្យ​ចូល​គាល់​ ទ្រង់​រំលឹក​ដាស់​តឿន​ សព្វ​គ្រប់​ឲ្យ​យល់​ច្បាប់​ម​នុស្ស​ធម៌ ហើយ​ទ្រង់​ព្រះ​រាជ​ទាន​ប្រាក់​ ១​ សែន​ក​ហា​ប​ណៈ​ និង​បង្វិល​ចំ​ណី​អា​ហារ​មួយ​ បញ្ជូន​ទៅ​ក្រុង​តក្កសិ​លា​តែ​មួយ​ព្រះ​អង្គ​ឯង ។

ព្រះ​រាជ​កុ​មារ​ថ្វាយ​បង្គំ​លា​ព្រះ​រាជ​បិ​តា​ មាតា​ យាង​ចេញ​ទៅ​មិន​យូរ​ប៉ុន្មាន​បាន​ដល់​ក្រុង​តក្ក​សិលា​ ស៊ើប​សួរ​រក​ផ្ទះ​អា​ចារ្យ​ទិ​សាបា​មោក្ខ​ បាន​ឃើញ​ចូល​ទៅ​ថ្វាយ​បង្គំ​ សុំ​រៀន​សិល្ប​សាស្ត្រ​ ។ អា​ចារ្យ​ទិ​សា​បា​មោក្ខ​សួរ​ថា​ មក​រៀន​នេះ​មាន​ឈ្នួល ​ឬ​ ឥត​ឈ្នួល​ បើ​មាន​ឈ្នួល​រៀន​ទាំង​យប់​ទាំង​ថ្ងៃ​ឥត​ធ្វើ​ការ​អ្វី​ទេ​ បើ​ឥត​ឈ្នួល​​រៀន​បាន​តែ​យប់​ ថ្ងៃ​ធ្វើ​ការ​នេះ​ជាទំ​នៀម​អ្នក​មក​រៀន​ក្នុង​សំ​ណាក់​ខ្ញុំ​ ។

ព្រះ​រាជ​កុ​មារ​ទ្រង់​ព្រះ​សណ្តាប់​ដូច្នោះ​ហើយ​ លើក​យក​ថង់​ប្រាក់​ ១សែន​ ទៅ​បូ​ជា​អា​ចារ្យ​ប្រាប់​ថា​នេះ​គឺ​ជាថ្លៃ​ឈ្នួល​ ។ អា​ចារ្យ​ទិ​សាបា​មោក្ខ​ កាល​បើ​បាន​ទទួល​រង្វាន់​ហើយ​ ក៏​ខំ​បង្រៀន​ដរាប​ដល់​ចេះ​សិល្ប​សាស្ត្រ​​សព្វ​គ្រប់​ ។

ថ្ងៃ​មួយ​នាំ​ព្រះ​រាជ​កុ​មារ​ទៅ​ស្រង់​ទឹក​ក្នុង​ស្ទឹង​ ទៅ​ដល់​ពាក់​កណ្តាល​ផ្លូវ​ ព្រះ​រាជ​កុ​មារ​ទត​ឃើញ​យាយ​ចាស់​ម្នាក់​ កំ​ពុង​ហាល​ល្ង​ ក៏​ទ្រង់​កើប​យក​១​ ក្តាប់​ធំ​ សោយ​ហើយ​យាង​ហួស​ទៅ​ដល់​ត្រឡប់​មក​វិញ​យក​ ១​ក្តាប់​ធំ​ទៀត​ ទ្រង់​យាង​កើប​ល្ងយាយ​​ចាស់​យ៉ាង​នេះ​ជា​រាល់​ពេល​ យាយ​ចាស់​ខឹង​ក៏​ស្រែក​ជេរ​ដៀល​ដល់​អា​ចារ្យ​ទិ​សា​បា​មោក្ខ​ថា​ មិន​ចេះ​ប្រ​ដៅ​សិស្ស​ ។

លោក​អា​ចារ្យ​រំ​លឹក​ប្រ​ដៅ​ដល់​ព្រះ​រាជ​កុ​មារ​អស់​វារៈ​បី​ដង​ ព្រះ​រាជ​កុ​មារ​នៅ​តែ​ប្រ​ព្រឹត្ត​ដូច្នេះ​ ។ លោក​អា​ចារ្យ​ក៏​ឲ្យ​សិស្ស​ ដទៃ​ចាប់​ព្រះ​រាជ​កុ​មារ​ចង​ ហើយវាយ​ប្រ​ដៅ​បី​រំ​ពាត់​ ប្រ​ដៅ​ទូន្មាន​ អំ​ពីទោស​ការ​លួច​ទ្រព្យ​គេ​សព្វ​គ្រប់​ ។ ព្រះ​រាជ​កុ​មារ​ ទ្រង់​ក្រោធ​ពិ​រោធ​ ស្រក់​ទឹក​ព្រះ​នេត្រ​ចង​គំ​នុំ​ ក្នុង​ព្រះ​ទ័យ​ថា​ បើ​បាន​សោយ​រាជ្យ​ពេល​ណា​នឹង​ឲ្យ​រាជ​បុ​រស​ហៅ​លោក​អា​ចារ្យ​នេះ​ ទៅ​វាយ​ធ្វើ​ទោស​ដល់​ជី​វិត​វិញ​ ។

ស​ម័យ​ក្រោយ​មក​​ ព្រះ​រាជ​កុ​មារ​លា​អា​ចារ្យ​ត្រ​ឡប់​ទៅ​ព្រះ​នគរវិញ​​ បាន​ផ្តាំ​នឹង​លោក​អា​ចារ្យ​នោះ​ថា​បើ​ ខ្ញុំ​បាន​សោយ​រាជ្យ​ ខ្ញុំ​ឲ្យ​រាជ​បុ​រស​អញ្ជើញ​លោក​អា​ចារ្យ​ទៅ​ជប់​លៀង​ តប​ស្នង​សង​គុណ​ សូម​លោក​អា​ចារ្យ​អញ្ជើញ​កុំ​ខាន​ ។ លោក​អា​ចារ្យ​ដឹង​ឧ​បាយ​កល​ ថា​ចង់​ចង​ពៀរ​នឹង​ខ្លួន​ហើយ​ ទទួល​ថា​ចាំ​ទៅ​លេង​ ។

ព្រះ​រាជ​កុ​មារ​ ក៏​យាង​ត្រ​ឡប់​ទៅ​ នគរ​ពារាណ​សី​ទៅ​ ទៅ​សម្តែង​សិល្ប​សាស្ត្រ​ថ្វាយ​ព្រះ​បិ​តា​សព្វ​គ្រប់​ ព្រះ​រាជ​បិ​តា​ទ្រង់​សព្វ​ព្រះ​រាជ​ហ​ឫ​ទ័យ​ចង់​ទត​ឃើញ​រាជ​សម្បត្តិ​រ​បស់ព្រះ​រាជ​បុត្រ​ ទាន់​ព្រះ​អង្គ​ទ្រង់​ព្រះ​ជន្ម​នៅ​ ក៏​លើក​រាជ​សម្បត្តិ​ថ្វាយ​ព្រះ​រាជ​បុត្រ​អ​ភិ​សេក​ជា​ក្សត្រ​ក្នុង​ក្រុង​ពា​រាណ​សី​នោះ​ឯង ថ្វាយ​ព្រះ​នាម​ថា​ ព្រះ​បាទ​ព្រហ្ម​ទត្ត​រាជ​កុ​មារ​ ។

ព្រះ​បាទ​ព្រហ្ម​ទត្ត​រាជ​កុ​មារ​នោះ​ កាល​បើ​បាន​សោយ​រាជ្យ​ហើយ​ ទ្រង់​រំលឹក​ឃើញ​គំ​នុំ​ចំ​ពោះ​អា​ចារ្យ​ទិ​សា​បា​មោក្ខក៏​ត្រាស់​បង្គាប់​រាជ​បុ​រស​ ឲ្យ​ទៅ​អញ្ជើញ​លោក​អា​ចារ្យ​នោះ​មក​ ។ លោក​អា​ចារ្យ​បាន​ទទួល​សេច​ក្តី​អញ្ជើញ​ហើយ​ គិត​ពិ​ចារណា​ថា​ ព្រះ​រា​ជា​វ័យ​នៅ​ក្មេង​ណាស់​ អត្មាអញ​ទៅ​ទូ​ន្មាន​មិន​ទាន់​បាន​ទេ​ ចាំ​ដល់​ពាក់​កណ្តាល​វ័យ​ចាំ​ទៅ​ គិត​ដូច្នេះ​ហើយ​ ក៏​ផ្តាំ​នឹង​រាជ​បុ​រស​ឲ្យ​ទៅ​ក្រាប​ទូល​ព្រះ​រាជា​វិញ​ថា​មាន​កិច្ច​រ​វល់​ចាំ​ហើយ​កិច្ច​ នឹង​មក​ក្រាប​បង្គំ​គាល់​ជា​ពុំ​ខាន​ ព្រោះ​នឹក​រ​លឹក​ព្រះ​រា​ជា​ណាស់​ ។

ដល់​ព្រះ​រា​ជា​ស្ថិត​ក្នុង​មជ្ឈិម​វ័យ​ហើយ​ អា​ចារ្យ​ទិសា​បា​មោក្ខ​ ក៏​ចូល​ទៅ​​ក្រាប​បង្គំ​គាល់​ ។ ព្រះ​រាជា​ទត​ឃើញ​ ទ្រង់​ធ្វើ​ប​ដិ​សណ្ឋារ​កិច្ច​ហើយ​ ហៅ​រាជ​បុ​រស​មក​ប្រាប់​ថា​ នែ​រាជ​បុ​រស​ខ្នង​អញ​ឈឺ​ពើក​ខ្លាំង​ណាស់​ ព្រោះ​លោក​អា​ចារ្យ​វាយ​អញ​បី​រំពាត់​ជា​យូរ​ហើយ​ កាល​អញ​នៅ​រៀន​នឹង​គាត់​ ឥ​ឡូវ​ត្រូវ​ឯង​រៀប​ប្រគល់​មច្ចុ​រាជដល់​គាត់​វិញ​ ជា​ការ​តប​ស្នង​សង​គុណ​រ​បស់​អញ ។

អា​ចារ្យ​ទិសា​​បា​មោក្ខ​ ទូល​សុំ​ព្រះ​រាជ​វ​រោ​កាស​សម្តែង​ធម៌​ថ្វាយ​ថា​ " បើ​បុគ្គល​ណា​មួយ​ឃើញ​កូន​ ប្រុស​ស្រី​ក្តី​ កូន​សិស្ស​ក្តី​ ធ្វើ​នូវ​អំ​ពើ​អា​ក្រក់​ មាន​សម្លាប់​សត្វ​ជា​ដើម​ លួច​ទ្រព្យ​គេ​ ផឹក​ស្រា​ជា​ដើម​ ហើយ​ជេរ​ស្តី​វាយ​ប្រ​ដៅ​ឲ្យ​លះ​បង់​អំ​ពើ​អា​ក្រក់​នោះ​ចេញ​ បុគ្គល​នោះ​ឈ្មោះ​ថា​ប្រ​សើរ​ព្រោះ​អាច​ញុំាង​កូន​ប្រុស​ស្រី កូន​សិស្ស​នោះ​ ឲ្យ​ដល់​នូវ​សេច​ក្តី​ប្រ​សើរ​ទាំង​​ ៤​យ៉ាង​គឺ​ ប្រ​សើរ​ដោយ​មារ​យាទ​១ ដោយ​លំ​អរ​១ ដោយ​ភេទ​១ ដោយ​ត្រាស់​ដឹង​១​ ។

ដូចជាព្រះ​រាជា​ បើ​កុំ​បាន​ទូល​ព្រះ​បង្គំ​បង្រៀន​ រំ​លឹក​ទូ​ន្មាន​វាយ​​ប្រ​ដៅ​ ធ្វើ​ម្តេច​នឹង​បាន​សោយ​រាជ្យ​ ដោយ​ឆាប់​រ​ហស័ដូច្នេះ​ ។ ក្នុង​ពេល​នោះ​ពួក​អា​មាត្រ​ នា​ម៉ឺន​សព្វ​មុខ​មន្រ្តី​ដែល​អង្គុយ​គាល់​ទាំង​ប៉ុន្មាន​ ក៏​លាន់​មាត់​ក្រាប​ទូល​ថា​ប​ពិត្រ​ព្រះ​សម្មតិ​ទេព​​ ពាក្យ​លោក​អា​ចារ្យ​សំ​ដែង​នោះ​ពិត​ណាស់ៗ រាជ​សម្បត្តិ​ដែល​ព្រះ​ក​រុ​ណា​គ្រប់​គ្រង​​នេះ​គឺ​ពិត​ជា​កើត​មក​អំ​ពី​អា​ចារ្យ​ទិ​សា​បា​មោក្ខ​នេះ​ឯង ។

ព្រះ​រាជា​ក៏ភ្ញាក់​ព្រះ​រាជ​ហ​ឫ​ទ័យ​រំ​លឹក​ឃើញគុណ​គ្រូ​អា​ចារ្យ​ច្បាស់​ក្នុង​ពេល​នោះ​ ទើប​លើក​រាជ​សម្បត្តិ​ជូន​លោក​អា​ចារ្យ​ៗ ថ្វាយ​ទៅ​វិញ​សូម​តែ​សេច​ក្តី​សុខ​ ។ ព្រះ​រាជាក៏​ឲ្យ​រាជ​បុ​រស​ ទៅ​នាំ​យក​គ្រួសារ​លោក​អា​ចារ្យ​ទាំង​អស់​មក​ចិញ្ចឹម​ ទំ​នុក​បំ​រុង​ឲ្យ​នៅ​ក្នុង​ព្រះ​រាជ​វាំង​ដូច​ជា​ព្រះ​ជនក​ ព្រះ​ជន​នី​រ​បស់​ព្រះ​អង្គ​ដ​រាប​ណា​ដល់​​ព្រះ​ជន្មា​វសាន​ ។

ប្រជុំ​ជា​តក​ ព្រះ​បាទ​ព្រហ្ម​ទត្ត​រាជ​កុ​មារ​ក្នុង​កាល​នោះ​គឺ​ ទុ​ព្វ​ច​ភិក្ខុ​អ្នក​ខឹង​ច្រើន​នេះ​ឯង​ ឯអាចា​រ្យ​ទិសា​បា​មោក្ខ​គឺ​ ព្រះ​ត​ថា​គត​ជា​ប​រម​គ្រូ​ ។

បាន​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រជុំ​និ​ទាន​ជា​តក


ដោយ​៥០០០​ឆ្នាំ​

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៣៩,៤២២ ដង)
ព្រះបរម​សារីរិកធាតុនៃ​ព្រះសម្មាសម្ពុទ្ធ
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ១១,៦៧៨ ដង)
មនុស្ស​យើង​គ្រប់​គ្នា​មិន​ត្រូវ​ការ​ទុក្ខ ត្រូវ​ការ​តែ​សុខ​ប៉ុណ្ណោះ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,២១០ ដង)
បុគ្គល​មិន​គប្បី​ជា​បុរស​នៃ​អ្នក​ដទៃ​ឡើយ
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥៤,៥៤៣ ដង)
ការយល់ដឹង បញ្ញា៨យ៉ាងរបស់ព្រះពោធិសត្វ
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២៧,២៦៨ ដង)
ទឹក​ភ្នែក​រយលាន​តំណក់​ស្រក់​លើ​ថ្ពាល់​ម៉ែ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២១ (អាន: ៣៣,៥៦១ ដង)
មានសម្បត្តិ​តែ​ក្រ​បុណ្យ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.2
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿