30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨២,៨០៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៦០,៧៤៣
សរុប ៣៨៥,៥៤៧,៤៣៦
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៥០៨ ដង)

បញ្ហា​កំណាញ់​



 
ទាក់​ទង​ទៅ​នឹង​ការ​ប្រកាន់​បញ្ចខន្ធ​ថា​ ជា​តួ​ខ្លួន​ ការ​កំណញ់​ហួង​ហែង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ទៅ​ជា​របស់​អ្នក​ដទៃ​ឡើយ​ ។ វា​ជា​ការ​រវល់​កង្វល់​ខ្វាយ​ខ្វល់​ដ៏​ក្រៃលែង​ដើម្បី​ខ្លួន​ឯង​  ទាំង​ដែល​ខ្លួន​ឯង​មិន​មាន​ដោយ​បរមត្ថ​ផង​នោះ ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ឲ្យ​តែ​មាន​សទ្ធា​ជឿ​ថា​ សត្វ​លោក​រមែង​ប្រព្រឹត្ត​ទៅ​តាម​កម្ម​ ប្រាកដ​ជា​មាន​ការ​ឲ្យ​ទាន​ ព្រម​ទាំង​សេច​ក្តីល្អ​ផ្សេងៗ​ទៀត​ ជា​ពុំ​ខាន ។

នៅ​ក្នុ​ង​បុញ្ញ​កិរិយា​វត្ថុ​ ១០​ ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្តែង​ ទាន​មយ​ បុណ្យ​មុន​គេ​ ទាំង​ដែល​ព្រះ​សុមេធ​បណ្ឌិត​ពិ​ចារ​ណា​រក​ធម៌​ ដើម្បី​បំពេញ​ឲ្យ​បាន​ត្រាស់​ដឹង​ជា​ព្រះ​សម្មា​សម្ពុទ្ធ​ ក៏​ពិ​ចារណា​ឃើញ​ទាន​បារមី​មុន​គេ​ដែរ​ ដូច្នេះ​ សេច​ក្តី​កំណាញ់​ ពិត​ជា​បញ្ហា​ធំ​ដុំ​ណាស់​ក្នុង​ជី​វិត​ ត្រូវ​ប្រញាប់​លះ​កាត់​មុន​គេ​ឲ្យ​ហើយ​ សូម្បី​អនុ​បុព្វី​កថា​ ក៏​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​សម្តែង​នូវ​ទាន​កថា​មុន​បង្អស់​ ក្នុង​ដំណើរ​ចេញ​ចាក​ពី​មនុស្ស​លោក​ ឆ្លង​កាត់​ទេ​វលោក​ចូល​ទៅ​កាន់​ព្រះ​និ​ព្វាន​តាម​លំដាប់​នៃ​កថា​ផង​ដែរ ។

បក្សី​ជាប់​ទ្រុង​ ប្រាថ្នា​ហើរ​ចេញ​ ប៉ុន្តែ​មនុស្ស​យើង​វិញ​ ពិ​ត​ជា​មិន​ងាយ​ចង់​ចេញ​ពី​ទ្រុង​មាស​ទ្រុង​ប្រាក់​ដាក់​គុក​ខ្លួនឯង​នេះ​ឡើយ ។

ការ​ឲ្យ​ទាន​គឺ​ជា​វិ​ធាន​ការ​ដើម្បី​សេរី​ភាព​របស់​ចិត្ត​ ចេញ​ពី​ទ្រុង​ដ៏​ចង្អៀត​ចង្អល់​និង​សៅហ្មង​ ។ ព្រះ​បរម​សាស្តា​ ត្រាស់​ប្រារព្ធ​ នាយ​ចុន្ធ​កម្មា​រ​បុត្រ​ក្នុង​ថ្ងៃ​បរិ​និព្វាន​ថា​ បុណ្យ​រមែង​ចម្រើន​ព្រោះ​កា​រ​ឲ្យ​ទាន​ ។

ព្រះ​រដ្ឋ​បាល​ត្ថេរ​ ពោ​ល​ថា​ មនុស្ស​ទាំង​ឡាយ​ បាន​ទ្រព្យ​ជា​ទី​ពេញ​ចិត្ត​ហើយ​មិន​ឲ្យ​ទាន​ ព្រោះ​ហេតុ​តែ​មោ​ហៈ​ ដូច្នេះ​ទាន​គឺ​ជា​ពន្លឺ​រស្មី​នៃ​ដួង​វិញ្ញាណ​ ។​ ក្នុង​សំយុត្ត​និ​កាយ​ ទេ​វតា​បាន​ពោល​ថា​បុគ្គល​ឲ្យ​ទាន​មិន​បាន​ ព្រោះ​សេចក្តី​កំណាញ់​ និង​សេច​ក្តី​ប្រមាទ​ ដូច្នេះ​បុគ្គល​អ្នក​ឲ្យ​ទាន​ ឈ្មោះ​ថា​ប្រ​ឆាំង​នឹង​សេច​ក្តី​កំណាញ់​ផង​ ដើរ​ក្នុង​ផ្លូវ​នៃ​ការ​មិន​ប្រ​មាទ​ផង​ ។

សេច​ក្តី​កំណាញ់​ គឺ​ជា​​រោគ​ក្តៀន​មួយ​ប្រ​ភេទ​របស់​ចិត្ត​ គប្បី​ប្រើ​ថ្នាំ​បញ្ចុះ​ដោយ​ការ​ឲ្យ​ទាន​ដ៏​បរិសុទ្ធ​ ពោល​គឺ​ឲ្យ​ទាន ព្រោះ​ឃើញ​ទោស​នៃ​សេច​ក្តី​កំណាញ់​នោះ​ ។

បុគ្គល​កំណាញ់​រមែង​ចាប់​កំហុស​ស្មូម​ ហើយ​គិត​ថា​ខ្លួន​ឯង​ឆ្លាត​ ប៉ុន្តែ​តាម​ពិត​ វា​ជា​ការ​ទន់​ខ្សោយ​នូវ​បញ្ញា​ចក្ខុ​ក្នុង​ការ​សម្លឹង​មើល​លោក​នេះ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​នៅ​ក្នុង​រឿង​អសទិសទាន​ថា​ បុគ្គល​ពាល​ទាំង​ឡាយ​ មិន​សរសើរ​នូវ​ការ​ឲ្យ​ទាន​ឡើយ​ ចំណែក​អ្នក​ប្រាជ្ញ​ រមែង​អនុ​មោ​ទនា​នូវ​ទាន​ ។

សេច​ក្តី​កំណាញ់​ជា​ខ្នោះ​ជើង​ ដែល​ធ្វើ​ឲ្យ​លំបាក​នឹង​ដើរ​ទៅ​កាន់​ព្រះ​និ​ពា្វន​ ប៉ុន្តែ​វា​ងាយ​នឹង​ទាក់​ជើង​ឲ្យ​ដួល​ធ្លាក់​ទៅ​ក្នុង​អបាយ​ភូមិ​ ឯ​ចំណែក​សោ​តា​បត្តិ​មគ្គ​ជា​គ្រឿង​រំលាយ​ខ្នោះ​ មិន​ឲ្យ​ជាប់​ជើង​ទៀត​ឡើយ ។

ស្រង់​ចេញពី​សៀវ​ភៅ " គតិ​ធម៌ " រៀប​រៀង​ដោយ​ លោកគ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ​ ប៊ុត-សាវង្ស ។


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣ (អាន: ៦៣,៤២០ ដង)
អាការៈរោគ​របស់​ទោសៈមហារីកចិត្ត ៦ យ៉ាង
ផ្សាយ : ៣០ កញ្ញា ឆ្នាំ២០២៣ (អាន: ១០,៨៤៤ ដង)
បុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ១៣,៨៧១ ដង)
គាថា​របស់​ព្រះ​សីលវត្ថេរ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.56
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿