30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៨,៤៦៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៣៦,៤០១
សរុប ៣៨៥,៦២៣,០៩៤
អានអត្ថបទ
ផ្សាយ : ២៣ កក្តដា ឆ្នាំ២០២១ (អាន: ១៣,៧៤៦ ដង)

អានិ​សង្ស​ធ្វើផ្លូវ​ថ្នល់​ ដោយ​សេច​ក្តី​ជ្រះ​ថ្លា​



 
រឿង​ស្តេច​លិច្ឆវី និង​ភូម​ទេវ​តា​
( ចាក​ បេ. ខុ. )
(​ អានិ​សង្ស​ធ្វើផ្លូវ​ថ្នល់​ ដោយ​សេច​ក្តី​ជ្រះ​ថ្លា​ )


សម័យ​ពុទ្ធ​កាល​ មាន​ស្តេច​លិច្ឆ​វី​មួយ​ព្រះ​អង្គ​ព្រះ​នាម​ អម្ពស​ក្ខរ នៅ​ន​គរ​វេ​សា​លី​ ជា​ស្តេច​មិ​ច្ឆា​ទិ​ដ្ឋិ​ យល់​ថា​លោក​ខាង​មុខ​មិនមាន​ ម​នុស្ស​សត្វ​ទាំង​ពួង​តែ​ស្លាប់ទៅ​ហើយ​​សូន្យ​គ្មាន​កើត​ទៀត​ ។ ព្រះ​រា​ជា​អង្គ​នេះ​ តែង​បៀត​បៀន​ពួក​ពុទ្ធ​ប​រិ​ស័ទ​ មាន​ភិ​ក្ខុ​សាម​ណេរ​ជា​ដើម​ រាល់​ពេល​វេ​លា​ដែល​បាន​ជួប​ប្រ​ទះ​ ។

ក្នុង​ក្រុង​វេ​សា​លី​ មាន​ឈ្មួញ​លក​ដូរ​នៅ​ច្រើន​ កាល​នោះ​មាន​ឈ្មួញ​លក់​រាន​ ១ រូប​ជា​ប​ណ្ឌិត​អ្នក​ប្រាជ្ញ​ ប​រិ​បូណ៍​ដោយ​សីល​ និង​ទាន​ មាន​ចិត្ត​សប្បុរស​​បាន​ឃើញ​ទឹក​ភក់​ដក់​នៅ​កណ្តាល​ផ្លូវ​ ជា​ហេតុ​ឲ្យ​លំ​បាក​ដល់​ម​ហា​ជន​ទៅ​មក​ ក៏​យក​ឆ្អឹង​គោ​ទៅ​ដាក់​រៀប​លើ​ភក់​ ហើយ​យក​ដី​ចាក់​​ ធ្វើ​ផ្លូវ​ នោះ​ឲ្យ​ស្អាត​ល្អ​ឡើង ។ ពេល​ថ្ងៃ​ក្តៅ​ទៅ​ងូត​ទឹក​ជា​មួយ​សម្លាញ់​ម្នាក់​ ប្រ​ឡែង​គ្នា​យក​សំ​ពត់​សម្លាញ់នោះ​លាក់​លេង​ជា​ល្បែង​ឲ្យ​សម្លាញ់​នោះ​អា​ក្រាត​នៅ​ខ្លួន​ទ​ទេ ។ ដល់​ត្រ​ឡប់​មក​រាន​ផ្សារ​វិញ​ ជួន​ជា​ពេល​នោះ​ ក្មួយ​ប្រុស​​របស់​គាត់​ទៅ​លួច​ទ្រព្យ​​គេ​ទុក​នៅ​រាន​នោះ​ ។

ពួក​រាជ​បុ​រស​ចាប់​យក​ទាំង​ពីរ​នាក់​ទៅ​ថ្វាយ​ស្តេច​លិច្ឆ​វី​ ព្រះ​រា​ជា​ឲ្យ​យក​ឈ្មួញ​នោះ​ទៅ​សម្លាប់​ចោល​ ឯ​ក្មួយ​ឲ្យ​ដោត​ទុក​លើ​ឈើ​អណ្តោត​ក្បែរ​កំ​ពែង​វាំង​ ។ ឈ្មួញ​នោះ​ស្លាប់​ ទៅ​កើត​ជា​ភូ​ម​ទេវ​តា​អា​ក្រាត​កាយ​ទទេ​ មាន​សេះ​ស​មួយ​ជា​យាន​ជំ​និះ​ សេះ​នោះ​ឈ្មោះ​មនោ​ជព​ មាន​ឫទ្ធិ​ពូ​កែ​អស្ចារ្យ​ កើត​ឡើង​ដោយ​អំ​ណាច​បុណ្យ​ដែល​បាន​ធ្វើ​ផ្លូវ​ភក់​ឲ្យ​ស្អាត​ពី​ជាតិ​មុន​នោះ​ឯង​ ដែល​អា​ក្រាត​ខ្លួន​ទទេ​នោះ​ ដោយ​ទោស​ដែល​យក​សំ​ពត់​លាក់​ ធ្វើ​ឲ្យ​សម្លាញ់​អា​ក្រាត​កាយ​ពី​ជាតិ​មុន​ដែរ ។

មាន​សេច​ក្តី​ប្លែក​ថា​ ភូម​ទេវតា​នោះ​ តែង​តែ​ជិះ​សេះ​ទៅ​ប្រាប់​ក្មួយ​ដែល​ជាប់​លើ​អណ្តោត​ថា កាល​ដែល​គេ​ធ្វើ​ទោសនោះ​ គួរ​ជា​ទី​ពេញ​ចិត្ត​ណាស់​ ព្រោះ​ជា​ទោស​តូច​ស្រាល តែ​ដល​ស្លាប់​ទៅ ធ្លាក់​ទៅ​ន​រក​ទទួល​ទោស​ធំ​ជាង​នេះ​ឆ្ងាយ​ណាស់​ ដូច្នេះ​ចូរ​អ្នក​ខំ​អត់​កុំ​ថ្ងូរ​ ។ ភូម​ទេវតា​ ចេះ​តែ​ជិះ​សេះ​មក​ប្រាប់​ក្មួយ​ដូច្នេះ​រាល់​ពេល​ពុំ​ដែល​ខាន​ ។

សង្ខេប​សេច​ក្តី​នេះ​សិន​ នឹង​និ​យាយ​អំ​ពី​ស្តេច​លិច្ឆវី​ព្រះ​នាម​អម្ព​សក្ខរ​នោះ​ ស្តេច​ចេញ​ទៅ​ទត​ទី​ក្រុង​ បាន​ឃើញ​ស្រ្តីមានរូប​ល្អ​ម្នាក់​ ជា​ប្រ​ពន្ធ​រ​បស់​កស​ក​បុ​រស​ដែក​កំ​ពុង​អើត​មើល​ព្រះ​អង្គ​ គឺ​ជួន​ជា​ព្រះ​រាជា​ទត​ព្រះ​នេត​ទៅ​ចំ​ នាង​ក៏​លិប​ក្បាល​ចូល​ទៅ​ក្នុង​ផ្ទះ​ ហាក់​ដូច​ព្រះ​ចន្ទ​ចូល​ទៅ​ក្នុង​ដុំ​ពពក​ ។

ព្រះ​រា​ជា​កើត​សេច​ក្តី​ស្នេ​ហា​ចំ​ពោះ​រូប​ស្រ្តី​នោះ​ លុះ​ត្រ​ឡប់​មក​ព្រះ​រាជ​ដំណាក់​វិញ​ ប្រើ​រាជ​បុ​រស​សួរ​ដឹង​ថា​ ជា​ភ​រិ​យា​រ​បស់​ក​សក​បុ​រស​ ក៏​ចូល​ទៅ​ក្រាប​ទូល​ព្រះ​រា​ជាតាម​ដំ​ណើរ​ ។ ព្រះ​រា​ជា​កើត​ព្យា​បាទ​វិ​តក្ក​ រិះ​រក​ឧ​បាយ​​ នឹង​សម្លាប់​បុ​រស​នោះ​យក​ប្រ​ពន្ធ​ ក៏​បាន​ឃើញ​ឧ​បាយ​មួយ​ ទើប​ប្រើ​រាជ​បំ​រើ​ឲ្យ​ទៅ​ហៅ​បុ​រស​នោះ​មក​បង្គាប់​ ឲ្យ​ទៅ​បេះ​ផ្កា​ឈូក​ និង​យក​ដី​ក្រ​ហម​ពី​ស្រះ​បោក្ខ​រ​ណី​ចម្ងាយ​ ៣ យោជន៍ពី​ក្រុង​វេ​សា​លី​ ហើយ​ឲ្យ​យក​បាន​មក​ដាក់​ក្នុង​ពេល​ថ្ងៃ​ បើ​មកមិន​ទាន់​ទេ​ ដល់​យប់​ទើប​មក​ដល់​ ត្រូវ​សម្លាប់​ចោល​ ។

បុ​រស​នោះ​ទទួលព្រះ​រាជ​បញ្ជា​ហើយ ម្នី​ម្នា​រត់​សំ​ដៅ​ទៅ​ស្រះ​បោក្ខ​រ​ណី​នោះ​ ។ ឯ​ស្តេច​លិច្ឆវី​ លុះ​បុ​រស​ចេញ​ផុត​ទៅ​ បាន​ប្រាប់​ដល់​អ្នក​ចាំ​ទ្វា​រ​ថា​ បើ​ឃើញ​បុ​រស​នោះ​ យក​ផ្កា​ឈូក​ និង​ដី​ក្រ​ហម​មក​ ត្រូវ​បិទ​ទ្វារ​កុំ​ឲ្យ​ចូល​ ដល់​យប់​ចាំ​បើក​ឲ្យ​ចូល​ ។​ កសក​បុ​រស​ខំ​រត់​ទៅ​ដល់​ស្រះ​បោក្ខរ​ណី​ ឃើញ​ពួក​បិ​សាច​អារ័ក្សទឹក​និម្មិត​ខ្លួន​គួរ​ខ្លាច​នៅ​ជុំ​វិញ​ស្រះ​នោះ​ ក៏​បួង​សួង​ប្រ​កាស​សេច​ក្តី​ទុក្ខ​រ​បស់​ខ្លួន​ ពួក​បិ​សាច​ឮ ហើយ​មាន​ចិត្ត​អា​ណិត​ ឲ្យ​បេះ​ផ្កា​ឈូក​យក​ដី​ត្រឡប់​មក​វិញ​ មក​ដល់​មាត់​ទ្វារ​វាំង​ថ្ងៃ​រ​សៀល​ ស្រាប់​តែ​ឃើញ​ទ្វារ​បិទ​ ខំ​ស្រែក​ហៅ​ក៏​គ្មាន​អ្នក​ណា​បើក​ឲ្យ​ ។

ក​សក​បុ​រស​ក្រ​ឡេក​មើល​ទៅ​ខាង​ត្បូង​វាំង​ ឃើញ​បុ​រស​កំ​ពុង​ស្រែក​ថ្ងូរ​នៅ​លើ​ឈើ​អណ្តោត​ ក៏​និយាយ​ប្រាប់​ឲ្យ​បុ​រស​នោះ​ធ្វើ​ជា​សាក្សី​ជួយ​ដឹង​ឮ​ថា​ខ្លួន​យក​ផ្កា​ឈូក​ និង​ដី​ក្រ​ហម​មក​ទាន់​ពេល​វេលា​ ។ បុ​រស​ជាប់​ឈើ​អណ្តោត​និ​យាយ​ប្រាប់​ថា​ ខ្ញុំ​ អ្នក​យក​ធ្វើ​ជា​សាក្សី​មិន​បាន​ទេ​ ព្រោះ​ខ្ញុំ​ជា​អ្នក​ទោស​ សូម​អ្នក​យក​ភូម​ទេវ​តា​វិញ​បន្តិច​មក​ដល់​ហើយ​ ។ ដល់​ពេល​ព្រ​លប់​ភូម​ទេវ​តា​មក​ដល់​ បុ​រស​នោះ​ដំណាលប្រាប់​តាម​ដំ​ណើរ​រឿង​ ភូម​ទេវតា​ព្រម​ទទួល​ធ្វើ​សាក្សី​ ហើយ​ជិះ​សេះ​ត្រ​ឡប់​ទៅ​វិញ ។

ព្រះ​រា​ជា​ កាល​បើ​ព្រះ​អា​ទិត្យ​លិច​បាត់​ហើយ​ ក៏​ឲ្យ​រាជ​បុ​រស​ធ្វើ​ជា​រក​មើល​ តើ​ឃើញ​កសក​បុ​រស​មក​ពី​រក​ផ្កា​ហើយ​ឬ​នៅ​ ? រាជ​បុ​រស​ចេញ​ទៅ​ក្រៅ​កំ​ពែង​វាំង​ឃើញ​បុ​រស​នោះ​កំ​ពុងអង្គុយ​កើត​ទុក្ខ​ ក៏​នាំ​ទៅ​ថ្វាយ​ព្រះ​រា​ជា​ ដោយ​ចោទ​ប្រ​កាន់​ថា​ មក​ហួស​ពេល​កំ​ណត់​ ត្រូវ​ព្រះ​រាជា​យក​ទោស​ដល់​ជី​វិត​ ។ ព្រះ​រា​ជា​គ្រាន់​តែទត​ឃើញ​បុ​រស​នោះ​​ ក៏​ដាក់​ទោស​ឲ្យ​ថា​ ត្រូវ​រាជ​បុ​រស​យក​ទៅ​សម្លាប់​ ។

កសក​បុ​រស​ទូល​អង្វរ​តាម​សេច​ក្តី​ពិត​រ​បស់​ខ្លួន​ ហើយ​អាង​ដល់​សាក្សី​រប​ស់​ខ្លួន​ថា​ បើ​ព្រះ​រា​ជា​ពុំ​ជឿ​ទេ​ចាំ​សួរ​ភូម​ទេវ​តា​ ដែល​​តែង​ជិះ​សេះ​មក​ឲ្យ​ឳវាទ​ដល់​បុ​រស​ជាប់​ឈើ​អ​ណ្តោត​នោះ​ចុះ​ ។ ព្រះ​រា​ជា​ទាល់​ប្រា​ជ្ញ ដោយ​ចង់​ឃើញ​ភូម​ទេវ​តា​ ក៏​ឲ្យ​​បុ​រស​នោះ​នាំ​ទៅ​ជួប​ ដល់​ពេល​ព្រ​លប់​ភូម​ទេវ​តា​ជិះ​សេះ​មក​ ព្រះ​រា​ជា​ទត​ឃើញ​ហើយ​ ត្រាស់​សួរ​ថា​ អ្នក​ជា​សាក្សី​កសក​បុ​រស​នេះ​ឬ ?​ បុ​រស​នេះ​បាន​យក​ផ្កា​ និង​ដី​មក​ដល់​មុន​ថ្ងៃ​លិច​ឬ ? ភូម​ទេវតា​ទូល​ថា​ ជា​សាក្សី​មែន​ បាន​ឃើញ​បុ​រស​នេះ​នាំ​យក​ដី​ និង​ផ្កា​មក​ដល់​មុន​ថ្ងៃ​លិច​មែន​ ។ កសក​បុ​រស​ក៏​បាន​រួច​ខ្លួន​ទៅ​​ ។

ដំ​ណាល​អំ​ពី​ភូម​ទេ​វតា​ មាន​ប្រា​ថ្នា​យូរ​ហើយ​ ចង់​ទូ​ន្មាន​ស្តេច​លិច្ឆ​វី​ ឲ្យ​លះ​បង់​មិ​ច្ឆា​ទិ​ដ្ឋិ​ចេញ​ និង​ដោះ​ក្មួយ​រ​បស់​ខ្លួន​ឲ្យ​បាន​រួច​ពី​ឈើ​អណ្តោត​ ។ ជួន​ជា​ឳ​កាស​នោះ​ស្តេច​លិច្ឆវី​ ចង់​ដឹង​បុព្វ​កម្ម​រ​បស់​ភូម​ទេវ​តា​ ក៏​ត្រាស់​សួរ​ថា​ អ្នក​នៅ​ទី​ណា​ ? យើង​មិន​ដែល​ឃើញ​ ? ភូម​ទេវតា​ក្រាប​ទូល​ថា​ ពី​ដើម​ជា​អ្នក​លក់​រាន​ផ្សា​រ​ បាន​រក្សា​សីល​ធ្វើ​ទាន​ សន្សំ​បុណ្យ​កុ​សល​ផ្សេងៗជា​ច្រើន ជា​អ្នក​វៀរ​ចាក​អំ​ពើ​ទុច្ច​រិត​ មិន​រំ​លោភ​ខុស​ច្បាប់​ មិន​ធ្វើ​តាម​អំ​ពើ​ចិត្ត​ពាល​រ​បស់​ខ្លួន​ ។

ថ្ងៃ​មួយ​ ត្រូវ​គេ​ចោទ​ទូល​ព្រះ​បង្គំ​ថាលួច​ទ្រព្យ​គេ​ ម​ហា​រាជ​បាន​ឲ្យ​រាជ​បុ​រស​សម្លាប់​ទូល​ព្រះ​បង្គំ​ហើយ​ យក​ក្មួយ​ទូល​ព្រះ​បង្គំ​ទៅ​ដោត​លើ​អណ្តោត​ ដោយ​បុណ្យ​ដែល​ទូល​បង្គំ​បាន​ធ្វើ​នោះ​ឯង នាំ​មកកើត​ជា​ទេវតា​​ ឯ​សេះ​នេះ​បាន​កើត​ដោយ​បុណ្យ​ដែល​ទូល​ព្រះ​បង្គំ​ បាន​យក​ឆ្អឹង​គោ​ទៅ​ដាក់​លុប​ភក់​ធ្វើ​ផ្លូវ​ឲ្យ​ម​នុស្ស​ដើរ​បាន​ស្រួល​ ។

ព្រះ​រា​ជា​ត្រាស់​សួរ​ទៀត​ថា​ ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​គ្មាន​សំ​ពត់​ស្លៀក​ ? ភូម​ទេវ​តា​ទូល​ថា​ នេះ​គឺ​ទោស​ដែល​ទូល​ព្រះ​បង្គំ​ យក​សំ​ពត់​សម្លាញ់​លាក់​លេង​ជា​ល្បែង​ ធ្វើ​ឲ្យ​សម្លាញ់​នោះ​អា​ក្រាត​នៅខ្លួនទទេ​ សូម​ម​ហា​រាជ​ជ្រាប​ មិន​មែន​ដូច​ម​ហា​រាជ​ធ្លាប់​យល់​ថា​ ស្លាប់​ទៅ​សូន្យ​ ធ្វើ​បុណ្យ​បាប​មិន​មាន​ផល​នោះ​ទេ​ ។

ក្នុង​ពេល​នោះ​ ព្រះ​រា​ជា​ហាក់​ដូច​ជា​ភ្ញាក់​ព្រះ​អង្គ​ថា​ អញ​ប្រ​ហែល​យល់​ខុស​ទេ​ដឹង​ ? ភូម​ទេ​វតា​ក៏​ទូល​បញ្ជាក់​ទៀត​ថា​ បុណ្យ​ក្តី​ បាប​ក្តី​ដែល​បុ​គ្គល​ធ្វើ​ហើយ​មិន​សាប​សូន្យ​ទេ​តែង​ឲ្យ​ផល​ជា​និច្ច​ ពេល​នេះ​បើ​ម​ហា​រាជ​ទ្រង់​មេត្តា​ដល់​ទូល​ព្រះ​បង្គំ​ដែល​គ្មាន​សំពត់​ស្លៀក​ សូម​ម​ហា​រាជ​យក​សំ​ពត់​ទៅ​ប្រ​កេន​សង្ឃ​ ឧ​ទ្ទិស​ផល​ចំ​ពោះ​ទូល​បង្គំ​ៗ នឹង​បាន​ស្លៀក​ដណ្តប់​ ម​ហា​រាជ​ក៏​នឹក​បាន​ទត​ឃើញ​ផល​ទាន​ជាក់​ច្បាស់​ចំ​ពោះ​ព្រះ​នេត្រ ។

ព្រះ​រាជា​ទ្រង់​ព្រះ​តម្រាស់​ថា​ ម្នាល​ទេវ​តា​ ឲ្យ​យើង​យក​សំ​ពត់​ទៅ​ប្រ​គេន​សង្ឃ​អង្គឯណា​ ទេវ​តា​ទូល​ថា​ សូម​មហា​រាជ​ប្រ​គេន​ចំ​ពោះ​ព្រះ​កប្បិតត្ថេរ ជា​ព្រះ​អ​រហន្ត​ ដែល​​​ ​
​​​លោក​តែង​និ​មន្ត​បិណ្ឌ​បាត​ក្នុង​ក្រុង​វេ​សា​លី​​ ។ ព្រះ​រា​ជា​យក​សំពត់​ព្រះ​រាជ​ទ្រព្យ​ មាន​សាច់​ម៉ត់​ល្អ​ទៅ​ប្រ​គេន​ព្រះ​កប្បិត​ត្ថេរ​ ហើយ​ឧទ្ទិស​ផល​ចំ​ពោះ​ទេវ​តា​ ក្នុង​ពេល​នោះ​ ទេវ​តា​បាន​ស្លៀក​ដណ្តប់​សំពត់​ទិព្វ​ ហើយ​ទៅ​កាន់​សំណាក់​ព្រះ​កប្បិត​ត្ថេរ​​នោះ​ភ្លាម​ ព្រះ​រាជា​បាន​ទត​ឃើញ​ជាក់​នឹង​ព្រះ​នេត្រ សេច​ក្តី​យល់​ខុស​មិ​ច្ឆាទិ​ដ្ឋិ ក៏​រលត់​បាត់​អស់​ក្នុង​ពេល​នោះ​ឯង​ ហើយ​ត្រាស់​បង្គាប់​ឲ្យ​រាជ​បុ​រស​ ដោះ​លែង​បុ​រស​ដែល​ជាប់​ឈើ​អណ្តោត ។

បុរ​សនោះ​បាន​រួច​ពី​ឈើ​អណ្តោត​ហើយ​ ខំ​មើល​មុខ​ដំ​បៅ​សះ​ជា​ ក៏​ចូល​ទៅ​បួស​បាន​សម្រេច​ជា​ព្រះ​អរ​ហន្ត​​​ ។ ឯ​ព្រះ​រា​ជា​​ បាន​ថ្វាយ​ខ្លួន​ជា​ឧ​បា​សក​រក្សាសីល​ ៥ សីល​ឧ​បោសថ ​ថ្ងៃ​​មួយ​បាន​ស្តាប់​ធម្មទេស​នា​រ​បស់​ព្រះ​កប្បិត​ត្ថេរ​ ក៏​បាន​សម្រេច​ដល់​សោ​តា​បត្តិផល​ហោង ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រ​ជុំ​និទាន​ជា​តក​




ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៦០,៩៤១ ដង)
រឿង​ខ្មោច​យក្ខ​និង​កូន​ក្មេង​តូច
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៧,១៧០ ដង)
​រឿង​ប្រេត​ញី​ឈ្មោះ​ឧត្តរមាតា
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ១៦,៧២៨ ដង)
ចេះ​ជួយ​យក​អាសា​គ្នា​ក្នុង​គ្រា​ក្រ ទើប​ជា​មិត្រ​ល្អ
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៦០,៦៧៤ ដង)
សាធារណ​ទាន​ចាត់​ជា​មេ​បុណ្យ​យ៉ាង​ឆ្នើម​ក្នុង​លោក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.08
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿