30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៤,១៥៣
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៩២១,៣៤០
សរុប ៣៩០,០០៣,៨២៤
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៧៦,២៧៤ ដង)

ទោស​លួច​ទ្រព្យ​គេ​ និង​ទោស​លក់​សុ​រា



ស្តាប់សំឡេង
 
រឿង​នាង​វិ​មាន​ប្រេត​
( ចាក​ បេ​.​ ខុ​ )
( ទោស​លួច​ទ្រព្យ​គេ​ និង​ទោស​លក់​សុ​រា )


កាល​កន្លង​ទៅ​ហើយ​ ក្នុង​ក្រុង​ពារាណសី​ មាន​ស្រ្តី​ក្រ​មុំ​ម្នាក់​ឈ្មោះ​ កល្យាណី​ មាន​រូប​ល្អ​ជា​ទី​ស្រ​លាញ់​ពេញ​ចិត្ត​ចំ​ពោះ​ម​ហា​ជន​ ដែល​បាន​ឃើញ​រូប​នាង​ ។ ថ្ងៃ​មួយ​មាន​បុ​រស​ម្នាក់​ ចាប់​ចិត្ត​ស្រ​លាញ់​​ បាន​ចូល​ទៅ​និ​យាយ​ជា​ច្រើន​ដង​ នាង​មិន​ព្រម​យក​ ក៏​កើត​ទោសៈ​ ព្យា​បាទ​នាង​ យក​ថ្នាំ​ជម្រុះ​សក់​​ទៅ​ជួល​នាង​ទា​សី​ ឲ្យ​ដាក់​​ក្នុង​ប្រ​អប់​រ​មៀត​ ដល់​នាង​ទៅ​មុជ​ទឹក​នា​កំ​ពង់​ក្បែរ​ផ្ទះ​ យក​រ​មៀត​នោះ​កក់​ក្បាល​​ សក់​ក៏​ជ្រុះ​អស់​គ្មាន​សល់​មួយ​ស​សៃ នៅ​តែ​រ​លា​ដ៏​ក្បាល​ទទេ នាង​កើត​សេច​ក្តី​អៀន​ខ្មាស ក៏​យក​ក្រ​មា​ទទូ​ក្បាល​​រត់​ភៀស​ខ្លួន​ ទៅ​នៅ​ស្រុក​ចុង​កាត់​មាត់​ញក​ ឆ្ងាយ​ពី​ស្រុក​កំ​ណើត​ ។

រឿង​ដ​ទៃ​ស្លេះ​តែ​ប៉ុណ្ណេះ​ នឹង​និ​យាយ​តែ​អំ​ពី​នាង​កល្យាណី​ ដល់​នាង​ទៅ​នៅ​ចុង​កាត់​មាត់​ញក​ យូរ​ទៅ​សក់​ក៏​ឥ​ត​មាន​ដុះ​ឡើង​វិញ​ ប្តី​នាង​ក៏​មិន​យក​ ទៅ​ជាអ្នក​ទ័ល​ក្រ​​ទើប​ប្រ​កប​របរ​បិទ​ស្រា​លក់​ ពួក​ប្រ​មឹក​ទាំង​ឡាយ​តែង​ចោម​រោម​រាន​នាង​ជា​និច្ច​រាល់​ថ្ងៃ ។ កាល​នោះ​មាន​ប្រ​មឹក​ពី​រ​នាក់​ដេក​លក់​ នាង​លួច​សំ​រាត​យក​សំពត់​អាវ​អស់​ នៅ​អា​ក្រាត​កាយ​ទទេ​ ពួក​ប្រមឹក​ដឹង​ខ្លួន​ឡើង​ មាន​សេច​ក្តី​អៀន​ខ្មាស​ ក៏​នាំ​គ្នា​រត់​ទៅ​ផ្ទះ​អស់​ទៅ​ ។

ថ្ងៃ​ក្រោយ​មក​​នាង​កល្យាណី​ បាន​ឃើញ​ព្រះ​ខី​ណាស្រព​ ១ អង្គ​និ​មន្ត​ទៅ​បិណ្ឌ​បាត​ មាន​សេច​ក្តី​ជ្រះ​ថ្លា​ ក៏​និ​មន្ត​ចូល​គង់​លើ​អា​ស​នៈ​ក្នុង​ផ្ទះ​រ​បស់​ខ្លួន​ ហើយ​ចាត់​ចែង​ប្រ​គេន​ប្រ​អូល​លាយ​ដោយ​ប្រេង​ល្ង​ កាល​បើ​ព្រះ​ខី​ណា​ស្រព​ឆាន់​ហើយ​ នាង​តាំង​សេចក្តី​ប្រា​ថ្នា​ថា​ សូម​ឲ្យ​មាន​រូប​ល្អ​ មាន​សក់​ល្អ​ស​សៃ​ល្អិត​ដូច​រោម​ទ្រាយ​ ព្រះ​ខី​ណា​ស្រព​ ធ្វើ​អ​ន​មោទ​នា​ហើយ​និ​មន្ត​ទៅ​ទី​ដ​ទៃ​ទៀត​ ។​

ដល់​នាង​អស់​អា​យុ​ បាន​កើត​ជាប្រេត​​ញី មាន​រូប​ល្អ​ សក់​ដុះ​ល្អ​ដូច​ប្រាថ្នា​ ស្ថិត​ក្នុង​វិ​មាន​មាស​តែ​ម្នាក់​ឯង​កណ្តាល​ម​ហា​ស​មុ​ទ្រ​ ប៉ុ​ន្តែ​គ្មាន​សំ​ពត់​អា​វ​ស្លៀក​ពាក់​អា​ក្រាត​កាយ​ទ​ទេ​ យក​សក់​ក្បាល​គ្រប​ខ្លួ​ន​ មាន​សេច​ក្តី​អៀន​ខ្មាស​យ៉ាង​ខ្លាំង​តែ​ម្នាក់​ឯង​ មិន​ដែល​ចេញ​ទៅ​ណា​ នៅ​តែ​ក្នុង​វិ​មាន​ស្ងាត់​ជ្រ​ងំ​ កណ្តាល​ម​ហា​ស​មុទ្រ​នោះ​ឯង​ ។

ស​ម័យ​នោះ​មាន​ឈ្មួញ​សំ​ពៅ​ ៧០០ នាក់​ឆ្លង​កាត់​ម​ហា​ស​មុទ្រ​ ទៅ​ប្រ​កប​ការ​ងារ​ឯ​​ត្រើយ​ម្ខាង​ ត្រូវ​ខ្យល់​ព្យុះ​បក់​បោក​រ​សាត់​ចុះ​ឡើង​នៅ​កណ្តាល​ម​ហា​ស​មុទ្រ​នោះ​ ក៏ទៅ​ជួប​នឹង​វិ​មាន​រ​បស់​នាង​ប្រេតនោះ ។ អ្នក​សំ​ពៅ​ទាំង​ឡាយ​ ឃើញ​​រូប​នាង​ស្អាត​ល្អ​ស្រស់​​នៅ​តែ​ម្នាក់​ឯង​ ក៏​សំ​គាល់​ថា​ទេព​ធី​តា​ បាន​អញ្ជើញ​នាង​ឲ្យ​ចេញ​មក​ក្រៅ​ ដើម្បី​ច​រ​ចាគ្នា​ឲ្យ​ដឹង​ដំណើរ​រឿង​ នាង​មិន​ព្រម​ចេញមក​សោះ​​ដោយ​សេច​ក្តី​អៀន​ខ្មាស​គ្រប​សង្កត់​ខ្លាំង​ ពួក​អ្នក​សំ​ពៅ​ចេះ​តែ​ទទួច​សួរ​ថា​ នាង​មាន​រូប​ល្អ​យ៉ាង​នេះ​ ពួក​យើង​មិន​ដែល​ឃើញ​សោះ​ តើ​នាង​ជាទេព​ធី​តា​ឬ ? សួរ​ញយៗ ពេក​នាង​ក៏​ប្រាប់​ថា​ ខ្ញុំ​នេះ​ជា​ប្រេត​ទេ​ ឈ្មោះ​វិ​មាន​ប្រេត​ ទាំង​ពីកើត​មក​ ខ្ញុំ​មិន​ដែល​បាន​សំ​ពត់​ស្លៀក​សោះ ព្រោះ​ផល​អា​ក្រក់​ដែល​ខ្ញុំ​លួច​សំពត់​អ្នក​ប្រ​មឹក​ពី​ជាតិ​មុន​ ដែល​ខ្ញុំ​មាន​រូប​ល្អ​ មាន​ចំ​ណី​អា​ហារ​ទិព្វ​ វិ​មាន​មាស​ ប្រ​តិ​ស្ថាន​នៅ​កណ្តាល​ម​ហា​ស​មុទ្រ​នេះ កើត​ឡើង​ដោយ​ផល​បុ​ណ្យ​ ដែល​ខ្ញុំ​បាន​ប្រ​គេន​ប្រ​អូល​ដល់​ព្រះ​ខី​ណា​ស្រព​ ។

ពួក​អ្នក​សំ​ពៅ​សួរ​ទៀត​ថា​ នាង​មក​កើត​នៅ​ទី​នេះ​ប៉ុ​ន្មាន​ឆ្នាំ​ហើយ​ នាង​ប្រាប់​ថា រាប់​ឆ្នាំ​មិន​បាន​ទេ​ ចំ​នួន​ ១ កប្ប​មក​ហើយ​ ។ នាយ​សំ​ពៅ​មាន​សេច​ក្តី​អា​ណិត​ដល់​នាង​ប្រេត​នោះ​ពន់​ពេក​ បាន​យក​សំ​ពត់​ ១ គូ​ហុច​ឲ្យ​​ទៅ​ស្លៀក​ នាង​លើក​ដៃ​សំ​ពះ​អង្វរ​ថា​ ខ្ញុំ​ទទួល​យក​មក​ស្លៀក​ពុំ​បាន​ទេ​ ព្រោះ​ខ្ញុំ​ជា​ប្រេត​ បើ​លោក​មេត្តា​ឲ្យ​ទាន​ខ្ញុំ​ សូម​ឲ្យ​ទៅ​ព្រះ​សង្ឃ​ ឬ​ អ្នក​មាន​សីល​ប​រិ​សុទ្ធ​ ហើយ​ឧ​ទ្ទិស​ផល​ឲ្យ​ខ្ញុំ ទើប​ខ្ញុំ​ទទួល​បាន​ ។

គួរ​អស្ចារ្យ​ណាស់​ ក្នុង​សំពៅ​គ្មាន​ព្រះ​សង្ឃ​មួយ​អង្គ​សោះ​ មាន​តែ​ឧ​បា​សក​ម្នាក់​ មាន​សីល​ប​រិ​សុទ្ធ​ នាយ​សំ​ពៅ​ក៏​ជូន​សំ​ពត់​ទៅ​ឧ​បា​សក​នោះ​ ហើយ​ឧទ្ទិស​ផល​ចំ​ពោះ​ដល់​ប្រេត​នោះ​ ស្រាប់​តែ​ប្រេត​បាន​សំ​ពត់​ទិព្វ​ស្លៀក​ដណ្តប់​ភ្លាម​ (​​ នេះ​រឿង​ចម្លែក​ តាម​ដឹង​រៀង​មក​ថា​ ទាល់​តែ​ឲ្យ​ដល់​សង្ឃ​ទើប​ឧ​ទ្ទិស​ផល​ដល់​ប្រេត​បាន​ សូម​អ្នក​អាន​ទាំង​ឡាយ​ពិ​ចារណា​មើល​ តើ​សម​ហេតុ​ផល​ដែរ​ឬ​ទេ​ ? )

នាង​វិ​មាន​ប្រេត​កាល​បើ​បាន​សំ​ពត់​ស្លៀក​ពាក់​ហើយ​ ក៏​និម្មិត​យក​អា​ហារ​ទិព្វ​ជប់​លៀង​អ្នក​សំ​ពៅ​នោះ​ ឲ្យ​ឆ្អែត​ស្កប់​ស្កល់​គ្រប់​គ្នា​ ទើបយំ​សោក​ប្រាប់​អ្នកសំ​ពៅ​ថា​ អស់​លោក​អើយ​ ! ខ្ញុំ​ជា​ស្ត្រី​កម្ម​ក្រាស់​ណាស់​នៅ​តែ​ ៤​ ខែ​ទៀត​ទេ​ ខ្ញុំ​ត្រូវ​អស់​អា​យុ​ធ្លាក់​ទៅ​កើត​ក្នុង​នរក​ហើយ​ ព្រោះ​ទោស​ដែល​ខ្ញុំ​បិទ​ស្រា​លក់​ពី​ជាតិ​មុន​ ។

នាយ​សំ​ពៅ​ និង​ឧ​បា​សក​ មាន​សេច​ក្តី​មេត្តា​ក​រុ​ណា​ប្រាប់​ថា​ បើ​នាង​ចង់​បាន​សុខ​ នាង​ត្រូវ​យក​ព្រះ​ពុទ្ធ​ ព្រះ​ធម៌​ ព្រះ​សង្ឃ​ ជា​ទី​ពឹង​​ទីរ​ឭក​ស្មើ​ដោយ​ជី​វិត​ នាង​លើក​ដៃ​សំ​ពះ​ទទួល​ថា​ សា​ធុ​ ៗ​ ក៏​នឹក​ភាវនា​គុណ​ព្រះ​រ​តន​ត្រ័យ​ក្នុង​ចិត្ត​ជាប់​ជា​និច្ច​ ។ ដល់​ពេល​ស្ងប់​ខ្យល់​ នាយ​សំ​ពៅ​លា​នាង​ប្រេត​ត្រ​ឡប់​មក​ន​គរ​វិញ​ នាង​បាន​ផ្ញើ​សម្បត្តិ​ទិព្វ​ មាន​មាស​ប្រាក់​ជា​ដើប​ មក​បូ​ជា​ព្រះ​សម្ពុ​ទ្ធ​ប​រម​គ្រូ​ កាល​នោះ​ព្រះ​អង្គ​គង់​​នៅ​វត្ត​ជេត​​ពន​ ។

នាយ​សំ​ពៅ​​ និង​ឧ​បា​សក​ទទួល​បញ្ញើ​ ក៏​ចេញ​សំពៅ​មក​ លុះ​សំពៅ​មក​ដល់​ន​គរ​ហើយ​ ក៏​យក​គ្រឿង​សក្ការ​ដែល​នាង​ប្រេត​ផ្ញើ​ ទៅ​បូ​ជាព្រះ​ មានព្រះ​ភាគ​ៗ ទ្រង់​ទទួល​ហើយ​ ប្រជុំ​ពុទ្ធ​ប​រិ​ស័ទ សំ​ដែង​ធម្ម​ទេស​នា​ ប្រា​រព្វ​យក​រឿង​នោះ​ជា​ហេតុ​ ទី​បំ​ផុត​ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា​​ នាង​វិ​មាន​ប្រេត​នោះ​នៅ​ ៤​ ខែ​ទៀត​អស់​អា​យុ​ហើយ​ ត្រូវ​ទៅ​កើត​ក្នុង​ន​រក​ ដោយ​អំ​ណាច​បិទស្រា​លក់​ ប៉ុន្តែ​​ដោយ​អំ​ណាច​សទ្ធា​ ដែល​នាង​ជឿ​ចំពោះគុណ​ព្រះ​រត​ន​ត្រ័យ​ ហើយ​បាន​បូ​ជា​ចំ​ពោះ​ត​​ថាគត ដល់​គំ​រប់​ ៤​ខែ​នាង​អស់​អាយុ​ទៅ​ បាន​ទៅ​កើត​ជា​ទេព​ធី​តា​ នៅ​ស្ថាន​ត្រៃ​ត្រឹង​សួគ៌ សោយ​សម្បត្តិ​ទិព្វ​យ៉ាង​ធំ​ ។

ឯ​នាង​វិ​មាន​ប្រេត​កាល​បើ​ដល់​កំ​ណត់​គ្រប់​ ៤ ខែ​ ហើយ​ក៏​អស់​អា​យុ​លា​កំ​ណើត​ពី​ប្រេត​ ទៅ​កើត​ជា​ទេព​ធីតា​នៅ​ស្ថាន​ត្រៃ​ត្រឹង​​សួគ៌ សោយ​ទិព្វ​សម្បត្តិ​ជា​ក្សេម​ក្សាន្ត​ហោង​ ។

ដក​ចេញ​ពី​សៀវ​ភៅ​ប្រ​ជុំ​និ​ទាន​ជា​តក​ ​​​

ដោយ​៥០០០​ឆ្នាំ​

 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៨៤៨ ដង)
សេចក្ដី​អត់​ធន់​ដែល​ល្អ​ក្រៃ​លែង
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ៤៥,៨៤៦ ដង)
អានិសង្ស​នៃ​ការ​សមា​ទាន​ឧបោសថ​សីល​
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៣១,២៥១ ដង)
មនុស្ស​ល្អ​ក្នុង​ការ​គ្រប់​គ្រង​
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៩៩,៣១៤ ដង)
កន្លែងសុខនៅនឹងចិត្តរបស់យើង
ផ្សាយ : ២១ មីនា ឆ្នាំ២០២៤ (អាន: ១២,៩៤០ ដង)
កាម​ទាំង​ឡាយ​ មាន​សុខ​តិច មាន​ទុក្ខ​ច្រើន
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៤៥៥ ដង)
ប្រាជ្ញា​ឃើញ​ការ​កើត​ និងការរលត់
ផ្សាយ : ២៨ មិថុនា ឆ្នាំ២០១២ (អាន: ១១,៩៤៦ ដង)
ស្តាប់ការអាន និងពន្យល់ចំពោះគម្ពីរព្រះត្រៃបិដកលេខ១៦ របស់លោកគ្រូ អឿ សៅ
ផ្សាយ : ២៤ ធ្នូ ឆ្នាំ២០២១ (អាន: ៣,៩៥៣ ដង)
ត្រូវថែរក្សាព្រះធម៌វិន័យ
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ១០,៨៦៣ ដង)
កូន​ជា​ទី​ស្រឡាញ់ ពាក្យ​និយាយ​ជា​ការ​សំខាន់​ម៉្យាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.78
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿