30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១០,២១៣
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦៦០,៨៣១
សរុប ៣៨៩,៧៤៣,៣១៥
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩៥៨ ដង)

ទី​ពឹង​



 
នៅ​ក្នុង​ព្រះ​សាសនា​នេះ​ កាល​ដែល​ពុទ្ធ​បរិស័ទ​បាន​ស្គាល់​ថា​ ជី​វិត​ជា​ប្រ​ក្រតី​ គឺ​ចិត្ត​ ចេត​សិក​ រូប​ ដូច្នេះ​ហើយ​ក៏​ជា​ការ​ចាប់​ផ្តើម​ស្គាល់​ខ្លួន​ឯង​ថា​ជា​អ្វី​ ។ ការ​ស្គាល់​ខ្លួន​ឯង​តាម​សេច​ក្តី​ពិត​ ដល់​កម្រិត​គឺ​ត្រូវ​រលត់​តណ្ហា​អស់​មិន​មាន​សល់​ ព្រោះ​ខ្លួន​យើង​ដោយ​បរមត្ថ​ គឺ​ចិត្ត​ ចេ​ត​សិក​ រូប​ ដែល​អត់​ត្រូវ​ការ​អ្វី​ពី​លោក​នេះ​ ទាំង​ដែល​មិន​ហួង​ហែង​ខ្លួន​ឯង​អ្វី​ទាំង​អស់​ ។

នេះ​ជា​ចំណុច​ដែល​មាន​ធម៌​ជា​ទី​ពឹង​ គឺ​មាន​សតិ​ប្ប​ដ្ឋាន​ជា​ទី​ពឹង​ ដែល​ឈ្នះ​នូវ​សេច​ក្តី​ទុក្ខ​ទាំង​ពួង​បាន​ព្រោះ​ការ​អស់​ទៅ​នៃ​តណ្ហា ។ បើ​មិន​មាន​សតិ​ថ្នាក់​សតិ​ប្ប​ដ្ឋាន​នោះ​ទេ​ ការ​សិក្សា​ចំពោះ​ចិត្ត​ ចេត​សិក​ រូប​ ក៏​មិន​មាន​ដែរ​ បើ​មិន​មាន​ការ​សិក្សា​ចំពោះ​បរមត្ថ​ទាំង​បី​ នេះ​ទេ​តណ្ហា​មិន​រលត់​ឡើយ​ ហើយ​ពិត​ជា​មិន​មាន​ទី​ពឹង​ ។​

សត្វ​លោក​ គិត​តែ​ពី​ប្រាថ្នា​ត្រូវ​ការ​ឲ្យ​ខ្លួន​ឯង​បាន​អ្វី​ៗ​គ្រប់​យ៉ាង​ តាម​ដែល​ចង់​បាន​ នេះ​ជា​វង្វេង​ក្នុង​លោក​ ។ ព្រះ​សម្មា​សម្ពុទ្ធ​ ត្រាស់​សម្តែង​ឲ្យ​រក​ខ្លួន​ឯង​ តាម​រយៈ​នៃ​សតិ​ប្ប​ដ្ឋាន​ កាយ​ វេ​ទនា​ ចិត្ត​ ធម៌​ គ្រាន់​តែ​ជា​ធម៌​ដែល​បច្ច័យ​តាក់​តែង​ ធម៌​ទាំង​នេះ​មិន​មែន​ជា​សត្វ​ហើយ​​ក៏​ជា​ធម៌​អត់​ត្រូវ​ការ​អ្វី​ទាំង​អស់​ មិន​ទាំង​ហួង​ហែង​ខ្លួន​ឯង​ទៀត​ផង​ ព្រោះ​គ្រាន់​តែ​ជា​ផល​នៃ​បច្ច័យ​ផ្សេង​ៗ​ ប៉ុណ្ណោះ​ ។

តាម​ពិត​ ដោយ​បរមត្ថ​ធម៌​ លោភៈ​ដែល​ត្រូវ​ការ​ប្រាថ្នា​អ្វី​ៗ​នោះ​ ក៏​ជា​តួ​សភា​វធម៌​ដែរ​ តែ​ថា​សភា​វ​លោភៈ​ នេះ​ជា​អវិ​ជ្ជា​មូល​ ទើប​មាន​វោ​ហារ​ពោល​ថា​ សត្វ​លោក​វង្វេង​ ស្វែង​រក​របស់​ក្នុង​លោក​ ជាប់​នៅ​ក្នុង​លោក​ មិន​ស្គាល់​ខ្លួន​ឯង​ ថា​ជា​អ្វី​តាម​ពិត​ ។

ការ​ខ្វល់​នឹង​ខ្លួន​ឯង​ ដើម្បី​ឲ្យ​បាន​អ្វី​ក្នុង​លោក​នេះ​ក្តី​ ខ្វល់​ដើម្បី​ឲ្យ​ខ្លួន​ឯង​ចេញ​ចាក​លោក​នេះ​ក្តី​ នេះ​ជា​សភា​វ​លោ​ភៈ​ ប្រ​កប​ដោយ​ទិ​ដ្ឋិ​ ជា​នាម​ធម៌​មួយ​បែប​ដែល​មាន​ឆន្ទៈ ជា​តណ្ហា​ឆន្ទៈ​ប្រ​កប​ជា​មួយ​ផង​ដែរ​ ។ ចំណែក​ កត្តុកម្យតាឆន្ទៈ ដែលប្រព្រឹត្ត​ទៅ​ជា​មួយ​នឹង​សតិ​ថ្នាក់​ សតិ​ប្ប​ដ្ឋាន​ គឺ​ជា​ឆន្ទៈ​ដែល​ញ៉ាំង​វីរយៈ​ឲ្យ​រលឹក​សិក្សា​ ចំពោះ​កាយ​ វេ​ទនា​ ចិត្ត​ ធម៌​ ហើយ​រលត់​តណ្ហា​ ដែល​ជា​ការ​សម្រេច​នូវ​ទី​ពឹង​ហ្នឹង​ឯង​ ។

ឆន្ទៈ​ជា​ឥ​ទ្ធិ​បាទ​ធម៌​ រមែង​ញ៉ាំង​វីរយៈ​ឲ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​ការ​សម្លឹង​សភាវ​ធម៌​ ដែល​ជា​ការ​ងារ​រំលត់​តណ្ហា​ អស់​ការ​ខ្វាយ​ខ្វល់​ ជា​ទី​ពឹង​ ។ ដូច្នេះ​ កិច្ច​សិក្សា​ការ​ពិត​ ដោយ​សតិ​រលឹក​ដឹង​ចំពោះ​ចិត្ត​ ចេ​ត​សិក​ រូប​ ប្រព្រឹត្ត​ទៅ​ ដោយ​ឆន្ទៈ​ដ៏​បរិ​សុទ្ធ​ មាន​ការ​ភ្ញាក់​រលឹក​សព្វ​កាល​ សិក្សា​ទាំង​យប់​ទាំង​ថ្ងៃ​ ប្រព្រឹត្ត​ទៅ​រក​ការ​អស់​តណ្ហា ។

 
ទី​ពឹង​ពិត​ប្រា​កដ
 
ចិត្ត​ចេតសិក​រូប​គ្មាន​ត្រូវ​ការ​អ្វី​        គួរ​តែ​ប្រុស​ស្រី​សម្លឹង​ពិនិត្យ
លះ​កាត់​តណ្ហា​ជា​ទី​ពឹង​ពិត​          មិន​មាន​ជាប់​ចិត្ត​នៅ​ក្នុង​លោកីយ៍ ។

ស្រង់​ចាក​ពី​សៀ​វភៅ​ " ព្រះ​ថេរី​គា​ថា​ ភាគ​២ "  រៀប​រៀង​ដោយ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៣០,៥៦១ ដង)
ត្រូវ​ធ្វើ​ជា​ឪពុក​ម្ដាយ​ដ៏​ល្អ​របស់​កូន
ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ៣,៨៧៣ ដង)
កាយគតាសតិ ៩ យ៉ាង របស់ព្រះសារីបុត្រ 
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ៦៦,៦៨៦ ដង)
សេចក្ដីចម្រើន​ព្រោះការ​សេពគប់​មិត្តល្អ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៩,៦០០ ដង)
ភាពងងឹតអន្ធការ មិនមែន​ជា​របស់​ដែល​អ្នក​ណា​ម្នាក់​បង្កើត​មក​ទេ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.21
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿