30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥២,៤០៥
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៣០,៣៣៩
សរុប ៣៨៥,៦១៧,០៣២
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៩១៥ ដង)

កា​រ​ងារ​ ៣​ មុខ​ តាម​ឱ​វាទ​ព្រះ​ពុទ្ធ​គ្រប់​ព្រះ​អង្គ​



ស្តាប់សំឡេង

 

១.  ការ​ងារ​សង្រួម​កាយ​ ការ​ងា​រ​សង្រួម​វា​ចា​ ការ​ងារ​សង្រួម​ចិត្ត​ ពិត​ជា​ការ​ងារ​​ប្រ​ចាំ​ថ្ងៃ​ នៃ​ជន​ប្រុស​ស្រី​ ទាំង​គ្រហស្ថ​ ទាំង​បព្វ​ជិត​ ព្រោះ​ជា​ការ​បិទ​ទ្វារ​ការ​ពារ​ទប់​ស្កាត់​នូវ​បាប​ថ្មី​ៗ​ កុំ​ឲ្យ​ចូល​មក​រួម​ដៃ​ជា​មួយ​បាប​ចាស់​ កាត់​បន្ថយ​កម្លាំង​បាប​ដែល​សន្សំ​ក្នុង​សន្តាន​ចិត្ត​ ប្រៀប​បី​ដូច​ជា​បុគ្គល​ដែល​ខំ​ព្យា​យាម​តម​ចំ​ណី​ទាស់​ ព្រោះ​ហេតុ​តែ​ខ្លួន​ឯង​ឈឺ​រោ​គ​ថ្លើម​ ដូច្នោះ​ឯង​ ។​

២.  ការ​ងារ​បំពេញ​សេច​ក្តីល្អ​ ពិត​ជា​ត្រូវ​ធ្វើ​បន្ត​មិន​ឲ្យ​ដាច់​ ធ្វើ​ទាន​រឿយ​ៗ​ រក្សា​សីល​ជាប់​លាប់​ អប់​រំ​ចម្រើន​សេច​ក្តី​ស្ងប់​ជា​ប្រ​ចាំ​ រៀ​ន​ធម៌​ស្តាប់​ធម៌​បំពេញ​ចំណេះ​ដឹង​ ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​ការ​ងារ​បំប៉ន​នូវ​ស្មារ​តី​ ប្រៀប​បី​ដូច​ជា​អ្នក​ឈឺ​ថ្លើម​ ខំ​ប្រឹង​ថែ​សុខ​ភាព​ បំ​ប៉ន​ចំណីល្អ​ៗ​ ប្រើ​ប្រាស់​អ្វី​ៗ​មាន​អនា​ម័យ​ ដើម្បី​ជួយ​កម្លាំង​គ្រប​សង្កត់​នូវ​រោគ​ ដូ​ច្នោះ​ដែរ​ ។​

៣.  ការ​ងារ​អប់​រំ​ចម្រើន​នូវ​សតិ​ប្ប​ដ្ឋាន​ ៤​ គឺ​ជា​ការ​ងារ​ស្រាវ​ជ្រាវ​រក​សេច​ក្តី​ពិត​ ក្នុង​ជីវិត​ដែល​មាន​តែ​រូប​ធម៌​ និង​នាម​ធម៌​ ដើម្បី​កំចាត់​បង់​នូវ​ការ​វង្វេង​ ព្រម​ដោយ​ការ​ប្រ​កាន់​ខុស​ផ្សេង​ៗ​ ប្រព្រឹត្ត​ទៅ​ដើម្បី​អរិយ​មគ្គ​ជា​លោកុ​ត្ត​រ​ ប្រ​ហារ​បង់​នូវ​អនុស័យ​ ។

ចំពោះ​កិលេស​ ឬ​ នីវរណៈ​ច្រើន​ៗ​ក្នុង​ជី​វិត​ប្រចាំ​ថ្ងៃ​ វា​ជា​មេរោ​គ​ចង្រៃ​ បើ​ទុក​ឲ្យ​វា​រី​ក​ចម្រើន​ឡើង​ៗ​ ជា​ការ​លំបាក​ក្នុង​ការ​សម្លាប់​វា​ឲ្យ​អស់​ណាស់​ បើ​ដូច្នេះ​ជា​មួយ​គ្នា​នឹង​ការ​ចម្រើន​សតិ​ប្ប​ដ្ឋាន​ ៤ ពុទ្ធ​បរិស័ទ​រមែង​បំពេញ​នូវ​ការ​ងារ​មួយ​ទៀត​គឺ​ការ​ងារ​គ្រប​សង្កត់​នូវ​នី​វរណធម៌​ ការ​ស្តាប់​ព្រះ​ធម៌​ពី​រោះ​ មាន​សេច​ក្តី​ជ្រះ​ថ្លា​ មាន​ការ​តាំង​ចិត្ត​មាំ​ទាំ​ក្នុង​ពេល​ស្តាប់​នោះ​ ក៏​ជា​ការ​គ្រប​សង្កត់​នូវ​នី​វរ​ណធម៌​ដោយ​ពិត​ ម៉្យាង​ទៀត​ព្រោះ​ការ​ប្រ​កប​ព្យា​យាម​ក្នុង​អធិ​ចិត្ត​ គ្រប​សង្កត់​នូ​វ​នី​វរ​ណៈ​ដោយ​សមថ​កម្ម​ដ្ឋាន​ សេចក្តី​នេះ​ប្រៀប​ដូ​ច​អ្នក​ឈឺ​រោគ​ថ្លើម​ ក្នុង​ការ​ប្រើ​ប្រាស់​ថ្នាំ​ រមែង​ប្រើ​ប្រាស់​ថ្នាំ​ពីរ​មុខ​ គឺ​មួយ​មុខ​សម្រាប់​ហ៊ុម​ព័ទ្ធ​មេ​រោគ​ និង​មួយ​មុខ​ទៀត​ សម្រាប់​ជំនួយ​ដល់​ការ​ប្រ​ហារ​នូវ​មេ​រោ​គ​នោះ​ ដូច្នោះ​ឯង​ ។

ការ​ចម្រើន​សតិ​ប្ប​ដ្ឋាន​ ៤​ ជា​ការ​ដុស​ខាត់​សេច​ក្តី​ប្រ​កាន់​រឿយ​ៗ​ បញ្ញា​ក៏​ភ្លឺ​ថ្លា​ឡើង​ៗ​ ហើយ​រមែង​ជា​ឧ​បការៈ​ ដល់​កុសល​ធម៌​ដទៃ​ទៀត​គ្រប់​យ៉ាង​ទាំង​អស់​ សតិ​ប្ប​ដ្ឋាន​ ៤​ ជា​គំនរ​នៃ​កុសល​ធម៌​ ការ​ចម្រើន​សតិ​យ៉ាង​នេះ​រឿយៗ​ រមែង​ឈាន​ទៅ​រក​ការ​ឃើ​ញ​ច្បាស់​មួយ​​ថា​ " ធម៌​ទាំង​ឡាយ​ទាំង​ពួង​ គឺ​កុសល​ធម៌​ អកុសល​ធម៌​ អព្យា​កត​ធម៌​ គ្រាន់​តែ​ជា​ខន្ធ​ អាយ​តនៈ​ ធាតុ​ តែ​ប៉ុណ្ណោះ​ ពុំ​មែន​ជា​សត្វ​សោះ​ឡើយ​ ហើយ​មិន​គួ​រ​ប្រ​កាន់​ថា​ ជា​របស់​មាំ​មួ​ន​ទៀត​ផង​ "

ស្រង់​ចាក​ពី​សៀវ​ភៅ  " មនុស្ស​ជា​មួយ​នឹង​ការ​ងារ​ "

រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្ម​ចា​រ្យ​ ប៊ុត-សាវង្ស​ ។
ដោយ​៥០០០​ឆ្នាំ​

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ១៤,៨០០ ដង)
ការរលឹក​ដល់​សេច​ក្តី​ស្លាប់​
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១១,០៧០ ដង)
ប្រាសាទ​ព្រះគន្ធ​កុដិក្នុង​ធម្មនគរ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.35
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿