30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤១,០៥៧
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦៩១,៦៧៥
សរុប ៣៨៩,៧៧៤,១៥៩
អានអត្ថបទ
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ១៤,៦១០ ដង)

ទោស​នៃ​ការ​ស្រវឹង​ក្នុង​រូបកាយ គិតតែតែងខ្លួន​មិន​ធ្វើ​បុណ្យ​ទាន



 
រឿង​ព្រះ​បាទអស្សកៈ
(ចាក អ. ទុ.)
(ទោស​នៃ​ការ​ស្រវឹង​ក្នុង​រូបកាយ គិតតែតែងខ្លួន​មិន​ធ្វើ​បុណ្យ​ទាន)

កាល​ព្រះសម្ពុទ្ធ​ទ្រង់​ប្រថាប់​ក្នុង​វត្ត​ជេតពន មាន​បុរស​ម្នាក់​លា​ប្រពន្ធ​ទៅ​បួស លុះ​បួស​ហើយ ប្រពន្ធ​ចេះ​តែ​ទៅ​ប្រលោម​ឲ្យ​សឹក​វិញ។ ភិក្ខុ​នោះ ក៏​មាន​សេចក្ដី​អផ្សុក​ចង់​សឹក។ ព្រះ​សាស្ដា​បាន​ហៅ​ភិក្ខុ​នោះ​មក​ត្រាស់​សួរ​ថាៈ

ម្នាល​ភិក្ខុ​បានឮ​ថា​ អ្នក​ឯង​ចង់​សឹក​មែន​ឬ?

សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស អផ្សុក​មែន ព្រោះ​ស្រ្ដី​ជា​ប្រពន្ធ​បង្គំ​ពី​មុន បាន​​មក​បបួល​ឲ្យ​សឹក​ទៅ​វិញ។

ម្នាល​ភិក្ខុ! ស្រ្ដី​នោះ​មិន​មែន​ធ្វើ​ឲ្យ​អ្នក​ឯង​អផ្សុក​ព្រោះ​ស្នេហា​ទៅ​លើ​រូប​វា​តែ​ក្នុង​វា​តែ​ក្នុង​តែ​ជាតិ​នេះ​ទេ វា​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ឯង​មាន​ទុក្ខ​ធំ​តាំង​ពី​ព្រេង​នាយ​មក​ម្លេះ។

សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស តើ​អតីតនិទាន​នោះ​ដូច​ម្ដេច សូម​អារាធនា សម្ដែង​អតីត​និទាន​នោះ ដើម្បី​ទូលបង្គំ​បាន​ដឹង​ផង។

ព្រះ​សម្ពុទ្ធ​ទ្រង់​នាំ​អតីត​និទាន​មក​សម្ដែង​ថាៈ

ម្នាល​ភិក្ខុ! ក្នុង​កាល​កន្លង​ទៅ​យូរ​ហើយ មាន​ព្រះរាជា​មួយ​អង្គ​នាម​អស្សកៈ សោយ​រាជ្យ​ក្នុង​ក្រុង​បាតលី រដ្ឋកាសី មាន​អគ្គមហេសី​ឈ្មោះ ឧព្វរី ជា​ស្រ្ដី​មាន​រូប​ឆោមល្អ​ឆើត​ជា​ទី​គាប់​ព្រះ​ទ័យណាស់។ មិន​យូរ​ប៉ុន្នាន​មហេសី​នោះ​សោយ​ទីវង្គត់​ទៅ។

គ្រា​នោះ​ព្រះបាទអស្សកៈ មាន​ទុក្ខ​សោក​សៅ​សង្រេង​សង្រៃ​ក្រៃលែង បាន​បញ្ជា​ឲ្យ​គេ​លើក​សព​នាង​ដាក់​ក្នុង​ស្នូក​ដែល​ចាក់​ប្រេង​លាប មាន​ក្លិន​ក្រអូប ដើម្បី​កុំ​ឲ្យ​សព​នោះ​ស្អុយ​រលួយ ហើយ​ទើប​ឲ្យ​លើក​ស្នូក​នោះ​ដាក់​លើ​គ្រែ​ខ្ពស់​មួយ។ ព្រះ​ជារា​ទ្រង់​ទត​ហើយ ទ្រង់​ព្រះ​កន្សែង​សោយសោក​ផ្ទំ​អត់​ព្រះ​ស្ងោយ ទោះ​បី​ព្រះ​ញាតិ​វង្សានុវង្សអាមាត្យ មន្រ្តី ព្រាហ្មណ៍ ព្រឹទ្ធ អង្វរព្រះទ័យ​យ៉ាង​ណា​ក៏​ពុំបាន ចេះ​តែ​ទ្រង់​ព្រះ​កន្សែង​រវើរវាយថា ឧព្វរី! ៗ អស់ ៧ ថ្ងៃ​នាំ​ឲ្យ​គេ​លំបាក​ចិត្ត​គ្រប់​ ៗ គ្នា។

កាល​នោះ​ មាន​តាបស​មួយ​រូប​បាន​សម្រេច​អភិញ្ញា ៥ និង​សមាបត្ដិ ៨ នៅ​អាស្រ័យ​ក្នុង​ហិមវន្ត​ប្រទេស បាន​​ចម្រើន​អលោកកសិណ មាន​ចក្ខុ​ទិព្វ​បាន​រំពឹង​ឃើញ​ព្រះ​រាជា​អង្គ​នោះ​ កំពុង​ខ្សឹប​ខ្សួល​ទុក្ខសោក​ដូច្នោះ បាន​ជ្រាប​ថាអាច​ជួយ​ដោះ​ទុក្ខ​បាន ក៏​ហោះ​តាម​អាកាស មក​គង់​លើ​ថ្ម​មង្គល ក្នុង​ឧទ្យាន​ព្រះបាទអស្សកៈ។

ពេល​នោះ មាន​មាណពគឺ​ព្រាហ្មណ៍​កំលោះ​ម្នាក់​ចូល​ទៅ​ក្នុង​ឧទ្យាន បាន​ឃើញ​តាបស​ហើយ ក៏​ចូល​ទៅ​ថ្វាយ​បង្គំ។ តាបស​សួរ​ថា ម្នាល​មាណព ស្ដេចក្នុង​នគរនេះ ជាធម្មិករាជ​ឬ​ទេ?

ករុណា ព្រះគុណ​ម្ចាស់ ព្រះអង្គ​ជា​ធម្មិករាជ ប៉ុន្តែអគ្គមហេសី​ព្រះអង្គ ធ្វើ​កាល​កិរិយាក្ស័យ​ព្រះ​ជន្ន​ទៅ​ហើយ។ ព្រះអង្គ​ឲ្យ​គេ​ដាក់​សព​អគ្គមហេសី​ក្នុង​ស្នូក​ហើយ ទ្រង់​ផ្ទំ​កើត​ទុក្ខ​សោក រវើរវាយខ្លាំង​ណាស់ ចំនួន​​ ៧ ថ្ងៃ​មក​ហើយ ម៉េច​ក៏​ព្រះគុណ​ម្ចាស់​មិន​ជួយ​សង្គ្រោះ​ព្រះ​រាជា​ផង។

ម្នាល​មាណព អាត្មា​មិន​ដែល​ស្គាល់​ព្រះ​រាជាហ្នឹង​សោះ ប្រសិន​បើ​ព្រះអង្គ​ស្ដេច​យាង​មក អាត្មា​អាច​ថ្វាយព្រះពរ សូម​ព្រះរាជាជ្រាប​ទី​កន្លែង​កំណើត​នៃ​អគ្គមហេសី​នោះ នឹង​ឲ្យ​អគ្គមហេសី​នោះ​ថ្លែង​ការណ៍​ថ្វាយ ក្នុង​ទី​ជិតបាទា​ព្រះអង្គ​បាន។

បើ​ពិត​ដូច្នោះមែន សូម​ព្រះ​គុណ​ម្ចាស់ រង់​ចាំ​ក្នុង​ទី​នេះ​សិន ខ្ញុំ​ព្រះ​ករុណា​ទៅ​ក្រាប​បង្គំ​ទូល សូម​ព្រះរាជា​យាង​មក​ក្នុង​ទី​នេះ ។ មាណព ក៏​ថ្វាយ​បង្គំ​តាបស​លា​ទៅក្រាប​បង្គំ​ទូល​ព្រះរាជា តាម​ការណ៍​ដែល​ខ្លួន​បាន​ជួប។

ព្រះ​រាជា​មាន​ព្រះ​ទ័យ​ត្រេកអរ ដោយ​ទ្រង់​ព្រះ​ចិន្ដា​ថា អញ​នឹង​បាន​ឃើញ​នាង​ឧព្វរី​មិនខាន។ ទើប​ស្ដេច​ឡើង​គង់​ទី​ន័ងរាជរថ​ទៅ​ក្នុង​ឧទ្យាន​នោះ លុះ​យាង​ដល់​ថ្វាយ​បង្គំ​តាបស គង់​ក្នុង​ទី​សមគួរ​ហើយ សួរ​តាបស​ថាៈ

បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន បាន​ឮ​ថា លោក​ម្ចាស់​ជ្រាប​ទី​ដែល​នាង​ទេវីមហេសីខ្ញុំ​ម្ចាស់ ចាប់​កំណើត​មែន​ឬ? ថ្វាយ​ព្រះពរ​មហារាជ អាត្មាដឹង​មែន។ ចុះ​វា​ចាប់​កំណើត​ក្នុង​ទី​ណា​លោក​ម្ចាស់?

បពិត្រ​មហារាជ នាង​ទេវី​នោះ​ ស្រវឹង​នឹង​រូប ជាស្រ្ដីមាន​សេចក្ដី​ប្រមាទ ឥត​បាន​ធ្វើបុណ្យកុសល​សោះ គិត​តែ​ពី​សប្បាយ ឥលឡូវ​បាន​កើត​ជា​សត្វ​កំពោង​អាចម៍​គោ ក្នុង​ឧទ្យាន​នេះ​ឯង។ សូមទោស​លោកម្ចាស់ ខ្ញុំ​មិនជឿ​ទេ។

បើ​ដូច្នោះ អាត្មា​ភាព​បង្ហាញ​រូប​វា សូម​ទ្រង់​ទត​នឹង​ឲ្យ​វា​និយាយ​ជាភាសា​មនុស្ស​ថ្វាយ​ក្នុង​ពេល​នេះ។ សូម​លោក​ម្ចាស់​ឲ្យ​វា​និយាយ​ចុះ ខ្ញុំ​បាន​ឃើញ​រូប​វា​ហើយ។ ពេល​នោះ​ដោយ​អនុភាព​របស់​តាបស សត្វ​កំពោងអាចម៍គោ​ញី​ឈ្មោល​ទាំង​ពីរ ក៏​វា​ចេញ​ពី​ដុំ​អាចម៍គោ មក​ឈប់​ក្នុង​​ទី​ជិត​ព្រះរាជា។

តាបស​ចង្អុរ​បង្ហាញ​កំពោង​ញី​ថា មហារាជ​នេះ​ជា​ឧព្វរីទេវី​របស់មហាបពិត្រ នាង​លះ​បង់​ចោល​ព្រះ​អង្គ​ហើយ វារគគើប​តាម​ក្រោយ​កំពោង​ឈ្មោល​ជាប្ដី​របស់​វា សូម​ទ្រង់​ទត​មើល​ចុះ! ខ្ញុំ​ព្រះ​ករុណា​ដូច​ជា​មិន​ជឿ ប្រហែល​ប៉ុន​នាង​ឧព្វរី​ជា​ស្រី​ល្អ​ឆើត មិន​សម​កើត​ជា​សត្វ​កំពោង​ញី​ដូច្នេះ​សោះ។

ចាំ​អាត្មា​ភាព​សួរ​ឲ្យ​វា​និយាយ​ថ្វាយ​ព្រះអង្គ គង់​បាន​ជ្រាប​ពុំ​ខាន។ តាបស​និយាយ​ជា​មួយ​កំពោងញី​ដោយ​អានុភាព​ខ្លួន​ថា នែ នាង​ឧព្វរី! កំពោង​ញី​ឆ្លើយ​ជា​ភាសា​មនុស្ស​ថា មានការអីទាន​ប្រោស? កាល​ពី​ក្នុង​អតីត​ជាតិ​នាង​ឈ្មោះ​អ្វី? ជាតិ​មុន​ខ្ញុំ​ឈ្មោះ ឧព្វរី ជា​អគ្គមហេសី​ស្ដេចអស្សកៈ។

ចុះ​ឥឡូវ​នេះ នាង​ស្រលាញ់​ព្រះ​បាទអស្សកៈ ឬ ស្រលាញ់​កំពោង​ឈ្មោល​របស់​ឯង? ទាន​ប្រោស​ក្នុង​ជាតិ​មុន​ព្រះ​អស្សកៈ​ជា​ប្ដី​របស់​ខ្ញុំ​កាល​នោះ ខ្ញុំ​តែង​ត្រេកត្រអាលល​រីករាយ​សប្បាយ​ចំពោះ​បញ្ចកាមគុណ ជា​មួយ​នឹង​ស្ដេច​អស្សកៈ​ក្នុង​ឧទ្យាន​នេះ។

ប៉ុន្តែ​ឥលូវ​ខ្ញុំ​ចែក​ឋាន​ហើយ ស្ដេច​អស្សកៈ​នោះ​គ្មាន​ទាក់​ទង​អី​នឹង​គ្នា​ឡើយ ខ្ញុំ​ត្រូវ​សម្លាប់ ស្ដេច​អស្សកៈ​យក​ឈាម​ក្នុង​បំពង់​ករ លាប​ជើង​កំពោង​ឈ្មោល​ជា​ប្ដី​សម្លាញ់​របស់​ខ្ញុំ​ក្នុងពេល​នេះ ខ្ញុំ​ស្អប់​ស្ដេច​អស្សកៈ ឥត​មាន​ចិត្ត​ស្រលាញ់​បន្ដិចសោះ​ឡើយ។

ស្ដេច​អស្សកៈ ទ្រង់​ព្រះ​សណ្ដាប់​សម្ដី​គួរ​ឲ្យ​ឈឺ​ចាប់​របស់​កំពោង​ញី​នោះ​ហើយ ទ្រង់​មាន​វិប្បដិសារីតូចព្រះទ័យ​ថា ឯង​ខំ​ប្ដូរ​ជីវិត​ស្រលាញ់​វា នឹក​វា​ដរាប​ភ្លេច​បាយ​ភ្លេច​ទឹក​ភ្លេច​ដេក​ពួន ឥលូវ​វា​មាន​ប្ដី​ជា​ទីស្រលាញ់​របស់​វា ស្អប់​ខ្ពើម​ឯង ចង់​យក​ឈាម​បំពង់​ក​ឯង​លាប​ជើង​ប្ដី​សម្លាញ់​របស់​វា​ទៀត អើហ្ន អញ​ពេញជា​ឆោត ពេញ​ជាខុស។

ទ្រង់​ព្រះ​តម្រិះ​ដូច្នេះ​ហើយ ក៏​បន្ទោរ​បង់​នូវ​សេចក្ដី​សោក​ស្ដាយ​ទាំង​អស់​ចេញ បាន​បញ្ជា​ឲ្យ​រាជ​បុរស​ទៅ​យក​សាក​សព​សម្អុយ​ដែល​ដាក់​ក្នុង​ស្នូប​ឯមហាប្រាសាទ ចេញ​ចោល​ទៅ​ក្នុង​ព្រៃ​ស្មសាន ហើយ​ទ្រង់​ជម្រេះ​កេសា ព្រះ​សេរីរកាយ ព្រះអង្គស្អាត​ហើយ​ថ្វាយ​បង្គំ​តាបស។ តាបស​បាន​ថ្វាយ​ឱវាទ​ទូន្មាន​ព្រះរាជាឲ្យ​យល់​ច្បាស់​តាម​ធម៌ ហើយ​ថ្វាយ​ព្រះ​ពរ​ទៅ​ព្រៃ​ហេមពាន្តវិញ។

ព្រះរាជា​ក៏​ថ្វាយ​បង្គំ​លា​តាបស​ទៅ​នគរ​វិញ បាន​តែង​តាំង​ស្រ្តី​ឯទៀត ជា​អគ្គមហេសី ហើយ​គ្រប់គ្រង​រាជ​សម្បត្តិ​ប្រកប​ដោយ​ទសពិធរាជធម៌​តរៀង​មក​ដោយ​សុវត្តិ​ភាព។ លុះ​ព្រះ​បរមសាស្ដា សម្ដែង​អតីត​និទាន​នេះ​ចប់​ហើយ ទ្រង់​ប្រកាស​នូវ​សច្ចធម៌​ទាំង​ឡាយ ហើយ​ទ្រង់​ប្រជុំ​ជាតក៍។

ក្នុង​ទី​បំផុត​នៃ​សច្ចធម៌ ភិក្ខុ​អផ្សុក​ចង់​សឹក​នោះ បាន​សម្រេច​សោគាបត្ដិផល។ ព្រះ​សម្ពុទ្ធ​ទ្រង់​ប្រជុំ​ជាតក៍ថា នាង​ឧព្វរី​ក្នុង​កាល​នោះ​គី​ភរិយា​ពី​មុន​របស់​ភិក្ខុ​ចង់​សឹក។ អស្សកៈ​រាជ​ក្នុង​កាល​នោះ​គឺ​ភិក្ខុ​ចង់​សឹក។ មាណព​ក្នុង​កាល​នោះ គឺ​សារីបុត្រ ឯតាបស​ក្នុង​កាល​នោះ​គឺ​ តថាគត​នេះ​ឯង។


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ២២,៧៤៣ ដង)
៤យ៉ាងរបស់អ្នកគ្រប់គ្រងផ្ទះ ដើម្បី​សុខ​ចម្រើន​កើត​សុភមង្គល​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៧០៧ ដង)
សម្បត្តិ​រ​បស់​ជន​មាន​សទ្ធា​មិន​វិ​នាស​សាប​សូន្យ
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣ (អាន: ២០,០២១ ដង)
គួរចាប់ផ្តើមការរស់នៅដោយធម៌
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ១៧,៧៦២ ដង)
ហេតុ​គួរ​ចាយ​ទ្រព្យ​ ៤ យ៉ាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.3
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿