30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៧,១១៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣២៥,០៥១
សរុប ៣៨៥,៦១១,៧៤៤
អានអត្ថបទ
ផ្សាយ : ២៣ មេសា ឆ្នាំ២០១៣ (អាន: ១៨,១៤៩ ដង)

ពិធីបុណ្យ​បញ្ចុះ​ខណ្ឌ​សីមា​ វត្តនិគ្រោធវ័ន“គល់ទទឹង”



 
ខ្ញុំព្រះ​ករុណា ​អាត្មាភាព យើង​ខ្ញុំជា​ព្រះសង្ឃ ​គណៈ​កម្មការ ​អាចារ្យ ​វត្ត​និគ្រោធវ័ន​“គល់​ទទឹង” ​ស្ថិតនៅ​ភូមិកោះ​ក្របី ​សង្កាត់​ព្រែកថ្មី ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ បាន​ចាត់​ចែង​​កសាង​នូវព្រះ​វិហារ ដែល​មាន​បណ្តោយ ​២៩ម៉x១៥ម៉  រួច​រាល់​ជា​ស្ថាពរ​ក្រោម​ការ​ផ្តួច​ផ្តើម​កសាង​ដោយ​ឧបាសក តាំង សុងឈីម និង​ឧបាសិកា លី ឡៃហ៊ាង ព្រមទាំង​បុត្រ​ធីតា រួម​ជាមួយ​ពុទ្ធបរិស័ទ​នៅ​រាជធានី​ភ្នំពេញ និង​តាម​​បណ្តា​ខេត្តនានា គ្រប់​មជ្ឈដ្ឋាន​ក្នុង និង​ក្រៅប្រទេស    អស់ទឹក​ប្រាក់​សរុប​ចំនួន  ៨០៤,៥២៣.១៥ដុល្លារ  រួម​ទាំង    ព្រះ​ពុទ្ធរូប​អង្គ​ធំ​ផង។

ខ្ញុំ​ព្រះ​ករុណា អាត្មាភាព យើង​ខ្ញុំទាំង​អស់គ្នា​មានក្តី​សោមនស្ស​រីករាយ សូម​ប្រគេន និង​ជម្រាបជូន​ដំណឹង​ដល់​ព្រះករុណា​គ្រប់ព្រះអង្គ ​សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោក​ជំទាវ លោក ​លោកស្រី ​ព្រមទាំង​សប្បុរស​ជនក្នុង ​និង​ក្រៅប្រទេស សូម​ទ្រង់​មេត្តា សូម​ទាន​ជ្រាប៖ ព្រះសង្ឃ គណៈកម្មការ អាចារ្យ ព្រម​ទាំងពុទ្ធ​បរិស័ទ​ទាំងអស់ បាន​មូល​មតិ​គ្នា​ជា​ឯកច្ឆ័ន្ទប្រារព្ធ​ធ្វើ ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ ​និង សម្ពោធ​ឆ្លង​សមិទ្ធិផល​នានា ក្នុង​វត្តនិគ្រោធ​វ័ន ហៅ​គល់​ទទឹង។ ពិធី​បុណ្យនេះ​ប្រារព្ធ​ធ្វើរយៈ​ពេល បី​យប់ ​បួនថ្ងៃ​ គឺចាប់​ផ្តើមពីថ្ងៃ  សៅរ៍ ៩រោច  ខែ​ចេត្រ  ឆ្នាំម្សាញ់  បញ្ច​ស័ក ព.ស. ២៥៥៦ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ២០១៣ រហូត​ដល់​ថ្ងៃអង្គារ ១២រោច ត្រូវ​នឹង​ថ្ងៃទី៧ ខែឆ្នាំ ដដែល ក្រោម​អធិបតី​ភាព ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត តំណាង​ដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង លោក​ជំទាវ កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។  

ព្រះវិហារ​ជា​សមិទ្ធិផល​ដ៏​សំខាន់​ចម្បងជាង​គេបំផុត​ ដែល​ជា​មជ្ឈ​មណ្ឌលនៃ​វត្ត​ទាំង​មូល ដែល​ជាឧបោសថ​គាររបស់​ព្រះសង្ឃ និង ជាទីកន្លែង​តម្កល់​ព្រះពុទ្ធរូប​អង្គជី​ធំជាង​គេ ព្រម​ទាំង​ជាទីកន្លែង​សំរាប់​ព្រះសង្ឃ​ប្រជុំធ្វើ​សង្ឃ​កម្មសំខាន់​ផ្សេងៗ​ទៀត​ផង។ ​វិហារ​ទាន ​ព្រះ​ពុទ្ធ​ទាំងឡាយ​សសើរថា ​ជា​ទាន​មាន​អានិ​សង្សជា​ច្រើន​អនេក​ប្បការ រហូត​បាន​បន្លុះ​នូវ​ព្រះ​​និព្វាន (អគ្គំ ពុទ្ធេហិ វណ្ណិតំ)។

អាស្រ័យ​ហេតុ​ដូចបាន​ទូល​ថ្វាយ និង​ជម្រាប​ជូនខាង​លើ ខ្ញុំព្រះ​ករុណា យើងខ្ញុំ​ទាំង​អស់​គ្នា​មាន  សេចក្តី​សោមនស្ស​រីករាយ សូម​និមន្ត យាង និង​គោរព​អញ្ជើញ ព្រះ​ថេរានុ​ត្ថេរៈ​គ្រប់​​ព្រះអង្គ សម្តេច ទ្រង់ ឯក​ឧត្តម អ្នក​ឧកញ្ញា លោកជំទាវ លោក លោកស្រី អ្នក​នាង កញ្ញា និង​ប្រជា​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន​ ព្រះ​មេត្តា និង​មេត្តា​ចូលរួម​ក្នុង​ពិធី​បុណ្យ​នេះ ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​ចាប់​យក​មគ្គផល​អានិសង្ស ទៅ​តាមកម្លាំង​សទ្ធា​ជ្រះ​ថ្លា​រៀង​ៗ​ខ្លួន​​កុំ​បី​​អាក់​ខាន​ឡើយ។


អាន​កម្មវិធី​បុណ្យ​ទាំងស្រុង​
ទាញយក​





ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០១២ (អាន: ១៦,៣៧០ ដង)
ឯកសារ​ទើបដាក់បញ្ជូលថ្មីៗ
ផ្សាយ : ២០ មិថុនា ឆ្នាំ២០១៣ (អាន: ១១,២៧៦ ដង)
សេច​ក្តី​ថ្លែង​អំណរ​អរ​គុណចំពោះ​ក្រុម​ហ៊ុន​ HostGator
ផ្សាយ : ១៨ វិច្ឆិកា ឆ្នាំ២០១៣ (អាន: ៩,៨៣៥ ដង)
ការបង្រៀនព្រះធម៌វគ្គសិក្សាថ្មីនៅវត្ត​សំពៅមាស
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣៨,៩១៦ ដង)
ទាញយកព្រះត្រៃបិដក pdf បច្ចុប្បន្នមានបីប្រភេទ
ផ្សាយ : ១៨ កក្តដា ឆ្នាំ២០១៧ (អាន: ១១,២៣៨ ដង)
របៀបស្តាប់វិទ្យុផ្សាយព្រះធម៌តាមគេហទំព័រ​៥០០០​ឆ្នាំ​ និង​ទូរស័ព្ទ​ដៃ​
ផ្សាយ : ៣០ សីហា ឆ្នាំ២០១៤ (អាន: ៧,៧១១ ដង)
ពុទ្ធ​បរិ​ស័ទ​វត្ត​ពន្លឺពុទ្ធ​ចក្ក​ ​ផ្ញើ​ប្រាក់​បវារណា​បច្ច័យ​៤​ចំពោះ​ព្រះ​សង្ឃ​
ផ្សាយ : ១៦ កក្តដា ឆ្នាំ២០១៣ (អាន: ១១,៥០៨ ដង)
បុណ្យ​បិទ​វគ្គ​សិក្សា​វិបស្សនា​សតិ​ប្បដ្ឋាន​ឆ្នាំ​ទី​២៤
ផ្សាយ : ០៩ តុលា ឆ្នាំ២០១៣ (អាន: ១០,៧២៨ ដង)
បរិច្ចាគ​ទាន​ជួយ​ជន​រងគ្រោះ​ទឹក​ជំនន់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.83
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿