30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៩២,២៣៥
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៧៤២,៨៥៣
សរុប ៣៨៩,៨២៥,៣៣៧
អានអត្ថបទ
ផ្សាយ : ០១ មេសា ឆ្នាំ២០១៣ (អាន: ១២,៩២៤ ដង)

បុគ្គល​មិន​គួរ​ធ្វើ​ប្រយោជន៍​របស់​ខ្លួន​ឲ្យ​សាប​សូន្យ



 
១- អត្តទត្ថំ បរត្ថន ពហុនាបុ ន ហាបយេ
អត្តទត្ថមភិញ្ញាយ សទត្ថបសុតោ សិយា


បុគ្គល​មិន​គួរ​ធ្វើ​ប្រយោជន៍​របស់​ខ្លួន​ឲ្យ​សាប​សូន្យ​ដោយ​ច្រើន​ព្រោះ​ប្រយោជន៍​អ្នក​ដទៃ​ឡើយ។ដឹង​ច្បាស់​ប្រយោជន៍​របស់​ខ្លួន​ហើយ គប្បី​ខ្វល់ខ្វាយ​ក្នុង​ប្រយោជន៍​របស់​ខ្លួន ។ «ខុ-ធ.» «អត្តវគ្គ»

អត្ថាធិប្បាយោ: 

ក្នុង​លំដាប់​ខាង​ដើម សូម​លើក​យក​ពាក្យ​ថា «អត្ត» និង «អត្ថ» ពីរ​ម៉ាត់​នេះ​យក​មក​ធ្វើ​អត្ថាធិប្បាយ​ដូច​ត​ទៅ ៖

ពាក្យថា «អត្តៈ» ស័ព្ទ​នេះ​ប្រែ​ថា «ខ្លួន» បាន​ដល់​សភាវៈ​ដែល​តែង​ទំពារ​ស៊ី​នូវ​សុខ​និង​ទុក្ខ ដូច​បទវិគ្គហថា សុខទុក្ខំ អទតិ ខាទតីតិ = អត្តា បាន​សេចក្តីថា សភាវៈ​ណា​ទំពារ​ស៊ី​នូវ​សុខ​និង​ទុក្ខ សភាវៈ​នោះ​ហៅ​ថា​ខ្លួន សំដៅ​យក​សភាវៈ​ដែល​ទទួល​នូវ​​សេចក្តី​ទុក្ខ​ក្នុង​វាលវដ្តសង្សារ​មាន​​ជាតិ​ជាដើម ឬ​ក៏​សំដៅ​យក​ចិត្ត​និង​ចេត​សិក​ហៅ​ថា​ខ្លួន​ដែរ, មួយ​ទៀត​សំដៅ​យក​អាការៈ​៣២​ប្រការ​មាន កេសា សក់ លោមា រោម ជា​ដើម​រហូត​ដល់​មត្តលុង្គំ ខួ​ក្នុង​ក្បាល​ជាទី​បំផុត​ហៅ​ថា​ខ្លួន ។

ពាក្យថា «អត្ថៈ» ស័ព្ទ​នេះ​ប្រែ​ថា សេចក្តី​ឬ​ប្រយោជន៍ សំដៅ​យក​អាការៈ​ជា​គ្រឿង​ប្រព្រឹត្ត​ទៅ​ដល់​ទ្រព្យ, សម្បត្តិ, ដូច​បទវិគ្គហៈ ថា អរន្តិ បវត្តន្តិ ឯតេនាតិ = អត្ថោ បាន​សេចក្តី​ថា អាការ​ជា​គ្រឿង​ប្រព្រឹត្ត, ក្នុង​ទីនេះ​សំដៅ​យក​អត្ថស័ព្ទ​ដែល​ប្រែ​ថា ប្រយោជន៍ បាន​សេចក្តី​ថា​ផល ឬ​កម្រៃ សេចក្តី​សុខ ឬ សេចក្តី​ចំរើន​ដែល​បាន​មក​អំពីការ​ខំ​ធ្វើ, ខំ​ប្រព្រឹត្ត, ខំ​ប្រកប‍‌, មាន​៣​យ៉ាង​គឺ៖

១- ទិដ្ឋធម្មិកត្ថៈ ប្រយោជន៍​បច្ចុប្បន្ន
២- សម្បរាយិកត្ថៈ ប្រយោជន៍​ក្នុង​ភព​ខាង​នាយ
៣- បរមត្ថៈ ប្រយោជន៍​យ៉ាង​បរម គឺ​ព្រះ​និព្វាន ។

ទិដ្ឋធម្មិកត្ថ ប្រយោជន៍​បច្ចុប្បន្ន​នោះ​មាន ៤ យ៉ាងគឺៈ

១- ឧដ្ឋានសម្បទា ដល់​ព្រម​ដោយ​សេចក្តី​ព្យាយាម គឺ​ព្យាយាម​ក្នុង​ការ​ប្រកប​កិច្ច​ជា​គ្រឿង​ចិញ្ចឹម​ជីវិត​ក្តី, ក្នុង​ការ​សិក្សា​រៀនសូត្រក្តី ក្នុង​កិច្ចធុរៈ​ជា​មុខ​ការា​នាទី​របស់​ខ្លួន​ក្តី។
២- អារក្ខសម្បទា ដល់​ព្រម​ដោយ​ការ​ថែរក្សា គឺ​ថែរក្សា​ទ្រព្យ​ដែល​រក​បាន​មក​ដោយ​សេចក្តី​ព្យាយាម​មិន​ឲ្យ​អន្តរាយ​ទៅ​ក្តី, រក្សា​ការងារ​មិន​ឲ្យ​សាប​សូន្យ​ទៅក្តី។
៣- កល្យាណ​មិត្ត​តា ភាព​ជា​អ្នក​មាន​មិត្ត​ល្អ មិន​សេព​គប់​មិត្ត​អាក្រក់ ។
៤- សមជីវិតា ការ​ចិញ្ចឹម​ជីវិត​តាម​សម​គួរ​ដល់​កម្លាំង​ទ្រព្យ​ដែល​រក​បាន​មក គឺ​មិន​ត្បិត​ត្បៀត​ពេក​មិន​ខ្ជះខ្ជាយ​ពេក ។

មូល​ដ្ឋាន​ដែល​នាំ​ឲ្យ​បាន​សម្រេច​សម្បរាយិកត្ថ ប្រយោជន៍​ក្នុង​បរលោក​មាន​៤​យ៉ាង​គឺ​​៖

១- សទ្ធាសម្បទា ដល់​ព្រម​ដោយ​ការ​ជឿ ។
២- សីលសម្បទា ដល់​ព្រម​ដោយ​ការ​រក្សាកាយ វាចា អោយ​រៀប​រយ ។
៣- ចាគសម្បទា ដល់​ព្រម​ដោយ​ការ​បរិច្ចាគ ។
៤- បញ្ញាសម្បទា ដល់​ព្រម​ដោយ​បញ្ញា ។
បរមត្ថៈ ប្រយោជន៍​យ៉ាង​បរម ពោល​គឺ​ព្រះនិព្វាន បាន​ដល់​ការ​ប្រតិបត្តិ​ទៅ​តាម​ផ្លូវ​ទាំង​ប្រាំ​បី​ហៅថា អដ្ឋង្គិកមគ្គ មាន​សម្មាទិដ្ឋិ ប្រាជ្ញា​យល់​ត្រូវ​ជា​ដើម ។

ពាក្យថា «ប្រយោជន៍» ខ្មែរ​យើង​និយម​និយាយ​រាល់​គ្នា និង​ចូល​ចិត្ត​ស្តាប់​បាន​ខ្លះ​ទៅ​ហើយ​តែ​ដែល​បញ្ញត្តិ​ប្រើ​ក្នុង​ភាសាខ្មែរ​យើង​នេះ ជា​ពាក្យ​ចេញ​មក​ពី​បាលី​ភាសា​ថា «បយោជនៈ» ភាសាសំស្ក្រឹត​ថា «ប្រយោជន៍» មាន​អត្ថថា «ផល​ដែល​សម​ប្រកប ឬ​ផល​ដែល​ត្រូវ​បាន» ។

ពាក្យថា «ប្រយោជន៍» ក្នុង​ភាសា​បាលី​គេ​អាច​ហៅ​ផ្លាស់​ប្តូរ​គ្នា​បាន​ច្រើន​ស័ព្ទ​ណាស់ ។ ជួន​កាល​គេ​ហៅ​ថា «អត្ថៈ» ប្រែ​ថា​ផល កំរៃ ឬ​សេចក្តី​ចំរើន ។ ជួន​កាល​គេ​ហៅ​ថា «ហិតៈ» ប្រែ​​ថា​​ប្រយោជន៍ ឬថា គុណ, ជួន​កាល​គេ​ហៅ​ថា «សុខៈ» ប្រែថា សេចក្តីសុខ ។ រួម​សេចក្តី​ថា ផល​ប្រយោជន៍, សេចក្តី​សុខ ឬ​សេចក្តី​ចំរើន ។

ពាក្យថា «អត្តៈ, ហិតៈ, សុខៈ» ទាំង​បី​ស័ព្ទ​នេះ​គ្រាន់​តែ​ផ្សេង​គ្នា​ដោយ​តួ​អក្សរ តែ​មាន​ន័យ​ដូច​គ្នា សំដៅ​យក​ផល​ប្រយោជន៍​ដែល​អោយ​នូវ​សេចក្តី​សុខ​កាយ​សប្បាយ​ចិត្ត សម​ប្រកប​ទៅ​តាម​វត្ថុ​បំណង​ដូច​​គ្នា ។

ភោគសម្ប័ទ, បរិវារសម្ប័ទ, កេរ្តិ៍ឈ្មោះ, យសសក្តិ, ប៉ុណ្ណេះ​ជា​ដើម ដែល​បុគ្គល​ខំ​ស្វែង​រក​បាន​មក​សម​ប្រកប​តាម​សេចក្តី​ប្រាថ្នា ជា​ផល​ជា​កម្រៃ ជា​គុណ​ឲ្យ​កើត​សេចក្តី​សុខកាយ​សប្បាយ​ចិត្ត ឃើញ​យ៉ាង​ប្រត្យក្ស​ក្នុង​បច្ចុប្បន្ន ឬ ក្នុង​វេលា​ដែល​មាន​ជីវិតិន្រ្ទិយ​រស់​នៅ, លុះ​ដល់​ពេល​ស្លាប់​ចែក​ឋាន​ទៅ យក​ទៅ​ជា​មួយ​មិន​បាន ឬ​ក៏​សម្បត្តិ​ទាំង​អស់​នោះ​មិន​អាច​ជូន​ដំណើរ​ទៅ​បាន​ទេ ហៅ​ថា​ទិដ្ឋធម្មិកត្ថៈ ដែល​ប្រែថា​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន, ប្រែថា​ប្រយោជន៍​ក្នុង​លោក​នេះ ជា​ប្រយោជន៍​ក្នុង​ឥធលោក, ថា​ប្រយោជន៍​ទាន់​ភ្នែក​វិញ​ដូច្នេះ​ក៏​បាន។សេចក្តី​សុខ​ដែល​ប្រាសចាក​ភ្លើង​ទុក្ខ គឺ​ជាតិ ជរា ព្យាធិ មរណៈ និង​ភ្លើកិលេស មានរាគៈ ទោសៈ មោហៈ ជា​សុខ​ដ៏​ប្រណីត សុខ​ដ៏​ស្ងប់ ជា​ឯកន្តបរមសុខ ឥត​មានសេចក្តី​ទុក្ខ​នៅ​លាយ​ឡំ យ៉ាង​នេះ​ហៅ​ថា បរមត្ថ​ប្រយោជន៍ ប្រែ​ថាប្រយោជន៍​ដ៏​ប្រសើរ​ឧត្តម​បំផុត​ពោល​គឺ​ព្រះនិព្វាន ។

សេចក្តី​ថា បុគ្គល​មិន​គួរ​ធ្វើប្រយោជន៍​របស់​ខ្លួន​ឲ្យសាបសូន្យ​ដោយ​ច្រើន​ព្រោះ​ប្រយោជន៍​អ្នក​ដទៃ​ឡើយ, បើ​ចំណែក​ខាង​ឃរាវាស បាន​ដល់​ការ​ដែល​ខំ​ខ្នះខ្នែង​ប្រឹង​ប្រែង​ស្វែង​រក​ភោគ​សម្ប័ទ មិន​ត្រូវ​បណ្តែត​បណ្តោយ​ឲ្យ​កាលវេលា​កន្លង​ទៅ​ទទេ​ៗ គឺ​ខំ​ប្រឹង​ក្នុង​កិច្ចការ​របស់​ខ្លួន​ពិត​ៗ, មិន​ត្រូវ​ឲ្យ​កាល​វេលា​កន្លង​ទៅ​ព្រោះ​តែប្រយោជន៍​របស់​អ្នក​ដទៃ​សូម្បី​តិច​តួច។

ចំណែក​ខាង​បព្វជិត មិន​ត្រូវ​លះបង់​កិច្ច​វត្ត​ផ្សេង​ៗ មាន​ការ​ជួសជុល​កុដិសាលា, វិហារ, ចេតិយ,ដែល​ដល់​ព្រះសង្ឃ​ក្តី​ជា​ដើម​ក្តី, នូវ​វត្ត​ទាំង​ឡាយ​មាន​ឧបជ្ឈាយ​វត្ត​ជា​ដើម​ក្តី, មួយ​ទៀត ត្រូវបំពេញ​អភិសមាចារិកវត្ត ​គឺ​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​គុណ​ទាំង​ឡាយ​មាន​អរិយផល​ជា​ដើម ដោយ​គិតថា​អញ​នឹង​មិន​ធ្វើ​ប្រយោជន៍​របស់​ខ្លួន​អោយ​វិនាសសាប​សូន្យ​ដូច្នេះ ប្រយោជន៍​នេះ​ទើប​ឈ្មោះ​ថា​ជា​ប្រយោជន៍​របស់​ខ្លួន ។

អាស្រ័យ​ហេតុ​នេះ បើ​បព្វជិត​រូប​ណា​មួយ​មាន​ព្យាយាម​ប្រឹង​ប្រែង​មាំមួន ដោយ​នឹក​សង្ឃឹម​ថា អាត្មា​អញ​មុខ​ជា​នឹង​បាន​សម្រេច​មគ្គផល​ក្នុង​ថ្ងៃនេះ​ៗ ដូច្នេះ​សឹម​លះ​បង់​ឧបជ្ឈាយវត្ត​ជា​ដើម​នោះចោល​ចេញ ហើយ​គប្បី​ធ្វើ​កិច្ច​របស់​ខ្លួន​ដោយ​អំណត់​ថា​នេះ​ប្រយោជន៍​របស់​អាត្មា​អញ ត្រូវ​ប្រឹង​ប្រែង​ក្នុង​ប្រយោជន៍​របស់​ខ្លួន​នោះ​កុំ​បណ្តែត​បណ្តោយ​ឡើយ ទាល់​តែ​បាន​សំរេច​មគ្គផល​ជាទី​បំផុត ។

ប្រយោជន៍​របស់​ខ្លួន​ក្នុង​ទីនេះ សំដៅ​យក​ការ​ធ្វើ​នូវ​កម្មដ្ឋាន​ទាំងពីរ​យ៉ាង មាន​សមថកម្មដ្ឋាន និង​វិបស្សនា​កម្មដ្ឋាន ដែល​ជា​ប្រយោជន៍​ដ៏​ឧត្តម ដែល​អាច​នឹង​ធ្វើ​ខ្លួន​ឲ្យ​រួច​ចាក​សេចក្តី​ទុក្ខ​ក្នុង​វាល​វដ្ត​សង្សារ​ទៅ​បាន​ ។

គ្រហស្ថ​ក្តី បព្វជិត​ក្តី មិន​ត្រូវ​ធ្វើ​ប្រយោជន៍​របស់​ខ្លួន​ឲ្យ​សាប​សូន្យ​ដោយ​ច្រើន​ព្រោះ​តែ​ប្រយោជន៍​របស់​អ្នក​ដទៃ​ឡើយ ។ ដឹង​ច្បាស់​ថាប្រយោជន៍​របស់​ខ្លួន​ហើយ គប្បី​ខ្វល់​ខ្វាយ​តែ​ក្នុង​ប្រយោជន៍​របស់​ខ្លួន ។

ដក​ស្រង់​ពី​សៀវភៅ​អធិប្បាយ​សាសន​សុភាសិត​របស់ មហា សោម​ សុវណ្ណ
ស្រង់​ចាក​ http://www.khmerbuddhism.ca/


ដោយ​៥០០០​ឆ្នាំ​

 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៨៣៤ ដង)
ស​តិ​ប្ប​ដ្ឋាន​​សូត្រ​ ឧ​ទ្ទេ​ស​វារ​កថា​
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៨៣២ ដង)
បុគ្គល​អ្នក​សម្រួម​មិន​សន្សំ​នូវ​ពៀរ​ឡើយ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៧៤៩ ដង)
បុគ្គល​ជាបណ្ឌិត​និង​លក្ខណៈ​របស់​បណ្ឌិត
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១ (អាន: ១៧,៥០១ ដង)
យោបល់នាំ​ឲ្យ​បព្វជិត​ប្រព្រឹត្ត​ល្អ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.04
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿