30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៤,៣៤១
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៤៨១,៣៦៤
សរុប ៣៩០,៥៦៣,៨៤៨
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៣១,៨៧៣ ដង)

រឿង​​ឆ្កែខាំ​ពពែ​



ស្តាប់សំឡេង
 
រឿង​​ឆ្កែខាំ​ពពែ​
(ចាក លោក​ ជា)
(ការ​វិនិច្ឆ័យ​កី្ត​ពនិត្យ​ហេតុ​ផល​ ​ជា​គតិ​របស់​បណ្ឌិត)
 
កាល​ពី​ព្រេង​នាយ ​មានគង្វាល​​ពពែ​ម្នាក់​គៀង​ពពែ​​ឲ្យ​ទៅស៊ី​ស្មៅ​​ក្បែរ​ព្រៃ​មួយ​។ កាល​នោះមាន​ថ្មើរ​ព្រៃ​ម្នាក់​ បាននាំ​ឆ្កែ​ជា​ច្រើន​ចូលទៅ​ក្នុង​ព្រៃ​នោះ​ដើម្បី​រក​​ឧស​នឹង​បន្លែ​។ ថ្មើរ​ព្រៃ​បាន​ឃើញ​ហ្វូង​ពពែ​នៅ​ក្នុង​ព្រៃនោះ​ ក៏​នាំ​ឆ្កែ​ចេញ​ឆ្ងាយ​ប្រហែល​៦០​ព្យាម​ព្រោះ​ខ្លាច​ឆ្កែ​ខាំ​ពពែ​​។ លុះនាំ​ឆ្កែ​​ទៅ​ឆ្ងាយ​ហើយ​ចូល​ទៅ​សម្រាក​ក្រោម​ម្លប់​ឈើ​មួយ​ ត្រូវខ្យល់​បក់​រំ​ភើយៗ​ ត្រជាក់​​ទន់​ភ្នែក​ដេក​លក់​ទៅ​។

ពេល​​នោះ​មាន​កូន​ពពែមួយ​ដើរ​ចេញ​ពី​ហ្វូង​ទៅ​ឆ្ងាយ​ប្រហែល​ ៦០​ ព្យាម​ទៅ​ជួប​នឹង​​ឆ្កែ​របស់​ថ្មើរ​ព្រៃ​ ពួក​ឆ្កែ​ទាំង​ឡាយ​ក៏​ចោម​រោម​ខំា​កូន​ពពែ​នោះ​ស្លាប់​ទៅ។ អ្នក​គង្វាល​ស្ទុះ​រត់​ទៅដេញ​ឆ្កែ​​យ៉ាង​ខ្លាំង​ សំ​ដៅ​ទៅ​កន្លែង​ដែល​ឆ្កែ​​កំពុង​ខំាពពែ​។ ថ្មើរ​ព្រៃ​ក៏​ភ្ញាក់​ភ័យ​ឆោ​ឡោ​ ទើប​និយាយ​អង្វរ​គង្វាល​ពពែ​ថា​ម្នាលសំ​ឡាញ់កុំ​ខឹង​ខ្ញុំ​ឥត​ដឹង​ជា​ពពែ​អ្នក​មក​ក្នុង​ទី​នេះ​ ខ្ញុំ​ខ្លាច​ក្រែង​ឆ្កែ​ខាំ​ពពែ​សំ​ឡាញ់​ដូច្នេះ​​ បាន​ជា​ខ្ញុំ​នាំ​ឆ្កែ​ឲ្យ​ឆ្ងាយ​ពី​ហ្វូង​ពពែប្រហែល​​​ ៦០​ព្យាម​។ គង្វាល​ពពែ​​មិន​សុខ​ចិត្ត​​ទៅ​ប្រាប់​លោកសេដ្ឋី​ជា​ចៅ​ហ្វាយ​របស់​ខ្លួន​។ ​សេដ្ឋី​ហៅ​ថ្មើរ​ព្រៃ​ទៅស្តីបន្ទោស​ដាក់​កំ​ហុស​ឲ្យ​សងថ្លៃ​ពពែ​ ថ្មើរ​ព្រៃ​មិន​ព្រម​សង​ព្រោះ​អាង​ថា​ខ្លួន​ឥតខុស​។

សេដ្ឋី​ក្តៅ​​ចិត្ត​​ណាស់​​ ព្រោះ​អាង​ថា​ខ្លួន​មាន​ទ្រព្យ​ ក៏​និ​យាយ​ប្រាប់​ថ្មើ​រ​ព្រៃ​ថា​ស្អែក​អញ​ទៅប្តឹង​ ឲ្យ​ចៅ​ក្រមកាត់​ទោស​អ្នក​ឯង​ហើយ​។ ថ្មើរ​ព្រៃ​និយាយ​បណ្តោយ​ថា​ ស្រួល​ហើយ​លោក​សេដ្ឋី​ដើម្បី​រក​ខុស​ត្រូវ​ឲ្យឃើញ​ដោយ​សុចរិត​។ ល្ងាច​នោះសេដ្ឋី​យក​សំ​ណូក​ទៅ​សូក​ឧជុក​សេនា​បតី​ជា​ចៅ​ក្រម​ ឧជុក​សេនា​បតី​ជា​ចៅក្រម​ទុច្ចរិត​ ទទួល​សំ​ណូក​ហើយ​ប្រាប់លោក​សេដ្ឋី​ថា​កុំ​ព្រួយឡើយ​ ចាំ​ខ្ញុំ​គម្រាម​ឲ្យ​វា​សង​ពពែ​មួយជា​ពពែបួន​ទើប​ឲ្យ​វា​រួច​ខ្លួន​ បើ​វា​មិន​សង​ទេ​ នឹង​ដាក់​ទោស​វា​ជា​​ទម្ងន់​។

ព្រឹក​ឡើង​ឧជុក​សេនា​បតី​ទៅ​កាន់​សា​សា​ក្តី​ឃើញ​សេដ្ឋី និង​ថ្មើរ​ព្រៃ​នៅ​ក្នុង​ទី​នោះ​ក៏​ធ្វើ​ជា​សួរ​ពើរ​ថាៈ លោក​សេដ្ឋី​ និង​ថ្មើរ​ព្រៃ​​អញ្ជើញ​មក​មាន​ការ​អ្វី​ ចៅ​ក្រម​ទី​ពីរ​ជំរាបថា​​លោក​សេដ្ឋីនិង​ថ្មើរ​ព្រៃ​នេះ​មាន​វិវាទ​នឹង​គ្នា​ ត្រូវ​កាត់​ក្តី​ក្នុង​ថ្ងៃ​នេះ​ ឧជុក​សេនាបតីសួរ​ទៅ​សេដ្ឋី​ថាៈ លោក​មាន​រឿង​មិន​សុខ​ចិត្ត​ដូច​ម្តេច?​​ សេដ្ឋី​ឆ្លើយ​ថា​ ថ្មើរ​ព្រៃ​នេះ​ឲ្យ​ឆ្កែ​ខំា​ពពែ​ខ្ញុំ​ស្លាប់​ ហើយ​មិន​ព្រម​សង​ថ្លៃ​ពពែ​​ខ្ញុំ ជា​មនុស្ស​ប្រព្រឹត្ត​បំ​ពាន​លើ​ច្បាប់​ ព្រោះ​ហេតុ​នេះ​ហើយ​ បាន​ជា​ខ្ញុំ​មិន​សុខ​ចិត្ត​ចូល​មក​ឲ្យ​លោក​ជា​ទេវ​តា​កាត់សេចក្តី​ឲ្យ​បាន​​សុចរិត​។ ឧជុក​សេនា​បតី​ ក៏​និយាយ​ទៅថ្មើរ​ព្រៃ​ថា​ អ្នក​ឯង​ក៏​អា​ក្រក់​ម្ល៉េះ​ឲ្យ​ឆ្កែ​ខំា​ពពែ​គេ​ស្លាប់​​ ហើយ​មិន​សង​ពពែ​គេ​វិញ​ អ្នកឯង​ជា​មនុស្ស​ទុច្ចរិត​អា​ក្រក់​​ណាស់​ ត្រូវ​តែ​សង​ពពែ​លោក​សេដ្ឋី​១ ជា​៤ មិន​សង​មិន​បាន​នឹង​មាន​ទោស​ជា​ទម្ងន់​។ ថ្មើរ​ព្រៃ​និយាយ​តវ៉ា​តាម​សេចក្តីពិត​ ទើបនិយាយ​បានពី​រ​បី​ម៉ាត់​ ឧជុក​សេនា​បតី​ស្រេក​គម្រាម​ ឲ្យ​ឆាប់​ចេញ​ទៅ​យក​​លុយ​ថ្លៃ​ពពែ​មក​សង​សេដ្ឋី​។

ថ្មើរ​ព្រៃ​ទាល់​គំនិត​អស់​សង្ឃឹម​ ក៏​លើក​ដៃ​ខ្ទប់​មុខ​ស្រែក​ទ្រហោ​យំ​ដើ​រ​ចេញ​ទៅ​ផ្ទះ។ ក្នុង​កាល​នោះមាន​ធនេញ្ជយ​បណ្ឌិត​ពោ​ធិសត្វ​ ដើរ​ចេញ​មក​អំ​ពី​បំរើ​ស្តេច​ ថ្មើរ​ព្រៃ​ហើយ​ក៏​ដើរ​ទៅ​រក​ ក្រាប​ថ្វាយ​បង្គំ​​ប្រាប់​តាម​ដំ​ណើរ​រឿង​។ ព្រះពោធិ​សត្វ​ក៏​នាំ​ថ្មើរ​ព្រៃ​ចូល​ទៅ​ក្នុង​សា​សា​ក្តី​វិញ​ ទៅដល់ឧជុ​ក​សេនា​បតី​ឃើញ​ក៏​សួរ​ព្រះ​ពោ​ធិ​សត្វ​ថា លោក​បណ្ឌិត​នាំ​ថ្មើរ​ព្រៃកំណាច​មក​ធ្វើ​អ្វី​ មក​ឲ្យ​កំ​ហុស​ខ្ញុំ​ឬ?។

ព្រះ​ពោ​ធិសត្វ​និយាយ​ថា​មិន​ដូច្នេះ​ទេ​ ខ្ញុំ​ចង់​ដឹង​ថា​ថ្មើរ​ព្រៃ​មាន​រឿង​ដូច​មេ្តច​ បាន​ជា​លោ​ក​កាត់​ឲ្យ​ថ្មើរ​ព្រៃ​នេះ​សង​ពពែ​សដ្ឋី​ ១ជា​ ៤ បើ​តាម​ខ្ញុំ​ដឹង​លោក​កាត់​កាត់​ក្តី​នេះ​មិន​សមរម្យ​ទេ​។ ឧជុក​សេនា​បតី​ឮ​ធនេ​ញ្ជយ​បណ្ឌិត​ពោ​ធិ​សត្វ​ថា​ដូច្នោះ​ ក៏​មាន​ចិត្ត​តក់​ស្លុត​ភ័យ​ញ័រ​ខ្លួន​ដោយ​ខ្លាច​​​បញ្ញា​បារមី​របស់​ព្រះ​ពោ​ធិសត្វ​។ ពេលនោះ​ព្រះពោ​ធិ​សត្វ​សួរ​ទៅថ្មើរ​ព្រៃ​និង​អ្នក​គង្វាល​ពពែ  ចំ​ពោះ​មុខ​សេដ្ឋី​និង​ចៅ​ក្រម​​ទាំង​អស់​គ្នាម្តង​ទៀត​។​ ថ្មើរ​ព្រៃ​ឆ្លើយ​តាម​ពិត​ថា​ ឆ្កែ​ខ្ញុំ​នៅ​ឆ្ងាយពី​ពពែ​ប្រហែល​​ ៦០ ព្យាម​ ខ្ញុំ​នាំ​ឆ្កែ​ចូល​ទៅ​សម្រាកក្រោម​ម្លប់​ឈើ​ត្រូ​វខ្យល់​បក់​ត្រជាក់​ ខ្ញុំ​ទទួល​ទាន​ដំ​ណេក​លក់​ទៅ​ ស្រាប់​តែ​ឮ​មាត់​គង្វាល​ពពែ​​​ស្រែក​ថា​ឆ្កែ​ខំា​ពពែ​ស្លាប់​ ​មក​ចាប់​ពិរុធ​ខ្ញុំ​ម្ចាស់​ឲ្យ​សង​។​  ព្រះពោ​ធិ​សត្វ​សួរ​បញ្ជាក់​ទៀត​ថា​ ពពែ​ឆ្កែ​ខំា​នោះ​​នៅ​ក្នុង​ទីណា​ ខំា​ក្នុ​ង​ហ្វូង​ពពែ​​ឬអ្វី​?។

គង្វាល​ពពែ​ឆ្លើយ​ថា​ ខំា​ក្នុង​ទី​ជិត​ដើម​ឈើ​ដែលថ្មើរ​ព្រៃដេក​ចម្ងាយ​ប្រហែល​៦០​ ព្យាម​ពី​ហ្វូង​ពពែ​​មក​។ ពេល​នោះ​ព្រះ​ពោធិសត្វសួរ​បញ្ជាក់​ទៅ​ឧជុក​សេនា​បតី​ និង​ចៅ​ក្រម​ទាំង​អស់​ថា​ ត្រូវ​កាត់​ឲ្យ​កំហុស​នេះ​ទៅខាង​​ណា​​?។ ចៅ​ក្រម​ទាំ​អស់​នៅ​ស្ងៀម​ ឧជុក​សេនា​បតី​ឆ្លើយ​ថា​ សូម​លោ​ក​បណ្ឌិត​កាត់​ឲ្យបាន​សុច​រិត​ចុះ​។ ព្រះ​ពោ​ធិ​សត្វ​កាត់សេចក្តី​ថា​ រឿង​នេះ​មិន​ត្រូវ​ឲ្យ​ថ្មើរ​ព្រៃ​សង​ថ្លៃពពែ​សេដ្ឋី​ទេ​ ត្រូវ​ឲ្យ​គង្វាល​ពពែ​សងវិញ​ទើប​ត្រូវ​ ព្រោះ​ខ្លួន​ជា​អ្នក​ឃ្វាល​ពពែ​ មិន​ប្រមូល​ឲ្យ​ជួប​ជុំ​​គ្នា​ បើ​តាមច្បាប់​ថ្មើរ​ព្រៃត្រូវ​មាន​អំ​ណាច​ស្តី​បន្ទោស​ធ្វើ​ទណ្ឌកម្មដល់​គង្វាល​ពពែ​ទៀត​ ព្រោះ​ខ្លួន​ឥត​គំនិត​។ 


ដោយ៥០០០ឆ្នាំ
 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ៦,៩៧២ ដង)
មោនេយ្យបដិបទា ឬនាលកបដិបទា
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៦៦៤ ដង)
ការ​ឈ្លាស​វៃ​មិន​ដែល​ស្លាប់​ដោយ​ឧបាយកល​អ្នក​ដទៃ
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៥៨,៩៨៤ ដង)
បុរស​ច្រើន​តែ​ឆ្កួត នឹង​រូប​ស្រ្តី​ព្រោះ​កាម​រាគៈ
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣ (អាន: ៥,១០០ ដង)
ទោសការពោលនូវពាក្យរាយមាយឥតប្រយោជន៍
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.71
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿