30
ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៥,៨៣៧
Today
ថ្ងៃម្សិលមិញ ១៦៥,៤៣៥
ខែនេះ ៣,៤៤៣,៣៨៨
សរុប ៣៨៩,៥២៥,៨៧២
អានអត្ថបទ
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ១៣,០៦២ ដង)

រឿង​នាង​ពុទ្ធេ​ណី​



 
រឿង​នាង​ពុទ្ធេ​ណី​
(​ចាក​ ម.វា.​)
(​តិរច្ឆាន​ ជា​សត្វ​មាន​ចិត្ត​ស្មោះ​ត្រង់​ មិន​សាំញុំាដូច​មនុស្ស​)​
 
កាល​ព្រះ​សម្មា​សម្ពុទ្ធ​បរម​គ្រូ​របស់​យើង​បរិ​និព្វាន​ហើយ​​ ក្នុង​កាល​ជា​ខាង​ក្រោយ​មក​ មាន​សេដ្ឋី​ម្នាក់​មាន​ទ្រព្យ​ ៨៧កោដិ​ នៅ​ក្នុង​ក្រុង​​បាត​លីបុត្ត​។​

សេដ្ឋី​នោះ​មាន​ធីតា​មួយ​រូប​ឈ្មោះ​ពុទ្ធេ​ណី​ នាង​មាន​អាយុ​ ៧ឆ្នាំ​ មាតា​បិតា​ស្លាប់​ចោល​អស់​ទៅ​ នៅ​តែ​ម្នាក់​ឯង​ជា​មួយ​ក្រុម​ញាតិ​  សម្បត្តិ​ទាំង​ប៉ុន្មាន​ធ្លាក់​នៅ​លើ​ដៃ​នាង​ទាំង​អស់​

ឯ​នាង​ពុទ្ធេណី​នោះ​ ជា​ស្រ្តី​មាន​រូប​ល្អ​ដូច​ជា​រូប​ស្រី​ទេព​អប្សរ​ ដល់​គម្រប់​អាយុ​ ១៦ឆ្នាំ​ ពួក​ឥស្សរ​ជន​ទាំង​ឡាយ​មាន​ ក្សត្រិយ៍​និង​មន្រ្តី​ជា​ដើម​ តែង​ចោម​រោម​ដណ្តឹង​នាង​ តែ​នាង​ពុំ​ព្រម​យក​ស្វាមី​ឡើយ​ ព្រោះ​ជា​ស្ត្រី​មាន​និស្ស័យ​ខ្ពស់​ នាង​តែង​ធ្វើ​ទាន​រក្សា​សីល​ប្រព្រឹត្ត​សុចរិត​តែ​ម៉្យាង​។​

ថ្ងៃ​មួយ​ មាន​ឈ្មួញ​សេះ​ម្នាក់​នៅ​ក្នុង​ឧត្ត​រ​ទិស​ បាន​នាំ​សេះ​ជា​ច្រើន​ចូល​មក​លក់​នៅ​ក្នុង​ក្រុង​បាត​លី​បុត្ត​ ហើយ​បាន​ទៅ​សំណាក់​នៅ​ក្នុ​ង​រោង​ទាន​របស់​នាង​បាន​ឃើញ​ចរិយា​សម្បត្តិ​ និង​គុណសម្បត្តិ​របស់​នាង​ហើយ​ក៏​មាន​ចិត្ត​បដិព័ទ្ធ​ស្រឡាញ់​ហាក់​បី​ដូច​ជា​ធីតា​បង្កើត​ ទើប​សុំ​នាង​ធ្វើ​ជា​កូន​ចិញ្ចឹម​ នាង​ក៏​ព្រម​តាម​ពាក្យ​សុំ​។​ ឈ្មួញ​សេះ​នោះ​បាន​ឲ្យ​កូន​សេះ​សិន្ធវៈ​មួយ​ដល់​នាង​ៗ​ ក៏​មាន​ចិត្ត​ស្រឡាញ់​សេះ​នោះ​ដូច​ជា​កូន​បង្កើត​ ខំ​ថែ​រក្សា​ដោយ​ផ្ចិត​ផ្ចង់​ ឯ​សេះ​ក៏​បាន​ស្រឡាញ់​នាង​វិញ​ដូច​ជា​ម្តាយ​បង្កើត​។ 

ថ្ងៃ​ក្រោយ​នាង​បាន​ដឹង​ថា​ សេះ​នោះ​មាន​មហិទ្ធិ​ប្ញទ្ធិ អាច​ហោះ​ហើរ​ព្ធ​ដ៏​អាកាស​បាន​ ក៏​គិត​ថា​ អញ​បាន​ចិញ្ចឹម​សេះ​នេះ​ប្រពៃ​ណាស់​ ព្រោះ​មាន​បំណង​ចង់​ទៅ​ថ្វាយ​បង្គំ​មហា​ពោធិ​ព្រឹក្ស​ជា​យូរ​មក​ហើយ​ លុះ​គិត​ដូច្នោះ​ហើយ​ក៏​តាំង​ចាត់​ចែង​ភួង​ផ្កា​មាស​ព្រម​ទាំង​គ្រឿង​ក្រអូប​ផ្សេង​ៗ​ មាន​ខ្លឹម​ចន្ទន៍​ជាដើម ធ្វើ​ហើយ​វេចខ្ចប់​ស្រួលបួល​ហើយ​កាន់​ដើរ​ទៅ​កាន់​រោង​សេះ​ និយាយ​ប្រាប់​សេះ​ថា​ ម្នាល​កូន​សំឡាញ់​ អ្នក​ជូន​ម្តាយ​ទៅ​ថ្វាយ​បង្គំ​មហា​ពោធិព្រឹក្ស​។ សេះ​ឮ​ដូច្នោះ​ហើយ​ក៏​ដើរ​ចេញ​ពី​ក្រោល​មក​ ឲ្យ​នាង​ឡើង​ជិះ​លើ​ខ្នង​ហើយ​ហោះ​សំដៅ​ទៅ​ពោធិ​មណ្ឌល​ ទៅ​ចុះ​ក្បែរ​គល់​មហា​ពោធិ​ព្រឹក្ស​ ដោយ​សន្ទុះ​យ៉ាង​រហ័ស​ក្រៃលែង​ ដូច​ជា​បុរស​មាន​កម្លាំង​បត់​ដុំ​ដៃ​ ហើយ​លា​ចេញ។​ 

ពេល​នោះ​មាន​​​ព្រះ​សង្ឃ​មួយ​អង្គ​ ព្រះ​នាម​ធម្ម​រក្ខិតព្រម​ទាំង​សង្ឃ​ជាបរិវា​រ​ នៅ​ថែ​រក្ស​មហា​ពោធិ​ព្រឹក្ស​នោះ​។​ នាង​ពុទ្ធេណី​ យក​ភួង​ផ្កា​មាស​និង​គ្រឿង​ក្រអូប​ផ្សេងៗ​ ទៅ​បូជា​មហា​ពោធិ​ព្រឹក្ស​ហើយ​ បាន​ប្រកាស​ប្រាប់​ដល់​ព្រះ​សង្ឃ​ថា​ គ្រឿង​សក្ការៈ​នេះ​ សូម​ព្រះ​សង្ឃ​ចាត់​ចែង​ទុក​ដាក់​ថែ​រក្សា​ចុះ​។​ តាំង​ពី​កាល​នេះ​មក​ នាង​តែង​ជិះ​សេះ​ទៅ​បូជា​និង​បោស​សម្អាត​គល់​មហា​ពោធិ​ព្រឹក្ស​តែ​រាល់​ៗ​ពេល​។ 

ថ្ងៃ​មួយ​ព្រះ​រាជា​ក្រុង​បាតលី​បុត្ត​បាន​ជ្រាប​ថា​ នាង​ពុទ្ធេ​ណី​ជិះ​សេះ​ទៅ​ថ្វាយ​បង្គំ​មហា​ពោធិ​ព្រឹក្ស​តែ​រាល់​ថ្ងៃ​ដូច្នោះ ក៏​ចាត់​អាមាត្យឲ្យ​នាំ​គ្នា​ទៅ​ចាំ​ស្កាត់​ចាប់​នាង​យក​ មក​អភិសេក​ជា​អគ្គ​មហេសី​។ ពេល​នោះ​នាង​ពុទ្ធេណី​ បូជា​មហា​ពោធិ​ព្រឹក្ស​ហើយ​ រៀប​ដំណើរ​នឹង​ត្រឡប់​មក​វិញ​ ព្រះ​ធម្ម​រក្ខិត​ជា​ព្រះ​អរហន្ត​ បាន​ជ្រាប​នូវ​ហេតុ​ដែល​អាមាត្យ​ពួន​ចាំ​ចាប់​នោះ​ ទើប​ប្រាប់​ដល់​នាង​ពុទ្ធេ​ណី​ថា​ ម្នាល​នាង​​ដល់​ត្រឡប់​ទៅ​វិញ​ចូរ​ប្រយ័ត្ន​ខ្លួន​កុំ​ប្រមាទ​។ នាង​ពុទ្ធេណី​បាន​ទៅ​ដល់​ពាក់​កណ្តាល​ផ្លូវ​ ពួក​​អាមាត្យដែល​ពួន​​ចាំ​ចាប់​នោះ​ នាំ​គ្នា​ស្រែក​សន្ធប់​ឡើង​សេះ​ក៏​ភ្ញាក់​ហើយ​ឡើង​ទៅ​លើ​អាកាស​ ធ្លាក់​នាង​ពុទ្ធេណី​ពីខ្នង​ នាង​ភ័យខ្លាំង​​ណាស់​ខំ​ស្រែក​ហៅ​សេះ​ថា នែ​!​ កូន​សម្លាញ់​ម្តាយ​ជួយ​ម្តាយ​ផង​ សេះ​នោះ​ដឹង​ថា​នាង​ធ្លាក់​ពី​ខ្នង​ហើយ​​ ក៏ហក់​ចុះ​ដោយ​សន្ទុះ​យ៉ាង​ឆាប់​រហ័ស​យក​ខ្នង​ទៅ​រង​ទទួល​នាង​ឲ្យ​ជិះ​ដូច​ដើម​វិញ​ ឥត​ឲ្យ​ធ្លាក់​ដល់​ដី​ឡើយ​ ទើប​ហោះ​ទៅ​គេហស្ថាន​របស់​ខ្លួន​ដោយ​សួស្តី​។​ តាំង​ពី​ពេល​នោះ​មក​នាង​ពុទ្ធេណី​ បាន​ចំណាយ​ទ្រព្យ​ចាត់​ចែង​ទាន​ដរាប​ដល់​អស់​ ៨៧​កោដិ​ លុះ​ដល់​អស់​អាយុ​ ក៏​បាន​ទៅ​កើត​ក្នុង​ស្ថាន​សួគ៌​ សោយ​ទិព្វ​សម្បត្តិ​បរិបូណ៌​ដោយ​សុខ​ភាព​អស់​កាល​ជា​អង្វែង​។​

ដោយ​៥០០០ឆ្នាំ​

ដើម្បីបាន​ទទូល​ដំណឹង​ថ្មីៗ​ ក៏ដូ​ច​ជា​ អត្តប​ទ​ធម៌ល្អៗ សូម​លោកអ្នក​ចុច subscribe នៅក្នុង​បណ្តាញ​សង្គម របស់​៥០០០​ឆ្នាំ​ 
subscribe to our facebook account: click here
like our page in facebook: click here
follow us on twitter: click here



ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣ (អាន: ១៩,៩៦០ ដង)
រឿងព្រះបច្ចុបដ្ឋានសញ្ញកត្ថេរ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.81
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿