30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤០,៧៦១
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៣៨,៥៦២
សរុប ៣៨៥,៤២៥,២៥៥
អានអត្ថបទ
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ២៦,០៣៦ ដង)

រឿង​កដ្ឋ​ហរកៈ



ស្តាប់សំឡេង
 
រឿង​កដ្ឋ​ហរកៈ
( ចាក​ ម. អ. )
( អ្នកមាន​លាភ​ មិន​ស្មើ​អ្នក​មាន​បុណ្យ )

ក្នុង​កាល​កន្លង​ទៅ​ហើយ​ មាន​បុរស​ម្នាក់​រក​ស៊ី​លក់​អុស​ នៅ​ក្នុង​ក្រុង​ពា​រា​ណសី​ ។ ថៃ្ង​មួយ​បុរស​នោះ​ចេញ​ទៅ​នាំ​អុស​អំ​ពី​ព្រៃ​ ដើម្បី​យក​ទៅ​​លក់​ឯ​ក្រុង​វេសា​លី​ ស្ភុន​ដំ​ណើរ​ទៅ​មិន​ដល់​ទី​ក្រុង​ ក៏​ដាក់​រទះ​ដេក​ក្បែរ​ខ្ទម​អ្នក​តា​មួយ​ នៅ​លើ​ដើម​ឈើ​ក្បែរ​ខ្ទមអ្នក​តា​នោះ​ មាន​​មាន់​ដេក​ជា​ច្រើន​ ។

ពួក​មាន់​ទាំង​នោះ​ មាន​មាន់​មួយ​ដេក​ខ្ពស់​ជាង​គេ​ បាន​ជុះ​ដាក់​មាន់​ដែល​ដេក​ខាង​ក្រោម​ ។ មាន់​ដេក​ខាង​ក្រោម​សួរ​ថា អ្នក​ណា​ជុះ​ដាក់​យើង​ មាន់​ខាង​លើ​ប្រាប់​ថា​ខ្ញុំ​ជុះ មិន​បាន​ជា​គិត​ ហើយ​ជុះ​ដាក់​ម្តង​ទៀត​ ។ មាន់​ទាំង​ពីរ​ក៏​កើត​វិ​វាទ ទាស់​ទែង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ កម្លាំង​សាច់​របស់​អ្នក​មាន​អា​នុ​ភាពយ៉ាង​ណា ពូ​កែ​ដូច​ម្តេច​ខ្លះ ? ។

លំ​ដាប់​នោះ​មាន់​ដេក​ខាង​លើ​និយាយ​ឡើង​ថា សាច់​ខ្ញុំ​មាន​អា​នុ​ភាព​ណាស់​ អ្នក​ណា​មបាន​បរិភោគ​ អ្នក​នោះ​ត្រូវ​បាន​ប្រាក់​១ពាន់​រៀល​ពី​ព្រលឹម​ ។​ ចំ​ណែក​ខាង​មាន់​ដែល​ដេក​ខាង​លើ​និយាយ​ថា សាច់​អ្នក​ឯង​មិន​ដល់​សាច់​ខ្ញុំ​ទេ បើ​អ្នក​ណា​ស៊ី​សាច់​ចំ​ឡក​របស់​ខ្ញុំ ​អ្នក​នោះ​នឹង​បាន​ជា​ស្តេច​ បើ​អ្នក​ណា​ស៊ី​សាច់​ខាង​ក្រៅ​ អ្នក​នោះ​បើ​ជា​បុរស​នឹង​បាន​ជា​សេនាបតី​ បើ​ជា​ស្រ្តី​នឹង​បាន​ជា​អគ្គមហេ​សី ។​ បើ​អ្នក​ណា​ស៊ី​សាច់​បន្ទាប់​ឆ្អឹង​ អ្នក​នោះ​បើ​ជា​គ្រហស្ថ​នឹង​បាន​ជា​នាយ​ឃ្លាំង បើ​ជា​បព្វ​ជិត​នឹង​បាន​ជា​ជីតុន​ព្រះ​រាជា ។

កដ្ឋ​ហារបុរស​ លុះ​ឮ​ពាក្យ​របស់​មាន់​ទាំង​ពីរ​ហើយ ក៏​ឡើង​ទៅ​ចាប់​យក​មាន់​ខាង​លើ​ដោយ​បំ​ណង​ថា​នឹង​បាន​ជា​ស្តេច ហើយ​យក​មាន់​នោះ​ទៅ​ឲ្យ​ភរិយា​ចំ​អិន​ជា​អាហារ​ ។ លុះ​ភ​រិយា​ចំ​អិន​ហើយ ដាក់​ក្នុង​ភាជ​ន៍​យក​ជូន​ស្វា​មី​ ៗ ប្រាប់ថា​សាច់​មាន់​នោះ​មាន​អានុ​ភាព​ធំ​ណាស់ ​យើង​ទាំង​ពីរ​នាក់​បរិភោគ​នឹង​បាន​ជា​ស្តេច​ ជា​អគ្គ​មហេសី​ ចូរ​នា​ង​យក​ភាជន៍ទៅ​ក្បែរ​ស្ទឹង​គង្គា​ យើង​នាំ​គ្នា​មុជ​ទឹ​ក​ហើយ​សឹម​បរិភោគ​ ។ ជន​ទាំង​ពីរ​នាក់​ស្វា​មី​ភរិយា​ នាំ​គ្នា​យក​ភាជន៍​ដែល​ដាក់​មាន់​នោះ​ ទុក​ក្បែរ​មាត់​ច្រាំង​ហើយ​ចុះ​មុជ​ទឹក​ទាំង​ពីរ​នាក់ទៅ ។ ពេល​នោះ​មាន​ខ្យល់​ព្យុះ​បក់​ទឹក ឲ្យ​រលក​ឡើង​លើ​មាត់​ច្រាំង បន្សាត់​យក​ភាជន៍​​ដាក់​មាន់​នោះ​ទៅ​ ។​ ពេល​នោះ​មាន​ហ្ម​ដំ​រី​ម្នាក់​ កំ​ពុង​លាង​ដំរី​ខាង​ក្រោម​ខ្សែ​ទឹក​ បាន​ឃើញ​ភាជន៍​អណ្តែត​នោះ​ ចាប់​បើក​មើល​ឃើញ​មាន់​​ស្មោរ​និង​បាយ​​ក៏​យក​ទៅ​ឲ្យ​ភរិយា​ ។​

ឯ​បុរស​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​មុជ​ទឹក​នោះ​ជា​ បុគ្គល​ឥត​បុណ្យ​​គ្រាន់​តែ​មាន​លាភ​ចាប់​បាន​មាន់​យក​មក​បោច​ស្ងោរបុណ្ណោះ​ កាល​បើ​ភាជន៍​ដាក់​មាន់​អណ្តែត​បាត់​ហើយ​ ក៏​ដល់​នូវ​សេចក្តី​ទុ​ក្ខ​ព្រួយ​ជា​​ខ្លាំង​ ហើយ​ត្រ​ឡប់​ទៅ​ផ្ទះ​ទៅ​ ។ លំ​ដាប់​នោះ​មាន​តាបស​ម្នាក់​ភ្នែក​ទិព្វ​ ជា​ជី​តុន​របស់​ហ្ម​ដំរី​នោះ​ បាន​គិត​ថា​ឧ​បដ្ឋាក​របស់​អញ ពេល​ណា​នឹង​លះ​បង់​ចោល​ឋានៈ ជា​ហ្ម​ដំ​រី​ បាន​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​យស​ស័ក្កិ​នឹង​គេ​ ។ លុះ​ពិចារ​ណា​ដឹង​ថា​នឹង​បាន​សោយ​រាជ្យ​ជា​ស្តេច​​ ក៏​ម្នី​ម្នា​ទៅ​ផ្ទះ​ហ្ម​ដំរី​នោះ​ ។

ឯ​ហ្ម​ដំរី​បាន​ឃើញ​តា​បស​ទៅ​ដល់​​ក៏​ហែក​សាច់​មាន់​នោះ​យក​ សាច់​ចំ​ឡក​ឲ្យ​ហ្ម​ដំរី​ សាច់​ខាង​ក្រៅ​ឲ្យ​ដល់​ភរិយា​ហ្ម​ដំរី​ ខ្លួន​ឯង​ក៏​ឆាន់​សាច់​បន្ទាប់​ឆ្អឹង​ លុះ​ឆាន់​ហើយ​ប្រាប់​ដល់​ហ្ម​ដំរី​ថា អ្នក​កុំ​ប្រ​មាទ​នៅ​បី​ថ្ងៃ​ទៀត​អ្នក​នឹង​បាន​ជា​ស្តេច​ ប្រាប់​ហើយ​ក៏​ចៀស​ចេញ​ទៅ​ ។ លុះ​ដល់​ថ្ងៃ​ទី​បី​មាន​ស្តេច​សា​មន្ត​រាជ​មួយ​អង្គ​ មក​លោម​ព័ទ្ធ​ក្រុង​ពារាណ​សី​ កាល​នោះ​ព្រះ​រាជា​​ទ្រង់​បង្គាប់​ឲ្យ​ហ្ម​ដំ​រី​ ក្លែង​ជា​ស្តេច ហើយ​ទ្រង់​មាន​ព្រះ​តម្រាស់​ថា អ្នក​ចូរ​ឡើង​ជិះ​ដំ​រី​ទៅ​ច្បាំង ឯ​ព្រះ​រា​ជា​ក៏​ក្លែង​ភេទ​ត្រួត​ត្រា​សេ​នា​ដោយ​អង្គ​​ឯង​ ។ ក្នុង​ពេល​​នោះ​ស្រាប់​តែ​មាន​សរ​មួយ​ដ៏​ក្លៀវ​ក្លា​ត្រូវ​ព្រះ​រាជា​សោយ​ទិវង្គ​តទៅ ។​

ហ្ម​ដំ​រី​ដឹង​ថា​ព្រះ​រាជា​សោយ​ទិវង្គត​ហើយ​ ក៏​ចាត់​ចែង​ទ័ព ចូល​ទៅ​សម្លាប់​ស្តេច​សាមន្ត​រាជ​ក្នុង​ពេល​នោះ ។ ពួក​រាជ​អាមាត្យ​ទាំង​ឡាយ​បានធ្វើ​សរីរកិច្ច​ព្រះ​រាជា​របស់​ខ្លួន​ស្រេច​ហើយ​ បាន​ប្រឹ​ក្សា​គ្នា​ថា ព្រះ​រា​ជា​កាល​ទ្រង់​​ព្រះ​ជន្ម​នៅ​ បាន​ព្រះ​រាជ​ទាន​ភេទ​របស់​ទ្រង់​ដល់​ហ្មដំរី​នេះ ទើប​នាំ​គ្នា​អភិសេក​ហ្ម​ដំរី ឲ្យ​សោយ​រាជ្យ​ក្នុង​ក្រុង​ពារាណសី​នោះ​ទៅ​ ។​ ឯ​ភរិយា​បាន​ជា​អគ្គ​មហេសី​ តាបស​បាន​ជា​ជី​តុន​របស់​ព្រះ​រាជា​នោះ​ឯង ។

( មហា​សំ សុខ និស្សិត​សា​លា​បាលី​ជាន់​ខ្ពស់ ) អត្ត​បទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ ប្រ​ជុំ​និទាន​ជា​តក​ ។ អត្ត​បទ​នេះ​វាយ​បញ្ចូល​ដោយ​កញ្ញា​ ហេង​ សំ​ដា​ណែត ។

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៦៩,១៨៤ ដង)
បុណ្យ​អាច​សម្រេច​ផល​បាន​តាម​បំណង​អ្នក​ធ្វើ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៩៦២ ដង)
ទោស​ប្រ​មាថ​មើល​ងាយ​ទាន​របស់​អ្នក​ដទៃ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.93
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿