30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៩៧,៥៧៥
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៧៤៨,១៩៣
សរុប ៣៨៩,៨៣០,៦៧៧
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៥,៧៥៤ ដង)

ព្រះ​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ទ្រង់​ត្រាស់​សម្តែង​អំពី​សទ្ធា​



ស្តាប់សំឡេង
 
ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កុល​បុត្រ​ក្នុង​សាសនា​នេះ​ មាន​សទ្ធា​ ទើប​ចូល​ទៅ​រក​ កាល​បើ​ចូល​ទៅ​រក​ហើយ​ ទើប​ចូល​ទៅ​អង្គុយ​ជិត​ហើយ​ ទើប​ផ្អៀង​នូវ​សោត​ប​សាទ​ លុះ​ផ្អៀង​នូវ​សោត​ប​សាទ​ហើយ​ ទើប​ស្តាប់​ធម៌​ លុះ​ស្តាប់​ធម៌​ហើយ​ ទើប​ចង​ចាំ​ធម៌​ (នោះ) កាល​បើ​ចង​ចាំ​ធម៌​(នោះ​)​ ហើយ​ ទើប​ពិចារណា​រក​សេចក្តី​ លុះ​ពិចារណា​រក​សេច​ក្តី​នៃ​ធម៌​នោះ​ហើយ​ ធម៌​ទាំង​ឡាយ​ តែង​គួរ​ដល់​កិរិយា​លៃ​លក​មើល​ កាល​បើ​មាន​ការ​លៃ​លក​មើល​ហើយ​ ឆន្ទៈ​កើត​ហើយ​ ទើប​ព្យាយាម​ លុះ​ព្យាយាម​ហើយ​ រមែង​ស្ទង់​មើល​ លុះ​ស្ទង់​មើល​ហើយ​ រមែង​តម្កល់​ទុក​ មានចិត្ត​បញ្ជូន​ទៅ​(កាន់​ព្រះ​និព្វាន​)​ ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​បរម​សច្ច​នោះ​ដោយ​ប្រាជ្ញា​។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បើ​សទ្ធា​នោះ​មិន​មាន​ហើយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ការ​ចូល​ទៅ​រក​នោះ​ ក៏​មិន​មាន​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ការចូល​ទៅ​អង្គុយ​ជិត​នោះ​ក៏មិនមាន​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ការផ្អៀង​ចុះ​នូវ​សោត​ប​សាទ​នោះ​ក៏​មិន​មាន​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ការ​ស្តាប់​ធម៌​នោះ​ក៏​មិន​មាន​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ការ​ពិចារណា​សេចក្តី​នោះ​ក៏​មិន​មាន​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ការ​សំឡឹង​នូវ​ធម៌​នោះ​ក៏​មិន​មាន​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ឆន្ទៈ​នោះ​ក៏​មិន​មាន​  ម្នាល​ភិក្ខុ​ទាំង​ឡាយ​ សេចក្តី​ព្យាយាម​នោះ​ក៏​មិន​មាន​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ សេចក្តី​ស្ទង់​មើល​នោះ​ក៏​មិន​មាន​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ សេចក្តី​តម្កល់​ទុក​នោះ​ក៏​មិន​មាន​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អ្នក​ទាំង​ឡាយ​មុខ​តែ​នឹង​ដល់​នូវ​វិបត្តិ​ ម្នាល​ភិក្ខុ​ទាំងឡាយ​អ្នក​ទាំង​ឡាយ​ មុខ​តែ​នឹង​ប្រតិបត្តិ​ខុស​ពុំ​ខាន​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ មោឃ​បុរស​អម្បាល​នោះ​ នឹង​ឃ្លាត​ចាក​ធម្ម​វិន័យ​នេះ​ ឆ្ងាយ​អម្បាលម៉ានទៅ​។

បិដក​លេខ​២៣ ទំព័រ​៤០២
ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​​ឃរា​វាស​ធម៌ រៀប​រៀង​ដោយ  មុនី​កោសល្យ​ នៅ​ហៃ​ឡុន​ វត្ត​និ​គ្រោធ​វ័ន​ (គល់​ទទឹង) ។

ដោយ៥០០០ឆ្នាំ​


 
 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៤៧,៧០១ ដង)
បន្ទោរ​បង់​សេច​ក្តី​ក្រោ​ធ​​ឆួល​ឡើង​ហើយ​ដូច​បុគ្គល​បន្សាប​ពិស​ពស់
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,៩០០ ដង)
មាន​សទ្ធា​ប្រ​សើ​រជាង​មាន​ទ្រព្យ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១០,០៩៤ ដង)
ការ​បណ្ដុះ​គុណធម៌​នៅ​ក្នុង​គ្រួសារ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១២៤ ដង)
ដំ​ណើរ​ធម៌​សប្បុ​រស​ដោះ​ស្រាយ​បញ្ហា​
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១០,៤១១ ដង)
សម្ផប្បលាបវាទ (អំពី អភិជ្ឈា)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.35
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿