30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤២,២១៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣២០,១៥៣
សរុប ៣៨៥,៦០៦,៨៤៦
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៦៦៦ ដង)

រឿង​ប្រេត​ញី​ស៊ីកូនម្តង​៥



ស្តាប់សំឡេង
 
រឿង​ប្រេត​ញី​ស៊ីកូនម្តង​៥
( បេ​. ខុ. )
(​ ការ​ស្បថ​ទាំង​បំពាន​ មាន​ផល​ដូច​សម្បថ​ )

 
កាល​អង្គ​សម្តេច​ព្រះ​បរម​សា​ស្តា​ ទ្រង់​គង់​សម្រេច​សម្រាន្ត​ព្រះ​ឥ​រិយា​បថ​ ក្នុង​ក្រុង​សាវត្ថី​ មាន​ប្រេត​ញីមួយរូ​ប​ស៊ី​កូន​ឯងម្តង​៥ ។ កាល​ពី​អ​តីតជាតិ​ ប្រេត​ញី​នោះ​ជា​ស្រ្តី​មួយ​រូប​ដែល​ត្រូវ​ជា​ភរិ​យា​ កុដុម្ពី​ម្នាក់​ក្នុង​ក្រុង​សាវត្ថី​នោះ​ដែរ​ តែនាង​ជា​ស្ត្រីអា​ឥត​មាន​កូន​ម្នាក់​សោះ​ ។

ថ្ងៃមួយ​ពួក​​​ញាតិ​ទាំង​ឡាយ​ និយាយ​ទៅ​កាន់​កុដុម្ពី​នោះ​ថា​ ភរិយា​របស់​អ្នក​ឯង​ជា​ស្ត្រីអា​ឥត​មាន​កូន ចូរ​ឯង​រក​ភរិយា​ដទៃ​មក​ក្រែង​មាន​កូន​ នឹង​បាន​ត​ពូជ​ពង្ស​វង្ស​ត្រកូល​ទៅទៀត​ ។​

ភរិយា​ក៏​និ​យាយ​ទៅ​កាន់​កុដុម្ពី​នោះ​ថា​ខ្ញុំ​ជា​ស្ត្រីអា​គ្មាន​កូន​ទេ​ ពូជ​ពង្ស​វង្ស​ត្រ​កូល​មុខ​ជា​នឹង​ត្រូវ​រលត់​ផុត​ ត្រឹម​នេះមិន​ខាន​ឡើយ​ ដើម្បើ​បន្ត​ពូជ​របស់​អ្នក​ ចូរ​អ្នក​រក​ភរិយា​មួយ​មក​ទៀត​ចុះ ។

កុដុម្ពី​ដោយ​ឃើញ​ភរិយា​ខ្លួន​ព្រម​ហើយ ក៏យក​ប្រ​ពន្ធ​មួយទៀត​ ក៏​ចូរ​ស្តី​ដណ្តឹង​នាង​កុមារិ​កាម្នាក់​ មក​ជា​ភរិយា​ ។ ភរិយា​ក្រោយ​នេះ​នៅ​រួម​រស់​ជាមួយ​កុដុម្ពី​មិន​យូរ​ប៉ុន្មាន ក៏​មាន​គភ៏ ។

ឯស្ត្រី​អា​បាន​ឃើញ​នាង​កុ​មារិ​កា​នោះ​មាន​គភ៏​ បែរ​ជា​គិត​ថា​ នាង​មាន​កូន​មិន​យូរ​ទេ​នាង​នឹង​បាន​ជាមេផ្ទះ​ធំ​​ ត្រូតលើអញ​ជាមិន​ខាន​ អញ​ត្រូវរក​ឧបាយ​កល​ ពន្លូត​គភ៏​នោះ​ទើប​បាន​ ។

គិត​ហើយ​នាង​ក៏​ជួល​បរិ​ព្វាជក​ម្នាក់ ដែល​ប្រសប់​ខាង​ផ្សំ​ថ្នាំ សម្រាប់​ពន្លូត​គភ៏  ។ លុះ​បរិព្វាជក​ផ្សំ​ថ្នាំ​យក​មក​ឪ្យ​នាង​ ហើយ​ផ្តាំ​ថា​ " ចូរ​នាង​យក​ថ្នាំ​នេះ​ដាក់​លាយ​នឹង​បាយ​ឪ្យស៊ី គភ៏​នោះ​នឹង​រលូត​ " ស្ត្រីនោះ​ធ្វើ​តា​ម​បណ្តាំ ក៏​សម្រេច​ដូច​បំណង​មែន​ ។


កាល​គភ៏​នោះ​រលូត​ផុត​ទៅ​ នាង​កុមារិ​កា​នោះ​ ក៏​និ​យាយ​រឿង​រ៉ាវ​ប្រាប់​ដល់​ស្វាមី​ ម្តាយ​​ និង​ញាតិ​ទាំង​អស់​របស់​ខ្លួន អំ​ពី​គំនិត​​អា​ឃាដ​ព្យាបាទ​របស់​ស្ត្រី​នោះ​ ឯ​ពូក​ញាតិ​បាន​ស្តីបន្ទោស​ស្ត្រី​អា​នោះ​ជា​ច្រើន តែ​ស្ត្រី​នោះ​មិន​ព្រម​ទទួល​ការពិត​នោះ​ទេ ហើយ​ហ៊ាន​ស្បថទាំង​បំពាន​ថា​ បើ​នាង​បាន​ធ្វើ​អំ​ពើ​អាក្រក់​ដូច​នេះ​មែន​ សូម​ឪ្យ​ធ្លាក់​រង​ទុក្ខ​វេទនា​ក្នុង​នរក​ រួច​ពី​នោះ​មក​កើត​ជា​ប្រេត​ស៊ីកូន​ឯង​ សូម​ឪ្យ​អត់​បាយ​ក្រហាយ​ទឹក​ ឪ្យ​មាន​ខ្លូន​ធំ​ក្លិន​ស្អុយ​​រុយ​រោម​ជា​និច្ច ។​

ដោយ​អំណាច​បាប​កម្ម​ លុះ​ដល់​ពេល​រលាយ​កាយ​ទៅ​ ស្ត្រីអា​នោះ​ក៏​ធ្លាក់​ទៅ​សោយ​ទុក្ខ​ក្នុង​នរក​ រួច​បាន​ត្រលប់​ពីនរក​មក​កើត​ជា​ប្រេត​ញី​អា​ស្រ័យ​នៅ​ក្បែរ​ភូមិ​នោះ ។

កាល​នោះ​មាន​ព្រះ​ថេរៈ​ ៨​អង្គ​គង់​ចាំ​ព្រះ​វស្សា​នៅ​ក្នុង​ជន​បទ​មួយ​ លុះ​ចេញ​វស្សា​ក៏​និមន្ត​ចូល​ទៅ​ក្រុង​សាវត្ថី​ ដើម្បើ​នមស្សការ​ព្រះ​បរមគ្រូ បាន​ចូល​ទៅ​សម្នាក់​អា​ស្រ័យ​ ក្នុង​ព្រៃ​របោះ​មួយកន្លែង​ ដ៏​ប្រកប​ដោយ​ម្លប់​សែន​ត្រជាក់​ មាន​ទឹក​ថ្លា​ឆ្វង់​ ។

ឯ​ប្រេត​ញី​នោះ​បាន​សំដែង​កាយ​ឪ្យ​ព្រះ​ថេរៈ​ទាំង​ឡាយ​នោះឃើញ​ ទើប​ព្រះ​ថេរៈ​៧អង្គ​សូត្រ​ជា​បទ​គាថា​ថា៖​  
នាង​គ្មាន​សំពត់​ស្លៀក​ មាន​ខ្លូន​អា​ក្រក់​ក្រៃ មាន​ក្លិន​ស្អុយ​​អសោចិ មាន​រុយ​រោម​ពេញ​ទាំង​ខ្លូន មក​នៅ​អាស្រ័យ​ក្នុង​ព្រៃ​នេះ ព្រោះ​ធ្វើ​កម្ម​អ្វី ?

នាង​ប្រេត​បាន​រៀប​រាប់​អំពី​អំ​ពើ​អាក្រក់​របស់​ខ្លួន ដោយ​បញ្ជាក់ថា​ ខ្ញុំធ្លាក់​ខ្លួន​ទៅ​សោយ​ទុក្ខ​ក្នុង​នរក​រួច​បាន​កើត​ជា​ប្រេត​នៅទីនេះ​ ក្នុង​វេលា​ព្រឹក​ខ្ញុំ​រលូត​កូន​៥មក​ហើយ​ខ្ញុំស៊ី​អស់​ទៅ​ វេលា​រសៀល​រលូត​៥ទៀត ស៊ី​អស់​ទៀត​ទៅ​ ទុក​ជា​ខ្ញុំស៊ី​ដូច្នោះ​ ក៏​នៅ​តែមិន​ចំអែត​ដែល ក្នុង​ចិត្ត​ខ្ញុំ​ម្ចា​ស់​មាន​សេចក្តី​ក្តៅ​ក្រហាយ ស្រេក​ឃ្លាន​ដូច​មិន​ដែល​បាន​អាហារ ។​

ព្រះ​ថេរៈសួរ​បន្តរ​ទៀត​ថា​ ចុះ​នាង​ធ្វើ​កម្ម​ដូច​ម្តេច ? នាង​ប្រេត​ទូល​ទៀត​ថា​ បពិត្រ​ព្រះ​ករុណា​ ! កាល​ពី​ជាតិ​មុន​ខ្ញុំ​ម្ចាស់​ជា​ស្ត្រី​អា​ រួម​ស្វាមី​ជាមួយ​នាង​កុមារិកា ជា​ប្រ​ពន្ធ​ចុង​ ក្រោយ​មក​នាង​កុមារិកា​មាន​គភ៏​ ខ្ញុំ​ម្ចាស់​មាន​ចិត្ត​ឫស្យា​ ព្យាយាម​ពន្លូត​គភ៏​របស់​នាង​​ ។​

ឯ​ស្វាមី​និង​មាតា​បាន​ស្តី​បន្ទោស ហើយ​ខ្ញុំ​ម្ចាស់​បាន​មុសា​វាទ​ ដោយ​ស្បថ​ថា​ បើ​ខ្ញុំ​ម្ចាស់​ពន្លូត​គភ៏​មែន​​ សូម​ឪ្យ​ខ្ញុំស៊ី​កូន​មួយ​ថ្ងៃ ១០​  មាន​ក្លិន​ស្អុយ​រុយ​រោម​ពេញ​ខ្លួន​​ ។ ដោយ​សេចក្តី​បំពាន​នេះ​ធ្វើ​ឪ្យ​ខ្ញុំ​ម្ចាស់​​ មក​សោយ​ទុក្ខ​ក្នុង​នរក​ ហើយ​មក​ស៊ី​កូន​ឯង​​ ។


ទូល​ពុទ្ធ​ដិកា​ថ្វាយ​ព្រះ​ថេៈរួច​ បាន​ផ្តាំថា​ សូម​ព្រះ​ករុណា​​មេត្តា​និ​មន្ត​ទៅ​ប្រាប់​កុដុម្ពី​នោះ​​​ឪ្យ​ថ្វាយ​ទាន​ដល់​ព្រះ​ករុណា​ម្ចាស់​ផង​ ហើយ​សូម​ឧទិ្ទស​កុសល​ផល​បុណ្យ​មក​ចែក​ ខ្ញុំម្ចាស់​ទទួល​ទាន​ផង​ ដើម្បើ​ឆាប់​រួច​ពី​ប្រេត​នេះ ។

ព្រះ​មហា​ថេរៈ​ប្រ​កប​ដោយ​សេចក្តី​មេត្តា​ ក៏និមន្ត​ទៅ​ផ្ទះ​កុដុម្ពី​នោះ​ អធិប្បាយ​អំ​ពី​បណ្តាំនាង​ប្រេត​ញី​ កុដុម្ពី​បាន​ចាត់​ចែង​ឧ​ទ្ទិស​ផល​ឪ្យ​ប្រេត​ញី​ ដោយ​សទ្ធា​ជ្រះថ្លា​ក្រៃលែង​ គ្រា​ដែល​នាង​ប្រេត​បាន​រំដោះ​ទុក្ខ​ទោស​ ក៏​បាន​សោយ​សម្បត្តិ​ដ៏​សែន​មនោ​រម្យ ។

ឯ​នាង​ប្រេត​ក៏​សំដែង​កាយ​ឪ្យ​កុដុម្ពី​បាន​ឃើញ​ ។​ ព្រះ​មហា​ថេរៈ​បាន​យក​រឿង​ទាំង​នេះ​ទូល​ថ្វាយ​ព្រះ​បរម​សាស្តា ព្រះ​អង្គ​បាន​បញ្ចាក់​កម្ម​ដ៏​អ​កុសល​នេះ លុះ​ចប់​ដល់​មហាជន​ ក៏​បាន​សម្រេច​នូវ​អរិយ​ធម៏​គ្រប់ ៗ គ្នា​ ។


វាយ​អត្តបទបញ្ចូល​ដោយ​ កញ្ញា​ ហេង​ សំ​ដា​ណែត ។ 
ដក​ស្រង់​ចេញ​ពី​​សៀវ​ភៅ ប្រជុំ​និទានជាតក ។
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៣៣,០៣០ ដង)
រឿងវិមានពណ៌លឿងរបស់ទេពធីតាផ្កាននោង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.91
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿