30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៧,៩៦៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៤៥,៩០១
សរុប ៣៨៥,៥៣២,៥៩៤
អានអត្ថបទ
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣ (អាន: ៣៥,៩១៤ ដង)

រឿងនាងសុភទ្ទ្រា



ស្តាប់សំឡេង
 
រឿងនាងសុភទ្ទ្រា
( ចាក វិ. ខុ. )
( គុណនៃការធ្វើសង្ឃគតាទក្ខិណាទាន )

 
កាល​ព្រះ​សម្ពុទ្ធ​បរម​គ្រូ គង់នៅ​ក្នុង​វត្ត​ជេតពន នាក្រុងសា​វត្ថី ។ កាល​នោះ​មាន​កុដុម្ពិ​ក៍​ម្នាក់ ជា​ញោម​ឧបដ្ឋា​កព្រះ​រេវត​ត្ថេរ នៅក្នុង​នាឡន្ត​គ្រាម ។ កុដុម្ពិ​ក៍​​​នោះ មាន​កូន​ស្រី​ពីរ​នាក់ ឈ្មោះ​ភទ្រ្ទា​ ១. សុភទ្ទ្រា ១. នាង​ភទ្ទ្រា មាន​​ស្វា​មី ទៅ​នៅក្នុង​ត្រ​កូល​មាតា​បិតា​ក្មេក ប៉ុ​ន្តែ​នាង​ជា​ស្ត្រី​អា​ឥត​កូន​ នាង​បាន​និ​យាយ​នឹង​ស្វា​មី​ថា​ ខ្ញុំ​មាន​ប្អូន​ស្រី​មួយ​ឈ្មោះ​សុភទ្ទ្រា ខ្ញុំ​នឹង​នាំ​មក​ជា​ភ​រិ​យារបស់​អ្នក ដើម្បីឱ្យ​បាន​បុត្រ​ ។ បុរស​ជា​ស្វា​មី​ព្រម​ទទួល​តាម​ពាក្យ​របស់​នាង​ ។

ឯនា​ង​ភ​ទ្ទ្រា ជា​ស្ត្រី​មាន​សទ្ធា​មុត​មាំ​ក្នុង​ព្រះ​ពុទ្ធ​សាស​នា បាន​រំ​ឭក​ដាស់​តឿន នាង​សុ​ភទ្ទ្រា​ជា​ប្អូន ឱ្យ​ខំ​ធ្វើ​ទាន​រក្សា​សីល បំ​ពេញ​ការ​កុ​សល​​គ្រប់​បែប​យ៉ាង ​។ នាង​សុ​ភ​ទ្ទ្រា ក៏​ខំ​ប្រតិ​បត្តិ​តាម​ឱវា​ទ​ រប​ស់​បង ។ 
ថ្ងៃ​មួយ​ នាង​បាន​និម​ន្ត​ព្រះរេ​វត​ត្ថេរ ព្រម​ទាំង​ភិ​ក្ខុ​ដទៃ​ទៀត​ជាគំ​រប់​ ៨ ​អង្គ​ មក​ថ្វាយ​សង្ឃ​ទាន​ ក្នុង​គេហ​ស្ថាន​របស់​នាង ។​  ព្រះ​រេវត​ត្ថេរ​ លោក​មាន​ព្រះ​ទ័យ​ករុ​ណា ចង់​ឱ្យនាង​សុភ​ទ្ទ្រា​បាន​បុណ្យ​ច្រើន​ លោក​ក៏​នាំ​ភិក្ខុ​សង្ឃ​ទាំង​ ៧ ​អង្គ​ ឡើង​គង់​លើ ​អាស​នៈហើយ​ប្រាប់​ថា ​នាង​ចូរ​ថ្វាយ​ទាន​ដល់​សង្ឃ​ចុះ ​។ នាង​សុភ​ទ្ទ្រា ក៏​លើក​ភោជន​ហារ​ ទៅ​ប្រគេន​ព្រះសង្ឃ​ទាំង ​៨ អង្គ​ បាន​តាំង​ចិត្ត​ចំពោះ​សង្ឃ​តែ​ម្យ៉ាង លុះ​ឆាន់​ហើយ​ព្រះ​រេវត​ត្ថេរ បាន​ធ្វើ​ភត្តា​នុមោ​ទនា​រួច​ ក៏​និមន្ត​ទៅ ​អារា​មវិ​ញទៅ​  ។

ចំណែក​ ខាង​នាង​សុភ​ទ្ទ្រា ដល់​អស់​អាយុ​ បាន​ទៅកើ​តក្នុង​ស្ថា​ន និ​ម្មាន​រតី ​។​ ឯ​នាង​ភទ្ទ្រាជា​បង ដែល​ជា​អ្នក​ពេញចិត្ត​ក្នុង​ការ​ធ្វើ​ទាន ដល់អ​ស់អា​យុ ​បាន​ទៅកើ​តជា​បាទ​ប​រិ​ច្ចារិ​កា របស់​ព្រះឥ​ន្ទ្រ​ នា​ស្ថាន​ត្រៃ​ត្រឹង្ស ​។ ក្នុង​ពេល​នោះ​នាង​សុភ​ទ្ទ្រា​ទេវ​ធីតា​ បាន​រំ​ពឹង​មើល​បុព្វ​កម្ម​របស់ខ្លួន​ ឃើញ​ថា​ដែល​បាន​មក​កើត​ក្នុង ស្ថាន​និម្មា​នរ​តីនេះ​ ដោយ​សា​ឱវាទ​របស់​នាងភ​ទ្ទ្រា​ជាប​ង ​។ ​ទើប​នាង​នឹក​រក​នាង​ភទ្ទ្រា ​ក៏ឃើញ​ក្នុង​ស្ថាន​ត្រៃ​ត្រឹង្ស​ មាន​យស​ស័ក្តិ​ទាប​ជាង​នាង​ នាង​ មាន​ចិត្ត​អាណិត​បង​ខ្លាំង​ណាស់ ​ទើប​ហោះ​ចុះ​ទៅស្ថាន​ត្រៃ​ត្រឹង្ស​ ចូល​ទៅ​ក្នុង​ប្រាសាទ​នាង​ភទ្ទ្រា​ទេវ​ធីតា ។

នាង​ភទ្ទ្រា​ទេវធី​តានោះ ​មិន​ស្គាល់​ជា​ប្អូនរបស់​ខ្លួន​ឡើយ ​ទើប​សួរ​ថា ​ម្នាល​នា​ងមា​ន​តេជៈ​ច្រើន ​ថ្កើង​រុង​រឿង​ដោយ​ពន្លឺ​រស្មី​ គ្រប់​ដណ្តប់​នូវ​ពួក​ទេវតា​ក្នុង​ជាន់​ត្រៃ​តឹង្ស ​។ ​នាង​មក​ពីស្ថាន​ណា ? បាន​ធ្វើបុណ្យ​ដូច​ម្តេច​ពីជាតិ​មុន​ ? ។​ នាង​សុ​ភទ្ទ្រាទេ​វ​ធី​តា​ប្រាប់​ថា បពិត្រ​អ្នក​បង ខ្ញុំមក​ពីស្ថាន​និម្មានរ​តី កាល​​ពី​ជាតិ​មុន ខ្ញុំ​ត្រូវ​ជា​ប្អូន​បង្កើត​របស់​អ្នកបង​ ដែល​ខ្ញុំ​មាន​តេជៈរុ​ង​រឿង​យ៉ាង​នេះ ​ដោយ​សា​ឱ​វា​ទ​របស់​អ្នក​បង ។

នាង​ភទ្ទ្រា​សួរ​ទៀត​ថា​ ម្នាល​នាង​ទេព​ធីតា ​នាង​បាន​ធ្វើ​បុណ្យ​អ្វី​ បាន​មាន​បុណ្យ​ស័ក្ត​ធំជា​ងយើង​ ? យើង​ កាល​នៅស្ថាន​មនុស្ស បាន​ធ្វើបុណ្យ​ច្រើន​ណាស់ ហេតុ​អ្វី​ក៏​មាន​ស័ក្តិ​តូច​ដូច្នេះ ? ។ នាង​សុភទ្ទ្រា​ប្រាប់​ថា ​អ្នកបង​ធ្វើ​ទាន​ច្រើន​មែន ប៉ុន្តែ​បាន​ធ្វើតែ​បុគ្គ​លិក​ទាន ឯ​ខ្លួន​ខ្ញុំ​បាន​ធ្វើ​ទាន​ តែចំ​ពោះព្រះស​ង្ឃ ៨ អង្គ ទាន​នោះ​ឈ្មោះ​ថា​សង្ឃ​ទាន ​ព្រោះ​ខ្ញុំ​តាំង​ចិត្ត​ចំពោះ​សង្ឃ​តែ​ម្យ៉ាង​ បានជា​ខ្ញុំមាន​ស័ក្តិ​ធំជាង​អ្ន​កបង​ ។ និ​យាយ​ដូច្នេះ​ហើយ​ ក៏​លា​នាង​ភទ្ទ្រា​ត្រឡប់​ទៅស្ថាន​របស់​ខ្លួន​វិញ ​។


ថ្ងៃ​មួយ​ ព្រះ​មោគ្គ​ល្លាន​និមន្ត​ទៅ​ស្ថាន​ត្រៃ​ត្រឹង្ស​ បាន​ជ្រាប​ប្រវត្តិ​របស់​នាង​ទាំង​ពីរ​ អំ​ពី​សំណាក់​ព្រះ​ឥន្ទ្រ​ហើយ ក៏​ចុះមក​ស្ថាន​មនុស្ស​វិញ នាំ​ដំណើរ​នោះ ​ទៅ​ក្រាប​ទូលដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ព្រះ​ដ៏មាន​ព្រះ​ភាគ​ ទ្រង់​ប្រា​រព្ធ​នូវ​រឿង​នោះ ​ឱ្យ​ជាហេតុ​ហើយ ទើប​សំ​ដែងនូវ​ អានិ​សង្ឃ​នៃ​សង្ឃ​គ​តា​ទក្ខិ​ណា​ទាន​ ជា​ភិ​យ្យោ​ភាព​តទៅ​ ។​

វាយ​អត្ថបទ​ដោយ ខ្ញុំ​ព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ ។ ដក​ស្រង់​ចេញ​ពី​សៀវ​​ភៅ​​ប្រ​ជុំនិទានជាតកភាគ១ របស់ព្រះបាឡាត់ឧត្តមលិខិត សុង ស៊ីវ សិទ្ធ​ត្ថោ ​​គ្រូបង្រៀនបាលីនៅវត្តលង្កា រាជធានីភ្នំពេញ ។ អរព្រះ​គុណ​ព្រះ​ភិក្ខុ​ សិរីបញ្ញោ ហ៊ុល សុខារ៉ា ព្រះគ្រូចៅអធិការ វត្ត​កល្យាណ​មិត្ត​ខ្សាច់​ពោយ​​និងលោកអាចារ្យ ចយ ធិន ដែល​បាន​ផ្តល់​សៀវ​ភៅ​ប្រ​ជុំ​និទា​ន​ជាតក​នេះ។​

ដោយ៥០០០ឆ្នាំ


 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៤១,៧២៧ ដង)
ទោស​នៃ​ការ​ជាប់​ចិត្ត​ចំពោះ​ទ្រព្យ​សម្បត្តិ
ផ្សាយ : ១៧ កុម្ភះ ឆ្នាំ២០២៤ (អាន: ៤៦,២៨៤ ដង)
រឿង​សីល​វិ​មំ​សក​ព្រាហ្ម​ណ៏
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៣៥៤ ដង)
ចិត្ត​ដែល​គេ​មិន​បាន​អប់​រំ រមែង​ធ្វើ​គេ​ឲ្យ​កើត​ទុក្ខ​មួយ​ជីវិត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.55
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿