30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៨,៥០៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៥៦,៤៤៣
សរុប ៣៨៥,៥៤៣,១៣៦
អានអត្ថបទ
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣ (អាន: ៣៦,០៧០ ដង)

រឿងនាងលតា



ស្តាប់សំឡេង
 
រឿងនាងលតា
( ចាក វិ. ខុ. )
( គុណនៃការរក្សា​ឧបោសថ​សីល តាំងពីក្មេងដ៏រាបដល់ចាស់ )
 
កាលព្រះសម្មា​សម្ពុទ្ធ​បរមគ្រូ​ គង់​នៅក្នុង​ជេតវន​មហាវិ​ហារ ជាអារាម​របស់​អនាថ​បិណ្ឌិក​សេដ្ឋី នា​ក្រុងសាវត្ថី​ ។ កាល​នោះមាន​ធីតា​ម្នាក់​ឈ្មោះ​នាង​លតា ជាកូនរបស់សាវត្ថីឧបាសក ។

នាងលតាធីតា​នោះ ជា​ស្រ្តីមាន​ប្រាជ្ញា​ឈ្លាស​វៃ ចេះ​ដឹងនូវ​ច្បាប់​ព្រះពុទ្ធ​សាសនា​ជាច្រើន មាតា​បិតា​បាន​រៀប​ឲ្យ​មាន​គូស្វា​មី​ភរិយា ក្នុង​ពេល​ដែល​រៀប​អាវា​ហមង្គល​នោះ បាន​និមន្ត​ព្រះសង្ឃមាន​ព្រះពុទ្ធជាប្រធាន​ទៅថ្វាយ​ភត្ត លុះរៀប​មង្គល​ការហើយ​ ក៏បញ្ជូន​ឲ្យទៅនៅ​ក្នុង​សំណាក់មាតា​បិតា​ក្មេក ​។

នាងលតា ជាស្រ្តីមានមារ​យាទល្អ​ត្រឹមត្រូវ​ ខំប្រតិបត្តិ​បំរើស្វាមីនិង​មាតា​បិតា​​ក្មេកដោយ​គោរព ទាំង​មាន​ចិត្ត​អាណិត​អាសូរ​ដល់​ទាសកម្ម​ករ របស់​នាង​តែង​ចែកចាយ​សំពត់​សាវអាវ​​ស្បៃ​​ម្ហូបចំណី ដល់ទាសកម្មកររឿយៗ។វេលា​ថ្ងៃឧបោស​ថនាង​បានរក្សា​ឧបោសថសីលជា​និច្ចពុំដែល​ខានឡើយ ។

ឯមាតា​បិតាក្មេក ឃើញ​​កូន​ប្រសា​មាន​​ចរិយា​ល្អ​ដូច្នោះ ក៏មាន​សេចក្តី​ស្រឡាញ់​​ពេញចិត្ត​ជាទីបំផុត ព្រោះ​ជា​អ្នក​​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាស​នា​​​​ដូច​គ្នា ។

ក្នុង​កាលជា​ខាងក្រោយមក​ នាងលតានោះ ក៏ធ្វើ​មរណកាល​ទៅបាន​ទៅ​កើត​​ជាធីតា​របស់ស្តេច​វេស្សវ័ណនា​ស្ថាន​ចាតុ​មហារាជិកាទេវលោក មាន​ឈ្មោះ​ថា​លតា​ដូច​​ឈ្មោះក្នុង​ស្ថានមនុស្ស ។

ឯព្រះបាទវេ​ស្សវ័ណនោះ  មាន​​ព្រះរាជ​ធីតា ៥ អង្គគឺ ៖ នាងលតា ១, សជ្ជា ១, បវរា ១, អច្ឆិមុតី ១, សុត្រា ​១ ។ កាលបើ​នាង​ធីតា​ទាំ​ង​ ៥​ នេះ​កើត​ហើយ ​សក្ក​ទេវរាជ​ក៏នាំ​យក​ទៅ​ស្ថាន​​ត្រៃត្រឹង្ស ឲ្យធ្វើ​ជាបាទ​បរិចា​រិកា​​របស់ព្រះអង្គ តែងឲ្យនាងទាំង​ ៥ លេង​​របាំ​ថ្វាយ​ទតរាល់ៗថ្ងៃ ។

ថ្ងៃមួយធីតា​ទាំង ៥ បាន​ជជែក​គ្នាថា យើងទាំង​អស់គ្នានេះ​អ្នកណារាំច្រៀង​ពីរោះ​ល្អ​​ជាង​គេ នាង​​មួយ​​ថា​ខ្លួន​​គ្រាន់​បើ​ នាង​មួយទៀតថាខ្លួន​គ្រាន់បើ​ជាង ជជែក​មិន​ដាច់​ស្រេច​ ក៏​​នាំ​គ្នា​​ទៅ​ថ្វាយ​​បង្គំ​​ព្រះ​បាទ​វេស្សវ័ណ​ជាបិតា​ហើយ​ទទួល​សួរថា បពិត្រ​​ព្រះបិតា នាងខ្ញុំទាំង ៥ រូបនេះ នាង​ណារាំច្រៀង​ល្អ​ពីរោះ​ជាងគេ? ។

ព្រះ​បាទ​វេស្សវ័ណ​បាន​ឮព្រះបុត្រីសួរដូច្នេះ ហើយ​ក៏ប្រាប់ថា ម្នាល​កូន​សំឡាញ់​ឪពុក បើនាងចង់ដឹង ចូរ​នាំ​គ្នា​ទៅរាំ​ច្រៀង​ក្នុងទី​ប្រជុំ​ជន​នៃ​ទេវតា​​ក្បែរ​មាត់ស្រះ​អនោតត្ត នាព្រៃហេម​ពាន្តឯ​ណោះទើប​ដឹងប្រាកដ​បាន ។

ព្រះ​រាជបុត្រីទាំង ៥ អង្គ ក៏​នាំ​គ្នា​ទៅ​រាំ​​ច្រៀងក្បែរមាត់ស្រះអនោតត្ត តាម​ព្រះ​រាជ​បញ្ជារបស់បិតា។ ក្នុងពេល​នោះទេវតា​ទាំងឡាយ​បានដឹង​ដំណឹង​នោះ​ហើយ ក៏​នាំគ្នា​ឈូ​ឆរ​ទៅប្រជុំ​នៅ​ព្រៃ​ហេមពាន្ត ច្រើន​មីដេរ​ដាស​ពេញ​ព្រៃ​ទាំងមូល ។ ពេលនោះ​ព្រះរាជ​បុត្រី​ក៏​ឡើង​រាំច្រៀង​ម្តង​ម្នាក់ៗ ដរាប​ដល់​អស់ ​៤ នាក់ នៅសល់​តែ​នាង​លតា​មួយ​មិន​ទាន់​​ច្រៀង។

កាលបើធីតាទាំង ៤ នោះច្រៀងចប់ហើយ ពួកទេវតាទាំងឡាយ ក៏​នៅ​​ស្ងប់​​ឈឹង​ឥត​ឮសូរ​ស័ព្ទ​សាធុការឡើយ ។ បន្ទាប់ពីនោះ មក​នាង​លតា​ក៏​ក្រោក​​ឡើងរាំ ស្រែក​ច្រៀងមានសំឡេងពីរោះ ឮ​ណែន​ពេញ​ព្រៃ​ហេម​​ពាន្ត​ទាំង​មូល ​លុះ​រាំច្រៀង​ចប់ហើយ​ពួកទេវតា​ទាំង​ឡាយ​ក៏ស្រែក​ឲ្យ​ពរស័ព្ទ​សាធុ​ការ​​ឮលាន់កក្រើក​ញាប់ញ័រ​ពេញព្រៃ​ហេម​ពាន្ត​​ ។

លំដាប់​​នោះនាង​សុត្រា​ជាព្រះរាជបុត្រីពៅបង្អស់ នឹកស្ញើច​អស្ចារ្យ​ក្នុង​ចិត្ត​​ទើប​សួរ​​ទៅនាងលតាជាបងថា បងបានធ្វើបុណ្យដូចម្តេចពីជាតិមុន បាន​ជា​មានរូបល្អ មានសំឡេងពីរោះ មានប្រាជ្ញាច្រើន? ។  ​នាង​លតា​ប្រាប់​ថា​​ បាន​ជាបង​មានរូប​ល្អ មានសំឡេងពីរោះ មានប្រាជ្ញាច្រើនដូច្នេះ កាល​ពី​ជាតិ​​​មុន​ បងបាន​រក្សា​ឧបោសថ​សីល​តាំងពីក្មេងដរាបដល់ចាស់ ពុំ​ដែល​ឲ្យ​ដាច់​ធ្លុះធ្លាយម្តងណាឡើយ ។

វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ ដកស្រង់​ចេញ​ប្រជុំ​និទាន​ជាតកភាគ១ របស់​ព្រះ​​​បាឡាត់​ឧត្តមលិខិត សុង ស៊ីវ សិទ្ធត្ថោ គ្រូ​បង្រៀន​បាលីនៅវត្តលង្កា រាជធានីភ្នំពេញ ។ អរ​ព្រះ​​​គុណ​ព្រះភិក្ខុ​ សិរី​បញ្ញោ​ ហ៊ុល សុខារ៉ា ព្រះគ្រូចៅអធិការ វត្តកល្យាណ​មិត្ត​ខ្សាច់​ពោយ​និង​លោកអាចារ្យ ចយ ធិន ដែលបានផ្តល់​សៀវភៅ​ប្រជុំ​និទានជាតកនេះ។


ដោយ៥០០០ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៥៩៤ ដង)
ការ​ឈ្លាស​វៃ​មិន​ដែល​ស្លាប់​ដោយ​ឧបាយកល​អ្នក​ដទៃ
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ៦,៨៨២ ដង)
មោនេយ្យបដិបទា ឬនាលកបដិបទា
ផ្សាយ : ១៧ កុម្ភះ ឆ្នាំ២០២៤ (អាន: ៤៦,២៨៤ ដង)
រឿង​សីល​វិ​មំ​សក​ព្រាហ្ម​ណ៏
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.52
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿