30
ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៦,៣០៥
Today
ថ្ងៃម្សិលមិញ ១៦៥,៤៣៥
ខែនេះ ៣,៥១៣,៨៥៦
សរុប ៣៨៩,៥៩៦,៣៤០
អានអត្ថបទ
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ៣៥,១១៣ ដង)

រឿងនិសិ្សតឈ្មោះគំរក់



ស្តាប់សំឡេង
 
រឿង​និសិ្សត​ឈ្មោះ​គំរក់
( ចាក ​នា. ឯ. )
( អាក្រក់​ចុះឪ្យតែ​ល្អ ក្រចុះ​ឪ្យតែ​មាន )

 
កាល​​កន្លង​ទៅ​យូរ​មក​ហើយ ​ព្រះ​ពោធិ​សត្វ​ ទ្រង់​ព្រះ​ជាតិ​ជា​អាចារ្យ​ទិសា​បា​មោក្ខ​ ​មាន​នាម​ល្បី​ល្បាញ​ក្នុង​កត្ត​សិលា​ តែង​បង្រៀន​កូន​សិស្ស ​៥០០​ នាក់​ ជា​និច្ច​រាល់​ថ្ងៃ ​។ ​

កាល​នោះ ​មាន​និសិ្សត​ម្នាក់​ឈ្មោះ ​គំរក់ ​ជា​ឈ្មោះ​កំណើត​ ដែល​មាតា ​បិតា​ដាក់​ឪ្យ ​( បាលីថា ​បាបកៈ )​​ នៅ​រៀន​ក្នុង​សំណាក់​ព្រះ​ពោធិ​សត្វ​នោះ ​។ ​រាល់​តែ​ថ្ងៃ​និសិ្សត​​ទាំង​ឡាយ​ជា​គូ​កន ​នាំ​គ្នា​ហៅ​លេង​សើច​ថា ​អា​គំរក់ៗ​ ដូច្នេះ ​ព្រះ​ពោធិ​សត្វ​ ក៏​លោក​ហៅ​ថា​គំរក់​ដូច្នោះ​ដែរ​ ព្រោះ​ជា​ឈ្មោះ​ស្រាប់​ទៅ​ហើយ​ ។​


និសិ្សត​គំរក់​​នោះ ​នឹក​អ​ន់​ចិត្ត​នឹង​ឈ្មោះ​ខ្លួន​មិន​ល្អ​ ក៏​ចូល​ទៅ​សុំ​ព្រះ​ពោធិ​សត្វ ​ជា​អាចារ្យ​ផ្លាស់​ឈ្មោះ​ឪ្យ​ ។ ​ព្រះ​ពោធិ​សត្វ​ថា​ បើ​ដូច្នោះ​ ឯង​ចូល​ដើរ​ទៅ​​ក្នុង​និគម​ជ​ន​បទ​ រាជ​ធានី​ស្វែងរ​ក​ឈ្មោះ​ដែល​ល្អ​ ប្រកប​ដោយ​សិរី​សួស្តី​ ជ័យ​មង្គល​របស់​បុគ្គល​ណា​មួយ ​ដែល​ជា​ទី​ពេញ​ចិត្ត​របស់​ឯង ​ឪ្យ​បាន​មក​ ចាំ​អញ​ផ្លាស់​ឈ្មោះ​ឪ្យ ​។

និសិ្សត​គំរក់​ ធើ្វ​តាម​ពាក្យ​អាចារ្យ ​រៀប​ចំ​ដំណើរ​ថ្វាយ​បង្គំ​លា​ ត្រេច​ចរ​ទៅ​ក្នុង​និគម​ជន​បទ​ រាជ​ធានី​ផ្សេង​ៗ ​ដើម្បី​ស្វែង​រក​ឈ្មោះ​ឪ្យ​បាន​ល្អ​ ក៏​បាន​ទៅ​ដល់​នគរ​មួ​យ​ ជួប​នឹង​ អ្នក​នគរ​កំពុង​ហែ សព​ទៅ​ព្រៃស្ម​សាន​ ទើប​និសិ្សត​គំរក់​សួរ​គេ​ថា ​៖​

សូម​ទោស ​! អ្នក​ស្លាប់​នេះ​ឈ្មោះ​អ្វី? ​គេ​ប្រាប់​ថា​ឈ្មោះ ​រស់ ​(បាលី​ថា​ ជីវកៈ)​ ។ ​និសិ្សត​គំរក់​លាន់​មាត់​ថា ​! អើ​បើឈ្មោះ​ រ​ស់​ ហើយ​ម្តេចក៏​ស្លាប់ ?​ គេ​ថា​នែ ! ​នេះ​ធម្មតារ​បស់​មនុស្ស​សត្វ ​បើទុក​ជាឈ្មោះ ​រស់ ​ក៏​ដោយ​ឈ្មោះ​ កើត​ក៏​ដោយ​ ឈ្មោះ​ជា​ក៏​ដោយ​ មិន​អាច​ជៀស​ពី​ការ​ ចាស់ ​ឈឺ ​ស្លាប់​ ទេ ​។

និសិ្សត​គំរក់​ ស្តាប់​ពាក្យ​គេ​ហើយ​ អស់​សង្ឃឹមរ​វើយ​គំនិត​ ក៏​ដើរ​ឈៀង​ចូល​ទៅ​ភូមិ​មួយ ​ឃើញ​នាយ​ចៅ​ហ្វាយ ​ម្នាក់​កំពុងវា​យ​សំពង​ទាសី​ ដែល​ខ្ជះ​ខ្ជាយ​ ធ្វើ​ឪ្យ​បាត់​ទ្រព្យ​របស់​គេ​ ។ និ​សិ្ស​តគំរក់​ឃើញ​ហើយ​ សួរថា​ នាង​នេះ​មាន​ទោស​ដូច​ម្តេច ​បាន​ជា​លោក​វាយ​ដល់​ម្លឹង​ ? ​គេ​ប្រាប់​ថា​ បាន​​ជា​វាយ​ព្រោះ​វាខ្ជះ​ខ្ជាយ ​មិនចេះ​ថែរក្សា​ទ្រព្យ​សម្បត្តិ ​។

​និសិ្សត​គំរក់​សួរថា​ ចុះ​នាង​នេះ​ឈ្មោះ​អ្វី ?​ គេប្រាប់ថាឈ្មោះរក្សាទ្រព្យ (បាលីថា ធនបាលី )។ 
ចុះ​បើ​​ឈ្មោះ​ល្អ​ម្លឹង ៗ​ ក៏មិន​ចេះ​ថែរក្សា​ទ្រព្យ ?​ គេ​ប្រាប់​ថា ​នាង​ឯង​កុំ​សង្ស័យ​ឈ្មោះ​នោះ ​គេ​គ្រាន់​តែ​កំ​ណត់​ឪ្យ​ងាយ​ស្គាល់​ ងាយ​ចំណាំ​គ្នា​ទៅវិ​ញទៅ​មក​ប៉ុណ្ណោះ​ទេ​ មិនមែន​ឈ្មោះឪ្យ​សុខទុក្ខ​បាន​ឡើយ ។ ​

និសិ្សត​គំរក់ឮ ​ហើយរឹត​ស្បើយ​គំនិត ​ក្នុងការ​ស្វែងរក​ឈ្មោះ​ល្អ​ ក៏ត្រលប់​ទៅផ្ទះ​វិញ ដ​ល់​ពាក់​កណ្តាល​ផ្លូវ ​ឃើញ​​បុរស​ម្នាក់​​ដើរវិល​ចុះ​ វិល​ឡើ​ង ​ក៏សួរថា អ្នក​ដើរវិ​លវ​ល់​មាន​កា​រអ្វី ​?​ គេ​​ប្រាប់​ថា​ ខ្ញុំវ​ង្វេងផ្លូ​វ ។​ និសិ្សត​គំរក់​ ក៏សួរ​ចង់​ដឹង​ឈ្មោះអ្នក​នោះ​ទៀត​ គេ​ប្រាប់ថា ​ខ្ញុំឈ្មោះ​អ្នក​ស្គាល់​ផ្លូវ ​(​ បាលី​ថា ​បន្ថកៈ​ ) ​ចុះ​ឈ្មោះ​​ចំណាប់​ម្លឹង ​ម្តេច​ក៏រក​​ផ្លូវមិន​ឃើញ ​?​ គេ​​ឆ្លើយ​​តប​​វិញ​​ថា ​​សំខាន់​អ្វី​ត្រង់​ឈ្មោះ ​ស្រេច​តែ​នឹង​ខ្ញុំវ​ង្វេង​ អ្នក​ឯង​ក៏​ឆោត​ម៉្លេះ ​។


និសិ្សត​គំរក់ ​ត្រូវគេ​ស្តីឪ្យ​ថា​ឆោត​ ក៏​លែង​ស្វែង​រក​ឈ្មោះ​ទៀត​ ត្រលប់​ទៅ​កាន់​សំណាក់​លោក​អាចារ្យ​វិញ​ ។ ​

ព្រះ​ពោធិសត្វ​ ជា​អាចារ្យ​សួរ​ថា ​ម៉េច​ឯង​ទៅរក​ឈ្មោះ​ល្អ​បាន​ហើយ​ឬ​នៅ​ ?​ និសិ្សត​គំរក់​ថា ​ឥត​អំពើ​ទេ ​ដើរ​ទៅ​ឪ្យ​តែ​ខាត​រៀន ​អា​ឈ្មោះ ​រស់ ​បែរ​ជា​ងាប់​ មី​ឈ្មោះ​ រក្សាទ្រព្យ ​បែរ​ជា​ធ្វើឪ្យ​បាត់​ទ្រព្យ​គេ ​ត្រូវ​ដំបង​ អា​ឈ្មោះ​ ស្គាល់​ផ្លូវ​ ទៅ​​ជា​វង្វេងរ​ក​ផ្លូវ​ទៅ​ផ្ទះ​មិន​ឃើញ​ ។ ​​ខ្ញុំបាទ​ឈប់​ផ្លាស់​ឈ្មោះ​ហើយ​ ម៉ែឪ​ខ្ញុំ​ឪ្យ​មក​យ៉ាង​ណា​នៅ​យ៉ាង​នោះ​ចុះ ​។ ​

ព្រះ​ពោធិ​សត្វ ​ឮដូ​ច្នោះ​ហើយ ​ក៏​សូត្រ​ពាក្យ​ស្លោក​ថា ​

 
ជីវកញ្ច ​មតំ ទិស្វា ​ធនបាលីញ្ច ​ទុគ្គតំ​
បន្ថកញ្ច ​វរន ​មុឡ្ហំ ​បាបកោ ​បុន​ វា ​គតោ ។​
 
សេចក្តី​ថា​ និសិ្សត​ឈ្មោះ ​គំរក់ ​បាន​ឃើញ ​អារស់ ​វាស្លាប់ ​មីរក្សាទ្រព្យ​ វាខ្ជះខ្ជាយ ​អាស្គាល់ផ្លូវ ​វាវង្វេង​ក្នុងព្រៃ ​ក៏ត្រលប់​មក​វិញ​បានឈ្មោះ ​គំរក់​ ៗ​ ដដែល​ ។​

តាំងពី​ពេល​នោះ​ ដរាប​ទៅ ​និសិ្សត​គំរក់​លែង​គិតគូ ​ត្រង់​ឈ្មោះ​ គិតតែ​ខំ​រៀន​សូ​ត្រ ​ដរាបដល់​បាន​សំរេចវិជ្ជា ​តាមបំណងរ​បស់​ខ្លួន​ហោង​ ។

ដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក
អត្តបទនេះវាយបញ្ជូលដោយ កញ្ញា ហេង សំដាណែត

ដោយ៥០០០ឆ្នាំ
 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៦៩,២៥៨ ដង)
បុណ្យ​អាច​សម្រេច​ផល​បាន​តាម​បំណង​អ្នក​ធ្វើ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១២,១០៩ ដង)
សាប​ព្រោះ​ពូជ​ក្នុង​ស្រែ​ល្អ តែង​បាន​ផល​តាម​គាប់​ចិត្ត
ផ្សាយ : ២៣ កក្តដា ឆ្នាំ២០២១ (អាន: ១៣,៨១០ ដង)
អានិ​សង្ស​ធ្វើផ្លូវ​ថ្នល់​ ដោយ​សេច​ក្តី​ជ្រះ​ថ្លា​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.73
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿