30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២០២,៥៨៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៨០,៥២៣
សរុប ៣៨៥,៦៦៧,២១៦
អានអត្ថបទ
ផ្សាយ : ០១ ឧសភា ឆ្នាំ២០២២ (អាន: ២០,៥៤៨ ដង)

រឿងអតិចារិណិត្ថី



 
រឿងអតិចារិណិត្ថី
( ចាក អ. ម. )
( ទោសកាម ក្បត់ចិត្តស្វាមី )
 
ក្នុង​កស្សប​ពុទ្ធកាល ​មាន​ភរិយា​របស់​ឧបាសក​ជា​សោតាបន្ន​ម្នាក់​ ជាស្រី​ប្រព្រឹត្ត​ក្បត់​ចិត្ត​ស្វាមី ។​ ​ឧបាសក​នោះ​ ឃើញ​នូវ​ហេតុ​ប្រព្រឹត្តិ​បំពាន​នោះ​យ៉ាង​ប្រក្ស័ក្ស ​ហើយ​ពោល​សួរ​ថា​ ព្រោះ​ហេតុអី​បានជា​នាងប្រព្រឹត្ត​មិនគម្បី​យ៉ាង​នេះ​? ​ស្រី​ភរិយា​នោះ​ពោល​ស្បថ​ស្បែ​ថា​ ប្រសិន​បើខ្ញុំ​ធ្វើ​យ៉ាង​ហ្នឹង​មែន ​សូម​អោយ​ឆ្កែ​នេះ​ខាំ​ជញ្ជែង​ស៊ី​ខ្ញុំ​កុំ​បី​ខាន​ ព្រោះ​ជា​អ្នក​ប្រព្រឹត្ត​ក្បត់​ចិត្ត​ស្វាមី​ខ្លួន ​។ ​

លុះ​នាង​នោះ​ស្លាប់​ទៅ​ បាន​កើត​ជា​ប្រេត​ឈ្មោះ​វេ​មា​និកា​ ក្នុង​ស្រះ​ឈ្មោះ​កណ្ណមុណ្ឌះ ​ពេល​ថ្ងៃ​សោយ​សម្បតិ្ត​ទិព្វ​ ពេល​យប់​រង​ទុក្ខ​ជា​ខ្លាំង ​។​ 
នឹង​ស្រដីពី​ព្រះ​ចៅ​ក្រុង​ពារា​ណ​សី​ ទ្រង់សេ្តច​ចេញ​ប្រពាធ​ព្រៃ​ដើម្បី​បរ​បាញ់​ម្រឹគី​ម្រឹគា​ ​ក៏​ដល់​​ទៅ​ស្រះ​​កណ្ណ​​មុណ្ឌះ​​នោះ​​តាម​​លំដាប់​ ​សោយ​​សម្បតិ្ត​​ជា​​មួយ​​នាង​​ប្រេត​​នោះ ​​។​ នាង​​វេមានិកា​នោះ​មិន​ឪ្យ​ព្រះ​រាជា​ជ្រាប​សោះ ​អំពី​រឿង​រង​​ទោស​​ទុក្ខ​ក្នុង​​ពេល​យប់​ ។​ 

ព្រះ​រាជា​ទ្រង់​ព្រះ​តម្រិះ​ថា ​ស្រ្តី​នោះ​ទៅ​ណា​ អេះ លុះ​ជ្រាប​ហើយ​ស្តេចយាង​ទៅ​ប្រថាប់​ពី​ក្រោយខ្នងនាង​ ស្រាប់តែ​ឃើញ​ឆ្កែមួយ​បោល​​ចេញ​​ពី​ស្រះ​ឈ្មោះ​​​កណ្ណ​មុណ្ឌះ​​នោះ ​មក​ទំពារស៊ីនាងវេមានិកាឮសូរបដះ! ​( ខះ ​ខះ ) ទើប​ហូត​​ដាវ​​​កាប់​​ឆ្កែ​​​នោះ​​មួយ​​ វឹប​ដាច់​​ជា​​ពីរ​​កំណាត់ ​កំណាត់​នោះ​ បាន​ក្លាយ​​ជា​​ឆ្កែ​ពីរ ​។ ​​

ព្រះ​រាជា​​បាន​កាប់​ឆ្កែនោះជាកំណាត់ ៗ​ ទៀត ​(៤ ​កំណាត់ ) កំណាត់ ៤ នោះ​បាន​ក្លាយ​ទៅ​ជា​ឆ្កែ ៤ ។ ​ព្រះរាជា​​បាន​កាប់ឆ្កែ​ជាកំណាត់ ​ៗ ​ទៀត ( ៨ កំណាត់ ) កំណាត់៨ នោះ បានក្លាយជាឆ្កែ ៨ ព្រះរាជា​បាន​កាប់​ឆ្កែ ​៨ នោះជា​កំណាត់ ៗ ទៀត ( ១៦ កំណាត់ ) កំណាត់ទាំង ១៦ នោះ​បាន​ក្លាយ​ជា​ឆ្កែ ​១៦ ​ទៀត ​។

នាងវេមានិនាពោលថា បពិត្រព្រះរាជាស្វាមី ស្តេច​ទ្រង់​ធ្វើអ្វី​នេះ ព្រះរាជាពោលសួរវិញថា នេះជាអ្វី? នាងវេមានិកា​ពោល​ប្រាប់​ថា​ ព្រះអង្គ​កុំទ្រង់ធ្វើ​យ៉ាងនេះឡើយ សូមស្តេច​ស្តោះ​ដុំទឹក​មាត់​លើដី​វិញ ​ហើយ​ទ្រង់ឈ្លី​ដោយ​ព្រះបាទ​ទៅ ។ ​ព្រះរាជា​ក៏ទ្រង់​ធ្វើតាម​ដូច្នោះ ​។​ ឆ្កែទាំង ​១៦ ក៏​បាត់ទៅ ​។ កម្ម​របស់​នាងវេមានិកា​ក៏អស់​ក្នុងថ្ងៃនោះ ​។​

ព្រះរាជា​ទ្រង់​មាន​ព្រះរាជ​ចិន្តា​វិប្បដិសារី​ក្រៃពេក​ ទើប​ទ្រង់​ប្រារព្ធ​នឹង​យាង​ត្រឡប់​ទៅ​ព្រះនគរ​វិញ ​។ ​នាង​វិ​មានិកា​ពោល​ឃាត់​ថា ​បពិត្រ​ព្រះរាជ​ស្វាមី​ កម្ម​របស់​ទូល​ព្រះបង្គំ​ខ្ញុំអស់​ហើយ​ សូម​ព្រះករុណា​ជា​ម្ចាស់​ស្តេច​កុំ​យាង​ទៅ ​នៅ​រួមគ្នា​ទីនេះ​ហើយ ។​ ព្រះរាជា​មិនទ្រង់​ព្រះសណ្តាប់​សោះ​ ក៏ស្តេច​យាង​ទៅ​ព្រះ​នគរវិញ ​។​


ដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក
អត្តបទនេះវាយបញ្ចូលដោយ កញ្ញា ហេង សំដាណែត 



ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,៨៦១ ដង)
កុំ​ធ្វើ​បាប​មនុស្ស​មាន​ខន្តី ប្រយ័ត្ន​ផែន​ដី​ស្រូប
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤,៤៧៦ ដង)
គុណ​​ព្រះ​សម្ពុទ្ធ​តែង​​ញុំាង​បំ​ណង​​អ្នក​មាន​​សទ្ធា​មាំ​ឲ្យ​​សម្រេច​
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៦,១៦៧ ដង)
រឿង​ ភិក្ខុ​មិន​ប្រយ័ត្ន​បរិក្ខារ
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ២១,៣៥៤ ដង)
រឿង​ភរិយា​គោ​បាល និង សាហាយ​ពីរ​នាក់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.36
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿