30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩,៥៨១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,១៨៧,៥១៥
សរុប ៣៨៥,៤៧៤,២០៨
អានអត្ថបទ
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣ (អាន: ១៩,៣៥២ ដង)

រឿងនាងសេសវតី



 
រឿងនាងសេសវតី
( ចាក វិ. ខុ. )
( លទ្ធផលនៃការបូជាព្រះសារីរិកធាតុ )
 
 
ក្នុងសាសនា​ព្រះ​សម្ពុទ្ធ​កស្សបៈ ​ព្រះអង្គ​បរិនិព្វាន​ទៅហើយ​ ពួកមហាជន​ទាំងឡាយ​ បាននាំ​គ្នា​យក​មាស​ទៅ​សាង​ចេតិយកំពស់​មួយយោជន៍​ ដើម្បី​បញ្ចុះ​ព្រះសារីរិធាតុ ។

កាលនោះមានឧបាសិកាម្នាក់ បាននាំនាងទារិកាជាកូនរបស់ខ្លួនទៅមើល ជាង​ទងដែលកំពុងរំលាយ​មាសធ្វើឥដ្ឋ ។ ​នាងទារិកា ឃើញជាង​កំពុង​រំលាយ​មាស ក៏​សួរ​ទៅ​មាតា​ថា ​បពិត្រអ្នកម្តាយ​ គេរំលាយ​មាស​ធ្វើអ្វី ? ​។​ ​មាតាប្រាប់ថា​ គេធ្វើ​ចេតិយ​ប​ញ្ចុះសារីរិក​ធាតុ​ព្រះសម្ពុទ្ធ​ ។ ​នាង​ទារិកា​ ​បាន​ឮ​​ដូច្នោះ ​ក៏មាន​ចិត្តជ្រះថ្លា​ចំពោះ​ព្រះសម្ពុទ្ធ  ​ទើប​ប្រាប់ម្តាយ​ថា​ ខ្សែ​មាស​ពាក់​នៅករបស់ខ្ញុំនេះ ​ខ្ញុំយក​ទៅចូល​ធ្វើចេតិយ​នឹងគេ​មាតា​ឆ្លើយ​ថា​ល្អ​ហើយ​​កូន​ស្រីម្តាយ ក៏យកខ្សែ​មាស​នោះ ​ទៅចូល​ធ្វើចេតិយ​នឹងគេទៅ ​។

សង្ខេបសេចក្តីតែប៉ុណ្ណេះ​ លុះដល់នាង​ក្ស័យជីវិតទៅ​ បាន​ទៅកើត​ក្នុង​សុគតិ​ភព ​ជា​អនុលោម​បដិលោម ​អស់​មួយ​ពុទ្ធន្តរ​ ដល់មក​សាសនា​ព្រះសម្ពុទ្ធ​បរមគ្រូ​របស់​យើងនេះ ​បានមក​កើតក្នុង​ស្រុកនា​ឡន្ទគ្រាម​ មាន​ឈ្មោះថា​សេសវតី​ កាលនាងមាន​អាយុ ១៥ ឆ្នាំ​ មាតា​បាន​ប្រើឳ្យ​ទៅទិញ​ប្រេង​ឯផ្សារ ។

ក្នុងស្រុកនាឡន្ទគ្រាមនោះ មាន​គហបតីម្នាក់ធ្លាក់​ខ្លួនទៅ​ជា​អ្នកក្រ ព្រោះ​ទ្រព្យ​សម្បត្តិ​មាសប្រាក់​កែវ​ទាំង ៧​ ប្រការ​ដែល​មាតាបិតា​ចែកឳ្យ​ទាំង​ប៉ុន្មាន ​ដល់​មាតាបិតា​ស្លាប់​ទៅ ​របស់ទាំង​នោះ​ ក៏ក្លាយ​ទៅ​ជា​ថ្មមនោ​សិ​លា​អស់​ឥត​សល់ ។​

អតីតគហបតី​បាន​យកថ្ម​សិលានោះ​ ទៅដាក់​លក់ក្នុងផ្សារ​ ផ្សង​​រក​អ្នកមាន​បុណ្យ​ដោយ​មានគំនិតថា បើអ្នក​មានបុណ្យ​ដើរមក​ឃើញ​ របស់​ទាំងនេះ​នឹង​ក្លាយ​ទៅជាមាសប្រាក់​កែវ ​៧ ​ប្រការដូច​ដើមវិញ​ពុំខាន ។​

កាលនោះ​នាងសេសវតី កាន់ដប​ប្រេងដើរចូល​ទៅផ្សារ ​បានឃើញ​រានមួយ​ ចាក់គរ​សុទ្ធតែមាស​ប្រាក់និ​​ង​កែវទាំង​ ៧ ប្រការ​ នាងក៏ចូល​ទៅ​មើល​ ហើយ​សួរទៅម្ចាស់​រានថា ​បពិត្រអ្នក​ដង្ខៅ ហេតុអីក៏យក​មាសប្រាក់​កែវមក​ចាក់គរ​លើរាន​ដូច្នេះ​ របស់ទាំងនេះ​គេតែង​ទុកដាក់​លាក់បំពួន​ក្នុងហឹប​ក្នុង​ឃ្លាំង ​។ ​អ្នក​ម្ចាសរាន​ឮដូច្នោះ​ហើយ ​ត្រេកអរ​ណាស់​ ទើបសួរ​ទៅ​នាង​សេសវតី​ថា នាង​នៅទីណា ? ជាកូន​ចៅអ្នក​ណា ?​ នាងប្រាប់​ថាខ្ញុំ​ជា​កូន​អ្នកស្រែ ​នៅក្នុង​ស្រុកនេះ​ឯង ​​អ្នកម្ចាស់​រានក៏កើបមាស​ប្រាក់ច្រក​ក្នុងបាវ​ ហើយនាំ​នាង​សេសវតីទៅ​ផ្ទះរ​បស់​ខ្លួន​ បាននិយាយ​ប្រាប់នាង​ថា​ កាល​ពីដើម​ខ្ញុំជា​គហបតីមួយ ​នៅក្នុងស្រុកនេះ​ ឥឡូវធ្លាក់​ខ្លួន​ទៅ​ជាអ្នកក្រ​ ព្រោះ​មាសប្រាក់កែវ​ទាំងប៉ុន្មាន​ក្លាយ​ទៅ​ជាថ្ម​ម​នោ​សិលាអស់​ បានជា​ខ្ញុំយកថ្ម​នោះ ​ ទៅដាក់នៅរាន​ផ្សារ ​ដើម្បីផ្សងរកអ្នក​មាន​បុ​ណ្យ​ ឥឡូវ​ទ្រព្យ​ទាំងអស់​នេះ ជា​ទ្រព្យរបស់នាង​ហើយ ​ព្រោះនាង​ជាអ្នកមាន​បុណ្យ  ​។​

គហបតីបាន​នាំនាង​សេសវតីទៅ​ចាក់ឃ្លាំង​មើលទៀត​ គ្រាន់តែនាង​ចូលទៅ​ដល់របស់​ក្នុងឃ្លាំង​ទាំង​ប៉ុន្មាន​ ក៏ក្លាយទៅ​ជាមាស​ប្រាក់កែវ​កងដូច​ដើមវិញ​ទាំងអស់ ​។

គហបតីនោះ ​ក៏ជូន​នាង​សេសវតីទៅផ្ទះ​  និយាយ​ប្រាប់​ឪពុកម្តាយ​នាង​ដោយ​សព្វគ្រប់ ទើបដណ្តឹងនា​ង​ឳ្យជា​ភរិយាកូនកំឡោះរបស់ខ្លួន​ លុះរៀប​អាពាហ៍ពិពាហ៍ហើយ ​មាតាបិតា​ក្មេក បាននាំនាង​សេសវតី ទៅនៅ​ក្នុងសំណាក់​របស់ខ្លួន ។

ក្នុងកាលជាខាងក្រោយ​មក ព្រះ​សារីបុត្តត្ថេរ ​ជាធម្ម​សេនាបតី បានរំពឹង​មើលអាយុ​សង្ខាររបស់​លោក ឃើញ​ថាអស់ហើយ ក៏ចូលទៅ​ថ្វាយបង្គំលា​ព្រះសម្ពុទ្ធ សុំ​ទៅបរិនិព្វាន​ឯស្រុក​នាឡន្ទគ្រាម ដើម្បីប្រោស​មាតា​ដែលជា​ជនមិច្ឆាទិដ្ឋិ​ លុះទូន្មានមាតា​ហើយក៏បរិព្វានក្នុង​បន្ទប់ ដែលលោក​ប្រសូត​នោះ​ទៅ ។

កន្លងមក​​បាន ៧ ថ្ងៃ ពួក​ពុទ្ធបរិស័ទ​ទាំង​ឡាយ នាំគ្នាធ្វើជើងថ្ករ​ កំពស់មួយ​រយហត្ថ ដើម្បីបូជា​សពរបស់​លោក ​។ ​

កាលនោះ​នាង​សេសវតី​ មាន​គភ៌ជិត​គ្រប់ខែ​ហើយ ​បានឮថាពុទ្ធបរិស័ទ​ទាំងឡាយ​ នាំគ្នាធ្វើបុណ្យ​រំលាយសព​ព្រះសារីបុត្ត ​។ ​មាតាបិតា​ឃាត់ថា ​នាងទៅ​ពុំកើតទេ​ ព្រោះ​គភ៌ចាស់​គ្រប់​ហើយ ​។ នាងសេសវតី ជាស្ត្រីមាន​សេចក្តី​ជ្រះថ្លាខ្លាំងទ្រាំមិនបាន ក៏លាមាតាបិតា​នាំ​បរិវារ​កាន់​មាស​ប្រាក់​កែវភ្ញីផ្កា ​ដើរសំដៅ​ទៅ​កន្លែងដំកល់​សពព្រះសារីបុត្ត ​។

ក្នុងពេលនោះមនុស្ស​ច្រើនណែនណាន់ ​ចង្អៀត​ជាទីបំផុត​ ប៉ុន្តែ​នាងសេសវតី​ ជាស្រ្តីស្តុកស្តម្ភ​ដោយភោគ​សម្ប័ទ​ ពួកមហាជន​បានឃើញ​ហើយ​ ក៏បើក​ឳកាស​ឳ្យចូលទៅជិតសព​ នាងយក​មាសប្រាក់​កែវភ្ញីផ្កា​ ទៅចាក់់គរ​ក្បែរ​ក្តារមឈូស​ ហើយថយ​មក អង្គុយប្រណម​អញ្ជលី នមស្សការ ​។ ​

ក្នុងពេលនោះ ចំហាយ​រ​បស់មនុស្ស ដែលកកកុញ​នោះ ក៏បណ្តាល​ឳ្យនាង​សេសវតី ទៅ​ជាខ្យល់​ចាប់ សន្លប់នៅ​ទីនោះ ។​  ឯដំរី​ របស់ពួក​ឥ​ស្សរជន​ទាំងឡាយ ​ដែលជិះ​ទៅក្នុងទីនោះ ​ក៏ផ្អើលស្ទុះ​ស្រែកជា​ខ្លាំង​ ពួកមហាជន​ភ័យនឹង​ដំរី ស្ទុះរត់ច្រួលច្របល់ទៅជាន់​នាងសេសវតី​នោះ​ស្លាប់ទៅ​ នាងបាន​ទៅកើតក្នុងស្ថាន​ត្រៃត្រឹង​ទេវលោក​ ស្ថិតនៅ​ក្នុងប្រាសាទ​វិមាន​មាស ​រំលេច​ដោយកែវ ៧ ប្រការ​ មានស្រីទេពអប្សរ​មួយពាន់​ចោមរោម​ជា​បរិវារ ​។

ថ្ងៃមួយនាង​សេសវតី បាន​រលឹកឃើញ​បុព្វកម្មរបស់នាង ក៏ចុះមក​ទាំងវិមាន មកថ្វាយ​បង្គំព្រះសម្ពុទ្ធ​ក្នុងវត្ត​ជេតពន ។ ​កាលនោះ​ព្រះវង្គិស្សត្ថេរ​ លោក​កំពុងអង្គុយ​គាល់ព្រះមាន​ព្រះភាគ ​បានឃើញនាងទេពធីតា​នោះ ក៏សួរ​បុព្វកម្ម​របស់នាងៗ​ បានប្រាប់ដោយ​សព្វគ្រប់ ។​

ព្រះសម្ពុទ្ធទ្រង់ប្រារព្ធហេតុនោះ​ហើយ ក៏សំដែង​នូវធម្ម​ទេសនា សរសើរ​ដល់អានិសង្ស​នៃ​ការបូជា​ព្រះសារីរិកធាតុ ​ជាភិយ្យោ​ភាពតទៅ ។​


វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ ដកស្រង់ចេញ​ប្រជុំនិទាន​ជាតកភាគ១ របស់ព្រះបាឡាត់ឧត្តមលិខិត ​សុង ស៊ីវ សិទ្ធត្ថោ គ្រូបង្រៀនបាលីនៅវត្តលង្កា ​រាជធានីភ្នំពេញ ។​ អព្រះគុណព្រះភិក្ខុ សិរីបញ្ញោ ហ៊ុល សុខារ៉ា ព្រះគ្រូចៅអធិការ​ វត្តកល្យាណមិត្ត​ខ្សាច់ពោយ​និងលោក​អាចារ្យ ចយ ធិន ដែលបានផ្តល់​សៀវភៅប្រជុំនិទានជាតកនេះ។



ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៣,៩៣៨ ដង)
ចិត្ត​របស់​បុថុជ្ជន​តែង​តែ​ប៉ោង​ផត​ដោយ​លោក​ធម៌
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.87
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿