30
ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥០,៥៣៣
Today
ថ្ងៃម្សិលមិញ ២០៨,៧៩១
ខែនេះ ៤,៧០៦,៣៤៧
សរុប ៣៩០,៧៨៨,៨៣១
អានអត្ថបទ
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣ (អាន: ២៧,០៦៧ ដង)

រឿងបញ្ចបក្ខី



ស្តាប់សំឡេង
 
រឿងបញ្ចបក្ខី
( ចាក លោ. ជា. )
( ការច្រណែន ជាពូជរបស់ពៀរក្នុងលោក )

កាល​ពី​បឋមកប្បនេះ មានសត្វបក្សី​ ៥​ គឺ៖ ហង្ស​ គ្រុឌ​ សេក​ ក្អែក​ មៀម​ ។​ សត្វ​ទាំង ​៥ នេះ​ជា​ប្រមុខ​របស់​បក្សី​ទាំង​ឡាយ​ក្នុងពេលនោះ ​ឯសត្វ​ទាំង ៥​ មាន​សមត្ថភាព​ស្មើៗ​គ្នា​ ពុំមាន​សត្វណា​គោរព​ស្តាប់បង្គាប់​សត្វណា​ឡើយ​ ទោះបី​មាន​សត្វសាហាវ ​មកបៀត​បៀន​បក្សី​ណា​មួយ​ ក៏គ្មានសត្វ​ណា​ការ​ពារ​​​មើល​គ្នី​គ្នា​​ឡើយ ​​កោលាហល ក៏កើតឡើង​ឡើងដល់​បក្សី​ទាំងឡាយ​នោះ​​រាល់​ពេល​វេលា ។​

ថ្ងៃមួយពួក​បក្សីចាស់ៗ​បានហើរ​ទៅជួបជុំ​គ្នាលើ​ដុំមនោ​សិលាមួយ​ខ្ពស់ ​បាន​​ប្រឹក្សា​គ្នាថា យើង​គួររើស​បក្សី​ណា​មួយ​ ដែលអង់អាច​​ឳ្យ​ធ្វើជា​ស្តេច​គ្រាន់​បាន​ជា​ទីគោរពនឹងមើល​ការ​ខុសត្រូវ ​ដើម្បី​ឳ្យ​មានសន្តិភាព​ក្នុង​ពួក​បក្សី​​យើង ។ បក្សី​ចាស់ដទៃទៀត​និយាយ​ឡើងថា បើដូច្នោះគួរយើង​ទៅ​ប្រមូល​​ពួក​បក្សី​ទាំងអស់​គ្រប់​ប្រភេទ ​ឳ្យមកកាន់ទី​នេះ ​ហើយ​យើង​ត្រូវ​រើស​បក្សី ​៥ រូប​ ដែល​មាន​សមត្ថភាពឳ្យ​ធ្វើជា​បេក្ខបក្សី ​ទើបយើង​រើស​យក​តែ​មួយ​រូប​ ​ឳ្យធ្វើជា​ស្តេចទើប​គួរ និយាយ​ហើយក៏​ហៅ​​ពួក​បក្សី​​ទាំងអស់​​ឳ្យ​មក​ប្រជុំ​គ្នា​នៅលើដុំមនោសិលានោះ  ដល់មកជួបជុំ បក្សី​ចាស់​មួយ​រូបនិយាយ ប្រកាស​ថា​​បណ្តា​បក្សី​ទាំងអស់​នេះ ​យើង​រើស​​យក​បក្សី ​៥ រូប ​គឺ ហង្ស ១ គ្រុឌ ១  សេក ១ ក្អែក ១  មៀម ១ ឲ្យធ្វើជាបេក្ខបក្សី តើអ្នក​ទាំងអស់​គ្នាគួរ​យក​បក្សី​ណា​​ឳ្យ​ធ្វើជា​​ស្តេច ? ។

ពេលនោះ​មានសត្វក្លែង​ស្រាកចាស់មួយ​ឆ្លើយឡើង​ថា ​គួរតែតាំងសត្វមៀម​ឳ្យធ្វើ​ជាស្តេចរ​បស់​បក្សី​យើង​ទាំងឡាយ​ ព្រោះ​មៀម​ជា​សត្វអង់​អាច​ មាន​ភ្នែក​​ក៏ធំល្អ​ អាចមើលការ​ខុសត្រូវ​​បាន​​ច្រើន​​ជំពូក ​​មានសំលេងពិរោះ​ ហើយ​​​ជា​​​អ្នក​ក្លៀវក្លា​​ផង ​។​  ពួកបក្សី​ទាំង​​ឡាយ ​​ក៏​ព្រម​​អនុម័តិ​តាម ​​បានបន្លឺ​សំឡេង​គឹកកង​​ឡើង​ថា​ ស្រួល​ហើយៗ ។​ ​

កាល​​នោះ​មានសត្វក្អែក​ចាស់​មួយ ​​ប្រាថ្នាចង់​សោយរាជ្យ​ ក៏ស្រែក​បញ្ចេញ​​​ម​តិជំទាស់​ឡើងថា​ សត្វមៀម​នេះ​​ជាកោសិយ​គោត្រ​ មាន​ជាតិ​ថោក​​ទាប​ទាស​អប្រិយ​ តែថា​បើញាតិ​ទាំង​ឡាយ​​ស្តាប់ពាក្យ​របស់​ខ្ញុំវិញ​ៗ នឹង​​​និយាយ​ឳ្យស្តាប់ ​។ ​បក្សីទាំង​អស់ ​ក៏បើក​ឳកាស​​ឳ្យក្អែក​ៗ ​និយាយ​​ថា​ តាម​មតិ​​របស់​ខ្ញុំ​ ​មិនគួរឳ្យ​មៀមធ្វើជា​ស្តេច​ត្រួតត្រា​​រក្សា​សុខទុក្ខ​របស់​យើង​ទាំង​ឡាយ​​​ទេ ​ព្រោះ​មៀមនេះមាន​មុខ​ក្រញូវ​អាក្រក់​ពេក​ណាស់​​ បើ​តាម​​លក្ខណៈ​​​​ក្បួន​​ចាស់​ទំនាយថា​ មុខមិន​ទទួលភ្ញៀវ​ មិនទាន់ខឹង​ផង​​មុខ​ដូចជា​ខឹងទៅ​ហើយ​ បើយ៉ាង​នេះតើ ​បក្សី​ណា​នឹងហ៊ាន​ទៅប្រាស្រ័យ​​ការផង​​បាន​ មិនគួរ​ឳ្យតាំង​ធ្វើជាស្តេច​ឡើយ ​។ ​ប​ក្សីទាំង​ឡាយ​ក៏ទទួល​តាម​ក្អែក​ ​បាន​បន្លឺ​សំឡេង​គឹកកងថា ​មែនហើយៗ​ ឳ្យធ្វើជា​​ស្តេច​មិន​​កើត​ទេ​ព្រោះ​​ភ្នែក​អាក្រក់​​ណាស់ ​។

បន្ទាប់នោះ​មាន​សត្វ​ត្មាត​ចាស់មួយ ស្រែកបញ្ចេញ​មតិ​ឡើង​ថា តាមទំនៀ​ម​​បុរាណ​បើ​បុគ្គល​​ណា​​ឈ្លាស់វៃ​ អាចចាប់​ពិរុទ្ធរបស់ជន​ដែល​ធំ​បាន​​ដោយ​សម​ហេតុ​​ផល​តាមគន្លងច្បាប់ ត្រូវតាំងអ្នកនោះ​ឳ្យ​ធ្វើ​ជា​ធំវិ​ញ ​ហេតុ​នេះ​យើង​ត្រូវតាំង​ក្អែកឳ្យ​ធ្វើជាស្តេចព្រោះជាសត្វក្លៀវក្លា ហើយ​វៀងវៃ​​ល្មមជា​ប្រមុ​​ខ​រ​បស់យើង​បាន ។ បក្សីទាំង​ឡាយ ក៏​បន្លឺ​សំឡេង​​គឹក​កង​​​​ឡើងថា​​ពាក្យរបស់ត្មាតនេះត្រឹមត្រូវណាស់ គួរយើងតាំងក្អែក​ធ្វើជា​ស្តេច​​​ចុះ ។

ពេលនោះមៀមពុំសុខចិត្ត​បាន​សុំ​ឳ​កាសនិយាយ​ បក្សីទាំង​​ឡាយ ​​ក៏ព្រម​បើក​ឳកាស​ឳ្យ ​ទើបមៀម​ស្រែក​និយាយ​ឡើងថា​ ពាក្យ​ដែល​ត្មាត​និ​យាយ​​នោះ ​ត្រូវតាម​ច្បាប់បុរាណ​ហើយ​ ប៉ុន្តែក្អែក​នេះមិន​គួរសម​តាម​ច្បាប់​នោះ​ទេ ​ព្រោះមាន​អតីតនិទាន​តំណាលថា​ សត្វក្អែកជា​ចណ្ឌាល​គោត្រ ​អាក្រក់​ថោក​ទាបបំផុត​ ជាអ្នកមានទោសកំហុសក្បត់ផែន​ដី​ត្រូវរាជ​ការ​កាត់​ទោស​ទៅ​ដុត​ទាំងរស់ ​ប៉ុន្តែវារត់រួចមក ​បានជាខ្មៅក្រខ្វក់​យ៉ាងនេះ​  បើមាន​ទោស​កំហុស​ដល់ម្លឹង តើឳ្យធ្វើធំដូចម្តេចកើត ។ ​បក្សីទាំងឡាយ បាន​បន្លឺ​សំឡេង​គឹក​កងឡើងថា ​ពាក្យរបស់មៀមនេះត្រូវ​ណាស់ ព្រោះ​អ្នក​មាន​ទោស​កំហុស​ ​បុរាណមិន​ដែលឳ្យធ្វើជាធំទេ​ បើដូច្នេះយើង​ត្រូវ​រើស​ប​ក្សី​ដទៃទៀត ។

ក្អែកបានស្តាប់ពាក្យនោះ ក៏ខឹង​ច្រឡោត​មហិមា​ទើប​ស្រែក​ឡើងថា ម្នាល​ក្អែក​គ្នា​យើងទាំងឡាយ អញវិនាសហើយ ព្រោះ​តែ​​អាមៀម​មុខ​ខ្មោច មុខ​ដូច​គេ​ខមនេះឯង ។  ឯសត្វមៀម បាន​ឮថា​មុខ​ដូច​ខ្មោច​ មុខ​ដូច​​គេខម​ដូច្នេះ​ ក៏ខឹងច្រឡោតស្រែកឡើងថា ម្នាល​មៀម​គ្នា​យើង​​ទាំង​ឡាយ​ ​អញ​វិនាស​​ហើយ​ ព្រោះតែ​អាក្អែក​ចណ្ឌាលមាន​ទោស​ឧក្រិដ្ឋ​ គេ​ដុត​ទាំង​រស់​នោះ​ឯង ​។

សត្វទាំងពីរ​ក្រុមនេះក៏​ឈ្លោះ​ទាស់ទែង​ប្រចឹក​​គ្នាជា​ខ្លាំង​​ ​ពួកបក្សី​ទាំង​ឡាយ​​ក៏​នាំគ្នា​បណ្តេញចេញពី​ប្រជុំ សត្វ​ទាំង​ពីរ​ក្រុម ក៏​ហើរ​ចេញ​ទៅ​ប្រចឹក​គ្នាខាងក្រៅទៀត ហើយ​ចងគំនុំ​នឹងគ្នា​អស់​មួយ​​កប្ប សត្វ​ទាំងពីរ​ក្រុម​ក៏​មាន​​កំហឹងនឹង​​គ្នារហូត​ដល់​ឥឡូវ​នេះ ​។  

កាល​បើ​សត្វ​ទាំងពីរក្រុមចេញផុតហើយ បក្សី​ទាំងឡាយ ក៏បើកពេល​ប្រជុំ​ម្តង​​ទៀត​​​ពេល​នោះមានបក្សីចាស់មួយរូប​និយាយឡើងថា យើងគួរ​យក​សត្វ​​គ្រុឌ​​ឳ្យ​​ធ្វើ​​​ជា​ស្តេច​ចុះ  ​ព្រោះ​ជា​សត្វ​មាន​​កម្លាំង​ខ្លាំងជាងសត្វនានា លុះ​និយាយ​​​ចប់​ហើយ មាន​សេក​ចាស់​​មួយ​ជាបណ្ឌិតបាននិយា​យប្រកាសថា សត្វ​​គ្រុឌ​​មាន​​​ក​ម្លាំង​ខ្លាំង​ជាង​សត្វ​នានា​មែន​ហើយ ​ប៉ុន្តែខ្វះបញ្ញាសម្បតិ្ត បើ​សត្វ​​ហង្ស​​​​​ទើប​​គួរ​ជាង ព្រោះហង្ស​ជាសត្វប​រិបូណ៌ដោយរូបសម្បត្តិ បញ្ញា​សម្បតិ្ត​ ចរិយាសម្បត្តិ និង​គុណ​សម្បត្តិ ជាអ្នកមាន​​សមត្ថភាពគ្រប់​គ្រាន់​ល្មម​​ធ្វើ​ជា​ស្តេច​​បាន ។ 

ពួកបក្សីទាំងឡាយ​មាន​គ្រុឌ​ជាដើម ​បានព្រមទទួល តាមមតិរបស់សេក ក៏​បន្លឺ​​សម្លេង​គឹកកងឡើងថាសាធុៗ សមរម្យហើយ ទើបសន្មតិ​តាំង​សត្វ​ហង្ស​​​​​ឳ្យ​ធ្វើ​ជា​ស្តេច​បក្សី​តាំងពីកាលនោះមក ។ 

វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ ដកស្រង់ចេញប្រជុំនិទានជាតកភាគ១ របស់ព្រះបាឡាត់​ឧត្តមលិខិត សុង ស៊ីវ សិទ្ធត្ថោ គ្រូបង្រៀនបាលីនៅវត្តលង្កា រាជធានីភ្នំពេញ ។ អព្រះគុណព្រះភិក្ខុ សិរីបញ្ញោ ហ៊ុល សុខារ៉ា ព្រះគ្រូចៅអធិការ វត្តកល្យាណមិត្តខ្សាច់ពោយនិងលោកអាចារ្យ ចយ ធិន ដែលបាន​ផ្តល់​សៀវភៅ​ប្រជុំនិទានជាតកនេះ។

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.94
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿