30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៧,៩៨៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣១៥,៩២៣
សរុប ៣៨៥,៦០២,៦១៦
អានអត្ថបទ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៤៩,៩៣៥ ដង)

អំពើ​អាក្រក់​ឆក់​ចិត្ត​ឲ្យ​ងាយ​ធ្វើ



 
សុករានិ អសាធូនិ            អត្តនោ អហិតានិ ច  
យំវេ ហិតញ្ច សាធុញ្ចា       តំ វេ បរម​ទុក្ករំ។

អសាធុកម្ម គឺ​អំពើ​របស់​អសប្បុរស​ទាំង​ឡាយ ជា​អំពើ​ឥត​ផល​ប្រយោជន៍​ដល់​ខ្លួន គេ​ងាយ​ធ្វើ​ទេ, ឯ​អំពើ​ណា​ជា​សាធុកម្ម​របស់​សប្បុរស​ដែល​ជា​អំពើ​ផ្ដល់​ផល​ប្រយោជន៍ (ដល់​ខ្លួន) អំពើ​នោះ​ឯង​គេ​ពិបាក​ធ្វើ​ណាស់ គឺ​មិន​ងាយ​នឹង​ធ្វើ​កើត​ទេ។
 


ពាក្យ​កាព្យ​ងាយ​ចាំ (ពាក្យ​៩)
កម្ម​អាក្រក់           តែង​ទាញ​ឆក់           ចិត្ត​ជន​ផង,
ឲ្យ​កន្លង               ផុត​ប្រយោជន៍          របស់​ខ្លួន,
គេ​ពុំ​ខ្លាច              គេ​អាច​ហ៊ាន            ធ្វើ​ផ្ទួន​ៗ,
ទោះ​បី​ខ្លួន            បាន​វិនាស               ក៏​ពុំ​រាង។
រី​កម្ម​ណា              ជា​សាធុ                  ល្អ​ប្រពៃ,
មាន​កម្រៃ             អាច​នាំ​ខ្លួន              ឲ្យ​ចៀសវាង,
ផុត​ចាក​ទោស       ឥត​រឱស                ក៏​អ្នក​នាង,
ខ្លះ​ច្រើន​ឃ្វាង        កម្រ​បាន                ធ្វើ​កម្ម​នោះ​៕៚

ព្រះ​បរម​ពុទ្ធោវាទ​មួយ​យ៉ាង​ថា
សុករំ សាធុនា សាធុ         សាធុ បាបេន ទុក្ករំ
បាបំ បាបេន សុករំ            បាប​មរិយេហិ ទុក្ករំ។

សាធុកម្ម គឺ​ជា​អំពើ​កុសល ជន​ជា​សប្បុរស​ងាយ​ធ្វើ​កើត​សាធុកម្ម ជន​ចិត្ត​បាប​ពិបាក​ធ្វើ​ណាស់ គឺ​មិន​ងាយ​នឹង​ធ្វើ​កើត​ទេ អំពើ​បាប ជន​ចិត្ត​បាប​ងាយ​ធ្វើ​កើត អំពើ​បាប អរិយជន គឺ​ជន​អ្នក​ប្រសើរ​ដោយ​សីលធម៌ ពិបាក​ធ្វើ​ណាស់ គឺ​មិន​ងាយ​នឹង​ហ៊ាន​ប្រថុយ​ធ្វើ​ឡើយ។

ពាក្យ​កាព្យ​ឲ្យ​ងាយ​ចាំ (ពាក្យ​៩)
សាធុ​ជន               ស្រឡាញ់​បុណ្យ          ងាយ​ធ្វើ​បុណ្យ,
ឯ​​ទុជ៌ន                 ចិត្ត​ទំរន់                     ធ្វើ​ពុំ​កើត,
បើ​បាប​វិញ            គេ​ងាយ​ធ្វើ                 ពុំ​ញញើត,
អ្នក​ប្រាជ្ញ​ឆើត         ធ្វើ​ពុំ​កើត                   ព្រោះ​ខ្ពើម​បាប​៕៚

វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, ថ្ងៃ​ពុធ ទី​២៤ កក្កដា ២៥១២ (១៩៦៨)
សម្ដេច​ព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ប.អ.ស. – អ.ម.រ.

ស្រង់​ពី​​សៀវភៅ​ស្នា​ព្រះហស្ត​ក្រោយ​បង្អស់​នៃ​សម្ដេច
ព្រះមហាសុមេធាធិបតី ជួន ណាត

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ២៧,៤៤៧ ដង)
សុខឬ​ទុក្ខ​កើត​ពី​គំនិត​ខ្លួន​ឯង
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ១១,៦៦៨ ដង)
ខ្ញុំ​មាន​ចិត្ត​ជ្រះ​ថ្លា មាន​ចិត្ត​រីក​រាយ​ បាន​ថ្វាយ​ផ្កា​ ១​ ក្តាប់
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១៦៧ ដង)
បុគ្គលពាល​និងលក្ខណៈ​របស់​បុគ្គល​ពាល
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.95
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿