30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៧,២០៥
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣០៥,១៣៩
សរុប ៣៨៥,៥៩១,៨៣២
អានអត្ថបទ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៩,៩១១ ដង)

ពាក្យពិចារណាសម្រាប់កម្លាំងចិត្ត



ស្តាប់សំឡេង

 

ជួយ​ខ្លួន​ឯង​ដោយ​ខ្លួន​ឯង
​នៅ​ក្នុង​ជីវិត​មនុស្ស​យើង​នេះ នរណា​ជា​សត្រូវ​ក៏​ដោយ ក៏​មិន​កាច​អាក្រក់​ឲ្យ​ដូច​ជា​ខ្លួន​ឯង​ធ្វើ​ជា សត្រូវ​នឹង​ខ្លួន​ឯង​ទេ។ អ្នក​ដទៃ​ជា​សត្រូវ​អាច​មាន​ផ្លូវ​នឹង​គេច​ចៀស​បាន ខ្លួន​ឯង​ត្រូវ​រត់​គេច​យ៉ាង ណា មាន​ញាតិ​មិត្ត​ជួយ​ការពារ​ផង ពឹង​ពាក់​អាជ្ញាធរ​ផង ក៏​ល្មម​ផុត​ភ័យ​ទៅ​បាន ទោះ​បី​ថា​សត្រូវ នោះ​មក​បៀត​បៀន​ប្រទូស​រ៉ាយ​បាន​យ៉ាង​ណា​អស់​ខ្លាំង​ត្រឹម​ស្លាប់​ប៉ុណ្ណោះ បើ​យើង​ជា​មនុស្ស ប្រព្រឹត្ត​ល្អ ស្លាប់​ហើយ​មិន​បាន​ទៅ​អបាយ​ភូមិ​ឡើយ។ ប៉ុន្តែ បើ​យើង​ជា​សត្រូវ​នឹង​ខ្លួន​ឯង ដោយ​ការ​ប្រព្រឹត្ត​លះ​បង់​អំពើ​ល្អ​ចោល​ដោយ​ខ្លួន​ឯង​ហើយ គឺ​មិន​មាន​នរណា​អាច​ជួយ​បាន​ឡើយ។ មាន​ទំនង​ដូចគ្នា​ដែរ​ក្នុង​ការ​ដែល​មាន​អ្នក​ដទៃ​ទំនុក​បម្រុង ជួយ​ធ្វើ​អ្វី​ៗ​ឲ្យ​យើង គឺ​មិន​ដូចជា​យើង ធ្វើ​ដោយ​ខ្លួន​ឯង​ទេ ។ ឪពុក​ម្តាយ ញាតិមិត្ត​បងប្អូន លោក​គ្រូអាចារ្យ​បាន​ត្រឹម​តែ​ទូន្មាន ប្រៀន ប្រដៅ​អប់រំ ណែ​នាំ​ប៉ុណ្ណោះ ចំណែក​ការ​ចុះ​ដៃ​ធ្វើ ជា​រឿង​របស់​យើង។ គុណធម៌ សេចក្តី​ល្អ​ក្នុង​ខ្លួន មនុស្ស​យើង​ត្រូវ​សាង​ដោយ​ខ្លួន​ឯង ក្នុង​លោក​នេះ មិន​មាន​ព្រះណា អាច​សាង​ឲ្យ​បាន​ឡើយ ។



អត់​ធន់​សិក្សា​នូវ​ការ​ពិត
មនុស្ស​យើង​ដែល​រស់​នៅ​រួម​គ្នា​ក្នុង​សង្គម ត្រូវ​អប់​រំ​ចម្រើន​ខន្តី ព្រោះ​មនុស្ស​មាន​ចិត្ត​មិន​ស្មើ​គ្នា ឧបនិស្ស័យ​មិន​ដូច​គ្នា។ មនុស្ស​ពួក​ខ្លះ​ក្រាស់​ដោយ​កិលេស ពួក​ខ្លះ​កិលេស​ស្រាល​ស្តើង ពួក​ខ្លះ​សុភាព​រាបសា ឯ​ពួក​ខ្លះ​ទៀត​កោង​កាច​ខ្លាំងក្លា​ព្រហើន​ព្រៃផ្សៃ….។ សភាព​របស់​មនុស្ស​ក្នុង​សង្គម មាន​ការ​ពិត​ជាក់​ស្តែង​យ៉ាង​ណា​ៗ រមែង​ប្រាកដ​គួរ​ដល់​ការ សិក្សា ត្រូវ​ចាំ​ថា «យើង​កើត​មក​បាន​ជួប​នឹង​ព្រះពុទ្ធសាសនា មាន​ប្រយោជន៍​ក្នុង​ការ​សិក្សា នូវ​ការ​ពិត ដែល​ការ​ពិត​នោះ​មាន​ក្នុង​ជីវិត​ខ្លួន​ឯង ជីវិត​អ្នក​ដទៃ និង​ក្នុង​ធម្មជាតិទាំង​ពួង»។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សំដែង​ថា «អំណត់​គឺ​សេចក្តី​អត់​ធន់ ជា​តបធម៌ (តបៈ = ដុតនូវ អកុសលធម៌) ដ៏ឧត្តម» ដូច្នេះ​ពុទ្ធបរិស័ទ​ត្រូវ​ចេះ​អត់​ធន់ ដើម្បី​សេចក្តី​សុខ​ត្រជាក់​ក្នុង​ចិត្ត របស់​ខ្លួន​ឯង​ផង ដើម្បី​មិន​ក្តៅ​ក្រហាយ​ដល់​អ្នក​ដទៃ​ផង ជា​ពិសេស​ដើម្បី​មិន​ឈ្លោះ​គ្នា។ សូម​អនុមោទនា!




មនុស្ស​ប្រសើរ​ជាង​សត្វ​ព្រោះ​គុណ​ធម៌

គ្រប់​សត្វ​មាន​ជីវិត សុទ្ធ​តែ​មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ជាធំ។ មនុស្សមាន​វិធី​អប់​រំ​ចិត្ត តែ​សត្វ តិរច្ឆាន​មិន​មាន​ឡើយ ដូច្នេះ​ជីវិត​មនុស្ស និង​ជីវិត​សត្វ​តិរច្ឆាន​ទើប​ផ្សេង​គ្នា ពោល​គឺ​មនុស្ស បាន​ប្រសើរ​ត្រង់​មាន​ការ​ចម្រើន​ផ្លូវ​ចិត្ត ចម្រើន​គុណធម៌ អប់រំ​រឿយ​ៗ ។



តម្លៃ​មនុស្ស
សាច់​សត្វតិរច្ឆាន​មាន​តម្លៃ ប៉ុន្តែ​សាច់​មនុស្ស​គ្មាន​អ្នក​ណា​គេ​ទិញ​ទេ មនុស្ស​មាន​តម្លៃ​នៅ​ត្រង់ ការ​ប្រព្រឹត្ត​ល្អ​ទេតើ។

 

សទ្ធា​និង​បញ្ញា​ជា​គូ​គុណ​ធម៌
ជំនឿ​ជា​មួយ​នឹង​ការ​ឆ្លាត​វៃ គឺ​ត្រូវ​តែ​ស្មើ​គ្នា។ មនុស្ស​ដែល​មាន​ការ​ជឿ​ច្រើន តែ​បញ្ញា​តិច ទន់ ខ្សោយ​ក្នុង​ការ​សិក្សា រមែង​ចេះ​តែ​ជឿ សូម្បី​ក្នុង​រឿង​ដែល​មិន​គួរ​ជឿ ឬ​ចេះ​តែ​ជឿ​ដោយ​ប្រាស ចាក​ហេតុ​ផល ។ ចំណែក​មនុស្ស​ដែល​ឆ្លាត​ពេក​ទៅ ប៉ុន្តែ​ខ្សោយ​សទ្ធា រមែង​មិន​ជឿ​សូម្បី​តែ​ព្រះពុទ្ធសាសនា ជា​មនុស្ស​តម្កើង​ខ្លួន រួច​ហើយ​ក៏​ធ្លាក់​ចុះ​ក្នុង​ផ្លូវ​នៃ​ការ​យល់​ខុស។ ព្រោះ​ហេតុ​ដូច្នេះ អ្នក​ដែល​មាន​បញ្ញា​តិច ត្រូវ​ព្យាយាម​សិក្សា ពិចារណា​ការ​ពិត ស្រាវ​ជ្រាវ​រក ហេតុ​រក​ផល ឧស្សាហ៍​ស្តាប់​ធម៌ ឆ្ងល់​ហើយ​សាក​សួរ។ ឯ​អ្នក​ដែល​មាន​សទ្ធា​ទន់​ខ្សោយ ដឹង​ខ្លួន​ថា​មិន​ជឿ​ក្នុង​ព្រះពុទ្ធសាសនា ជឿ​តែ​វិទ្យាសាស្ត្រ​នោះ ត្រូវ​ពិចារណា​កិលេស​ក្នុង​ខ្លួន ដូច​ជា​លោភៈ ទោសៈ មោហៈ ទិដ្ឋិ មានះ កំណាញ់ និង​ច្រណែន ជា​ដើម។ គប្បី​ជ្រាប​ថា កិលេស​ទាំង​នេះ​នៅ​មាន​ព្រោះនៅ​ល្ងង់ គឺ​គប្បី​ពិចារណា​គុណ​ព្រះសម្មាសម្ពុទ្ធ​ឲ្យ​បាន​រឿយៗ៕


ដោយ៥០០០ឆ្នាំ
 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២១,៧៩៧ ដង)
ទ្រឹស្តី​កម្ម​ជា​ទ្រឹស្តី​ដែល​និយាយ​អំពី​ហេតុ​និង​ផល
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៤៩,៩៣៤ ដង)
អំពើ​អាក្រក់​ឆក់​ចិត្ត​ឲ្យ​ងាយ​ធ្វើ
ផ្សាយ : ១៨ កុម្ភះ ឆ្នាំ២០២៤ (អាន: ៣០,៣៤៣ ដង)
សមណសក្យបុត្រតែងឆាន់បិណ្ឌបាតប្រកបដោយធម៌
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៤៦,១៦២ ដង)
ពាក្យទូន្មានឪពុកដល់កូនប្រុសស្រី
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.29
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿