30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥២,៤៩៧
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៥៩៩,៥២០
សរុប ៣៩០,៦៨២,០០៤
អានអត្ថបទ
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ៧,១១៤ ដង)

ប្រវត្តិ​ដូនជី ឬសីលវតី 



ស្តាប់សំឡេង

 

សិក្សា​ប្រវត្តិ​ដូនជី

តាមការយល់ឃើញរបស់មនុស្សទូទៅ ពាក្យថាដូនជី គឺជាស្ត្រី ដែលកោរសក់ កោរចិញ្ចើម ស្លៀកសពាក់ស និងរក្សា​សីល​៨ ។ ដូនជីមានប្រវត្តិតាំងអំពីសម័យព្រះពុទ្ធអង្គគង់ព្រះជន្មនៅឡើយម្លេះ ដោយសារព្រះអង្គទ្រង់ត្រាស់ហៅដូនជីថាជា ឧបាសិកា ។ ដូនជីចាត់ទុកជាសាវិកា {សាវ័កស្រី} មួយប្រភេទនៅក្នុងចំណោមពុទ្ធបរិស័ទទាំងបួន​ពួក ក្នុង​ព្រះពុទ្ធ​សាសនា ដោយ​លោក​បាន​សម្តែង​ទុកយ៉ាងច្បាស់នៅក្នុងព្រះត្រៃបិដក ។ តើកំណើតនៃដូនជីនៅក្នុងស្រុកខ្មែរមានតាំង​ពីពេល​ណា​មក ហើយ​ការ​បួស​ធ្វើជា​ដូន​ជីមានបំណង និងទិសដៅអ្វីខ្លះ?



លោក បុណ្យ ប៊ុនសារ៉ាត់ សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជ បានលើកឡើងថា ដូនជីនេះមាន​តាំងពីសម័យព្រះពុទ្ធទ្រង់គង់នៅម្លេះ តែចំណែកប្រវត្តិដូនជី ដែលកើតមាននៅក្នុងស្រុកខ្មែរយើង មិន​មាន​ប្រភព​ណា​មួយ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ថា មាន​តាំង​ពីពេលណាមកទេ ប៉ុន្តែបើតាមការ​សន្និដ្ឋាន គឺ​ប្រហែល​ជា ហូរ​ចូល​មក​ព្រម​គ្នា​នឹង​សាសនា​ថេរវាទម្លេះ។ លោកបានបន្តទៀតថាដូនជីមានច្រើនប្រភេទដូចជា ដូនជី ស្លៀក​ពាក់​ពណ៌​ខ្លឹម​ខ្នុរ កោរ​សក់ កោរ​ចិញ្ចើម សមាទាន​សីល ១០ ជា​សីល​របស់​សាមណេរ ដូនជីប្រភេទនេះ​មាន​នៅ​ប្រទេស​ភូមា គេ​ហៅ​ថា សីលចារិនី, ដូនជី ស្លៀក​ដណ្តប់​សំពត់​ពណ៌លឿង កោរសក់ កោរចិញ្ចើម សមាទាន​សីល​៨​ក៏​មាន សីល​១០​ក៏មាន ដូនជី​ប្រភេទ​នេះ​ហៅ​ថា សង្ឃនី, ដូនជី ស្លៀក​ដណ្តប់​សំពត់​ពណ៌​ស មិន​កោរ​សក់ មិនកោរចិញ្ចើម ហើយ​សមាទាន​សីល​៨ ហៅថា ជី​ព្រាហ្មណ៍ ឬ​ឧបាសិកា ព្រោះ​យក​លំ​នាំ​តាមបែប​ព្រាហ្មណ៍ ដែល​និយម​ស្លៀក​ដណ្តប់​សំពត់​ពណ៌​ស ការ​បួស​បែប​នេះ គឺបួស​រយៈ​ពេល​ខ្លីតែ​ប៉ុណ្ណោះ, និង​ដូន​ជី ស្លៀក​ដណ្តប់​សំពត់​ពណ៌​ស កោរ​សក់ កោរចិញ្ចើម សមាទាន​សីល​៨ ឬ​សីល​១០ ជា​និច្ច​កាល។



លោកបានបញ្ជាក់ផងដែរថា ការបួសធ្វើជាដូនជី គឺមានទិសដៅដូចគ្នាទៅនឹងភិក្ខុ សាមណេរ​ដែរ គឺដើម្បីរួមចំណែកក្នុងការជួយអប់រំ និងដឹកនាំមនុស្ស ដើម្បីស្វែងរកសេចក្តីសុខសន្តិភាពជូនសង្គមមនុស្ស, ជួយផ្តល់នូវចំណេះដឹងផ្លូវធម៌ដល់សង្គម, រួមចំណែកជួយពង្រឹងព្រះពុទ្ធសាសនា តាមរយៈការប្រតិបត្តិដើម្បីឲ្យបាននូវសីល សមាធិ បញ្ញាដល់សាសនិកជន, រួមចំណែកក្នុងការការពារវប្បធម៌ និងអរិយធម៌ខ្មែរ និងដើម្បីបន្តអាយុកាលព្រះពុទ្ធសាសនាឲ្យបានស្ថិតស្ថេរយូរអង្វែង។



លោកបានបញ្ជាក់បន្ថែមទៀតថា ដូនជីចាំបាច់ត្រូវរស់នៅក្នុងវត្តជាមួយនឹងព្រះភិក្ខុសង្ឃ ប៉ុន្តែដូនជីមិនត្រូវបានចាត់ទុកថាជាសមណៈទេ គេគ្រាន់តែចាត់ទុកថាជាឧបាសិកាដែលនៅវត្តហើយ ស្លៀកដណ្តប់សំពត់សតែប៉ុណ្ណោះ ការបំបួសដូនជី គឺចៅអធិការវត្តធម្មតាក៏អាចបំបួសបានដូចសាមណេរដែរ៕

បញ្ញាភិលង្គារៈ
ប្រភពដកស្រង់ ហ្វេសប៊ុក សីលវតី តូច Sīlavatī kusalā
ប្រភពសំឡេង YouTube: yun tong

 
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ មីនា ឆ្នាំ២០២៤ (អាន: ១,០៧៦ ដង)
អានិសង្សការកសាងព្រះត្រៃបិដក
ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ១០,០៧២ ដង)
ទ្រង់ដាក់ព្រះជន្មាយុសង្ខារ
ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ១៤,០៣៧ ដង)
ការចូលព្រះវស្សា នៅក្នុងព្រះពុទ្ធសាសនា
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២២ (អាន: ៨,២៣៦ ដង)
ប្រើ​​សញ្ញា “អឌ្ឍចន្ទ” នឹង​​ពាក្យ​កំព្រា​
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១០,៩៥៦ ដង)
ធម៌នាំឲ្យវិនាស១២យ៉ាង (បរាវភសូត្រ)
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣ (អាន: ៣១,០៣២ ដង)
សាលាបាលី ឬពុទ្ធិកសិក្សា នៅប្រទេសកម្ពុជា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.2
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿