30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៩,៥០៧
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៧៨៦,៦៩៤
សរុប ៣៨៩,៨៦៩,១៧៨
អានអត្ថបទ
ផ្សាយ : ២១ មីនា ឆ្នាំ២០២៤ (អាន: ៤,២៦៨ ដង)

មហាមោគ្គល្លានត្ថេររាបទាន ទី ៤



 

ព្រះមានព្រះភាគព្រះនាមអនោមទស្សី ជាច្បងក្នុងលោក ជានរាសភៈ មានពួកទេវតា​ចោម​រោម​ ទ្រង់គង់នៅក្នុងព្រៃ ហិមពាន្ត ។ គ្រានោះ ខ្ញុំកើតជាស្តេចនាគ ឈ្មោះវរុណៈ នៅ ក្នុង​មហា​​សមុទ្រ ចេះប្លែងរូបបានតាមសេចក្តីប្រាថ្នា ។ វេលា នោះ ខ្ញុំបានលះបង់នូវពួកនាគជាបរិវារ ហើយបានផ្តើមប្រគំ ដូរ្យដន្រ្តី ឯពួកស្រីអប្សរ ( នាងនាគមានវិកា ) ក៏ចោមរោម  ប្រគំ ថ្វាយព្រះសម្ពុទ្ធដែរ ។ កាលមានដូរ្យដន្ត្រី របស់ពួកនាគ ហើយ ពួកទេវតា ក្នុងចាតុ​ម្មហារាជិកា ក៏បានប្រគំនូវដូរ្យដន្រ្តី ទិព្វ ឯព្រះសម្ពុទ្ធទ្រង់ឮ ទ្រង់ជ្រាបច្បាស់នូវសម្លេង នៃដូរ្យដន្ត្រី ទាំងពីរពួកនោះ ។ បន្ទាប់មក ខ្ញុំបាននិមន្តព្រះសម្ពុទ្ធ ហើយវិល ត្រឡប់ចូលទៅកាន់ពិភពរបស់ខ្លួនវិញ បានក្រាលអាសនៈ រួច ហើយទៅក្រាបបង្គំទូលភត្តកាល ។ ព្រះលោកនាយក មាន ពួកព្រះខីណាស្រព មួយពាន់ចោមរោម ទ្រង់ផ្សាយនូវពន្លឺរស្មី សព្វទិស ហើយស្តេចចូលទៅ កាន់លំនៅរបស់ខ្ញុំ ។ វេលា  នោះ ខ្ញុំបានអង្គាសព្រះពុទ្ធមានព្យាយាមធំ ទ្រង់ជាទេវតា ប្រសើរជាងទេវតា ជានរាសភៈ និងភិក្ខុសង្ឃដែលចូលទៅ ក្នុង លំនៅនៃខ្ញុំ ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយនិងទឹក ។

ព្រះសយម្ភូ ជាអគ្គបុគ្គល មានព្យាយាមធំ លុះទ្រង់ធ្វើអនុ មោទនារួចហើយ ទើបទ្រង់គង់ក្នុងកណ្តាល នៃភិក្ខុសង្ឃ  ហើយទ្រង់សម្តែង នូវព្រះគាថាទាំងឡាយនេះថា នាគរាជនេះ បានបូជាព្រះពុទ្ធ ជាលោកនាយកផង ព្រះសង្ឃផង ដោយចិត្ត ជ្រះថ្លានោះ នឹងបានទៅកើត ក្នុងទេវលោក ។ នាគរាជនេះ នឹងសោយទេវរជ្ជសម្បត្តិ អស់ ៧៧ ដង នឹងគ្រប់គ្រងរាជ្យលើផែនដី អស់ ១០៨ ដង ។ នឹងបានជាស្តេចចក្រពត្តិ អស់ ៥៥   ដង ឯទ្រព្យសម្បត្តិរាប់មិនអស់ នឹងកើតឡើង សម្រាប់ស្តេច ចក្រពត្តិនោះ ក្នុងកាលនោះ ។

ក្នុងកប្បរាប់មិនបាន អំពីកប្ប  នេះ នឹងមានព្រះពុទ្ធមួយអង្គ ព្រះនាមគោតម កើតក្នុងត្រកូល ក្សត្រឱក្កាកៈ នឹងបានជាសាស្តាក្នុងលោក ។ វរុណនាគរាជ នោះ នឹងឃ្លាតចេញអំពីនរក មកកើតជាមនុស្ស មានឈ្មោះថាកោលិត ជាជាតិញ្រហ្មណ៍ ។ លុះខាងក្រោយមក កោលិត មាណពនោះ ត្រូវកុសលមូលដាស់តឿន ក៏បានចេញបួស នឹង បានជាទុតិយសាវ័ក របស់ព្រះមានព្រះភាគ ព្រះនាមគោតម លោកផ្គងសេចក្តីព្យាយាម មានចិត្តស្លុងចុះទៅរកព្រះនិញ្វន លោកដល់នូវបារមីដោយឫទ្ធិ កំណត់ដឹងនូវអាសវៈធម៌ទាំង ពួង ជាអ្នកមិនមានអាសវៈធម៌  នឹងបរិនិញ្វន ។

ខ្ញុំលុះក្នុងអំណាចនៃកាមរាគ ព្រោះអាស្រ័យនឹងបាបមិត្ត មានចិត្តប្រទូស្ត ក៏បានសម្លាប់មាតានិងបិតា ។ ខ្ញុំចូលទៅយក កំណើតណា ៗ ទោះបីជានរកក្តី ជាមនុស្សក្តី សឹងបរិបូណ៌ ដោយបាបកម្ម ស្លាប់តែនឹងដាច់ក្បាល ។ ជាតិនេះ ជាបច្ឆិម ជាតិរបស់ខ្ញុំ ភពជាខាងក្រោយ ប្រព្រឹត្តទៅហើយ ក្នុងពេលនេះ ខ្ញុំនឹងធ្វើមរណកាល បែបនេះទៀត ។ ខ្ញុំប្រកបរឿយ ៗ ក្នុងវិវេក ត្រេកអរក្នុងការចម្រើនសមាធិ កំណត់ដឹងនូវអាសវធម៌ ទាំងពួង ទាំងជាអ្នកមិនមានអាសវធម៌ ។ ខ្ញុំបានដល់នូវបារមី នៃឫទ្ធិ ហើយញុំាងព្រះធរណី ដ៏ជ្រៅនិងក្រាស ដែលបុគ្គល មិនអាចឲ្យកម្រើកបាន ឲ្យកម្រើកបាន ដោយចុងម្រាមជើងឆ្វេង ។

ខ្ញុំមិនដែលឃើញអស្មិមានះ មានះរបស់ខ្ញុំ មិនដែល  មានទេ ខ្ញុំធ្វើចិត្តគោរពចំពោះសមណៈ តាំងពីសាមណេរទៅ  ។ ក្នុងកប្បរាប់មិនបាន រហូតមកដល់កប្បនេះ ខ្ញុំបានបំពេញនូវ បុញ្ញកម្មណា ៗ ក៏បានសម្រេចនូវសាវកភូមិនោះ ទាំងបានដល់ នូវអាសវក្ខ័យ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំ បានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះសម្ពុទ្ធ ខ្ញុំ ក៏បានប្រតិបត្តិហើយ ។

បានឮថា ព្រះមហាមោគ្គល្លានត្ថេរ មានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយ ប្រការដូច្នេះ ។ ចប់ មហាមោគ្គល្លានត្ថេររាបទាន ។

 
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ មករា ឆ្នាំ២០២៤ (អាន: ៤,៣០៨ ដង)
ប្រសិនបើធម៌ទាំង ៣ នេះ មិនមានក្នុងលោកទេ ព្រះតថាគតក៏មិនគប្បីកើតឡើងក្នុងលោកដែរ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.76
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿