30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៦,៣៩៥
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៥៤,៣២៩
សរុប ៣៨៥,៥៤១,០២២
អានអត្ថបទ
ផ្សាយ : ២៥ មីនា ឆ្នាំ២០២៤ (អាន: ៩,១៥១ ដង)

កាមគុណ​ ៥ប្រ​ការ​ តើ​ដូចម្តេច? 



 

កាមគុណ​ ៥ប្រ​ការ​ 
. រូបា រូប ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ ភ្នែក។
. សទ្ទា សំឡេង ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ ត្រចៀក។
. គន្ធា ក្លិន ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ ច្រមុះ។
. រសា រស ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ អណ្តាត។
. ផេាដ្ឋព្វា ផ្សព្វ ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ កាយ។

ក្នុងកាមគុណទាំង៥នេះ តែងជាទីជាប់ជំពាក់នៃមនុស្សសត្វគ្រប់រូប ដែលនៅមានកិលេស, ចំណែកវត្ថុកាមដែលនាំអេាយបុរសទាំងឡាយជាប់ជំពាក់ជាងគេ ព្រះអង្គទ្រង់សម្តែងថា “ តថាគតរកមិនឃេីញនូវ រូប សម្លេង ក្លិន រស សម្ជស្ស សូម្បី តែមួយដែលគ្របសង្កត់ចិត្ត​បុរសហេីយស្ថិតនៅអេាយដូចរូបសម្លេងក្លិនរស សម្ជស្ស របស់ស្រ្តីនេះសេាះឡេីយ”។

ម្នាល​ភិក្ខុ​ទាំង​​ឡាយ​​​នេះឯង កាមគុណ​​មាន ៥ យ៉ាង ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សមណៈ ឬ ព្រាហ្មណ៍​ ណា​​មួយ ជា​អ្នក​​មាន​ចិត្ត​​ងោក​ជ្រប់ លង់​ស៊ប់ ជា​អ្នក​មិន​​ឃើញ​ ទោស​មិនមាន​ប្រាជ្ញា​ជា​គ្រឿង​រលាស់​ខ្លួន​ចេញ << បច្ចវេក្ខណ​ញ្ញាណ >> តែង​បរិភោគ​កាម​គុណទាំង ៥ នេះ សមណៈ ឬ ព្រាហ្មណ៍​ទាំងនោះ បណ្ឌិត​គប្បី​ជ្រាប​យ៉ាង​នេះ​ថា ជាអ្នក​ដល់​នូវ​សេច​ក្តី​មិន​ចម្រើន ដល់​នូវ​សេចក្តី​វិ​នាស ជា​អ្នក​ត្រូវ មារ​មាន​ចិត្ត​បាប នឹង​ធ្វើ​តាម​សេចក្តី​ប្រាថ្នា​បាន។
(មជ្ឈិម​និកាយ បិ​ដក​លេខ ២១ ទំព័រ​ ១៦៣)

ធម្មសុភាសិត
ខ្លឹមចន្ទន៍ក្រស្នា ស្វិតក្រៀមយ៉ាងណា គង់ក្លិនក្រអូប រីជនបណ្ឌិត តែងលះខឹងក្រេាធ ទេាះជួបទុក្ខសេាក ស៊ូឱបព្រះធម៌ថ្លៃ។

សួនមច្ចុរាជ!
កាមគុណជាផ្ការីកបង្អួតខ្លួន ដុះនៅក្នុងសួនមច្ចុរាជរក្សា ជានុយ ជាធ្នាក់អន្ទាក់តណ្ហា ឥតមានខ្លឹមសារទាក់ដេាយសម្រស់។ កាមគុណជាគ្រឿងបេាកបពេា្ឆាតសត្វ បិទបាំងវិបត្តិបង្អួតលាភយស សត្វលេាកលិចលង់ព្រេាះជាប់នឹងរស ស្វែងរកលាភយសព្រេាះតែកាមគុណ។

មិនគោរពច្បាប់ចរាចរ នាំឱ្យមានគ្រោះថ្នាក់ យ៉ាងណាមិញជីវិតយើង បើមិនគោរពក្នុងសីលទេ ក៏នាំឱ្យមានគ្រោះថ្នាក់ យ៉ាងនោះដែរ។ សីលរមែងរក្សាអ្នកមានសីល សីល ជាគុណភាពនៃជីវិត ជាកុសលសម្បត្តិ ដ៏ខ្ពង់ខ្ពស់ ព្រោះសូម្បីកើតក្នុងត្រកូលទាប ក៏ជាទីគោរពនៃមនុស្ស និងទេវតា សីល ជាជណ្ដើរឡើងទៅកាន់ ទេវលោក សីល ជាឧបាយឱ្យ សម្រេចសមាធិ សីល ជាផ្លូវទៅដល់អមតមហានគរ។ សីល ជាភូមិ ប្រតិស្ឋាននូវសាវកពោធិញ្ញាណ បច្ចេកពោធិញ្ញាណ និងសម្មាសម្ពោធិញ្ញាណ…៕

 
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៦១,៩៨៦ ដង)
ការ​ឆ្លាត​ក្នុង​ពិធី​បដិបត្តិ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១២,៨៦៥ ដង)
ធម៌​ធ្វើ​បុគ្គល​ឲ្យ​ជា​សមណៈ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,៧៩៣ ដង)
មូល​ហេតុ​ដែល​ព្រះ​អង្គ​សម្តែង​សតិ​ប្ប​ដ្ឋាន​សូត្រ​
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២៤,៥៩៥ ដង)
សម្បត្តិ​រក​បាន​ដោយ​ក្រ ៦ យ៉ាង​
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២០,៧៥៧ ដង)
ការអប់រំទូន្មានចិត្តដោយវិធីដូចម្តេច?
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.8
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿