30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២០៨,៥១៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៨៦,៤៤៧
សរុប ៣៨៥,៦៧៣,១៤០
អានអត្ថបទ
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ៦,១៣៩ ដង)

កិរិយាតម្កល់ចិត្តក្នុងសីល



 

កិច្ចប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ដែលជាគោលសំខាន់បំផុត មាន៣យ៉ាងគឺ៖ សីល១, សមាធិ១, បញ្ញា១ ។ គុណជាតិទាំង៣នេះ គឺសីលជាគុណជាតិដែល យោគាវចរត្រូវរក្សាមុន ជាងគុណជាតិដទៃទាំងអស់ ក្នុងកិច្ចប្រតិបត្តិ ដើម្បីប្រព្រឹត្តទៅធ្វើ ឲ្យជាក់ច្បាស់នូវផ្លូវ ព្រះនិព្វាន ដែលជាទីរលត់បង់នូវ សេចក្តីទុក្ខ ទាំងពួង។

-ព្រោះហេតុអ្វី?
-ព្រោះថា កាលបើសីលមិនមានក្នុងសន្តានចិត្តនៃយោគាវចរហើយ សមាធិ ការ តម្កល់ចិត្តនឹង ក៏មិនមាន និងមិនអាចញ៉ាំង វិបស្សនាបញ្ញា ឲ្យកើតឡើង បានដោយពិត ។ មានសេចក្តីនៅក្នុងគុម្ពីរ វិសុទ្ធិមគ្គ ភាគ១ថាៈ បុរសឈរស៊ប់នៅលើផែនដី លើក នូវកាំបិតដែលបានសំលៀងយ៉ាងមុត ហើយកាប់នូវ គុម្ពឬស្សីយ៉ាងធំបាន មាន សេចក្តីឧបមាយ៉ាងណា យោគាវចរដែលស្ថិត នៅលើផែនដី គឺសីល លើកឡើងនូវកាំបិត គឺវិបស្សនាបញ្ញា ដែលបានសំលៀងយ៉ាងមុតល្អ ដោយថ្មសំលៀងគឺសមាធិ ដោយដៃគឺ បរិហារិកប្បញ្ញា ដែលផ្គងឡេីងដោយកម្លាំង នៃសេចក្តីព្យាយាម កាត់ ផ្តាច់នូវបណ្តាញគឺ តណ្ហា ដែលធ្លាក់ចុះក្នុងសន្តាន នៃខ្លួននោះទាំងអស់បាន ក៏មានសេចក្តីឧបមេយ្យ យ៉ាងនេះដែរ ។

ព្រះពុទ្ធដីកា៖
សីលេ បតិដ្នាយ នរោ សបញ្ញោ ចិត្តំ បញ្ញញ្ច ភាវយំ អាតាបី និបកោ ភិក្ខុ សោ ឥមំ វិជជយេ ជដំ នរ:ប្រកបដោយបញ្ញា ស្ថិតនៅស៊ប់ក្នុងសីល កាលចំរើននូវចិត្តផង បញ្ញាផង ជាអ្នកមានសេចក្តីព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេសជាប្រក្រតី មានប្រាជ្ញាជា គ្រឿងរក្សាខ្លួន ឃើញភ័យក្នុងសង្សារ នរ:នោះគប្បីកាត់ផ្តាច់ នូវបណ្តាញនេះបាន ។

បណ្តាធម៌ទាំង៣នេះ សូមលើកយកត្រង់ពាក្យថា សីលដែលជាកិច្ចប្រតិបត្តិ ដំបូងរបស់ពុទ្ធបរិស័ទ ក្នុងសាសនានេះ មកបកស្រាយមុន ដូចតទៅ៖

អ្វីជាតួសីល?
ធម៌៤យ៉ាងគឺ ចេតនា១, ចេតសិក១, សំវរ:១, អវិតិក្កម:១ របស់បុគ្គលវៀរចាកអំពើ មានបាណាតិបាតជាដើម ឬថារបស់បុគ្គល កាលបំពេញ នូវវត្តិប្រតិបត្តិ ហៅថា សីល ន័យក្នុងបដិសម្ភិទា មានពោលថា៖

ចេតនា សីលំ ចេតសិកំ សីលំ សំវរោ សីលំ អវិតិក្កមោ សីលំ ប្រែថា៖ ចេតនាជាតួសីល ចេតសិកជាតួសីល សេចក្តីសង្រួមជាតួសីល ការមិនប្រព្រឹត្តកន្លងជាតួសីល ។

១- ចេតនា សីលំ
ចេតនាជាតួសីល ព្រះពុទ្ធដីកា៖ ចេតនាហំ ភិក្ខវេ សីលំ វទាមិ ម្នាលភិក្ខុទាំង ឡាយ តថាគតហៅថា ចេតនាជាតួសីល ។ ចេតនាមានន័យថា ធម្មជាតិអ្នកគិត អ្នកចាត់ចែង អ្នកសន្សំ វិគ្គហថាៈ អភិសន្ទហតីតិចេតនា ធម្មជាតិចាត់ចែងហៅថា ចេតនា បានសេចក្តីថា ធម្មជាតិដែលញ៉ាំង សម្បយុត្តធម៌ គឺចិត្តនិងចេតសិក ដែលប្រកបជាមួយ ឲ្យហូរចុះទៅក្នុងសីល ។ ការគិត គំនិត ការចាត់ចែង របស់បុគ្គល វៀរចាកបញ្ចវេរា គឺសម្លាប់សត្វ១, ការកាន់យកទ្រព្យសម្បត្តិ ដែលគេមិនបានឲ្យ១, ការប្រព្រឹត្តខុសក្នុងកាម១, ការពោល ពាក្យកុហក១, ការផឹកទឹកស្រវឹង មានសុរានិងមេរ័យ១ តាមផ្លូវកាយ ឬផ្លូវវាចា ហៅ ថាសីល ។ ម៉្យាងទៀត ចេតនាក្នុង កម្មបថ ៧យ៉ាង គឺ កាយកម្ម៣ និង វចីកម្ម៤ របស់បុគ្គល កាលលះបង់ នូវអំពើមានកិរិយា ញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ជាដើម ក៏ហៅថាសីល ។

២- ចេតសិកំ សីលំ
ចេតសិកជាតួសីល ចេតសិកមានន័យថា ធម្មជាតិមានសេចក្តីកើត សេចក្តី រលត់ អារម្មណ៍និងវត្ថុ ជាមួយគ្នាដោយចិត្ត ហៅថាចេតសិក តែនៅក្នុងទីនេះបានដល់ធម៌៣យ៉ាងគឺ៖
១- អនភិជ្ឈា ការមិនសម្លឹងរំពៃចង់បានទ្រព្យរបស់គេ មកធ្វើជាទ្រព្យរបស់ខ្លួន ដែលជាអលោភចេតសិក ។
២- អព្យាបាទោ ការមិនចងគំនុំចង់ឲ្យសត្វដទៃវិនាស ដែលជាអទោសចេតសិក។
៣- សម្មាទិដ្និ ការយល់ឃើញត្រូវ ដែលជាអមោហចេតសិកហៅថាសីល ។
ដូចមានព្រះពុទ្ធដីកាជាដើមថាៈ ចេតសិក សីលំ នាម អភិជ្ឈំ បហាយ វិគតាភិជ្ឈេន ចេតសោ វិហរតិ បុគ្គលលះបង់នូវអភិជ្ឈា មានចេតនាដែលមាន អភិជ្ឈាទៅប្រោសហើយ គង់នៅ ឈ្មោះថា ចេតសិកសីល ។

៣- សំវរោ សីលំ
សេចក្តីសង្រួមជាតួសីល សេចក្តីសង្រួម៥យ៉ាងគឺ៖
១- បាតិមោក្ខសំវរោ សេចក្តីសង្រួមនូវកាយ វាចា ទៅតាមសិក្ខាបទដែលមាន នៅក្នុង បាដិមោក្ខ បានដល់បរាជិក៤, សង្ឈាទិសេស១៣, អនិយត២, និស្សត្តិយបាចិត្តយ៣០, សុទ្ធិកបាចិត្តយ៩២, បាដិទេសនិយ៤, សេក្ខិយវត្ត៧៥, អធិករណ សមថ៧ រួមជា២២៧ (សិក្ខាបទសម្រាប់ភិក្ខុសង្ឃ) និងសេចក្តីសង្រួមកាយ វាចាមិន ប្រព្រឹត្តកន្លងនូវសិក្ខាបទ ដែលព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ ខាងក្រៅបាតិមោក្ខបានដល់ពួកសិក្ខាបទ ដែលជាពួកថុល្លច្ចយាបត្តិ, ទុក្កដាបត្តិ, ទុព្ភាសិតាបត្តិ សីលនេះជាបាតិមោក្ខសំវរសីល ។
២- សតិសំវរោ សេចក្តីសង្រួមសតិ បានដល់ការសង្រួមឥន្រ្ទិយទាំង៦ គឺ៖ ចក្ខុន្រ្ទិយ១, សោតិន្រ្ទិយ១, ឃានិន្រ្ទិយ១, ជីវ្ហិន្រ្ទិយ១, កាយិន្រ្ទិយ១, មនិន្រ្ទិយ១ គឺ ជាការសង្រួមស្មារតី តាមផ្លូវភ្នែក-ត្រចៀក -ច្រមុះ-អណ្តាត -កាយ-និងចិត្ត ហាមឃាត់ មិនឲ្យអកុសលធម៌ គឺអភិជ្ឈានិង ទោមនស្ស និងបាបធម៌ កើតឡើង គ្របសង្កត់ចិត្តបាន ក្នុងខណ:ដែលមានអារម្មណ៍ មានរូបារម្មណ៍ជាដើម មកប៉ះខ្ទប់នឹងទ្វារ មាន ចក្ខុទ្វារជាដើម ។ សីលនេះជា ឥន្រ្ទិយសំវរសីល។
៣- ញាណសំវរោ សេចក្តីសង្រួមញាណ (ការដឹង) បានដល់ប្រាជ្ញាដែលតម្កល់ ដោយប្រពៃ ពិចារណាក្នុងការប្រើប្រាស់នូវបច្ច័យ៤ គឺ ចីវរប្បច្ច័យ១, បិណ្ឌបាតបច្ច័យ១, សេនាសនបច្ច័យ១, គិលានភេសជ្ជបច្ច័យ១ តាមសមគួរដល់ធម៌នៃការ ប្រើប្រាស់បច្ច័យ របស់អ្នកបួសមានធាតុបច្ចវេក្ខណ:ជាដើម ។ សីលនេះ ជាបច្ចយ សន្និស្សិតសីល ។
៤- ខន្តិសំវរោ សេចក្តីសង្រួមក្នុងការអត់ទ្រាំគ្រប់យ៉ាង ចំពោះត្រជាក់និងក្តៅ លោកធម៌៨គឺ៖ លាភ១, អលាភ១, យស១, អយស១, និន្ទា១, សរសើរ១, សុខ១, ទុក្ខ១ ជាដើម ដែលកើតឡើងដល់ខ្លួន ។
៥- វិរិយសំវរោ សេចក្តីសង្រួមនូវការព្យាយាម បានដល់នូវការព្យាយាមអត់ សង្កត់ កម្ចាត់បង់នូវ អកុសលវិតក្ក:៣គឺ៖ កាមវិតក្ក: សេចក្តីត្រិះរិះពីកាម១, ព្យាបាទ វិតក្ក: សេចក្តីត្រិះរិះពីព្យាបាទ១, វិហិង្សាវិតក្ក: សេចក្តីត្រិះរិះបៀតបៀនសត្វ១ ដែលកើតឡើងគ្របសង្កត់ចិត្ត ។

សេចក្តីសង្រួម៥យ៉ាង និងចេតនាវៀរចាក ចំពោះវត្ថុដែលដល់ព្រម របស់កុលបុត្ត ដែលជាអ្នក ភ័យខ្លាចក្នុងបាប ក៏ហៅថា សំវរសីលទាំងអស់ ។

៤- អវិតិក្កមោសីលំ
ការមិនប្រព្រឹត្តកន្លងជាតួសីល បានដល់ការមិនប្រព្រឹត្តកន្លង ដែលប្រកបដោយ កាយ វាចា របស់បុគ្គលដែល បានសមាទានសីល មានសីល៥ជាដើម ។ ឧបាសក ឧបាសិកា ដែលបានសមាទានសីល ពីបុគ្គល ឬព្រះសង្ឃហើយ ក៏ប្រឹងសង្រួមកាយវាចា ដោយប្រពៃតាមសិក្ខាបទ ដែលខ្លួនបាន សមាទានហើយ គឺមិនប្រព្រឹត្តកន្លងនូវ សិក្ខាបទណាមួយឡើយ ។ សីលរបស់ ឧបាសក-ឧបាសិកា ដែលកើតឡើងនេះឯង ហៅថា អវិតិក្កមសីល ។

………………ព្រះពុទ្ធដីកាៈ 
បក្សីត្រដេវវុិច ស៊ូប្រថុយលះបង់ជីវិតរក្សានូវពង យ៉ាងណា មេម្រឹកចាមរី ស៊ូប្រថុយលះបង់ជីវិត រក្សានូវរេាមកន្ទុយ យ៉ាងណា កុដុម្ពីក៍មានកូនសម្លាញ់តែមួយ រក្សានូវកូន យ៉ាងណា បុរសមានភ្នែកម្ខាង រក្សានូវភ្នែកមួយយ៉ាងណា, លេាកទាំងឡាយ ចូររក្សានូវសីល របស់ខ្លួនអេាយជាទីស្រលាញ់ពេញចិត្តអេាយណាស់ ចូរប្រកបដេាយសេចក្តីគេារព សព្វៗកាល (អេាយដូចជាបក្សី ត្រដេរវវុិច រក្សាពងជាដេីម) យ៉ាងដូច្នេាះចុះ ។

 
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៦៣,៥០៤ ដង)
ភិក្ខុ​យមកៈ​មានទិដ្ឋិ​អាក្រក់
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៦១,៩០៤ ដង)
ជីវិត​ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.26
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿