30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨៣,២០១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៦១,១៣៥
សរុប ៣៨៥,៥៤៧,៨២៨
អានអត្ថបទ
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២២ (អាន: ៣,៦០៧ ដង)

អារាមទូសកជាតក



ស្តាប់សំឡេង
 

ព្រះសាស្ដាប្រារព្ធបុត្រឧទ្យានបាលមួយរូប ដែលនៅក្នុងទក្ខិណាគិរិជនបទ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យោ វេ សព្ពសមេតានំ ដូច្នេះជាដើម ។
    
បានឮមកថា ព្រះសាស្ដាកាលចេញព្រះវស្សាហើយ យាងចេញពីវត្តជេតពន ទ្រង់ត្រាច់ចារិកទៅកាន់ទក្ខិណាគិរិជនបទ ។ មានឧបាសកមួយរូបនិមន្តភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន ឲ្យគង់ក្នុងឧទ្យាន ហើយរៀបចំចាត់ចែងយាគូនិងបង្អែមថ្វាយ រួចពោលថា បពិត្រលោកម្ចាស់ បើលោកម្ចាស់ប្រាថ្នានិមន្តមើលឧទ្យាន ចូរនិមន្តទៅជាមួយឧទ្យានបាលនេះចុះ រួចហើយគាត់បង្គាប់ឧទ្យានបាលថា អ្នកចូរថ្វាយផលាផលដល់លោកម្ចាស់ ។ ភិក្ខុទាំងឡាយត្រាច់ចារិកទៅ បានឃើញដើមឈើដែលត្រូវគេដកមួយកន្លែង ហើយសួរថា ដើមឈើកន្លែងនេះ ម្ដេចក៏ត្រូវគេដក មិនមានដើមឈើ តើព្រោះហេតុអ្វី ? នាយឧទ្យានបាលប្រាប់ពួកភិក្ខុថា បុត្ររបស់ឧទ្យានបាលមួយរូបកាលស្រោចទឹកដើមឈើ បានដកឡើងដោយគិតថា យើងស្រោចតាមប្រវែងឫស ដូច្នេះទើបស្រោចទឹកតាមប្រមាណឫសឈើ ព្រោះហេតុនោះ កន្លែងនេះ ទើបត្រូវដកដើមឈើ ។ ភិក្ខុទាំងឡាយទៅកាន់សំណាក់ព្រះសាស្ដា ហើយក្រាបទូលរឿងនោះដល់ព្រះអង្គ ។ ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែកាលឥឡូវនេះទេ សូម្បីកាលមុន កុមារនេះក៏ប្រទូសឧទ្យានដែរ រួចហើយទ្រង់នាំយកអតីតនិទានមកសម្ដែងថា
    
ក្នុងអតីតកាល កាលព្រះបាទវិស្សសេនសោយរាជសម្បត្តិក្នុងនគរពារាណសី ។ កាលគេប្រកាសការលេងមហោស្រព អ្នករស់នៅក្នុងឧទ្យានគិតថា យើងនឹងលេងមហោស្រព ទើបពោលនឹងពួកស្វាថា ឧទ្យាននេះមានឧបការៈច្រើនដល់ពួកអ្នក, យើងនឹងលេងមហោស្រព ៧ ថ្ងៃ, ពួកអ្នកចូរស្រោចដើមឈើក្នុងកាល ៧ ថ្ងៃនេះផង ។ ពួកស្វាទទួលថា ល្អ ។ ឧទ្យានបាលក៏ឲ្យឆ្នាំងស្បែកដល់ពួកស្វា ហើយចេញទៅ ។ ពួកស្វាកាលស្រោចទឹក បានស្រោចដើមឈើដែលនៅខ្ចីៗ (ស្មើគ្នា) ។ ពេលនោះ មេហ្វូងស្វាពោលថា នែអ្នកទាំងឡាយ ចូរបង្អង់សិន ធម្មតាទឹកជារបស់រកបានដោយក្រក្នុងកាលទាំងពួង អ្នកទាំងឡាយគប្បីរក្សាទឹក អ្នកទាំងឡាយចូរដកដើមឈើខ្ចីៗ ឲ្យដឹងប្រវែងឫសសិន ហើយស្រោយចទឹកឲ្យច្រើនលើដើមឈើដែលមានឫសវែង និងស្រោចទឹកតិចដល់ដើមឈើដែលមានឫសខ្លី ។ ពួកស្វាពោលថា ល្អ ហើយពួកខ្លះដកដើមឈើមើលឫស ពួកខ្លះស្រោចទឹក ។            
    
ពេលនោះ ព្រះពោធិសត្វជាបុត្ររបស់ត្រកូលមួយក្នុងក្រុងពារាណសី លោកទៅកាន់ឧទ្យានដោយករណីកិច្ចឯណានីមួយ បានឃើញពួកស្វាកំពុងធ្វើយ៉ាងនោះ ទើបសួរថា នែពួកស្វា ហេតុអ្វី បានជាពួកអ្នកធ្វើយ៉ាងនេះ ? កាលពួកស្វាពោលថា មេហ្វូង (ឲ្យធ្វើ) លោកក៏ពោលថា បញ្ញារបស់មេហ្វូងរបស់ពួកលោកគង់ជាយ៉ាងនេះទៅហើយ ចុះបញ្ញារបស់ពួកលោកគង់ជាយ៉ាងណាដែរ ដូច្នេះកាលនឹងប្រកាសសេចក្ដីនោះ ទើបពោលគាថាទី ១ ថា     
         
យោ វេ សព្ពសមេតានំ,         អហុវា សេដ្ឋសម្មតោ;                    
តស្សាយំ ឯទិសី បញ្ញា,         កិមេវ ឥតរា បជា។

ស្វាណា ដែលគេសន្មតថាជាសត្វប្រសើរបំផុតជាងពួកស្វា ដែលមានជាតិស្មើរគ្នានេះ ប្រាជ្ញារបស់ស្វានោះ មានតែត្រឹមប៉ុណ្ណេះ ពួកសត្វ (ស្វា) ក្រៅនេះ នឹងមានប្រាជ្ញា ដូចម្ដេចទៅ ។
    
ពួកស្វាស្ដាប់របស់ព្រះពោធិសត្វហើយ ពោលគាថាទី ២ ថា
ឯវមេវ តុវំ ព្រហ្មេ,             អនញ្ញាយ វិនិន្ទសិ;
កថំ មូលំ អទិស្វាន,         រុក្ខំ ជញ្ញា បតិដ្ឋិតំ។

បពិត្រអ្នកដ៏ប្រសើរ ការតិះដៀលយ៉ាងនេះ ព្រោះតែមិនដឹង បុគ្គលមិនឃើញនូវឫស ហើយគប្បីដឹងនូវដើមឈើដែលតាំងនៅស៊ប់ ដូចម្ដេចកើត ។
    
ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ពោលគាថាទី ៣ ថា 
នាហំ តុម្ហេ វិនិន្ទាមិ,         យេ ចញ្ញេ វានរា វនេ;
វិស្សសេនោវ គារយ្ហោ,         យស្សត្ថា រុក្ខរោបកា។

យើងមិនតិះដៀលពួកអ្នក ដែលជាពានរ អាស្រ័យនៅក្នុងព្រៃនេះទេ តែថាពួកជនអ្នកដាំដើមឈើ ដើម្បីប្រយោជន៍ ដល់ស្ដេចវិស្សសេនណា ស្ដេចវិស្សសេននោះ គួរគេដៀលបាន ។
ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា វានរជេដ្ឋកោ អារាមទូសកកុមារោ អហោសិ មេហ្វូងស្វាក្នុងកាលនោះ បានមកជាកុមារប្រទូសឧទ្យាន បណ្ឌិតបុរិសោ បន អហមេវ អហោសិំ ចំណែកបុរសជាបណ្ឌិត គឺតថាគតនេះឯង ។

អារាមទូសកជាតក ចប់ ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត បទុមវគ្គ  បិដកលេខ ៥៨ ទំព័រ ១៥៤)
ដោយ​៥០០០​ឆ្នាំ​

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៥៨៩ ដង)
សេចក្តី​លោភ​នាំ​សត្វ​ឲ្យ​ហួង​ហែង​ហួស​ហេតុ
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២១ (អាន: ៧,៥២៥ ដង)
រឿងស្រណោះស្នេហ៍ក្បែរគុម្ពផ្កាច្បារ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.61
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿