30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៤,៧២៧
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៧២,៥២៨
សរុប ៣៨៥,៤៥៩,២២១
អានអត្ថបទ
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២៣ (អាន: ៥,៦០៦ ដង)

​នន្ទិវិសាល​ជាតក



ស្តាប់សំឡេង

 

(ទោស​ផរុសវាចា ការពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោក ជេរប្រទេច) សេចក្ដី​ថា គ្រា​កាល​ព្រះ​សាស្ដា​គង់​ព្រះ​ជន្ម​នៅ​ឡើយ ព្រះ​អង្គ​ទ្រង់​តិះដៀល​ឆព្វគ្គិយ​ភិក្ខុ​ទាំងឡាយ​ដោយ​បរិយាយ​ថា ភិក្ខវេ ផរុសវាចា នាម អនត្ថការិកា ។ល។ សហស្សេន បរាជយេត‍ិ ។ ប្រែ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ផរុស​វាចា​នេះ ​ជា​វាចា​អាច​ធ្វើ​ប្រយោជន៍​ឱ្យ​វិនាស​ទៅ​បាន មួយ​ទៀត​សោត ជា​វាចា​ជូរ ចត់ ហឹរ ល្វីង ក្ដៅ ផ្សា កម្រ​អ្នក​នឹង​អត់​ធន់​ទ្រាំ​បាន ដោយ​ហោច​ទៅ​ សូម្បី​តែ​សត្វ​តិរច្ឆាន​ក៏​គង់​មិន​គាប់​ចិត្ត​នឹង​ផរុស​វាចា​នោះ​ដែរ ។

រឿង​នេះ​សម​ដូច​និទាន​ដែល​មាន​ក្នុង​ជាតក​សម្ដែង​ថា ៖ កាល​ក្នុង​អតីតកាល​កន្លង​ទៅ​យូរ​ហើយ ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​នៃ​យើង​នៅ​ជា​ពោធិសត្វ​នៅ​ឡើយ ទៅ​កើត​ជា​គោ​ឈ្មោះ​នន្ទិវិសាល​ក្នុង​ក្រុង​តក្កសិលា ។



ថ្ងៃ​មួយ ព្រាហ្មណ៍​ម្នាក់​បាន​នាំ​យក​កូន​គោ​មក​អំពី​សម្នាក់​ទក្ខិណ​ទាយក​ព្រាហ្មណ៍ ហើយ​ឱ្យ​ឈ្មោះ​គោ​នោះ​ថា នន្ទិវិសាល ព្រាហ្មណ៍​តែង​ចិញ្ចឹម​ដោយ​បបរ​និង​បាយ​ស្រួយ គោ​នោះ​ក៏​បាន​ធំ​ចម្រើន​ឡើង​ដោយ​លំដាប់ មាន​កម្លាំង​អាច​អូស​រទេះ​ដ៏​ធ្ងន់ៗ បាន​មួយ​រយ​រទេះ លុះ​ចំណេរ​មក​ខាង​ក្រោយ ព្រាហ្មណ៍​ជា​ម្ចាស់​បាន​ភ្នាល់​នឹង​គោ​វិន្ទសេដ្ឋី​ ដាក់១ពាន់​កហាបណៈ ដើម្បី​ឱ្យ​គោ​នន្ទិវិសាល​អូស​រទេះ​ដ៏​ធ្ងន់ ចំនួន១រយ​រទេះ ថា​ហើយ​ក៏​កើប​ក្រួស​ខ្សាច់​ផ្ទុក​ឱ្យ​ពេញ​រទេះ​មួយ​រយ​ចង​​​បន្ត​​​គ្នា​បង្ហែៗទៅ




​ទើប​ទឹម​គោ​នន្ទិវិសាល​ឱ្យ​អូស​រទេះ​ទាំងនោះ​ឱ្យ​បាន​ឃ្លាត​ពី​ក្រោយ​មក​ដល់​កន្លែង​កង់​រទេះ​មុខ​ប៉ុណ្ណោះ ចាំ​យក​ចាញ់​ឈ្នះ​គ្នា​ក្នុង​ពេល​អូស​រួច​ឬ​មិន​រួច​នោះ ឯ​ព្រាហ្មណ៍​ក៏​ឡើង​ទៅ​អង្គុយ​លើ​ទូក​រទេះ លើក​ជន្លួញ​ឡើង​ស្រែក​ហៅ​ថា នែ​គោ​កៀច គោ​កោង​កាច ចូរ​ឯង​អូស​រទេះ​ទៅ គោ​ស្ដាប់​ពាក្យ​មិន​ពីរោះ​គាប់​ចិត្ត​ខ្លួន​សោះ ក៏​អស់​កម្លាំង​អូស​រទេះ​មិន​រួច​ឡើយ ព្រាហ្មណ៍​ជា​ម្ចាស់​ក៏​ចាញ់​បង់​ទ្រព្យ​រាប់​ដោយ​ពាន់​កហាបណៈ​ក្នុង​កាល​នោះ ព្រោះ​ភ្នាល់​ចាញ់​គោ​វិន្ទ​សេដ្ឋី​នោះ ។

ពោធិសត្វ​ឃើញ​ព្រាហ្ម៍​កើត​ទុក្ខ​ដូច្នោះ ទើប​និយាយ​ថា នែ​ព្រាហ្មណ៍ ចូរ​ព្រាហ្មណ៍​ឯង​ទៅ​ភ្នាល់​ទៅ​ភ្នាល់​នឹង​គោ​វិន្ទ​សេដ្ឋី​ម្ដង​ទៀត ដាក់​ពីរ​ពាន់​កហាបណៈ​វិញ តែ​ថា​ព្រាហ្មណ៍​ឯង​កុំ​ពោល​ពាក្យ​​ផរុសវាទ​ជា​ពាក្យ​ទុព្ភាសិត​ដូច​មុន​ទៀត​ឡើយ ត្រូវ​ពោល​តែ​ពាក្យ​ជា​សុភាសិត អ្នក​នឹង​ឈ្នះ​គោ​វិន្ទ​សេដ្ឋី​មិន​ខាន​ឡើយ ព្រាហ្មណ៍​ទៅ​ធ្វើ​តាម​បង្គាប់​នោះ ក៏​បាន​ឈ្នះ​គោវិន្ទ​សេដ្ឋី​វិញ ។




ពោធិសត្វ​ក៏​ត្រេកអរ​ដោយ​ព្រាហ្មណ៍​ជា​ម្ចាស់​ខ្លួន បាន​លាភ​ផង ដោយ​ខ្លួន​បាន​អូស​រទេះ​នោះ​រួច​ផង ។ បុគ្គល​អ្នក​ពោល​ពាក្យ​ផរុសវាទ​ហើយ តែង​នឹង​បាន​ប្រទះ​សេចក្ដី​ក្ដៅ​ក្រហាយ​ដូច​ព្រាហ្មណ៍​នោះ លុះ​តែ​លះ​ចោល​មិន​ពោល​ពាក្យ​ផរុសវាទ ទើប​នឹង​បាន​លាភ បាន​ប្រទះ​សេចក្ដី​រីករាយ​ជា​ខាង​ក្រោយ ។ សម​ដូច​ព្រះ​ពុទ្ធ​ដីកា​ដែល​ទ្រង់​សម្ដែង​ទុក​ក្នុង​គម្ពីរ​អង្គុត្តរនិកាយ ឯកនិបាត​ដូច្នេះ​ថា មនុញ្ញមេវ ភាសេយ្យ នាមនុញ្ញំ កុទាចនំ មនុញ្ញំ ភាសមានស្ស គរុភារំ ឧទទ្ធរិ[២] ធនញ្ច នំ អលាភេសិ តេន អត្តមនោ អហុ ។ ប្រែ​ថា បុគ្គល​គប្បី​ពោល​ពាក្យ​ពីរោះ​ជាទី​គាប់​ចិត្ត កុំ​គប្បី​ពោល​ពាក្យ​ពីរោះ​មិន​ជាទី​គាប់​ចិត្ត​ឱ្យ​សោះ កាល​ដែល​ព្រាហ្មណ៍​ពោល​ពាក្យ​ពីរោះ​ជាទី​គាប់​ចិត្ត គោនន្ទវិសាល​រើ​ឡើង​នូវ​រទេះ​ដ៏​ពេញ​ដោយ​ក្រួស​ខ្សាច់​ទៅ​បាន ហើយ​ធ្វើ​ព្រាហ្មណ៍​ឱ្យ​បាន​ទ្រព្យ​សម្បត្តិ​ច្រើន គោ​នន្ទិវិសាល​ក៏​ត្រេកអរ​ព្រោះ​ខ្លួន​អូស​រទេះ​រួច​ផង ព្រោះ​ធ្វើ​ព្រាហ្មណ៍​ឱ្យ​បាន​ទ្រព្យ​សម្បត្តិ​ផង ។ ចប់​នន្ទិវិសាល​ជាតក ។

ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៣៧,០០៨ ដង)
ព្រះ​បរិត្ត​អាច​ការ​ពារ​អាយុ​ជីវិត​ឲ្យ​រួច​ចាក​ភយន្ត​រាយ​បាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.07
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿