30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៥,៨៨៥
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៤៣,៨១៩
សរុប ៣៨៥,៦៣០,៥១២
អានអត្ថបទ
ផ្សាយ : ១២ ធ្នូ ឆ្នាំ២០២១ (អាន: ៥,៥២៣ ដង)

ផលនៃការនិយាយាកុហក



 

​ក្នុង​គម្ពីរ​តេរស​និបាត នាំ​មក​សម្ដែង​អំពី​ទោស​នៃ​មុសាវាទ​ថា កាល​ក្នុង​អតីតកាល​កន្លង​ទៅ​យូរ​ហើយ ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​នៃ​យើង​នៅ​ជា​ពោធិសត្វ​នៅ​ឡើយ ទៅ​កើត​ក្នុង​ត្រកូល​ចណ្ឌាល​ក្នុង​ចណ្ឌាល​គ្រាម ព្រះ​អង្គ​ជា​បណ្ឌិត​ចេះ​មន្ត​ធ្វើ​ឈើ​ឱ្យ​មាន​ផ្កា​ផ្លែ​ក្នុង​រដូវ​មិន​គួរ​កាល ។

ថ្ងៃ​មួយ​ពោធិសត្វ​ចេញ​ទៅ​ព្រៃ​ពី​ព្រឹក ទើប​រាយ​មន្ត​ធ្វើ​ដើម​ស្វាយ​មួយ​ដើម នៅ​ចម្ងាយ​៧​ជំហាន​អំពី​កន្លែង​ដែល​ព្រះ​អង្គ​ឈរ ទើប​ព្រះ​អង្គ​យក​ទឹក​ចំនួន​១០០​កម្បង់​ទៅ​ស្រប់​លើ​ដើម​ស្វាយ​ៗ នោះ​មាន​ស្លឹក​ចាស់​ជ្រុះ​អស់​មួយ​រំពេច លាស់​ស្លឹក​ខ្ចី​ឡើង​បញ្ចេញ​ផ្កា​ផ្លែ​ទុំ​ក្នុង​ពេល​នោះ ពោធិសត្វ​បេះ​យក​មក​បរិភោគ​ក៏​មាន​ឱជារស​ប្រហែល​ដូច​រស​ទិព្វ ព្រះ​អង្គ​បរិភោគ​លុះ​ត្រា​តែ​ឆ្អែត ហើយ​បេះ​ដាក់​អំរែក​រែក​ទៅ​ផ្ទះ ចែក​បុត្ត​ភរិយា​ផង លក់​ដូរ​ផង ។



កាល​នោះ មាន​ព្រាហ្មណ៍​ម្នាក់ បាន​សូម​រៀន​មន្ត​ពី​ពោធិសត្វ​​ ៗ ក៏​ឱ្យ​រៀន​ហើយ​ផ្ដាំ​ថា បើ​មាន​អ្នក​ណា​មួយ​សួរ​ថា ព្រាហ្មណ៍​ឯង​រៀន​មន្ត​នេះ​ពី​សម្នាក់​អ្នក​ណា​ៗ ចូរ​ព្រាហ្មណ៍​ឯង​ប្រាប់​គេ​ឱ្យ​ត្រង់​កុំ​កុហក​ហ្នះ តែ​ប្រាប់​ដោយ​មុសាវាទ​ហើយ​មន្ត​នេះ នឹង​វិនាស​ទៅ​វិញ​មិន​លែង​ឡើយ ព្រាហ្មណ៍​ទទួល​បណ្ដាំ​ហើយ ដើរ​រៀង​ៗ​ទៅ​ដល់​ក្រុង​ពារាណសី បាន​ចូល​ទៅ​ធ្វើ​ជា​នាយ​ច្បារ​ក្នុង​សម្នាក់​ព្រះ​បាទ​ពារាណសី តែង​ប្រតិបត្តិ​តាម​វិធី​មន្ត ផ្លែ​ស្វាយ​ក៏​ចេះ​តែ​ផ្លែ​ឥត​អាក់​មិន​ថា​រដូវ​ណា​ព្រាហ្មណ៍​ក៏​បាន​រង្វាន់​ច្រើន​បរិបូណ៌ ។

ថ្ងៃ​ជា​ខាង​ក្រោយ​ទៀត ព្រះ​បាទ​ពារាណសី​មាន​បន្ទូល​សួរ​ថា នែ​ព្រាហ្មណ៍​អ្នក​ឯង​រៀន​មន្ត​នេះ​មក​ពី​សម្នាក់​អ្នក​ណា គ្រូ​ដើម​របស់​អ្នក​ឈ្មោះ​អ្វី ព្រាហ្មណ៍​អៀន​ខ្មាស​មិន​ហ៊ាន​ក្រាប​ទូល​ទៅ​ឈ្មោះ​ពោធិសត្វ​ជា​គ្រូ​ដើម ព្រោះ​ពោធិសត្វ​នៅ​ក្នុង​ត្រកូល​ចណ្ឌាល ប្រែ​ជា​ក្រាប​ទូល​ដោយ​ពាក្យ​មុសាវាទ​ថា រៀន​មន្ត​នេះ​ពី​សម្នាក់​អាចារ្យ​ទិសាបាមោក្ខ​វិញ មន្ត​ក៏​អន្តរ​ធាន​បាត់​ទៅ​ក្នុង​មួយ​រំពេច​នោះ ព្រាហ្មណ៍​មិន​ដឹង​ជា​មន្ត​របស់​ខ្លួន​វិនាស​សោះ ។



លុះ​ដល់​ព្រះ​បាទ​ពារាណសី​យាង​ទៅ​ប្រពាត​ឱទ្យាន​ស្ដេច​មាន​បន្ទូល​ថា នែ​មាណព ចូរ​អ្នក​នាំ​ផ្លែ​ស្វាយ​មក​មើល ព្រាហ្មណ៍​រាយ​មន្ត​ទៅ​មិន​បាន​កើត​ផ្លែ​ស្វាយ​ដូច​បំណង ទើប​ដឹង​ជាក់​ថា មន្ត​របស់​អាត្មា​វិនាស​ហើយ ស្ដេច​សួរ​ពីរ​បី​ដង ទើប​ព្រាហ្មណ៍​ក្រាប​ទូល​តាម​ពិត ស្ដេច​ទ្រង់​ខ្ញាល់​បង្គាប់​ឱ្យ​ធ្វើ​ទោស រាជ​បុត្រ​ក៏​ធ្វើ​ទោស​តាម​ព្រះ​រាជ​ឱង្ការ​ហើយ​ប្រាប់​ថា បើ​ព្រាហ្មណ៍​ឯង​ទៅ​សូម​ទោស​គ្រូ​ដើម​របស់​អ្នក ក្រែង​អ្នក​នឹង​បាន​មន្ត​នេះ​មក​វិញ ទើប​អ្នក​នឹង​បាន​នៅ​ក្នុង​ដែន​នេះ​ត​ទៅ​ទៀត បើ​អ្នក​មិន​ទៅ​សូម​ទោស​ទេ ចូរ​អ្នក​ដើរ​ចេញ​ពី​ដែន​នេះ​ឱ្យ​ឆាប់​ទៅ ព្រាហ្មណ៍​ដល់​នូវ​ទោស​រក​ទីពឹង​មិន​បាន ទើប​ដើរ​ទៅ​កាន់​សម្នាក់​ពោធិសត្វ​ជា​គ្រូ​ដើម សូម​រៀន​មន្ត​ទៀត ព្រះ​អង្គ​មិន​ព្រម​ឱ្យ​រៀន ហើយ​ទ្រង់​ត្មះ​តិះដៀល​ថា ឱ្យ​រៀន​ទៀត​ឯ​ណា​បាន មនុស្ស​ពោល​ពាក្យ​មុសាវាទ​ដូច​ព្រាហ្មណ៍​ឯង​នេះ​មាន​មន្ត​មក​ពី​ណា ចូរ​ព្រាហ្មណ៍​ឯង​ចៀស​ចេញ​ទៅ យើង​មិន​គាប់​ចិត្ត​នឹង​បុគ្គល​ពោល​មុសាវាទ​ដូច​ព្រាហ្មណ៍​ឯង​នេះ​ទេ ព្រាហ្មណ៍​ដល់​នូវ​ទោស​រក​ទីពឹង​មិន​បាន ទើប​មក​គិត​ក្នុង​ចិត្ត​ថា បើ​អាត្មា​អញ​រក​ទីពឹង​មិន​បាន​ដូច្នេះ ហើយ​នឹង​រស់​នៅ​ជា​មនុស្ស​ធ្វើ​អ្វី ស្លាប់​ទៅ​វិញ​ប្រសើរ​ជាង​ គិត​ហើយ​ក៏​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ ដល់​នូវ​មរណភាព​ឥត​ទីពឹង​ឡើយ ។

បុគ្គល​អ្នក​ប្រព្រឹត្ត​ពោល​ពាក្យ​មុសាវាទ១ ហើយ​គង់​នឹង​ដល់​នូវ​ទោស​ទុក្ខ​ដូច​រឿង​ព្រាហ្មណ៍​នេះ​ឯង ។ ចប់​រឿង អម្ពមន្តជាតក ។

ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៧០,៧៦២ ដង)
រឿង​ព្រាហ្ម​ណ៏​សម្លាប់​ពពែ
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២ (អាន: ២៥,៩៤៦ ដង)
បុគ្គល​ដែល​មិន​ជាប់​ជំពាក់​ក្នុង​កាម​ រមែង​នៅ​ជា​សុខ (សុខវិហារិជាតក)
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ២៥,៥៦៨ ដង)
ទោស​បាណាតិបាត និង​គុណ​របស់​មិត្រ
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ៤១,៧៧៨ ដង)
សំវរ​ធម៌​ជា​ស្វ័យ​ត្រាណ​យ៉ាង​ធំ​របស់​របស់​នគរ​កាយ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.15
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿