30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤២,៨៨៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២២០,៨២៣
សរុប ៣៨៥,៥០៧,៥១៦
អានអត្ថបទ
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២៣ (អាន: ៣៩,២៦៦ ដង)

អរិយសច្ច ៤



 
យូរ​អង្វែង​ណាស់, ទើប​មាន​ទុល្លភបុគ្គល​ម្នាក់​មាន​បញ្ញា​ចក្ខុ​កើត​ឡើង​ក្នុង​លោក ដោះ​បញ្ហា​ប្រចាំ​លោក​ដោយ​ខ្លួន​ឯង រួច​ហើយ​យក​ពន្លឺ​ដ៏​រុងរឿង​បំភ្លឺ​ឲ្យ​លោក​ស្គាល់​ឧបាយ​ដោះ​ស្រាយ​បញ្ហា​នោះ​រួច ហើយ​ឲ្យ​រួច​ផុត​អំពី​អាណា​លោក​រាជ​ទៅ​កាន់​សន្តិភាព ។ ទុល្លភ​បុគ្គល​នោះ គឺ​ព្រះពុទ្ធ​អ្នក​ត្រាស់​ដឹង​សច្ចៈ ៤ ហើយ​ឲ្យ​គេ​ត្រាស់​ដឹង​តាម​ផង, អ្នក​ភ្ញាក់​ចេញ​ពី​ស្រោម​ គឺ អវិជ្ជា​មុន​គេ​,អ្នក​រីក​ផុត​ពី​ភក់​គឺ​កិលេស​ដូច​ផ្កា​ឈូក ។​ កាល​ត្រាស់​ដឹង​ហើយ​ទ្រង់​សំដែង​ព្រះធម្ម​ចក្កប្បវត្តន​សូត្រ​ប្រោស​បញ្ច​វគ្គិយ​​ភិក្ខុ​ជា​មុន​ដំបូង​បង្អស់ ។

ក្នុង​ធម្មចក្ក​នោះ ព្រះ​អង្គ​ទ្រង់​បដិសេធ​នូវ​បដិបទា​អម​ពីគឺ​៖
១- ការ​ប្រកប​ខ្លួន​ឲ្យ​ជាប់​ដោយ​កាម​ សុខ​ក្នុង​កាម​ទាំង​ឡាយ​ជា​ហីន​ធម៌ គ្រាម​ធម៌ បុថុជ្ជនធម៌ មិន​មែន​អរិយ​ធម៌ មិន​ប្រកប​ដោយ​ប្រយោជន៍ ។
២- ការ​ប្រកប​ខ្លួន​ឲ្យ​លំបាក​ទទេ ៗ នាំ​មក​នូវ​ទុក្ខ មិន​មែន​អរិយ​ធម៌ មិន​ប្រកប​ដោយ​ប្រយោជន៍ ។

ទ្រង់​ឲ្យ​ដើរ​តាម​មជ្ឈិមា​បដិបទា ដែល​ព្រះ​អង្គ​ត្រាស់​ដឹង​ហើយ ធ្វើ​ឲ្យ​មាន​ចក្ខុ មាន​ញាណ ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​ស្ងប់ កិរិយា​ដឹង​ច្បាស់ កិរិយា​ត្រាស់​ដឹង​ដោយ​ប្រពៃ ដើម្បី​កិរិយា​រលត់​ទុក្ខ ។ ទី​បំផុត​ទ្រង់​ប្រកាស​អរិយ​សច្ចៈ ៤ គឺ​៖

១- ទុក្ខអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ​គឺ​ទុក្ខ បាន​ដល់​ធម្មជាត​ដែល​សត្វ​ជីក​គាស់​រំលើង​បាន​ដោយ​ក្រ ធម្មជាត​ទទេ ធម្មជាត​នាំ​ឲ្យ​លំបាក​ព្រួយ ពិបាក​អត់ទ្រាំ ធម្មជាត​ដែល​អរិយបុគ្គល​ខ្ពើម​ឆ្អើម​ធុញ​ទ្រាន់ នឿយ​ណាយ នោះ​គឺ​ ទុក្ខ ១២ កង គឺ៖

ក) ជាតិទុក្ខ កិរិយា​កើត កើត​ព្រម កិរិយា​ចុះ​កាន់គភ៌​ កិរិយាកើត កិរិយា​កើតថ្មី កិរិយា​មាន​ប្រាកដ​នៃ​ខន្ធ កិរិយា​បាន​ចំពោះ​នូវ​អាយតនៈ​ក្នុង​សត្តនិកាយ​នោះ ៗ នៃ​ពួក​សត្វ​នោះ​ៗ,
ខ) ជរាទុក្ខ កិរិយា​ទ្រុឌ​ទ្រោម គ្រាំគ្រា ធ្មេញ​បាក់ សក់​ស្កូវ ស្បែក​ជ្រួញ​ជ្រីវ កិរិយា​សាប​សូន្យ​អាយុ កិរិយា​ចាស់​ជុំវិញ​នៃ​ឥន្ទ្រិយ,
គ) មរណទុក្ខ កិរិយា​ច្យុតិ ឃ្លាត​ចេញ បែក​ធ្លាយ អន្តរធាន សេចក្ដី​ស្លាប់​គឺ​មច្ចុ កាល​កិរិយា កិរិយា​បែក​ធ្លាយ​នៃ​ខន្ធ កិរិយា​ដាក់​ចោល​នូវ​សាកសព កិរិយា​ផ្ដាច់​បង់​ជីវិតិន្ទ្រិយ ។ (អនិច្ចកម្ម អនិច្ចធម្ម សុគត ទៅ​កាន់​បរលោក),
ឃ) សោកទុក្ខ សំណោក កិរិយាស្ដាយ កិរិយាស្រណោះ ស្រងេះ​ស្រងោច​ខាង​ក្នុង សង្រេង​សង្រៃ​ខាង​ក្នុង នៃ​បុគ្គល​ប្រកប​ដោយ​សេចក្ដីវិនាស​អន្តរាយ​ណា​មួយ ដែល​ទុក្ខធម៌​ណា​មួយ​មក​ប៉ះពាល់,
ង) បរិទេវទុក្ខ កិរិយា​យំ​ទួញ​រក យំ​ទួញ​រៀប​រាប់ អាការ​យំ​ទួញ​រក អាការ​យំ​ទួញ​រៀប​រាប់ ខ្សឹក​ខ្សួល​អណ្ដឺត​អណ្ដក,
ច) ទុក្ខទុក្ខ សេចក្ដី​ទុក្ខ សេចក្ដី​មិន​ស្រស់​ស្រាយ​ប្រព្រឹត្ត​ក្នុង​កាយ កិរិយា​ទទួល​សោយ​នូវ​សេចក្ដី​ទុក្ខ សេចក្ដី​មិន​ស្រស់​ស្រាយ​កើត​អំពី​ការ​ប៉ះពាល់​ដោយ​កាយ,
ឆ) ទោមនស្សទុក្ខ សេចក្ដី​ទុក្ខ សេចក្ដី​មិន​ស្រស់​ស្រាយ​ប្រព្រឹត្ត​ក្នុង​ចិត្ត កិរិយា​ទទួល​សោយ​នូវ​សេចក្ដីទុក្ខ សេចក្ដីមិន​ស្រស់​ស្រាយ កើត​អំពី​ការ​ប៉ះ​ពាល់​ដោយ​ចិត្ត,
ជ) ឧបាយាសទុក្ខ សេចក្ដី​ចង្អៀត​ចង្អល់ សេចក្ដីតានតឹង ភាព​ចង្អៀត​ចង្អល់ ភាព​តាន​តឹង នៃ​បុគ្គល​ប្រកប​ដោយ​វិនាស​អន្តរាយ​ណា​មួយ​ដែល​ទុក្ខធម៌​ណា​មួយ​មក​ប៉ះ​ពាល់,
ឈ) អប្បិយេហិ សម្បយោគទុក្ខ ការ​ប្រកប​ព្រម​ដោយ​សត្វ​នឹង​សង្ខារ​មិន​ជាទី​ស្រឡាញ់ ជា​ទុក្ខ គឺ​ការ​សង្គម សមាគម ប្រជុំ​ព្រម​លាយ​ឡំ​ដោយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ មិន​ជាទី​ប្រាថ្នា មិន​ជាទី​ត្រេក​អរ មិន​ជាទី​ពេញ​ចិត្ត ឬ​ដោយ​ពួក​បុគ្គល មិន​ប្រាថ្នា​ប្រយោជន៍ មិន​ប្រាថ្នា​សេចក្ដី​ចំរើន មិន​ប្រាថ្នា​ការ​នៅ​សប្បាយ មិន​ប្រាថ្នា​ធម៌​ក្សេម​ចាក​យោគៈ,
ញ) បយេហិ វិប្បយោគទុក្ខ ការ​ព្រាត់​ប្រាស​ចាក​សង្ខារ​នឹង​សត្វ​ជាទី​ស្រឡាញ់ ជា​ទុក្ខ គឺ​ការ​មិន​មូល​មិត្ត – មិន​ជួប​ជុំ មិន​មូល​ត្រកូល មិន​នៅ​លាយ​ឡំ​គ្នា ដោយ​រូប សម្លេង ក្លិន រសផោដ្ឋព្វៈ ជា​ទី​ប្រាថ្នា ជា​ទី​ត្រេក​អរ ជា​ទី​ពេញ​ចិត្ត ឬ​ដោយ​មាតា​បិតា បង​ប្អូន​ប្រុស បង​ប្អូន​ស្រី អាមាត្យ ញាតិ​សា​លោ​ហិត ដែល​ប្រាថ្នា​ប្រយោជន៍ ប្រាថ្នា​សេចក្ដី​ចំរើន ប្រាថ្នា​ធម៌​ក្សេម​ចាក​យោគ,
ជ) យម្បិច្ឆំ ន លភតី តម្បិ ទុក្ខំ ការ​ដែល​ប្រាថ្នា​របស់​ណា​មិន​បាន​របស់​នោះ ជា​ទុក្ខ គឺ ពួក​សត្វ​មាន​កំណើត ការ​គ្រាំគ្រា ជម្ងឺដម្កាត់ សេចក្ដី​ស្លាប់ សេចក្ដីសោក សេចក្ដីខ្សឹក​ខ្សួល ទុក្ខ​ទោមនស្ស សេចក្ដី​ចង្អៀត​ចង្អល់ជា​ធម្មតា មាន​សេចក្ដី​ប្រាថ្នា​ថា ” ឱ ! ហ្ន៎ ធ្វើ​ម្ដេច​យើង​ទាំង​ឡាយ​កុំ​គប្បី​មាន​កំណើត ការគ្រាំគ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដី​ចង្អៀត​ចង្អល់ ឱហ្ន៎ ធ្វើ​ដូច​ម្ដេច​បាន កំណើត ការ​គ្រាំ​គ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដី​ចង្អៀត​ចង្អល់​កុំ​មក​កាន់​យើង​ទាំង​ឡាយ​” (ប្រាថ្នា​នេះ​មិន​សំរេច),
ឋ) សង្ខិត្តេន បញ្ចុបាទានក្ខន្ធា ទុក្ខា ដោយ​បំព្រួញ​ឧបាទាន​ក្ខន្ធ ៥ ជា​ទុក្ខ​ គឺ៖

- រូបូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺរូប,
- វេទនូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​វេទនា,
- សញ្ញូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​សញ្ញា,
- សង្ខារូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​សង្ខារ,
- វិញ្ញាណូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​វិញ្ញាណ,
២- ទុក្ខសមុទយអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ គឺ​ហេតុ​ដែល​កើត​ព្រម​នៃ​ទុក្ខ បាន​ដល់​តណ្ហា​ប្រកប​ដោយ​នន្ទិរាគ​ត្រេកអរ​ក្នុង​ភព​នោះ​ៗ រឿយ​ៗ មិន​ដាច់ ញ៉ាំង​សត្វ​ឲ្យ​កើត​ក្នុង​ភព​ថ្មី តណ្ហា​មាន​៣ គឺ៖

- កាមតណ្ហា សេចក្ដីប្រាថ្នាក្នុងកន្លែងកើតមានកាម,
- ភវតណ្ហា សេចក្ដីប្រាថ្នាក្នុងកន្លែងព្រហ្មមានរូប,
- វិភវតណ្ហា សេចក្ដីប្រាថ្នាក្នុងកន្លែងកើតព្រហ្មឥតរូប,

តណ្ហា​នោះ​កើត​ឡើង​ក្នុង​ធម្មជាតិ​ជាទី​ស្រឡាញ់ ជាទី​ត្រេក​អរ​ក្នុងលោក នៅ​អាស្រ័យ​ក្នុង​ធម្មជាតិ​នោះ​គឺ អាយតនៈ​ខាងក្រៅ ៦ អាយតនៈខាង​ក្នុង ៦, វិញ្ញាណ ៦, សម្ផស្ស ៦, វេទនា ៦, សញ្ញា ៦, សញ្ចេតនា ៦, តណ្ហា ៦, វិតក្កៈ ៦, វិចារៈ ៦ ។

៣- ទុក្ខនិរោធអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ​គឺ​កិរិយា​រំ​លត់​តណ្ហា​បណ្ដាល​ទុក្ខ បាន​ដល់​កិរិយា​រំលត់​តណ្ហា​នោះឥត​មាន​សេស​សល់​កិរិយា​រលាស់​ចោល បោះ​បង់​ចោល កិរិយា​រួច​ផុត​តណ្ហា​នោះ មិន​មាន​អាល័យ ។ កិរិយា​លះ​បង់ កិរិយា​រំលត់​តណ្ហា ដែល​កើត​ឡើង​អាស្រ័យ​ក្នុង​ធម្មជាតិ​ជាទី​ស្រឡាញ់ ជាទី​ត្រេកអរ​មាន​អាយតនៈ​ជា​ដើម​នោះ ​។

៤- ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ គឺ​បដិបទា​នាំ​ទៅ​កាន់​ទី​រំលត់​តណ្ហា​បណ្ដាល​ទុក្ខ បាន​ដល់​អរិយមគ្គ​មាន​អង្គ ៨ ។​

(អរិយសច្ច៤នេះ អាចហៅដោយខ្លីទៀតថា ១-ទុក្ខសច្ច, ២-សមុទយសច្ច, ៣-និរោធសច្ច, ៤-មគ្គសច្ច)
ព្រះធម្មចក្កនេះ​ជា​ព្រះសទ្ធម្ម​ដែលព្​រះអង្គ​ទ្រង់​សំដែង​បំភ្លឺ​បង្ហាញ​ផ្លូវ​ត្រង់​ឆ្ពោះ​ទៅ​កាន់​សន្តដ្ឋាន ដើម្បី​ឲ្យ​ស្រាយ​បញ្ហា​ប្រចាំ​លោក​ជា​ដំបូង​បង្អស់ ។

(ដក​ស្រង់​ចេញ​ពី ធម្មប្បជោត រៀប​រៀង​ដោយ​ព្រះ​មហា អ៊ុក អ៊ឺន ក្នុង​ទស្សនា​វដ្តី​កម្ពុជ​សុរិយា ឆ្នាំ​១៩៥៨ ចុះ​ផ្សាយ​ដោយ​វិទ្យា​ស្ថាន​ពុទ្ធសាសន​បណ្ឌិត)

ដកស្រង់ទាំងស្រុងចេញពី http://khmerbuddhism.wordpress.com/

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៦៤,២៧៧ ដង)
ការបរិនិព្វានរបស់ព្រះបាទសុទ្ធោទនៈ 
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១១,១១៦ ដង)
កុំ​ទំនេរ​ក្នុងកិច្ចការ​ ព្រោះ​ថា​វេលា​មិន​សម្បូណ៌
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.7
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿