30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៩,១៩៩
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៥៧,០០០
សរុប ៣៨៥,៤៤៣,៦៩៣
អានអត្ថបទ
ផ្សាយ : ១៨ កុម្ភះ ឆ្នាំ២០២៤ (អាន: ៤៧,០៧៩ ដង)

ឃោដមុខសូត្រ



ស្តាប់សំឡេង

 

សម័យ​មួយ ព្រះឧទេន​ភិក្ខុ និមន្ត​គង់​នៅ​ក្នុង​ព្រៃ​ស្វាយ​ឈ្មោះ​ខេមិយៈ ជិត​ក្រុង​ពារាណសី ។ សម័យ​កាល​​នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​បរិនិព្វាន​ទៅ​ហើយ ដូច្នេះ​ហើយ ទើប​ឃោដមុខ​ព្រាហ្មណ៍​មិន​បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគឡើយ ប៉ុន្តែ​បាន​មក​ជួប​នឹង​ព្រះឧទេន​ភិក្ខុ​ហើយ​ពោល​​ថា បពិត្រ​សមណៈ​ដ៏​ចម្រើន ផ្នួស​ប្រកប​ដោយ​ធម៌​មិន​មាន​ទេ ការ​យល់​ឃើញ​របស់​ខ្ញុំ​ក្នុង​ផ្នួស​នេះ​យ៉ាង​នេះ​ឯង បាន​ជា​ខ្ញុំ​យល់​​ឃើញ​ដូច្នោះ ព្រោះ​មិន​ឃើញ​ជន​ទាំង​ឡាយ មាន​សភាព​ដូច​លោក​ដ៏​ចម្រើន​ផង ព្រោះ​មិន​ឃើញ​ធម៌​​ក្នុង​ផ្នួស​នេះ​ផង ។

ដើម្បី​ឲ្យ​ព្រាហ្មណ៍​គាត់​បាន​យល់​ដឹង​ថា​អ្នក​បួស​ប្រកប​ដោយ​ធម៌ មិន​មែន​មិន​មាន​ទេ គឺ​ពិត​ជា​មាន​មែន ព្រះ​ឧទេន​ភិក្ខុ បាន​លើក​យក​បុគ្គល ៤ ពួក ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​ហើយ មក​សម្ដែង​​ឲ្យ​ឃោដ​មុខ​ព្រាហ្មណ៍​បាន​ស្ដាប់​ទាំង​សង្ខេប ទាំង​ពិស្ដារ ។ បុគ្គល ៤ ពួក គឺ​

១​-បុគ្គល​ដុត​កម្ដៅ​ខ្លួន​ឯង
២-បុគ្គល​ដុត​កម្ដៅ​អ្នក​ដទៃ
៣- បុគ្គល​ដុត​កម្ដៅ​ខ្លួន​ឯង ទាំង​ដុត​កម្ដៅ​អ្នក​ដទៃ
៤- បុគ្គល​មិន​ដុត​កម្ដៅ​ខ្លួន​ឯង ទាំង​មិន​ដុត​កម្ដៅ​អ្នក​ដទៃ មិន​មាន​សេចក្ដី​ស្រេក​ឃ្លាន​ក្នុង​ការ​ប្រាថ្នា​បាប មានតែរំលត់ទុក្ខ ត្រជាក់​ត្រជំ​ទទួល​សេចក្ដី​សុខ និង​មាន​អត្តភាព​ដ៏​ប្រសើរ ក្នុង​បច្ចុប្បន្ននេះ ។


កាល​ដែល​ព្រះឧទេន​ភិក្ខុ​សាក​សួរ​ព្រាហ្មណ៍ បាន​ធ្វើ​ឲ្យ​ឃោដមុខ​ព្រាហ្មណ៍​ពេញ​ចិត្ត​នឹង​កាន់​យក​បុគ្គល​ពួក​ទី ៤ ហើយ ទើប​បាន​ព្រះឧទេន​ភិក្ខុ សម្ដែង​បុគ្គល ២ ពួក​ទៀត គឺ​គ្រហស្ថ​និង​បព្វជិត ដែល​ធ្វើ​ឲ្យ​ព្រាហ្មណ៍​ប្រកាស​ក្នុង​ពេល​នោះ​ថា ផ្នួស​ប្រកប​ដោយ​ធម៌​ប្រាកដ​ជា​មាន​មែន មិន​មែន​ដូច​គំនិត​របស់​គាត់​ពី​មុន​នោះ​ទេ ។ នៅ​ពេល​ដែល​ព្រះឧទេន​ភិក្ខុ​សម្ដែង​អំពី​បុគ្គល ៤ ពួក​ដោយ​ពិស្ដារ​ចប់​ហើយ ឃោដមុខ​ព្រាហ្មណ៍​បាន​ប្រកាស​សរសើរ​ព្រះធម៌ និង​សូម​ដល់​ព្រះឧទេន​ដ៏​ចម្រើន​ផង ព្រះធម៌​ផង និង​ព្រះភិក្ខុ​សង្ឃ​ផង ជាទី​ពឹង​ទី​រលឹក ព្រម​ទាំង​ប្រកាស​ខ្លួន​ជា​ឧបាសក ។

ព្រះឧទេន​ភិក្ខុ បាន​ប្រាប់​ទៅ​ឃោដ​មុខ​ព្រាហ្មណ៍​ថា ម្នាល​ព្រាហ្មណ៍ អ្នក​កុំ​យក​អាត្មា​ជាទី​ពឹង​ឡើយ អាត្មា​យក​ព្រះមាន​ព្រះភាគ​អង្គ​ណា​ជាទី​ពឹង អ្នក​ចូរ​យក​ព្រះមាន​ព្រះភាគ​អង្គ​នោះ​ជាទី​ពឹង​ចុះ ។ ឃោដ​មុខ​ព្រាហ្មណ៍​សួរ​ថា បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន ចុះ​ឥឡូវ​នេះ ព្រះគោតម​ដ៏​ចម្រើន ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​គង់​នៅ​ក្នុង​ទី​ណា ។ ឧទេន​ភិក្ខុ​តប​ថា ម្នាល​ព្រាហ្មណ៍ ឥឡូវ​នេះ​ព្រះភគវន្ត​អរហន្ត​សម្មាសម្ពុទ្ធ ព្រះអង្គ​បរិនិព្វាន​ទៅ​ហើយ ។

ឃោដមុខ​ព្រាហ្មណ៍​តប​ថា បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន ប្រសិន​បើ​យើង​ខ្ញុំ ឮ​ដំណឹង​ថា ព្រះគោតម​ដ៏​ចម្រើន​អង្គ​នោះ គង់​ក្នុង​ទី​ចំនួន ១០ យោជន៍​យើង​ខ្ញុំ​គួរ​ទៅ​កាន់​ទី​ចំនួន ១០ យោជន៍ ដើម្បី​ជួប​នឹង​ព្រះគោតម​ដ៏​ចម្រើន​ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ដែរ បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន ប្រសិន​បើ​យើង​ខ្ញុំ ឮ​ដំណឹង​ថា ព្រះគោតម​ដ៏​ចម្រើន​អង្គ​នោះ គង់​ក្នុង​ទី​ចំនួន ២០ យោជន៍.... ក្នុង​ទី​ចំនួន ៣០ យោជន៍.... ក្នុង​ទី​ចំនួន ៤០ យោជន៍.... ក្នុង​ទី​ចំនួន ៥០ យោជន៍.... យើង​ខ្ញុំ ក៏​គួរ​ទៅ​កាន់​ទី​ចំនួន ៥០ យោជន៍ ដើម្បី​ជួប​នឹង​ព្រះគោតម​ដ៏​ចម្រើន ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ដែរ បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន ប្រសិន បើ​យើង​ខ្ញុំ ឮ​ដំណឹង​ថា  ព្រះគោតម​ដ៏​ចម្រើន​អង្គ​នោះ គង់​ក្នុង​ទី​ចំនួន ១០០ យោជន៍ យើង​ខ្ញុំ ក៏​គួរ​តែ​ទៅ កាន់​ទី​ចំនួន ១០០ យោជន៍ ដើម្បី​ជួប​នឹង​ព្រះគោតម​ដ៏​ចម្រើន ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ដែរ បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន កាល​បើ​ព្រះគោតម​ដ៏​ចម្រើន ព្រះអង្គ​បរិនិព្វាន​ទៅ​ហើយ ក៏​យើង​ខ្ញុំ​សូម​ដល់​នូវ​ព្រះគោតមដ៏​ចម្រើន​អង្គ​នោះ ដែល​ព្រះអង្គ​បរិនិព្វាន​ទៅ​ហើយ​ផង ព្រះធម៌​ផង ព្រះភិក្ខុ​សង្ឃ​ផង ជាទី​ពឹង​ទីរលឹក សូម​ព្រះឧទេន​ដ៏​ចម្រើន ជ្រាប​នូវ​ខ្ញុំ​ព្រះករុណា ថា​ជា​ឧបាសក ដល់​នូវ​សរណៈ​ស្មើ​ដោយ​ជីវិត តាំង​ពី​ថ្ងៃ​នេះ​ជា​ដើម​ត​ទៅ បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន​ព្រះរាជា​ក្នុង​ដែន​អង្គៈ ទ្រង់​ប្រទាននិច្ចភិក្ខា ដល់​ខ្ញុំ​ព្រះករុណា តែ​សព្វ ៗ ថ្ងៃ ខ្ញុំ​ព្រះ​ករុណា​សូម​ប្រគេន​និច្ចភិក្ខា​មួយ​ចំណែក អំពី​និច្ចភិក្ខា​នោះ ដល់​ព្រះឧទេន​ដ៏​ចម្រើន ។

ឧទេន​ភិក្ខុ​សួរ​ថា ម្នាល​ព្រាហ្មណ៍ ចុះ​ព្រះបាទ​អង្គៈ​ទ្រង់​ប្រទាន​និច្ចភិក្ខា​ប៉ុន្មាន ដល់​អ្នក សព្វ ៗ ថ្ងៃ ។ ឃោដមុខ​ព្រាហ្មណ៍​តប​ថា បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន ព្រះបាទ​អង្គៈ ទ្រង់​ប្រទាន ៥០០ កហាបណៈ ។ ឧទេន​ភិក្ខុ​តប​ថា ម្នាល​ព្រាហ្មណ៍ យើង​មិន​គួរ​ទទួល​មាស​និង​ប្រាក់​ទេ ។ ឃោដ​មុខ​ព្រាហ្មណ៍​ឆ្លើយ​ថា បពិត្រ​​ព្រះឧទេន​ដ៏​ចម្រើន បើ​មាស​ប្រាក់​នោះ​មិន​គួរ ខ្ញុំ​ព្រះករុណា​នឹង​ឲ្យ​ជាង​ធ្វើ​វិហារ​ប្រគេន​លោក​ម្ចាស់​ឧទេន​ដ៏​ចម្រើន ។ ឧទេនភិក្ខុ​តប​ថា ម្នាល​ព្រាហ្មណ៍ បើ​អ្នក​ចង់​ឲ្យ​ជាង​ធ្វើ​វិហារ​ឲ្យ​អាត្មា ចូរ​ឲ្យ​ជាង​សង់​ឧបដ្ឋានសាលា​ប្រគេន​សង្ឃ នៅ​ក្នុង​ក្រុង​បាដលិបុត្ត​វិញ​ចុះ ។

ឃោដមុខ​ព្រាហ្មណ៍​ពោល​ថា លោក​ម្ចាស់​ឧទេន​ដ៏​ចម្រើន បបួល​ខ្ញុំ​ព្រះ​ករុណា​ឲ្យ​ធ្វើទាន​ចំពោះ​សង្ឃ ដោយ​​ហេតុ​ណា ខ្ញុំ​ព្រះករុណា​មាន​ចិត្ត​ត្រេកអរ​រីករាយ​ពន់​ប្រមាណ ចំពោះ​លោក​ម្ចាស់​ឧទេន​ដ៏​ចម្រើន ដោយ​​ហេតុ​នេះ បពិត្រ​លោក​ម្ចាស់​ឧទេន​ដ៏​ចម្រើន ខ្ញុំ​ព្រះករុណា​នេះ នឹង​ឲ្យ​ជាង​ធ្វើ​ឧបដ្ឋាន​សាលា​ប្រគេន​​សង្ឃ​ក្នុង​ក្រុង​បាដលិបុត្ត ដោយ​និច្ចភិក្ខា​នេះ​ផង ដោយ​និច្ចភិក្ខា​ដទៃ​ផង ។ លំដាប់​នោះ ឃោដមុខ​ព្រាហ្មណ៍ ក៏​ឲ្យ​ជាង​ធ្វើ​ឧបដ្ឋាន​សាលា​ប្រគេន​សង្ឃក្នុងក្រុងបាដលិបុត្ត ដោយ​និច្ចភិក្ខា​នុះ​ផង ដោយ​និច្ចភិក្ខា​ដទៃ​ផង ។ ឥឡូ​វនេះ សាលា​នោះ គេ​ហៅ​ថា ឃោដមុខី ។

នៅ​ក្នុង​អដ្ឋកថា បាន​សម្ដែង​ប្រាប់​ថា ឃោដមុខ​ព្រាហ្មណ៍ បាន​បំពេញ​បុណ្យហើយ អស់​ជីវិត​ទៅ​បដិសន្ធិ​ក្នុង​ទេវលោក ។ កាល​ដែល​សង្ឃប្រជុំ​គ្នា​ដើម្បី​ចាត់​ចែង​ជួស​ជុល​នូវ​ឧបដ្ឋាន​សាលា ឃោដមុខ​ទេវបុត្រ​បាន​ចុះ​ពី​ទេវលោក មក​ណែ​នាំ​ឲ្យ​ប្អូន​ស្រី​ទៅ​យក​កំណប់​ទ្រព្យ​មក​ចាត់​ចែង​ជួស​ជុល​និង​សាង​នូវ​សាលា​ឆាន់ និង​ទុក​ទ្រព្យ​ចិញ្ចឹម​កូន​ចៅ​ទៅ​ទៀត​ផង រួច​ហើយ​ថ្វាយ​បង្គំ​ព្រះភិក្ខុ​សង្ឃ អណ្ដែត​ទៅ​ព្ធដ៏អាកាស​វេហា ត្រឡប់​កាន់​ទេវលោក​វិញ ។

ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៤១,២៨០ ដង)
និកាយតិរ្ថីយ៍មានជំនឿបីយ៉ាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.38
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿