30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៥,៤០៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣០៣,៣៤៣
សរុប ៣៨៥,៥៩០,០៣៦
អានអត្ថបទ
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៤៩,៧២១ ដង)

ពេលណាទើបយើងត្រូវប្រគល់អ្វីៗឲ្យកម្មចាត់ចែង



 

ពេលណាទើបយើងត្រូវប្រគល់អ្វីៗឲ្យកម្មចាត់ចែង ប្រគល់អ្វីៗឲ្យហេតុបច្ច័យ ហើយលើកយកបរមត្ថធម៌មកពិចារណាដើម្បីឲ្យចិត្តព្រមតាមសភាវៈ?

គឺនៅពេលដែលយើងអស់លទ្ធភាពធ្វើហើយ អស់ពាក្យដែលត្រូវតវ៉ាហើយ សេរីភាពចុងក្រោយរបស់យើងគឺឋិតនៅលើការគិត គិតយ៉ាងណាឲ្យចិត្តស្ងប់កុំរំជួលញាប់ញ័រនាំបំផ្លាញខ្លួនឯងទេ ។ ការគិតព្រមតាមកម្មតាមហេតុបច្ច័យ មិនមែនចេះតែព្រមងាយៗនោះទេ កុំស្អីបន្តិចទុកឲ្យហេតុបច្ច័យៗហើយតាំងថាព្រះពុទ្ធលោកប្រដៅអញ្ចឹង ! មិនមើលព្រះជនកដែលលោកខំហែលឆ្លងសមុទ្ទមិនស្រែកហៅទេវតាឲ្យជួយផង ឬក៏លោកព្រមតាមហេតុបច្ច័យលេងៗ ព្រមឲ្យកម្មចាត់ចែងលោក ហើយបោះបង់ការតស៌ូចោលជាមុននោះ ?​ ព្រះពុទ្ធលោកប្រដៅឲ្យតស៊ូមុន តស៊ូទៅលែងរួចចាំលើកដៃសំពះមេឃសំពះដី កុំរវល់តែសំពះភ្លេចកម្លាំងខ្លួនឯងឲ្យសោះ ។

គតិបណ្ឌិតគឺជាភ្លើងប្រទីប កាលណាយើងចេះប្រើវាបានល្អវានឹងបំភ្លឺជីវិតរបស់យើងឲ្យរុងរឿងឡើង តែបើយើងប្រើវាមិនបានល្អទេ នោះវានឹងឆេះបំផ្លាញជីវិតរបស់យើងអស់គ្មានសល់ជាមិនខាន ! ។ អ្វីៗក្នុងលោកកើតឡើងព្រោះការព្យាយាម ! មនុស្សម្នាក់បានយកពាក្យនេះមកអនុវត្តក្នុងជីវិត ផ្គងចិត្តទុកដាក់ពាក្យនេះយ៉ាងមាំ រហូតដល់ប្រឹងប្រែងជ្រុលទៅជាបាក់កម្លាំងកាយកម្លាំងចិត្ត ឆ្កួតវង្វេងឈឺស្លាប់បាត់អសារឥតការក៏មាន នៅក្នុងពោធិបក្ខិយធម៌ទាំង៣៧ប្រការ ព្រះពុទ្ធលោកពន្យល់ពីរបៀបថ្លឹងឥន្ទ្រិយក្នុងសតិសម្ពោជ្ឈង្គៈយ៉ាងក្បោះក្បាយ បើងុយត្រូវដេក បើឃ្លានត្រូវសីុ ដេកអស់ងងុយត្រូវក្រោកធ្វើបន្តទៀត រាងកាយមិនមែនជាគ្រឿងយន្តនោះទេ ប្រយ័ត្នតែវាប្រកែកមិនព្រមធ្វើតាមយើងចប់ហើយ ! បើអ្នករវល់រហូតដល់គ្មានពេលហូប នោះគឺជាពេលដែលអ្នកត្រូវសម្រាកហើយ ។ ពេលអ្នកត្រូវទទួលផលវិបាកពីអ្វីមួយ ព្រះពុទ្ធលោកហៅថាជាកម្មវិបាកឬវិបាករបស់កម្ម ឬផលកម្មហុចឲ្យ ពេលនោះអ្នកត្រូវពិចារណាពីហេតុរបស់វាដែលមានពីរយ៉ាង គឺ កម្មចាស់(ក្នុងអតីតជាតិឬអតីតអទ្ធា)និងកម្មថ្មី(ក្នុងបច្ចុប្បន្នជាតិឬបច្ចុប្បន្នអទ្ធា)។


ហេតុអីមនុស្សម្នាក់នោះមានអាយុខ្លី?
១- កម្មចាស់ៈព្រោះបានកាប់សម្លាប់បំបាត់ជីវិតគេក្នុងកាលជាតិមុន
២- កម្មថ្មីៈ ព្រះពុទ្ធលោកពន្យល់ថា អាយុខ្លីព្រោះហេតុ៥យ៉ាងៈ
ក- មិនចេះធ្វើចិត្តឲ្យរីករាយជ្រះថ្លា(ម៉្ងៃៗគិតតែពីរឿងអាក្រក់រឿងច្រណែននិន្ទារឿងគំនុំជាដើម។
ខ- មិនស្គាល់ប្រមាណក្នុងការសប្បាយ(ខ្លួនមិនចេះហែលទឹកទេ តែបែរជាជិះទូកដើរលេង នាំគ្នាជិះឡានណែនណាន់តាន់តាប់ហែរកឋិនដល់ពេលត្រូវក្រឡាប់ងាប់អស់តាំងបន្ទោសថាបុណ្យមិនជួយ ហើយស្អប់លែងធ្វើបុណ្យតទៅទៀត)។
គ- មិនស្គាល់ប្រមាណក្នុងអាហារ(ហូបលើសកំរិតទាល់តែឈឺ ឬតមអាហារពេក អាហារដាក់ថ្នាំគីមីហើយនៅតែមិនចេះរើសមុខម្ហូប)។
ឃ- ត្រាច់ទៅកាន់ទីមិនគួរមិនដឹងកាលៈទេសៈ(ដឹងថាអុយក្រែននិងរូស្សីកំពុងតែបាញ់មីសីុលដាក់គ្នានៅតែជិះកប៉ាល់ហោះកាត់ ទាល់តែឆេះស្លាប់អស់២៩៨នាក់ទទេរ)។
ង- មិនប្រព្រឹត្តិព្រហ្មចរិយធម៌(មិនរក្សាសីលធ្វើសមាធិវិបស្សនាដើម្បីកាត់បន្ថយចំណង់តណ្ហាខ្លះ ចេះតែបណ្តែតបណ្តោយធ្វើតាមតែចិត្តចង់ទើបនាំឲ្យមានក្តីវិនាសជាដើម)។


ប្រភព ហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៨២៩ ដង)
ពាក្យ​សម្រាប់​ក្រើនកឋិន​ទី១និង២
ផ្សាយ : ០៦ កុម្ភះ ឆ្នាំ២០១៩ (អាន: ៣៤,០៧៤ ដង)
ជីវិតមនុស្ស​ពិតជាបាន​ដោយបុណ្យ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣៤,៣០៥ ដង)
វត្ថុដែលគួរបូជា មាន ៤ ប្រភេទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១០១,៧៨៤ ដង)
ឧបាយ​ឲ្យ​កើត​ធម៌​របស់​បព្វជិត ឬសមណៈ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.47
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿