30
ថ្ងៃ ពុធ ទី ១៧ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៥,៤១៧
Today
ថ្ងៃម្សិលមិញ ២០៧,៩២៩
ខែនេះ ៣,២៤៧,៥៣៣
សរុប ៣៨៩,៣៣០,០១៧
អានអត្ថបទ
ផ្សាយ : ២២ មករា ឆ្នាំ២០២៣ (អាន: ៦៦,៣៧៤ ដង)

តម្លៃនៃការថែរក្សាខ្លួន



ស្តាប់សំឡេង

 

កូនអើយកេរ្តិ៍មេបា ចូររក្សាឲ្យស៊ប់សួន តំលៃថែនឹមនួន ស្មើនឹងខ្លួន មិនមានឡើយ ! ។ តម្លៃនៃពាក្យនី​មួយ ៗ បើជនឯណាបានរកឃើញអាថ៌កំបាំងដល់ឬសគល់ពិតប្រាកដរបស់វា ហើយរើសយកមកប្រើធ្វើជាមគ្គុទ្ទេសក៏ជីវិត នរជននោះនឹងបន្លុះបាននូវប្រយោជន៍តាំងពីបច្ចុប្បន្នដល់បរលោកនាយ ៖
១- អ្វីទៅដែលមិនអាចធ្វើបាន និង អ្វីដែលអាចធ្វើបាន ?
២- ភាពក្លាហាន និង ការភ័យខ្លាច 
៣- ភាពខ្ជិលច្រអូស និង ការព្យាយាម 
៤- ភាពអន្ទះសារ និង ការអត់ធ្មត់ 
៥- ភាពជោគជ័យ និង ការបរាជ័យ ! 

ជំរៅអត្ថន័យនៃពាក្យនិមួយៗ បើយើងចេះវែកញែកពីតំលៃរបស់វា យើងនឹងចេះអភិវឌ្ឍខ្លួនឲ្យបានល្អ នេះគឺជាវិធីឈរជើងឲ្យហ្នឹងដើម្បីកុំឲ្យដួល ។ នៅសម័យពុទ្ធកាល ព្រះសារីបុត្តជាមាតាឬជាមេទ័ពធម៌(មានបញ្ញាដឹកនាំកុលបុត្រ)ព្រះមោគ្គល្លានជាបិតា ថែរក្សាការពារអ្នកព្រហើនកោងកាចដោយឬទ្ធិមកពីខាងក្រៅ ទើបព្រះសាសនាប្រកាសផ្សាយទៅតាមលំអាន មិនមានអ្វីជាឧបសគ្គ ៖ សម័យថ្ងៃមួយ មានព្រះអរហន្តវ័យក្មេង មួយអង្គកំពុងតែបញ្ចុកបបរ ភិក្ខុជរានៅជើងភ្នំ ស្រាប់តែមានគ្រុឌ(សត្វបក្សីធំអាចជាឥន្ទ្រីយ៍)ដេញតាមឆាបសត្វនាគ(សត្វពស់ដ៏ធំ)តំរង់មក ដៃម្ខាងរបស់លោកកាន់ ចាន បបរ ឯដៃម្ខាងទៀតលូកបក់ក្លាយជាភ្នំបាំងជិតមិនឲ្យសត្វគ្រុឌរកនាគឃើញ លុះវារកនាគមិនឃើញវាក៏ហើរចាកចេញទៅ។ព្រះអរហន្តអង្គនោះលោកពោលថា បើគ្មានយើង(លោកពោលនាមរបស់លោក)  នៅទីនេះទេ ច្បាស់ជាមានការកាប់សម្លាប់គ្នាជាមិនខាន ! ។

ទីណាមានសមណៈសក្យបុត្រទីនោះនឹងមិនឲ្យមានការកាប់សម្លាប់គ្នាឡើយ ! ។ តាមរយះរឿងនេះ ពុទ្ធបុត្រគឺមិនអាចឈរមើលការវិវាទ ដោយមិនជួយរំងាប់ឬដើរចេញយករួចខ្លួនបានឡើយ ! ឯការខិតខំសាងកាយឲ្យមានឬទ្ធិហើយការពារសាសនាគឺជាកុសលទេតើ ! នៅពុទ្ធកាលបើគ្មានអ្នកមានឬទ្ធិទេ មិនដឹងជាពួកព្រាហ្មណ៍បៀតបៀនពុទ្ធបរិស័ទយ៉ាងណា?។ហេតុនេះបើយើងធ្វើមិនបាន សូមកុំសំគាល់ថាអ្នកដទៃដែលគេបង្អោនចិត្តទៅយកឬទ្ធិអភិញ្ញា បង្អោនចិត្តទៅយកឈាន កុំទើសចិត្តថាគេខុសអី បើយើងធ្វើមិនបាន(មិនបានសន្សំហេតុទុកមក) យ៉ាងហោចណាស់ក៏គេទទួលស្គាល់ថាធម៌នេះរមែងមាននៅក្នុងលោកយ៉ាងនេះក៏បានបុណ្យដែរ ។

ប្រភពហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ មីនា ឆ្នាំ២០១៧ (អាន: ៣៩,០៤៦ ដង)
គាថា​របស់​ព្រះ​នាង​សុមេធាថេវី
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ២៣,០២០ ដង)
ការ​ឲ្យ​ទាន​ដែល​មាន​ផល​ច្រើន
ផ្សាយ : ១៥ មករា ឆ្នាំ២០២៤ (អាន: ៥២,៨៦៨ ដង)
បញ្ហាក្នុងជីវិតអាស្រ័យលោភៈ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១៣,២៣០ ដង)
ហេតុ​ដែល​ជា​រឿង​តពៀរ និង​រម្ងាប់​ពៀរ
ផ្សាយ : ២១ មីនា ឆ្នាំ២០២៤ (អាន: ៣១,៦១៧ ដង)
ទោស​ក្នុង​បច្ចុប្បន្ន​របស់​អ្នក​ល្មើស​សីល ៥
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២,០៩៨ ដង)
កុំ​ជឿ​ពាក្យ​មិត្ត​សំឡាញ់​ ដូច​ជឿ​ពាក្យ​ឪ​ពុក​ម្តាយ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.49
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿