30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០០,៧៣១
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨៥៧,៩១៨
សរុប ៣៨៩,៩៤០,៤០២
អានអត្ថបទ
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៨៩,៦២៨ ដង)

លិចចុះក្នុងទុក្ខ



 
សូម្បីតែគំនិតយល់ខុស (គឺយល់ខុសពីការពិត) ក៏ជាសភាវ ធម៌កើតពីបច្ច័យដែរ ជារបស់មិនទៀង ជាទុក្ខ ពួកអ្នកយល់ ខុសទាំងនោះមានការប្រកាន់ក្នុងទិដ្ឋិរបស់ខ្លួន ឈ្មោះថាលិច ចុះក្នុងទុក្ខ។ មិនលិចចុះក្នុងទុក្ខ សភាវធម៌ទាំងអស់ កើតពីបច្ច័យ មានបច្ច័យតាក់តែងឲ្យ កើតឡើងហើយ សុទ្ធតែមិនទៀង មានការអស់ទៅ សូន្យទៅ។
 
របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាមិនទៀងជាទុក្ខ មានការប្រែប្រួល វិបស្សនាឃើញថា របស់នោះមិនមែនជា របស់យើង មិនមែនជាយើង មិនមែនជាខ្លួនរបស់យើងទេ។ ព្រះអរិយបុគ្គលទាំងឡាយ មិនប្រកាន់ក្នុងបញ្ចក្ខន្ធ ដឹងពីការ រលាស់ចោលនូវបញ្ចក្ខន្ធ រមែងមិនលិចចុះក្នុងទុក្ខឡើយ។
 
ដូចក្មេងមិនចូលសាលារៀន ពិតមែនតែអ្វីៗនោះមិនគាប់ចិត្តយើង ប៉ុន្តែយើងត្រូវឆាប់មាន ស្មារតីរលឹកដឹងថា អ្វីៗនោះសុទ្ធតែជាសភាវៈយ៉ាងត្រឹមត្រូវ ក្នុងការកើតឡើង គឺត្រឹមត្រូវតាមបច្ច័យ មិនថាកុសល អកុសល ឬអព្យាក្រឹតឡើយ។
 
ការដែលចេះតែចង់ឲ្យអ្វីៗផ្គាប់ចិត្តយើង វាជារឿងក្មេងៗទេ ពោលគឺក្មេងខ្ចីបញ្ញា កាលបើអ្វីៗជាបរមត្ថ សុទ្ធតែត្រឹមត្រូវ ម៉េចក៏មិនព្យាយាមសិក្សាចូលទៅដឹងថការពិត អប់រំបញ្ញាទទួលយករសនៃសច្ចធម៌ ស្ងប់ចិត្តរលត់តណ្ហា​ ការ ដែលចង់ឲ្យអ្វីៗត្រូវតាមចំណង់ គឺចង់ផ្គាប់កិលេសខ្លួនឯងតែ ប៉ុណ្ណោះ ដូចក្មេងដែលមិនចូលសាលារៀនអ៊ីចឹងឯង។
 
បៀតបៀនចិត្តខ្លួនឯង ដឹងថាខ្លួនឯងកើតទុក្ខសោកសៅមកពីអ្វីទេ? មកពីហួងហែង របស់មិនទៀងថាជារបស់ខ្លួនឯង។ តាមពិត ការមិនទៀងនៃ សង្ខារធម៌ជាអារម្មណ៍នៃវិបស្សនាល្អណាស់ ប៉ុន្តែព្រោះហេតុ តែការមិនយល់ ទើបបៀតបៀនចិត្តខ្លួន។
 
មានសេចក្ដីស្ងប់ជាទីពឹង នៅពេលណា ដែលយើងសម្រេចបាននូវសេចក្ដីសុខស្ងប់ ខាងក្នុងខ្លួនយើង នៅពេលនោះ គឺយើងមិនបានឲ្យសេចក្ដី សំខាន់ចំពោះកាមសុខ ដោយការខំប្រឹងប្រែងស្វែងរកយក មកសេពសោយនោះឡើយ ទាំងសេចក្ដីទុក្ខដែលកើតមក ពីការពឹងពាក់អ្នកដទៃ របស់ដទៃ​ ហើយមិនបានដូចចិត្ត នោះ ក៏ថយចុះទៅដែរ នេះចូលក្នុងបទថា មានខ្លួនឯងជា ទីពឹង។
 
មានទ្រព្យហើយមិនឲ្យទានព្រោះមោហៈ មានទ្រព្យសម្បត្តិជាទីពេញចិត្តហើយ មិនឲ្យទាន ព្រោះហេតុ មិនដឹងថា សត្វលោកប្រព្រឹត្តទៅតាមកម្ម។ បានទ្រព្យហើយ ធ្វើនូវការសន្សំទ្រព្យនោះៗដោយការជាប់ជំពាក់ រឹងតែប្រាថ្នា នូវវត្ថុកាមគុណឡើងទៀត។
 
មិនមានអ្នកណាអស់កិលេស ព្រោះមានមាសប្រាក់ច្រើននោះឡើយ ហើយក៏មិនមានអ្នក ណាអស់ទុក្ខព្រោះនៅមានកិលេសនោះដែរ។ បានជួបព្រះធម៌ហើយ ទៅជាថាអត់ពេល បានជួបព្រះពុទ្ធដីកាហើយ មិនស្ដាប់ មិនរៀនឲ្យបានចេះដឹង ត្រូវចំណាយពេលវេលាដើម្បីនេះ ដើម្បីនោះ តើនេះនោះហ្នឹង ក្រណាស់ទៅឬក្នុងវដ្ដសង្សារ កាលបានមកហើយឲ្យយើងអស់ កិលេសដែរទេ សំខាន់ជាងព្រះពុទ្ធដីកាទៅទៀតឬ? គ្រាន់តែមិនសូវកើតទុក្ខ ប៉ុណ្ណឹងល្អហើយ មនុស្សយើង តែកាលណាខ្លាចទុក្ខទាំងដែលមិនស្គាល់ទុក្ខ (ទុក្ខេ អញ្ញាណំ) រមែងប្រាថ្នាសេចក្ដីសុខដោយតណ្ហា ពោលគឺ ខ្លាចទុក្ខ ប្រាថ្នាសុខ ប៉ុន្តែសាងហេតុនៃសេចក្ដីទុក្ខឲ្យខ្លួនឯង ព្រោះអវិជ្ជាមិនដឹងក្នុងអរិយសច្ច។
 
តាមពិត មនុស្សយើងសព្វ ថ្ងៃនេះគ្រាន់តែមិនសូវកើតទុក្ខប៉ុណ្ណឹងប្រសើរណាស់ហើយ មិនចាំបាច់បានសុខអ្វីពីរបស់ក្នុងលោកនេះច្រើនពេកទៅនោះ ទេ ព្រោះថា សូម្បីតែព្រះនិព្វានដែលបរមសុខ ក៏ព្រោះទុក្ខមិន កើតឡើងហ្នឹងឯង។
 
ស្រង់ពីសៀវភៅ ជំនួយសតិ ភាគ២១
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២ (អាន: ៩,៥៣៨ ដង)
អា​រម្មណ៍​របស់​មនុស្ស​ជិត​ស្លាប់
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១៨,០៨៨ ដង)
មិត្ត​គួរសេពគប់​មាន​៤​ប្រភេទ
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ១៣,៩៧៣ ដង)
គាថា​របស់​ព្រះ​សីលវត្ថេរ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.74
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿