30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៦,៩៧៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៩៤,៩០៧
សរុប ៣៨៥,៥៨១,៦០០
អានអត្ថបទ
ផ្សាយ : ០៦ កញ្ញា ឆ្នាំ២០២១ (អាន: ៧២,០០៤ ដង)

ជីវប្រវត្តិនៃ ភិក្ខុវជិរប្បញ្ញោ សាន សុជា



ស្តាប់សំឡេង
 

ជាបឋម ខ្ញុំសូមជម្រាបពុទ្ធបរិស័ទថា ជីវប្រវត្តិនេះ សុជា​ខ្ញុំ​រៀបចំ​សរសេរ​ឡើង​​​ដោយ​ផ្ទាល់​ដៃ​ខ្លួន​ឯង ។ ជាធម្មតា ជីវប្រវត្តិនៃបុគ្គលម្នាក់ៗ តែង​ត្រូវ​​​បាន​សរសេរ​រៀបរាប់​ដោយ​បុគ្គល​ដទៃ ជំនួសសាមីជីវិត ។ អ្នកសរសេរ​តែង​​​តែ​និយាយសរសើរ ឬអួតជំនួសម្ចាស់ជីវិត ។ ការនេះ ព្រោះហេតុអ្វី? ព្រោះ​អ្នកសរសេរ ពុំបានដឹងចិត្ត ឬ​បំណង​របស់​សាមីជីវិត​ច្បាស់​លាស់​ផង ចង់​លើក​តម្កើងនូវតម្លៃនៃជីវិតរបស់បុគ្គលដែលខ្លួនសរសេរផង ។ មូល​ហេតុ​​នេះ​​ហើយ​ ដែល​នាំ​ឲ្យ​ជីវ​ប្រវត្តិ ខុសឃ្លាតចាក​សេចក្តី​ពិត​យ៉ាង​ច្រើន ​។ 


សុជាខ្ញុំ មិនមែនជាអ្នកប្រាជ្ញ និងមិនមែនជាមនុស្សអស្ចារ្យ ដែលគេ​មិនអាច​បំភ្លេចបាន ក្រោយ​ពេលដែលលាចាកលោកនោះទេ ប៉ុន្តែដោយ​មិនចង់ឲ្យ​ជីវប្រវត្តិរបស់ខ្លួន ពោរ​ពេញ​ដោយ​ភាព​អំនួត ឬមិនត្រឹមត្រូវតាមសេចក្តីពិត ទើបឆ្លៀត​ឪកាស​ដែល​ខ្លួន​កំពុង​មាន​ជីវិត​នៅ​ឡើយ សរសេរ​ជីវប្រវត្តិ​នេះ​ឡើង ។ ការសរសេរនេះ ពុំមែនមានន័យថា សុជា​ខ្ញុំ​ចង់​អួត​ពី​ជីវិត​ខ្លួនឯងទេ គឺមាន​ន័យថា ខ្ញុំគោរពសច្ចធម៌ និងគោរពគណៈសិស្សគ្រប់គ្នា ។​ និយាយ​​បែប​នេះ​​ហាក់ដូចជាខ្ញុំបានដឹងច្បាស់ថា ខ្លួនឯងត្រូវស្លាប់ពេលណាអ៊ីចឹង ។

តាមពិតខ្ញុំមិនដឹងទេ គ្រាន់តែដឹងតាមព្រះពុទ្ធដីកាថា ជីវិតមិនទៀង តែ​សេចក្តី​ស្លាប់ទៀង ។ សុជាខ្ញុំ ធ្លាប់មាន​អាពាធធ្ងន់​ស្ទើរ​តែ​ដាច់​ជីវិត​ច្រើន​លើក​​ច្រើនគ្រា​មក​ហើយ បើ​មិន​សរ​សេរ​ទុក​ឲ្យហើយពិតជាហួសពេល, ដើម្បី​កុំ​ឲ្យ​គេ​យក​រឿង​មិន​ពិត​ទៅ​សូធ្យ​ភូតភរ​នៅ​មុខ​ឈា​បនដ្ឋាន​​ច្រើន​ពេក ។

ក្រោយពេលដែលសរសេររួច បើបុណ្យ​អនុគ្រោះឲ្យជីវិតខ្ញុំ​រស់បាន​ច្រើន​ឆ្នាំ​ត​​ទៅទៀត ខ្ញុំក៏​មិន​ចាំបាច់ចំណាយ​ពេលវេលាឆ្លើយ​តប​សំនួរ ​របស់​ពុទ្ធ​បរិស័ទ​ដោយច្រើន ដែល​តែង​តែ​ចង់​ដឹង​ពីប្រវត្តិរបស់​ខ្ញុំដែរ ​ហើយ​ប្រវត្តិ​ដែល​បានចារទុកក្នុងសំនេរនេះ មានសេចក្តីពិស្តារ​ជាង​​ការ​ដែល​ខ្ញុំ​ឆ្លើយ​ផ្ទាល់​មាត់ ។ សេចក្តីដូចបានបំភ្លឺមកនេះ សូមមិត្តអ្នកអានជ្រាប ។

 

ទាញយកសៀវភៅនេះ សូមចុចត្រង់នេះ


ប្រភព
ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ សីហា ឆ្នាំ២០២២ (អាន: ១៩,៤០១ ដង)
សម្ដេច​ព្រះ​មហា​សង្ឃរាជ និល ទៀង នៃ​គណៈ​មហា​និកាយ
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២៣ (អាន: ៨,៩០០ ដង)
ដើមកំណើត​នៃបុណ្យ​វិសាខបូជានៅកម្ពុជា
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ១៦,០២១ ដង)
ជីវ​ប្រ​វត្តិ​ព្រះមហាវិម​ល​ធម្ម សិរីសុវ​ណ្ណោ ពិន សែម
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២៣ (អាន: ៦,០៣៥ ដង)
ប្រវត្តិ​សង្ខេប​នៃ​ការ​រៀបចំ​ចង​ក្រង​វចនានុក្រម​ខ្មែរ​
ផ្សាយ : ១៧ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១៣,៣២២ ដង)
សម្ដេច​ព្រះសុធម្មាធិបតី គណៈធម្មយុត្តិកនិកាយ ឥន្ទញ្ញាណោ ភុល ទេស
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២៣ (អាន: ៦,២០០ ដង)
ជីវប្រវត្តិ ព្រះឧត្តមមុនី អ៊ុម ស៊ូ
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៣៩,៤៨៥ ដង)
ប្រវត្តិរបស់ព្រះពុទ្ធឃោសាចារ្យ
ផ្សាយ : ២៤ កុម្ភះ ឆ្នាំ២០២៤ (អាន: ៤,៥៣៩ ដង)
ប្រវត្តិ​សង្ខេប​នៃ​ការ​រៀបចំ​ចង​ក្រង​វចនានុក្រម​ខ្មែរ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.56
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿