30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣១,០៦៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣០៩,០០១
សរុប ៣៨៥,៥៩៥,៦៩៤
អានអត្ថបទ
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៦,៥៤៨ ដង)

សំបុត្រ​ទិញ​ថ្នាំ​គ្រូ​ពេទ្យ



ស្តាប់សំឡេង

 

បុរស​ម្នាក់​មាន​ជម្ងឺ បាន​ទៅ​រក​គ្រូ​ពេទ្យ​ឲ្យ​ព្យាបាល​គាត់ ។ គ្រូ​ពេទ្យ​ពិនិត្យ​មើល រួច​បាន​សរសេរ​សំបុត្រ​បញ្ជ​ា​ឲ្យ​ទិញ​ថ្នាំ ។ គាត់​មាន​ជំនឿ​ខ្លាំង​លើគ្រូ​ពេទ្យ​ ។ ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ គាត់​បាន​ដាក់​រូប​ថត​គ្រូ​ពេទ្យ​ ក្នុង​បន្ទប់​តាំង​សក្ការៈ​បូជា ។ គាត់​អង្គុយ​គោរព​រូប​ថត​នោះ ។ គាត់​ថ្វាយ​​ផ្កា ដុត​ធូប​រួច​ថ្វាយ​បង្គំ​បី​ដង ។ គាត់​យក​សំបុត្រ​ទិញ​ថ្នាំ​នោះ​មក​សូត្រ​ថា “ពីរ​គ្រាប់​ពេល​ព្រឹក ពីរ​គ្រាប់​ពេល​រសៀល ពីរ​គ្រាប់​ពេល​ល្ងាច” ។ គាត់​ចេះ​តែ​សូត្រ សំបុត្រ​ទិញ​ថ្នាំ​នោះ​រាល់​ថ្ងៃ​ពេគ​មួយ​ជីវិត ព្រោះ​គាត់​មាន​ជំនឿ​ខ្លាំង​ណាស់​លើ​គ្រូ​ពេទ្យ​ ។ ប៉ុន្តែ​សំបុត្រ​ទិញ​ថ្នាំ នៅ​តែ​ឥត​បាន​ជួយ​អ្វី​ដល់​គាត់​សោះ ។ 

គាត់​ចង់​ដឹង​ឲ្យ​ច្បាស់​ដែម​ទៀត អំពី​សំបុត្រ​ទិញ​ថ្នាំ​នោះ ក៏រត់​ទៅ​ជួប​គ្រូ​ពេទ្យ​ហើយ​ សួរ​ថា “ហេតុ​អ្វី​បនា​លោក​គ្រូ​ពេទ្យ​ចេញ​សំបុត្រ​ទិញ​ថ្នាំ​នេះឲ្យ​ខ្ញុំ​ ? តើ​វា​ជួយ​ខ្ញុំ​យ៉ាង​ម៉េច?” ក្នុង​ឋានៈ​ជា​អ្នក​ចេះ​ គ្រូ​ពេទ្យ​ពន្យល់​ថា “អើ ជម្ងឺ​របស់​អ្នក​​យ៉ាងនេះ នេះ​ជា​ហេតុ​ជា​ឫស​គល់​របស់ ជម្ងឺ ។ បើ​អ្នក​លេប​ថ្មាំ​ដែល​ខ្ញុំ​បាន​ ចេញ​សំបុត្រ​ឲ្យ​ទិញ វា​នឹង​​រលីង​ដាច់​ឫស​គល់​ហេតុ​របស់​ជម្ងឺ​អស់ ។ កាលណា​ហេតុ​វា​បាន​រលីង​ដាច់​ឫស​គល់​អស់​ហើយ ជម្ងឺ​នឹងបាន​ជា​សះ​ស្បើយ​ជា​ស្វ័យ​ប្រវត្តិ” ។

បុរស​នោះ​គិត​ថា “អា ! អស្ចារ្យ​ហើយ ! គ្រូ​ពេទ្យ​ខ្ញុំ​មាន​ប្រាជ្ញា​ណាស់ សំបុត្រ​ទិញ​ថ្នាំ​របស់​គាត់​មាន​ប្រយោជន៍​ណាស់! “ ។ ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ គាត់​ចាប់​ផ្តើម ឈ្លោះ​ប្រកែក​ជាមួយ​អ្នក​ជិត​ខាង​ថា ៗគ្រូ​ពេទ្យ​ខ្ញុំ​ល្អ​បំផុត គ្រូ​ពេទ្យ​ឯទៀត​សុទ្ធ​តែ​ឥត​ប្រ​យោជន៍” ។ ប៉ុន្តែ​តើ​គាត់​បាន​ចំណេញ​អ្វី អំពី​ការ​ឈ្លោះ​ប្រកែក​នោះ ? ពេញ
មួយ​ជីវិត គាត់​ចេះ​តែ​ឈ្លោះ​ប្រកែក​ឥតបាន​ផល​អ្វី​សោះ ។ ប្រសិន​បើ​គាត់​លេប​ថ្នាំ​នោះ​ទើប​គាត់​នឹង​បាន​ជាសះ​ស្បើយ​ពី​ជម្ងឺ​ពី​ទុក្ខ​របស់​គាត់ ។ ទាល់​តែធ្វើ​យ៉ាង​ហ្នឹង ទើប​ថ្នាំ​ជួយ​គាត់​បាន ។

បុគ្គល​អ្នក​បាន​រដោះ​ទុក្ខ​គ្រប់​រូប ប្រៀប​ដូចជា​ជា​គ្រូពេទ្យ​ដោយ​ករុណា​ធម៌ ព្រះអង្គ​ប្រទាន​សំបុត្រ​ទិញ​ថ្នាំ និង​ដំ​បូន្មាន​ដល់​ប្រជាជន​អំពី​របៀប​រដោះ​ខ្លួន ឲ្យ​រួច​ផុត​​ពី​ទុក្ខ​ បើ​អ្នក​នោះ ចេះ​តែ​ពង្រីក​ជំនឿ​ខ្វាក់​ចំពោះ​បុគ្គល​នោះ ៗ ដោយ​បង្វែរ​សំបុត្រ​ទិញ​ថ្នាំ​ឲ្យ​ទៅជា​គម្ពីរ​ រួច​​ចេះ​តែ​ប្រឹង​ឈ្លោះ​ប្រែក​ជា​មួយ​និកាយ​ដទៃ​ ទៀត ដោយ​អះ​អាង​ថា ការ​ប្រៀន​ប្រ​ដៅ​របស់​អ្នក​បង្កើត​សាសនា​របស់​ខ្លួន​ ខ្ពង់​ខ្ពស់​ជាង​គេ ប៉ុន្តែ គ្មាន​អ្នកណា​ខ្វល់​នឹង​ប្រតិបត្ត​និង​ការ​ប្រៀន​ប្រដៅ​គ្មាន​ខ្វល់​នឹង​លេប ថ្នាំ ដែល​គេ​បាន​ចេញ​សំបុត្រ​ឲ្យ​ទិញ​នោះ ដើម្បី​បំបាត់​ជម្ងឺ​នោះ​ចោល​ឲ្យ​អស់​សោះ ។

ជំនឿ​លើ​គ្រូពេទ្យ​មាន​ប្រយោជន៍​ណាស់ វា​អាច​លើក​ទឹក​ចិត្ត អ្នក​ជម្ងឺ​ឲ្យ​គោរព​តាម​ការ​ណែនាំ​របស់គាត់ ។ ការ​យល់​ពី​គុណ​ភាព​ឱសថ​វា​មាន​ប្រ​យោជន៍​នោះ លើង​ទឹក​ចិត្ត​អ្នក​ឲ្យ​លេប​ឱសថ ។ ប៉ុន្តែ បើ​ឥត​​លេប​ឱសថ​ពិតៗទេ អ្នក​មិន​អាច​បាន​ជា​សះ​ស្ប់យ​ពី​ជម្ងឺ​ឡើយ ។ អ្នក​ត្រូវ​លេប​ឱសថ​ដោយ​ខ្លួនឯងផង ។

ដកស្រង់ចេញពីសៀវភៅៈ  សិល្បៈ​នៃ​ការ​រស់​នៅ​ (វិបស្សនាកម្ម​ដ្ឋាន )
រៀបរៀងដោយៈ   ស.ន. ហ្គោឥនកា លិល្លីយុំា ហាត
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា
ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៩១៥ ដង)
បណ្ឌិត​អ្នក​មិន​ប្រមាទ​រមែង​សម្រេច​ប្រយោជន៍​ពីរ​យ៉ាង
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ៩,៥៣៩ ដង)
បុណ្យ​ត្រេក​អរក្នុង​ផ្នួស​ត្រឹម​៧​ថ្ងៃ​
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៥៥៧ ដង)
ថ្ងៃឆ្លងទន្លេ​កូន​ដឹង​ទេ​ម៉ែ​ស្រក់​ទឹកភ្នែក
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៦,៦១៦ ដង)
ម៉ែ​យំ​ព្រោះ​កូន​ស្ងួន​មិន​ស្ដាប់ម៉ែ
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១៥,៩៧៧ ដង)
តួនាទី​របស់​កូនប្រុសស្រី
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៧៨៥ ដង)
យើង​ក្រោធ​គឺ​សាង​ទុក្ខ​ឲ្យ​ខ្លួន​ឯង
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៧៧៦ ដង)
ស​តិ​ប្ប​ដ្ឋាន​​សូត្រ​ ឧ​ទ្ទេ​ស​វារ​កថា​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.11
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿