30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨៦១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,១៧៨,៧៩៥
សរុប ៣៨៥,៤៦៥,៤៨៨
អានអត្ថបទ
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ២២,៥២៥ ដង)

ឈ្មួញ​លក់​កណ្តុរ​ងាប់



 
ឈ្មួញ​លក់​កណ្តុរ​ងាប់
( វី​រិយ​ភាព និង​ការ​ដឹង​គុណ )

កាល​ពី​ព្រេង​នាយ មាន​ទី​ប្រឹក្សា​សំ​ខាន់​ម្នាក់​របស់​ព្រះ​មហា​ក្សត្រ​មួយ​អង្គ​បាន​ចេញ​ដំ​ណើរ​ទៅ​គាល់​ព្រះ​មហា​ក្សត្រ និង​ជួប​ជា​មួយ​ទី​ប្រឹ​ក្សា​ដទៃ​ទៀត ។ ក្នុង​ពេល​កំ​ពុង​ធ្វើ​ដំ​ណើរ​នោះ ដោយ​ឌៀង​កន្ទុយ​ភ្នែក​ លោក​បាន​ឃើញ​ខ្មោច​កណ្តុរ​មួយ​នៅ​លើ​ចិញ្ចើម​ថ្នល់ ។ លោក​ក៏​បាន​និ​យាយ​ទៅ​កាន់​សហ​កា​រី​ទាំង​អស់​ដែល​រួម​ដំ​ណើរ​ជា​មួយ​ថា "សូម្បី​តែ​ការ​ចាប់​ផ្តើម​រក​ស៊ី​ដោយ​មាន​ដើម​ទុន​ដ៏​តិច​តួច​បំ​ផុត​ដូច​ជា​តម្លៃ​ខ្មោច​កណ្តុរ​នេះ​ក៏​ដោយ ក្នេង​មាន​​កម្លាំង អាច​សន្សំ​រក​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​សម្រាប់​ខ្លួន​បាន ប្រ​សិន​បើ​គេ​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ងារ ហើយ​ប្រើ​បញ្ញា​របស់​គេ, គេ​អាច​ចាប់​ផ្តើម​របរក​ស៊ី​មួយ ហើយ​ផ្គត់​ផ្គង់​ភ​រិយា​ និងគ្រួសារ​បាន ។ "

មានមាណព​ម្នាក់​ដែល​ដើរ​ជិត​នោះ​បាន​ឮ​ការ​កត់​សម្គាល់​​នេះ ។ ហើយ​មាណព​ក៏​ដឹង​ដែរ​ថា អ្នក​ដែល​ពោល​ពាក្យ​សម្គាល់​នោះ ជា​ទី​ប្រឹក្សា​ដ៏​ល្បី​ល្បាញ​ម្នាក់​របស់​ព្រះ​មហា​ក្សត្រ ដូច្នេះ​គេ​ក៏​សម្រេច​ចិត្ត​ធ្វើ​តាម​ពាក្យ​របស់​ទី​ប្រឹក្សា​នោះ ។ គេ​បាន​ឱន​ចាប់​យក​ខ្មោច​កណ្តុរ​នោះ ដោយ​កាន់​កន្ទុយ​វា​ហើយ​ដើរ​ចេញ​ទៅ ។ ដោយ​ភ័ព្វ​សំ​ណាង​ដែល​ត្រូវ​មាន គេ​យួរ​កាន់​ខ្មោច​កណ្តុរ​ដើរ​មិន​បាន​មួយ​ថ្នល់​ផង មាន​អ្នក​ថែរក្សា​ហាង​ទំ​និញ​មួយ​ហៅ​គេ​ឲ្យ​ឈប់​សិន ។ អ្នក​ថែរក្សា​ហាង​ទំ​និញ​នោះ​បាន​និយាយ​ថា៖ "ឆ្មា​ខ្ញុំ​បាន​រំ​ខាន​ខ្ញុំ​ពេញ​មួយព្រឹក​ហើយ ។ លក់​ខ្មោច​កណ្តុរ​នេះ​ឲ្យ​ខ្ញុំ​មក ខ្ញុំ​នឹង​ឲ្យ​តម្លៃ​អ្នក​ពីរ​សេន " ។ មាណព​ក៏​លក់​ខ្មោច​កណ្តុរ​នោះ​ ដោយ​បាន​កម្រៃ​ពីរ​សេន ។

មាណព​ក៏​យក​លុយ​ពីរ​សេន​នោះទៅ​ទិញ​នំ​ផ្អែម និង​ទឹក យក​ទៅ​លក់​តាម​ចិញ្ចើម​ផ្លូវ​មួយ ។ ដូច​តាមការ​នឹក​គិត​របស់​មាណព​ មាន​អ្នក​ស៊ី​ឈ្នួល​បេះ​ផ្កា​យក​ទៅ​ក្រង​ ខ្លះកំ​ពុង​តែ​វិល​ត្រ​ឡប់​មក​ពី​បេះ​ផ្កា​វិញ ។ ដោយ​ការ​ហត់​នឿយ ពួក​គេ​ឃ្លាន​ហើយ​ស្រេក​ទឹក​ទៀត​ផង ពូក​គេ​ក៏​យល់​ព្រម​ទិញ​នំ​ផ្អែម​ និង​ទឹក​នោះ ដោយ​ឲ្យ​ផ្កា​មួយ​បាច់ជា​តម្លៃ​នំ​មួយ ៗ ។ ហើយ​ពេល​រសៀល​មាណព​ក៏​យក​ផ្កា​ទាំង​នោះ​ទៅ​លក់​នៅឯទី​ប្រ​ជុំ​ជន ។  ជា​មួយ​លុយ​ដែល​ចំ​ណេញ​បាន​មក​ពី​លក់​ផ្កា​ទាំង​នោះ មាណព​ក៏​ទៅ​ទិញ​នំ​ផ្អែម​ថែមទៀត​ ហើយ​ថ្ងៃ​បន្ទាប់​មក​គេ​យក​ទៅ​លក់​ឲ្យ​អ្នក​បេះ​ផ្កា ។

គេ​រក​ស៊ី​លក់​ដូរ​បែប​នេះ​បាន​មួយ​រយៈ រហូត​ដល់​ថ្ងៃ​មួយ​មាន​ខ្យល់​ព្យុះ​ដ៏​កំ​ណាច​មួយ ជា​មួយ​ភ្លៀង​និង​ខ្យល់​បាន​បក់បោក​​យ៉ាង​ខ្លាំង ។ នៅ​ពេល​ដែល​គេ​កំ​ពុង​តែ​ដើរ​ជិត​ឧទ្យាន​កំ​សាន្ត​មួយ​របស់​ព្រះ​មហា​ក្សត្រ​ គេ​បាន​ឃើញ​មែក​ឈើ​ជា​ច្រើន​ត្រូវ​ខ្យល់​ព្យុះ​បក់​បោក​ជ្រុះ​រាយ​ប៉ាយ​គ្រប់​ទិស​ទី ។ ឃើញ​ដូច្នេះ​ គេ​ក៏​សុំ​ស្នើ​ដល់​អ្នក​ថែរក្សា​ឧទ្យាន ថា​គេ​និង​ជួយ​រើស​សម្អាត​មែក​ឈើ​ទាំង​នោះ​ឲ្យ​ស្អាត​អស់ បើ​អ្នក​ថែ​ឧទ្យាន​ព្រម​ឲ្យ​មែក​ឈើ​ទាំង​នោះ​ដល់គេ ។ អ្នក​ថែរក្សា​ឧទ្យាន​ដ៏​កំ​ជិល​នោះ​ក៏​យល់​ព្រម​ភ្លាម ។

នៅ​ឯ​សួន​មួយ​ទៀត​ម្ខាង​ថ្នល់​ជិត​នោះ មាណព​បាន​ឃើញ​មាន​ក្មេង​ខ្លះ​កំ​ពុង​តែ​រត់​ប្រ​ឡែង​គ្នា​លែង ។ ដោយ​មាណព​បាន​ឲ្យ​នំ​ម្នាក់​មួយ ក្មេង​ទាំង​នោះ​សប្បាយ​រីក​រាយ​នឹង​នាំគ្នា​ជួយ​រើស​មែក​ឈើ និង​បោស​សម្អាត​ច្រក​ចូល​ឧទ្យាន​បាន​យ៉ាង​ស្អាត ។ ហើយ​នៅ​ពេល​ជា​មួយ​គ្នា​នោះ អ្នក​ដាំ​ស្ល​ក្នុង​ព្រះ​រាជ​ដំ​ណាក់​តែង​តែ​ត្រូវ​ការ​អុស​ដុត​ជា​និច្ច​សម្រាប់​ចង្រ្កានគុក ដែល​មាន​អណ្តាត​ភ្លើង​ឆេះ​មិន​ឈប់​ឈរ​របស់​គេ ។ នៅ​ពេល​ដែល​អ្នក​ដាំ​ស្ល​នោះ ឃើញ​គំ​នរ​អុស​ដែល​ពួក​ក្មេង​កំ​ពុង​ប្រ​មូល​ជា​គំ​នរ​ គេ​ក៏​បាន​សុះ​ទិញ​ដោយ​ឲ្យ​តម្លៃ​យ៉ាង​សមរម្យ​ដល់​មាណព​ ។ គេ​ក៏​ថែម​ទាំង​បាន​ដោះ​ដូរ​ឆ្នាំង​អម្បែង​ខ្លះ​ជា​មួយ​នឹង​ចៅ​មាណ​ទៀត​ផង ។

ដោយ​បាន​កម្រៃ​មក​ពី​លក់​ផ្កា និង​មែក​អុស ចៅ​មាណព​ក៏​យក​លុយ​នោះ​ទៅ​បើក​ហាង​ល់​ភេសជ្ជៈ​មួយ ។
មាន​ថ្ងៃ​មួយ​នោះ ពួក​អ្នក​ច្រូត​ស្មៅ​ទាំង​អស់​ដែល​នាំ​គ្នា​ធ្វើ​ដំ​ណើរ​ឆ្ពោះ​ទៅ​ទី​ក្រុង បាន​នាំ​គ្នា​ឈប់​សម្រាក​នៅ​ហាង​លក់​ភេសជ្ជៈ​របស់​ចៅ​មាណព ។ ចៅ​មាណព​ក៏បាន​ឲ្យ​នំ និង​ទឹក​ដល់​អ្នក​ច្រូត​ស្មៅ​ទាំង​នោះ​ទទួល​ទាន​ដោយ​ឥត​គិត​យក​ថ្លៃ ។ អ្នក​ច្រូត​ស្មៅ​ទាំង​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ចំ​ពោះ​សប្បុរស​ធម៌​របស់​ចៅ​មាណព​ ហើយ​ក៏​បាន​សួរ​ថា៖ "តើ​ពួក​យើង​ខ្ញុំ​អាច​ធ្វើ​អ្វី​មួយ​ជួយ​ដល់​អ្នក​បាន​ទេ ?" ចៅ​មាណព​ឆ្លើយ​ថា គ្មាន​អ្វី​ឲ្យ​ពួក​គេ​ធ្វើ​ទេ​ពេក​នេះ ប៉ុន្តែ​ចៅ​មាណព​នឹង​ប្រាប់​ពួក​គេ​ឲ្យ​ដឹង​នៅ​ពេល​អនាគត ។

មួយ​សប្តាហ៍ក្រោយ​មក ចៅ​មាណព​បាន​ឮ​ថា​មាន​ឈ្មួញ​លក់​សេះ​ម្នាក់​នឹង​នាំ​សេះ​ ៥០០ ក្បាល​​មក​លក់​នៅ​ទី​ក្រុង ។ ដូច្នេះ​ហើយ ចៅ​មាណព​បាន​ទាក់​ទង​ជាមួយ​ពួក​អ្នក​ច្រូត​ស្មៅ​ទាំងអស់​ដោយ​ប្រាប់​ពូកគេ​ម្នាក់​ ៗ ថា សុំ​ឲ្យ​គេ​ឲ្យ​ស្មៅ​មក​ខ្លួន​ម្នាក់​មួយ​ដុំ ។ ហើយ​ចៅ​មាណព​ក៏​បាន​ប្រាប់​អ្នក​ច្រូត​ស្មៅ​ទាំង​នោះ​ថា កុំ​ទាន់​លក់​ស្មៅ​ទៅ​ឲ្យ​ឈ្មួយ​លក់​សេះ​នោះ​ឲ្យ​សោះ ចាំ​គេ​លក់​ស្មៅ​របស់​គេ​ឲ្យ​អស់​ជា​មុន​សិន ។ ធ្វើ​បែប​នេះ​ចៅ​មាណព​នឹង​បាន​ទទួល​តម្លៃ​ខ្ពស់ ។

ពេល​វេលា​ចេះ​តែ​កន្លង​ទៅ​រហូត​ដល់​មាន​ថ្ងៃ​មួយ នៅ​ហាង​លក់​ភេសជ្ជៈ​របស់​ចៅ​មាណព​ អតិថិជន​ខ្លះ​បាន​និ​យាយ​ប្រាប់​​គេ​ថា មាន​នា​វា​ដឹក​ជំ​នួញ​ថ្មី​មួយ​មក​ពី​បរទេស​ទើប​តែ​នឹង​បោះ​យុថ្កា​ចត​នៅ​កំ​ពុង​ផែ ។ ចៅ​មាណ​មើល​ឃើញ​ថា នេះ​ជា​ឱកាស​ល្អ​មួយ​ដែល​គេ​កំ​ពុង​រង់​ចាំ ។ គេ​នឹក​គិត​ម្តង​ហើយ នឹក​គិត​ម្តង​ទៀត រហូត​ទាល់​តែ​គេ​រក​នឹង​ឃើញ​នូវ​ផែន​ការ​ធ្វើ​ជំ​នួញ​ដ៏​ល្អ​មួយ ។

ជា​ដម្បូង គេ​បាន​ទៅ​ជួប​ជាង​ធ្វើ​អលង្ការ​ម្នាក់​ដែល​ជា​មិត្ត ដោយ​ចំ​ណាយ​សា​ហ៊ុយ​តែ​បន្តិច​តែ​បន្តួច​ធ្វើ​ចិញ្ចៀន​មួយ​វង់​ដ៏​មាន​តម្លៃ ដោយ​ដាក់​ត្បូង​ទទឹម​ក្រ​ហម​យ៉ាង​ស្អាត​មួយ​គ្រាប់​ទៀត​ផង ។ ចៅ​មាណព​ក៏​ដឹង​ដែរ​ថា សំពៅ​នោះ​មក​ពី​ប្រ​ទេស​មួយ​ដែល​មិន​មាន​រ៉ែ​ត្បូង​ទទឹម​ទាល់​តែ​សោះ ហើយ​មាស​ទៀត​សោត​ក៏​មាន​ថ្លៃ​ពេក​ណាស់​ដែរ ។ ដូច្នេះ​ហើយ គេ​បាន​ឲ្យ​ចិញ្ចៀន​ដ៏​ល្អ​ស្អាត​​នោះ​ដល់នាយ​សំ​ពៅ​ជា​កម្រៃ​​ជើង​សារទុក​ជា​មុន ។

ដើម្បី​ឲ្យ​បាន​ទទួល​កម្រៃ​ជើង​សារ​នោះ នាយ​សំ​ពៅ​បាន​យល់​ព្រម​បញ្ជូន​អ្នក​ដំ​ណើរ​ទាំង​អស់​ឲ្យ​ទៅ​ចៅ​មាណព​ធ្វើ​ជា​ឈ្មួញ​កណ្តាល​ ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​ទិញ​ឥវ៉ាន់​ផ្សេង ៗ ដោយ​ចៅ​មាណព​ធ្វើ​ជា​មគ្គុ​ទ្ទេស​នាំ​អ្នក​ទាំង​នោះ​ទៅ​រក​ហាង​ជំ​នួញ​ល្អ ៗ នៅ​ក្នុង​ទី​ក្រុង ។ ហើយ​ផល​ដែល​បាន​មក​វិញ គឺ​ម្ចាស់​ហាងជំ​នួយ​ទាំង​នោះ​បាន​ឲ្យ​ឥវ៉ាន់​ផ្សេង ៗ ជា​ការ​ដឹង​គុណ​ដល់​ចៅ​មាណព​ដែល​បាន​បញ្ជូន​អតិ​ថិ​ជន​ឲ្យ​ទៅ​ទិញ​ដូរ​នៅ​ហាង​របស់ពួក​គេ ។ ចៅ​មាណព​ធ្វើ​ជា​ឈ្មួញ​កណ្តាល​របៀប​នេះ​ជា​មួយ​សំ​ពៅ​បួន​ប្រាំ​ទៀត​ដែល​បាន​មក​ចត​នៅ​កំ​ពង់​ផែ ។ គេ​ក៏បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ម្នាក់​ដែល​មាន​ទ្រព្យ​យ៉ាង​ស្តុក​ស្តម្ភ ។

ដោយ​សោ​មនស្ស​រីក​រាយ​នឹង​ជោគ​ជ័យ​របស់​ខ្លួន ចៅ​មាណព​ក៏បាន​នឹង​ឃើញ​ដែរ​ថា ជោគ​ជ័យ​ទាំង​នេះ​បាន​ចាប់​ផ្តើម​ដោយពាក្យ​សម្តី​របស់​ទី​ប្រឹក្សា​ម្នាក់​របស់​ព្រះ​មហា​ក្សត្រ ។ ដូច្នេះ​ហើយ គេ​ក៏បាន​សម្រេច​ចិត្ត​ជូន​កាក់​មាស ដប់​ម៉ឺន​កាក់ ដល់​ទី​ប្រឹក្សា​នោះ ។ ជំ​នូន​ទាំង​នោះ​មាន​តម្លៃ​ស្មើ​ពាក់​កណ្តាល​និង​ទ្រព្យ​ទាំង​អស់​ដែល​គេ​មាន ។ បន្ទាប់​ពី​បាន​ចាត់​ចែង​ដើម្បី​រៀប​ជំ​នូន​នោះ ចៅ​មាណព​ក៏​បាន​ជូប​ជា​មួយ​នឹង​ទីប្រឹក្សា​ព្រះ​មហាក្សត្រ ហើយ​ក៏​បាន​ជូន​ជំ​នូន​ទាំង​នោះ​ដល់​លោក​ជាមួយ​នឹង​ការ​អគុណ​ដ៏​សុ​ភាព​រាប​សារ​ទៀត​ផង ។

លោក​ទី​ប្រឹ​ក្សា​មាន​សេចក្តី​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដោយ​លោក​បាន​សួរ​ថា៖ "តើ​អ្នក​ធ្វើ​យ៉ាង​ណា​ដែល​អាច​រក​ទ្រព្យ​សម្បត្តិ​បាន​យ៉ាង​ច្រើន ហើយ​អាច​ធ្វើ​ជំ​នូន​ដ៏​សន្ធឹក​សន្ធាប់​យ៉ាង​នេះ​បាន ? " ចៅ​មាណព​បាន​និយាយ​ប្រាប់​ថា ទាំង​អស់​នេះ​ចាប់​ផ្តើម​ឡើង​បាន ដោយ​សារ​តែ​សម្តី​របស់​លោក​ទី​ប្រឹក្សា​ផ្ទាល់ នៅ​ពេល​ដែល​ទើប​នឹង​កន្លង​ទៅ​មិន​យូរ​ប៉ុន្មាន ។ ឱវាទ​នោះ​បាន​ដឹក​នាំ​ឲ្យ​ខ្ញុំ​ទៅ​ជួប​ខ្មោច​កណ្តុរមួយ, ឆ្មា​ឃ្លាន​ចំ​ណី​មួយ, បាច់​ផ្កា​ជា​ច្រើន, មែក​ឈើ​ជា​ច្រើន​ដែល​បាក់​ធ្លាក់​ដោយ​សារព្យុះ​ភ្លៀង, ក្មេង​លែង​នៅ​ក្នុង​សួន, ចុង​ភៅ​ព្រះ​មហា​ក្សត្រ, ហាង​លក់​ភេជ្ជៈ, ស្មៅ​សម្រាប់​សេះ ៥០០, ចិញ្ចៀន​មាស​មួយ​វង់, ទំ​នាក់​ទំ​នង​ក្នុង​ការ​រក​ស៊ី ហើយ​ទី​បំ​ផុត គឺ​ទ្រព្យ​សម្បត្តិ​ដ៏​សន្ធឹក​សន្ធាប់ ។

ដោយ​បាន​ឮ​គ្រប់​ពាក្យ​រៀប​រាប់​ទាំង​នោះ លោ​ទី​ប្រឹ​ក្សា​បាន​គិត​ថា "នឹង​គួរ​ស្តាយណាស់ ប្រ​សិន​បើ​ត្រូវ​បាត់​មនុស្ស​ដែល​ប៉ិន​ប្រ​សប់​ដ៏មាន​ថាមពល​នេះ អាត្មា​អញ​ក៏​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ហើយ​កូន​ស្រី​ជា​ទី​ស្រ​ឡាញ់​របស់​អញ​ក៏​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ដែរ ឯ​មាណព​នេះ​សោត​ក៏​ជា​មនុស្ស​នៅ​លីវ គេ​សម​នឹង​រៀប​ការ​ជាមួយ​នឹង​នាង​ណាស់ ។ ធ្វើ​ដូច្នេះ​គេ​នឹង​អាច​ស្នង​ទ្រព្យ​សម្បត្តិ​អា​ត្មា​អញ​ជា​មួយ​នឹង​សម្បត្តិ​របស់​គេ​ ហើយ​កូន​ស្រី​របស់​អញ​ក៏​មាន​អ្នក​ដែរក្សា​ទៀត​ផង ។ " ហេតុ​ការណ៍​ទាំង​នោះ​ក៏​កើត​មាន​ដូច​បំ​ណង ហើយ​បន្ទាប់​ពី​លោក​ទី​ប្រឹក្សា​បាន​ស្លាប់​ទៅ អ្នក​ដែល​បាន​ធ្វើ​តាម​ឱវាទ​របស់​លោក​បាន​ក្លាយ​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​នៅ​ក្នុង​ទី​ក្រុង ។

ព្រះ​មហា​ក្សត្រ​ក៏​បាន​តែង​តាំង​ចៅ​មាណព​ឲ្យ​ទទួល​ដំ​ណែង​ជាទី​ប្រឹក្សា​របស់​ព្រះ​អង្គ ។ ដោយ​ករុណា​ធម៌​ក្នុង​ជី​វិត​ដែល​នៅ​សល់​ជា​ចុង​ក្រោយ​របស់​គេ គេ​តែង​តែ​ធ្វើ​បុណ្យ​ដាក់​ទាន​លុយ​កាក់​ផ្ទាល់​ខ្លួន ដើម្បី​សេចក្តី​សុខ​និង​សុ​ខុ​មាល​ភាព​នៃ​មនុស្ស​ម្នា​ជា​ច្រើន​នាក់ ។

ដំ​បូន្មានៈ ជា​មួយ​ថាម​ពល​ និង​ការ​ប៉ិន​ប្រសប់, ទ្រព្យសម្បត្តិ​ដ៏​ស្តុក​ស្តម្ភ ក៏​នឹង​អាច​កើត​មាន​បាន​ដែរ​មក​ពី​ការ​ចាប់​ផ្តើម​ដ៏​តូច​តាច​មួយ ។

ដកស្រង់ចេញពីសៀវភៅៈ  ព្រហ្ម​ចរិយេសនា
រៀបរៀងដោយៈ   ខេង ខេមរៈ
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,០៩២ ដង)
ទឹក​ភ្នែក​ស្ដ្រី​ប្ដី​ប្រច័ណ្ឌ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩៧៣ ដង)
គាថា​របស់​ព្រះ​រដ្ឋបាល​ត្ថេរ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥,៦១៥ ដង)
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ៦ យ៉ាង
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ៧០,១៧៣ ដង)
សេចក្តី​ផូរ​ផង់​នៃ​ព្រះ​និព្វាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.71
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿