30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤០,៩៦៥
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៧៩៨,១៥២
សរុប ៣៨៩,៨៨០,៦៣៦
អានអត្ថបទ
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៣៤,៣៦៤ ដង)

ហេតុ ៦ ប្រការ​តែងបំផ្លាញ​បុរស​ឲ្យ​វិនាស



 
មិត្តសម្លាញ់​មានច្រើន​ប្រភេទ ដូច​ដែល​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ចំពោះ​សិង្គាលកមាណព មាន​ក្នុង​សុត្តន្តបិដក លេខ១៩ ទំព័រ ៧៥ ថា "បុគ្គលខ្លះ ជា​មិត្តសម្លាញ់​បានតែ​ក្នុង​រោងសុរា​ក៏​មាន បុគ្គលខ្លះថា​សម្លាញ់ៗ តែនៅចំពោះ​មុខ​ក៏មាន បុគ្គល​ណាកាល​បើប្រយោជន៍ (ខ្លួន) កើតឡើង ទើបធ្វើជា​សម្លាញ់ បុគ្គល​នោះ​មក​ជាសម្លាញ់​នឹងខ្លួនក៏មាន។

កិរិយា​ដេក​ដល់ថ្ងៃ ១ ការ​ធ្វើសេវនកិច្ចជាមួយ​ប្រពន្ធ​អ្នកដទៃ ១ ភាវៈ​ជាអ្នកមានពៀរច្រើន ១ ភាវៈ​ជាអ្នក​ធ្វើអំពើ​ឥតប្រយោជន៍ ១ បាបមិត្ត ១ ភាវៈ​ជាអ្នកកំណាញ់​ស្វិត​ស្វាញ ១ ហេតុទាំង ៦ យ៉ាងនុ៎ះ រមែងបំផ្លាញ​បុរស (ឲ្យវិនាស)។ នរជន​ដែលមានមិត្តអាក្រក់ មានមារយាទ និងគោចរអាក្រក់ តែងវិនាស​ចាកលោក​ទាំងពីរ គឺលោកនេះ និង លោកខាងមុខ។ ល្បែងភ្នាល់ ល្បែងស្រី និងល្បែងសុរា ១ របាំ​និងចំរៀង ១ ការដេកថ្ងៃ ១ ការ​ឲ្យគេបម្រើ​ខ្លួន​ក្នុងកាល​មិនគួរ ១ ពួក​មិត្តអាក្រក់ ១ ភាវៈ​ជាអ្នក​មានសេចក្ដី​កំណាញ់ស្វិតស្វាញ ១ ហេតុទាំង ៦ នេះតែងបំផ្លាញ​បុរស​ឲ្យវិនាស។ ពួកជន​ដែល​លេងល្បែង​ភ្នាល់ ផឹកសុរា ធ្វើសេវនកិច្ចនឹងស្រីដែលស្មើ​ដោយជីវិត​របស់បុរស​ដទៃ សេពគប់នឹង​បុគ្គល​ថោកទាប (ខាតលក្ខណ៍) មិនសេពគប់​នឹងបុគ្គល​ដែលមានសេចក្ដីចម្រើន (គ្រប់លក្ខណ៍) យស​របស់ពួកជន​នោះ​តែង​សាបសូន្យ​ដូចព្រះចន្ទ្រា​ខាងរនោច។

ជនដែល​ជាអ្នកផឹកសុរា ជាអ្នកខ្សត់ទ្រព្យ ជាអ្នកឥត​មានកង្វល់​ដោយការងារចិញ្ចឹម​ជីវិត​មានតែស្រវឹងជានិច្ច ប្រាសចាក​សេចក្ដីចម្រើន លិចចុះ​ក្នុងបំណុល ដូចដុំថ្មលិច​ទៅក្នុងទឹក បុគ្គលនោះ​ តែងធ្វើការងារ​ឲ្យវឹកវរដល់ខ្លួន​ដោយឆាប់។ បុគ្គល​ដេក​ក្នុងវេលាថ្ងៃ ជាប្រក្រតី មិនក្រោកឡើងពីយប់ជាប្រក្រតី ជាអ្នកស្រវឹង​ជានិច្ចជាអ្នកលេងល្បែង មិនអាចនឹង​គ្រប់គ្រងផ្ទះសម្បែង​បាន។ ប្រយោជន៍​ទាំងឡាយ តែងកន្លងហួស​មនុស្សដែល​លះបង់​ចោលនូវការងារ ដោយពោល​អាងថា វេលា​នេះត្រជាក់​ណាស់ ក្ដៅណាស់ ល្ងាចណាស់។ ជនណាមួយ​ធ្វើនូវកិច្ចការ​របស់​បុរស មិនអើពើ​នូវត្រជាក់ និងក្ដៅ ក្រៃលែងជាងស្មៅ (ទៅទៀត) ជននោះ​រមែងមិនសាបសូន្យ​ចាកសេចក្ដីសុខឡើយ។


ដកស្រង់ចេញពីសៀវភៅ មិត្តល្អ
រៀប​រៀង​ដោយ សុវណ្ណជោតោ ភួង សុវណ្ណ

ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៤៤៧ ដង)
បុណ្យ​តែង​ជួយ​អ្នក​ដែល​ប្រព្រឹត្ត​ល្អ
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៦១,៩២៦ ដង)
វិនិច្ឆ័យក្នុងរឿងគ្រហស្ថបានសម្រេចព្រះអរហត្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.55
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿