30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៤,៣៧១
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៥៩៤,៩៨៩
សរុប ៣៨៩,៦៧៧,៤៧៣
អានអត្ថបទ
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ៨,៣០៥ ដង)

ការ​ធ្វើ​គំរូល្អ​ដល់​កូន



 

ខ្លួន​ជា​ឪពុក​ម្តាយ ត្រូវធ្វើ​គម្រូ​ល្អ ៗ ដល់​កូន​ដូច​ជា​ខ្លួន​ទាំង​ពីរ​នាក់​ត្រូវ​មាន​សីល ៥ ជា​ពុទ្ធ​សាស​និក​ជន មាន​សម្មា​ទិដ្ឋិ ចិញ្ចឹម​ឪពុក​ម្តាយ​របស់​យើង ។ បើ​យើង​ធ្លាប់​ឆ្លាត​នោះ យើង​ត្រូវ​អញ្ជើញ​ឪពុក​ម្តាយ​របស់​យើង​មក​នៅ​ជា​មួយ ដើម្បី​ចិញ្ចឹម ថែរក្សា​គាត់​រៀង​រាល់​ថ្ងៃ ។ ពេល​បាយ​ទឹក​ រៀប​ចំ​បាយ​ទឹក​ដាក់​ថាស ជូន​ចំពោះ​គាត់​ដោយ​គោរព​ មិនមែន​ធ្វើ​ដើម្បី​ឲ្យ​គេ​សរសើរ ឬ​យក​មុខ​មាត់​នោះ​ទេ គឺ​ត្រូវ​ធ្វើ​ដើម្បី​បុណ្យ​កុសល​ដ៏​ធំ​ធេង​របស់​យើង និង​ដើម្បី​តប​គុណ​ចំពោះ​លោក​ទាំង​ពីរ​ដែល​មាន​ឧបការ​គុណ​ដ៏​ធំ​ក្រៃ​លែង​ មិនមាន​អ្វី​យក​មក​ប្រៀប​ស្មើ​បាន ហើយ​ទុក​ជា​គម្រូ​ល្អ​ឲ្យ​ដល់​កូវ​យើង​ផង​ដែរ ។ ត្រូវ​ចេះ​ទិញ​កាស្សែត​ធម៌ ឬ វិទ្យុ​ជូន​គាត់ ដើម្បី​ឲ្យ​គាត់​បាន​ស្តាប់​ធម៌ រៀង​រាល់​ថ្ងៃ ព្រោះ​ថា​គាត់​ចាស់​ហើយ ចូល​ដល់​បច្ឆិម​វ័យ​ហើយ មិនមាន​ទីពឹង​ក្រៅ​ពី​ព្រះ​ធម៌​ឡើយ ។

ពេល​ថ្ងៃ​សីល​រៀប​ចំ​ម្ហូប​ម្ហារ​ឲ្យគាត់​ទៅ​វត្ត​វ៉ា សម​ទាន​សីល ដើម្បី​បាន​ជា​បុញ្ញ​និ​ធិ​ដល់​គាត់​សម្រាប់​ទៅ​បរលោក មិន​ត្រូវ​ខ្ជិល​ច្រអូស​ឬ​មើល​ងាយ​មើល​ថោក​គាត់​ជា​ដាច់​ខាត ពេល​គាត់​នៅ​ជា​មួយ​យើង​ឡើយ ។ កាល​យើង​ចេះ​ដឹង​គុណ​ឪពុក​ម្តាយ​ខ្លួន​យើង​កូន​នៅ​ជា​មួយ​យើង​តែង​ឃើញ​ផ្ទាល់​ភ្នែក ឮ​ផ្ទាល់​នឹង​ត្រ​ចៀក​ ពេល​កូន​ទាំង​អស់​នេះ​ធំ​ឡើង នឹង​ត្រូវ​ដឹង​គុណ​យើង ដូច​យើង​ដឹង​គុណ​ឪពុក​ម្តាយ​យើង​យ៉ាង​នោះ​ដែរ ។ តែ​ផ្ទុយ​ទៅ​វិញ យើង​មាត់​តូច​មាត់​ធំ​ដាក់​ឪពុក​ម្តាយ​យើង ប្រើ​ពាក្យ​មិន​ពី​រោះ​ចំ​ពោះ​គាត់ កូន​យើង​ឃើញ​គម្រូ​នេះ​នឹង​មិន​ដឹង​គុណ​យើង ដូច​យើង​ធ្វើ​ចំពោះ​ឪពុក​ម្តាយ​យើង​យ៉ាង​នោះ​ដែរ ។

ពេល​មាន​កម្ម​វិធី​បុណ្យ​ព្រះ​ពុទ្ធ​សាស​នា មាន​បុណ្យ​ពិ​សាខ​បូជា អាសាឡបូជា មាឃ​បូជា ត្រូវ​នាំ​កូន​ទៅ​ចូល​រួកម​ក្នុង​ពិ​ធី​បុណ្យ​នោះ ហើយ​មិន​ត្រូវ​ឲ្យ​កូន​ដើរ​លេង​ឥត​ប្រ​យោជន៍​ទេ ត្រូវ​បង្រៀន​កូន​ឲ្យ​ចេះ​សំ​ពះ​ព្រះ​ពុទ្ធ​រូប និង​ព្រះសង្ឃ ហើយ​នាំ​កូន​បូជា​ប្រ​ទីប​ចំ​ពោះ​ព្រះ​រតន​ត្រើយ ។

កាល​នាំ​កូន​ទៅ​បុណ្យ​នោះ មិន​ត្រូវ​ស្ងៀម ៗ ឥត​ប្រយោជន៍​ ត្រូវ​បង្ហាញ​កូន​ពី​បុណ្យ​នី​មួយ ៗ អា​និសង្ស​នៃ​បុណ្យ ប្រ​វត្តិ​រឿង​រ៉ាវ​របស់​បុណ្យ​ទាំងនោះ ឬ​ចូល​ទៅ​ក្នុង​ព្រះ​វិ​ហារ​ឃើញ​គំ​នូរ​តាម​ជញ្ជាំង​ ត្រូវ​ពន្យល់​ប្រាប់​រឿង​នី​មួយ ៗ ឲ្យ​ច្បាស់​លាស់​ដល់​កូន រហូត​កូន​អាច​ចង​ចាំ​រឿង​នោះ​បាន ចំ​ណុច​នេះ​សំ​ខាន់​ណាស់ អាច​ធ្វើ​ឲ្យ​កូន​យើង​មាន​សម្មា​ទិដ្ឋិ​ជឿ​បុណ្យ គុណ​ទោស និង​ជា​អ្នក​មាន​គុណ​ធម៌​ដុះ​ក្នុង​ខ្លួន ជាប់​ជា​ឧបនិស្ស័យ​ជា​មនុស្ស​ល្អ​រហូត​ដល់​ចាស់​ទុំ ។ ម៉្យាង​ទៀត ក្នុង​កម្ម​វិធី​បុណ្យ​វត្ត​អា​រាម​ផ្សេង ៗ មាន​ភ្ជុំ​បិណ្ឌ​ជា​ដើម ត្រូវ​នាំ​កូន​យើង​ទៅ​ចូល​រួម​ផង ដើម្បី​ឲ្យ​កូន​យើង​មាន​និស្ស័យ​ក្នុង​កាល​ធ្វើ​បុណ្យ​ទាន​ត​ទៅ​ខាង​មុខ ក្រោយ​អស់ពី​យើង​ទៅ និង​បាន​ជួយ​ថែរក្សា​ទំ​នៀម​ទម្លាប់​ខ្មែរ​យើង ។ តំ​ណត​ទៅ​ខាង​មុខ​កូន​នឹង​ធ្លាប់​ធ្វើ​បុណ្យ​ទាន​តាម​ឪពុក​ម្តាយ​ពី​មុន គេនឹង​ជា​អ្នក​រួម​ចំ​ណែក​ជួយ​ព្រះ​ពុទ្ធ​សាស​នា​ឲ្យ​ស្ថិត​ស្ថេរ​ចីរកាល​អស់​កាល​យូរ​អង្វែង ។

ដកស្រង់ចេញពីសៀវភៅៈ  ចិញ្ចឹមកូន​តាម​គន្លង​ធម៌
រៀបរៀងដោយៈ   ឧបាសក វ៉ាន់ ចាន់​វ៉ែន
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៣៦,២១៦ ដង)
ធម៌សូត្រដាក់ទង់ និងលើកទង់ ព្រះពុទ្ធសាសនា
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ១៩,៣៨៨ ដង)
បណ្ឌិត​ទាំង​ឡាយ​ពោល​សរ​សើរ ឧ​បោ​សថៈ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៩៣១ ដង)
ព្រះពុទ្ធសាសនា និង​វិទ្យាសាស្ត្រ​ទំនើប
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៥៦,១៥៥ ដង)
របៀបបង្ហាញ​ខ្លួន​ដល់​ភ្ញៀវ
ផ្សាយ : ០៣ តុលា ឆ្នាំ២០១៣ (អាន: ១៣,៩៩៨ ដង)
ចូរ​សម្គាល់​កាយ​នេះ ថា​ដូច​ជា​រថ
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៤៩,២៥៣ ដង)
ផលប៉ះពាល់​នៃ​គ្រឿង​ញៀន​ចំពោះ​ផ្នែក​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.79
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿