30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៥,៣៥៧
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១២៣,១៥៨
សរុប ៣៨៥,៤០៩,៨៥១
អានអត្ថបទ
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣ (អាន: ៦៣,៤១៨ ដង)

អាការៈរោគ​របស់​ទោសៈមហារីកចិត្ត ៦ យ៉ាង



ស្តាប់សំឡេង
 
អាការៈរោគ​របស់​ទោសៈមហារីកចិត្ត ៦ យ៉ាង

១- កោធោៈ មានសេចក្ដីខឹងក្រោធ សេចក្ដីខឹងក្រោធ ជារោគសញ្ញា​របស់​ទោសៈ​មហារីក។ ទង្វើ​របស់​បុគ្គល​ខឹងក្រោធ ធ្វើឲ្យ​ឥតខ្លាច​ញញើត នរណា​ពេល​ទោសៈ​នៅក្នុងខ្លួន មើល​មក​ខ្លួន​ឯង​មិន​មាន​អ្នក​ណា​ធំ​ជាងខ្លួន​ឡើយ ហើយ​មិន​បាន​ដឹងគុណអ្នក​ដទៃ​ទេ សូម្បី​តែ​មាតាបិតា​របស់ខ្លួន។ អ៊ីចឹង​បាន​ជា​ក្នុង​ព្រះធម៌ បានសម្ដែង​ថាលោភៈ​បាំងអនិច្ចំ ទោសៈ​បាំងទុក្ខំ មោហៈបាំងអនត្តា ព្រោះថា​លោភតណ្ហា​បើកើត​ក្នុងសន្ដាននៃបុគ្គល​ណាហើយ​មិនបានចាប់​ភ្លឹក​នឹក​ឃើញ អនិច្ចំ គឺសភាព​មិន​ទៀងសោះឡើយ ឃើញ​តែ​ស្អាត​ល្អ​ប៉ុណ្ណោះ។ ទោសៈនេះ​មានកំលាំង​ខ្លាំង​បាំងនូវ​សេចក្ដី​ទុក្ខ​ទាំងអស់ ឧទាហរណ៍នៅក្នុងគ្រួសារ​ដ៏តូចមួយ មានជម្លោះ​ឈ្លោះទាស់ទែង​គ្នារវាងប្ដីហើយ​នឹង​ប្រពន្ធ ពេល​នោះ​អ្នក​ទាំងពីរ​មិនបាន​ឃើញ​ទុក្ខលំបាក សេចក្ដី​ក្ដៅក្រហាយ​ក្នុងពេល​អនាគតកាល​ឡើយ បានវាយ​គ្នារហូត​វាយ​កំទេចសម្ភារៈ​ប្រើប្រាស់​ទៀត ដូចជាពាង ក្រឡ ចាន ឆ្នាំង ផ្ទះសំបែង​ជាដើម ធ្វើឲ្យ​ខាតបង់អស់ ដល់រោគមហារីក​ក្រោធនេះ វាធូរទៅស្រាប់​តែត្រូវគ្នាវិញ នាំគ្នាព្យាបាល​ជម្ងឺ ដែលខ្លួនបានវាយបែកក្បាល បាក់ដៃ បាក់ជើងជាដើម​ឬនាំគ្នាដើរទៅទិញ​សម្ភារៈ​ប្រើប្រាស់​នៅឯផ្សារ​ជាថ្មីទៀត អាការៈរោគ​របស់​ទោសៈ​មហារីក​យ៉ាងនេះឯង។

២- ឧបនាហោ ចងក្រោធទុក្ខ មនុស្សយើង​បើចេះ​គ្រប់គ្រង​ចិត្ត​មិន​លំបាក​ដោះស្រាយ​ទេ សេចក្ដី​ក្រោធ​នោះ រាល់រូបទាំងអស់​ដែល​កើត​ឡើង ទោះបីកុសល​វិបាក​ក្ដី អកុសល​វិបាកក្ដី យើងប្រគល់ឲ្យ​ចក្ខុវិញ្ញាណ​អ្នក​ឃើញរាល់សម្លេង ដែលកើត​ឡើងទាំងអស់ កុសលវិបាកក្ដី អកុសលវិបាកក្ដី យើងមិនបាន​ប្រកាន់​ថា យើងអ្នកឭទេ គឺប្រគល់​ឲ្យដល់​សោតវិញ្ញាណ ក្លិនក្ដី រសក្ដី ផោដ្ឋព្វក្ដី ធម្មារម្មណ៍ក្ដី ដែល​កើត​ឡើងក្នុងការ​ដឹង​ដោយអំណាច នៃវិញ្ញាណ យើងប្រគល់​ឲ្យវបិញ្ញាណ​អ្នកដឹង​ទៅមិនបាច់ប្រកាន់ បើយើងមិនបាន​ប្រគល់​ឲ្យនាមរូប​ទេ វាអាច​យល់​ថា​ជាតួខ្លួន ហើយនៅក្នុងអំណាច​របស់​ខ្លួន ម្លោះ​ហើយបើឃើញល្អ ឭសម្លេងល្អ ធំក្លិនល្អ ដឹងរសល្អ ដឹងផោដ្ឋព្វៈល្អ ដឹងធម្មារម្មណ៍ល្អ​ក៏សប្បាយរីករាយ​ទៅតាមអំណាច​នៃលោភៈ​ដល់ទៅឃើញ ដឹង​ ឮមិនល្អក៏កើត​ទុក្ខ។ ហើយក៏អាចមានគំនិត ដើម្បី​ចងគំនុំ​ដើម្បីព្យាបាទ​បៀតបៀន​ដល់អ្នកដទៃ។

៣- មក្ខោ មក្ខប្រែថា សេចក្ដីរមិលគុណ។ កាលណា យើងបានធ្វើ​សេចក្ដី​ល្អ​ដល់​អ្នក​ដទៃ យើងកុំ​រំពឹង​ថា​គេ​នឹង​តប​ស្នងសងគុណ​យើង​វិញ តាម​សេចក្ដី​ពិត សេចក្ដីល្អ ដែល​យើង​បានធ្វើហើយ គឺសេចក្ដីល្អ​ហ្នឹង​ឯង​ជាអ្នក​ទំនុកបំរុង​ចិត្ត​របស់​យើងឲ្យបាន​សេចក្ដីសុខសាន្ត​ឲ្យបាន​សេចក្ដីស្ងប់រម្ងាប់ សំរាន្ត​ក៏ជាសុខ ភ្ញាក់​ក៏ជាសុខ សូម្បីយល់សប្តិ ក៏មិនយល់សប្តិ​អាក្រក់ផងដែរ។ ដោយសេចក្ដី​ល្អប្រព្រឹត្ត​ទៅ​ក្នុងសន្ដាន​ច្រើន​ ហើយយើង​មិនចាំបាច់​ពឹងអ្នក​ដទៃ​ឲ្យមក​ដឹងគុណយើង​ទេ។ បើយើងចង់​ឲ្យអ្នកដទៃ​ដឹងគុណ​យើង មានន័យ​ថាយើង​មិន​មាន​សទ្ធា ចំពោះបុណ្យ​ទេ ពីព្រោះយើង​ធ្វើបុណ្យ​ធ្វើសេចក្ដីល្អ​ចង់ឲ្យ​អ្នកដទៃ​ចាំជួយតបស្នង​យ៉ាង​ដូច្នេះ​នោះ។ ដូច្នេះ​យើងត្រូវមានសទ្ធា គឺសទ្ធាជឿ​ទៅលើបុណ្យ គឺសេចក្ដីល្អ ដែលបានកើត​មាន​ឡើងហើយ​ក្នុងសន្ដាន​នោះ គឺ​ជាទីពឹង​របស់យើង យើងមិនចាំបាច់​ពឹងអ្នកដទៃ​ទេ។ យើងធ្វើ​សេចក្ដីល្អដល់​អ្នក​ដទៃ តែគឺ​ជាសេចក្ដី​ល្អ​របស់​យើងដូច្នេះ ការអប់រំ​នូវសតិសម្បជញ្ញៈ ក៏​អាច​ដឹង​ថាមក្ខ​គឺការរមិលគុណ ជាប្រភេទ​នៃអកុសលធម៌​ហេតុបច្ច័យនៃមក្ខ គឺ ខ្វះនូវសតិសម្បជញ្ញៈជាមួយ​គ្នានេះ គឺ​មានមោហៈ​ធ្វើឲ្យ​វង្វេង​មិនដឹង​សេចក្ដីពិត នៃឧបការគុណដែលជាអារម្មណ៍នាំឲ្យកើតនូវកុសលធម៌​នោះ បែរទៅជាកើតនូវអកុសល​ធម៌វិញ។

៤- បលាសោ វាយឫកស្មើ គឺការ​លើកតម្កើងខ្លួនឲ្យ​ស្មើនឹងអ្នកធំ ឬ ដើម្បីយកគ្រាន់បើ​ទៅតាមចំណេះ​ដឹងអ្វី​មួយ ដូច​ថាខ្លួនឯងជាគ្រហស្ថ ឧបាសក ឧបាសិកា​ទេ តែចេះដឹងជាងលោក ក៏វាយឫក​ខ្លួនស្មើនឹងលោក​ឬខ្ពស់ជាងលោក។ ម្យ៉ាងវិញទៀត​និយាយអំពី​សកម្មភាព​ខ្លួនឯងជាព្រះសង្ឃវិញ ខ្លួនឯងជាសាមណេរ​ទេ ជា អនុត្ថេរទេ ប៉ុន្តែមានចំណេះ​វិជ្ជាផ្សេងៗ ដូចជា​សិក្សា​ក្នុងព្រះវិន័យ ព្រះសូត្រ​ឬ​ក្នុងនិកាយ​ណាមួយ ឬ ក្នុងព្រះអភិធម្ម ចេះគ្រាន់បើហើយក៏យក​ចំណេះ​ដឹងដែល​បានសិក្សា​នោះ មកវាយស្មើ​នឹងព្រះថេរៈ នេះគឺជាប្រភេទ​នៃអកុសលធម៌ ម្យ៉ាងដែលមានចំពោះ​សន្ដាន​របស់បុថុជ្ជន។

៥- ឥស្សា សេចក្ដីច្រណែនឫស្យា ច្រណែន​គឺជាលក្ខណៈនៃចេតសិកម្យ៉ាង ដែលប្រកប​ជាមួយទោសៈ​ចិត្ត​ប្រទូស្ដចំពោះ​អារម្មណ៍។ ចំពោះ​ការរឭដឹងនូវសភាវៈពិតអាច​លះបង់​នូវឥស្សាបាន ដូចជាសេចក្ដី​ច្រណែន​អ្នកដទៃ​ដែលបាន លោភ យស សរសើរ សុខ អាចជា​អារម្មណ៍នៃសេចក្ដីច្រណែន គឺឥស្សា ប៉ុន្តែអ្វីៗក៏ដោយសុទ្ធ​តែជារូបធម៌និងនាមធម៌​ទាំងអស់ ការបានលាភ ការបានយស លោកធម៌​ទាំង៨ គឺ​ត្រឹមតែ​រូបធម៌ និង នាមធម៌ប៉ុណ្ណោះ។ ដែលមានការកើតឡើងហើយ​ត្រូវកំណត់​ដឹង​ដោយសតិប្បដ្ឋាន​បដិបត្តិ គេបាន​លោភគឺមាន​រូបប្រាកដ​ឡើងហើយគឺ ជាសច្ចៈភាព​នៃសភាវៈ​ប្រាកដ​តាមផ្លូវភ្នែក​នេះ​គឺជារបស់​ពិត ការឃើញ​ក៏ជារបស់ពិត​ទើប​នាំ​មក​នូវមនោទ្វារវិថីចិត្តដែល​កើត​ឡើងដឹងរឿងក៏ជាសច្ចធម៌ ការឃើញ​ក៏ជាសច្ចធម៌ ការឃើញសភាវរូបគឺរូបាយតនៈដែលប្រាកដ​ឡើងឲ្យឃើញ គឺជាសច្ចធម៌នេះគឺជានាមធម៌ និងរូបធម៌ដែលប្រាកដ​ឡើងហើយ បើមិន​មានសតិសម្បជញ្ញៈ ដឹងក្នុងការកើត​ឡើងនៃរូប បើមិនមានសតិសម្បជញ្ញៈ ដឹងក្នុងការកើតឡើងនៃរូប ធម៌ និងនាមធម៌​នោះទេ ទៅជាអ្នកដែលមានលាភ កាលណាសម្គាល់​ថា មានអ្នកដទៃ​បានលោភ​ហើយក៏ជាបច្ច័យ​នៃឥស្សា តែសេចក្ដី​ពិតនោះ​គឺ​គ្មានអ្វីក្រៅ​ពីរូបធម៌​និងនាមធម៌ប៉ុណ្ណោះទេ។

៦- មច្ឆរិយំ មានសេចក្ដីកំណាញ់ សេចក្ដីកំណាញ់​នេះ មិនមែនទាល់​តែ​គេសុំ ហើយមិនឲ្យ​គេនោះឈ្មោះថា សេចក្ដីកំណាញ់ទេ ឲ្យតែចិត្ត​មានការជាប់ជំពាក់ មិនអាចលះបង់​ឲ្យទៅអ្នក​ដទៃ បាននេះ​ក៏​ឈ្មោះ​ថា​មច្ឆរិយៈដែរ។ សេចក្ដីកំណាញ់​នេះគឺ​កំណាញ់​ចំពោះ​សម្បត្តិខ្លួន​ដែលបានហើយក្ដី ឬ ដែល​គួរនឹងបានក្ដីនេះ គឺ​ជាលក្ខណៈរបស់មច្ឆរិយៈ ក្នុងគម្ពីយោជនា លោកមានសេចក្ដីអធិប្បាយថាៈ ធម្មជាតិ​ដែលប្រព្រឹត្ត​ទៅដោយ​អាការៈ​ថាសេចក្ដីអស្ចារ្យ​នេះ ចូរមានដល់តែអាត្មា​អញប៉ុណ្ណោះ​ចូរកុំមានដល់អ្នកដទៃ​ឡើយយ៉ាង​នេះឈ្មោះ​ថាមច្ឆរិយៈ។

ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១
រៀប​រៀង​ដោយ សាមណេរ ចាន់ សុជន
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ១១,៦៧៤ ដង)
មនុស្ស​យើង​គ្រប់​គ្នា​មិន​ត្រូវ​ការ​ទុក្ខ ត្រូវ​ការ​តែ​សុខ​ប៉ុណ្ណោះ
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១៥,២៩៥ ដង)
ទឹក​ចិត្ត​មាន​តម្លៃ​ជាង​ទឹក​ប្រាក់​
ផ្សាយ : ០៨ កុម្ភះ ឆ្នាំ២០២២ (អាន: ២៦,៦៤២ ដង)
លះ​សេចក្តី​ក្រោធ​បាន​ គឺ​ជា​ការ​ជោគ​ជ័យ​ដ៏​ក្រៃ​លែង​នៅ​ក្នុង​ជី​វិត
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៣៩៧ ដង)
បុគ្គលធ្វើបាបសម្គាល់ថាខ្លួនធ្វើបុណ្យ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៥,៧៦៩ ដង)
ការ​អប់​រំ​មនុស្ស​ដោយ​ព្រះ​ធម៌​
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ៤០,៧៦៥ ដង)
សំឡេង​ម៉ែយំ​អស់​សង្ឃឹមព្រោះកូន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.63
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿