30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៧,៩៥៥
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២១៥,៨៨៩
សរុប ៣៨៥,៥០២,៥៨២
អានអត្ថបទ
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣ (អាន: ៣៩,៩៥១ ដង)

នរក ៤ រូប



ស្តាប់សំឡេង
 
នរក ៤  រូប

យើង​ជា​ពុទ្ធបរិស័ទ គួរ​តែ​មាន​សេចក្តី​សង្វេគ​តក់​ស្លុត​ក្នុង​ជីវិត​រស់​នៅ​ក្នុង​បច្ចុប្បន្ន​នេះ វា​មិន​មាន​អ្វី​ស្ថិត​ស្ថេរ​ឡើយ​ក្នុង​លោក​នេះ មាន​ការ​កើត​ឡើង​ហើយ​មាន​ការ​ស្ថិត​នៅ និង​ការ​បាត់​ទៅ​វិញ​ជា​ធម្មតា ។

សូម​ញាតិ​ញោម​ពិចារណា​នូវ​រឿង​ក្នុង​ព្រះពុទ្ធសាសនា ដើម្បី​ជា​បទ​ពិចារណា​ក្នុង​រឿង​រ៉ាវ​ជីវិត​ដែល​រស់​នៅ​ក្នុង​លោក​នេះ វា​មាន​ទាំង​វិបាក ទាំង​ល្អ​ដោយ​អំណាច​ក្នុង​ការ​ប្រព្រឹត្ត​របស់មនុស្ស ។ កាល​កន្លង​ទៅ​ហើយ ព្រះដ៏មានព្រះភាគ ព្រះនាម​កស្សបៈ ទ្រង់​ឧប្បត្តិក​ឡើង​ក្នុង​លោក ក្នុង​កាល​ដែល​មនុស្ស​ទាំង​ឡាយ​មាន​អាយុ​កាល ២ ម៉ឺនអង្គ ។ ពួក​អ្នក​នគរ​ពារាណសី​ឃ្មាត​ខ្មី​បបួល​គ្នីគ្នា​ធ្វើ​អាគន្តុកទាន ។  គ្រា​នោះ​មាន​សេដ្ឋីបុត្ត ៤ នាក់​ជា​សម្លាញ់​នឹង​គ្នា​មាន​សម្បត្តិ ៤០ កោដិ ក្នុង​នគរ​ពារាណសី បាន​ប្រឹក្សា​គ្នា​ថា ទ្រព្យ​សម្បត្តិ​យើង​មាន​ច្រើន​តើ​យើង​នឹង​ប្រកប​ការងារ​ដូច​ម្តេច ? កាល​ដែល​ព្រះសម្មាសម្ពុទ្ធ ស្តេច​កំពុង​យាង​ទៅ​កាន់​ចារិក​យ៉ាង​នេះ ក៏​សេដ្ឋីបុត្ត​ទាំង ៤ នាក់​នោះ ឥត​មាន​និយាយ​យ៉ាង​នេះ​ថា យើង​ទាំង​ឡាយ​នឹង​ឲ្យ​ទាន នឹង​បូជា​នឹង​រក្សា​សីល​ដូច្នេះសោះ បែរ​ជា​និយាយ​យ៉ាង​នេះថា​បើ​យើង​ទាំងឡាយ​ផឹក​ស្រា​ឲ្យ​ស្រវឹង ហើយ​ស៊ីសាច់​ដែល​មាន​រស់​ជាតិ​ឆ្ងាញ់​ពិសា​ទើប​ពេញ​ជា​ការ​រស់​នៅមាន​ប្រយោជន៍ ។ ម្នាក់​ទៀត​និយាយ​ថា យើង​គួរ​តែបរិភោគ​បាយ​អង្គរ ស្រូវ​សាលី​ដែល​មានក្លិន​ក្រអូប និង​វត្ថុ​ផ្សេង ៗ ។ ម្នាក់​ទៀត​និយាយថា យើង​ចំណាយ​ប្រាក់​ឲ្យ​ពួកស្រី ៗ ទោះ​បី​កូនប្រពន្ធ​គេ​ក៏​គង់​តែ​ស័្មគ្រ​ចិត្ត​នឹង​យើង​មិន​ខាន ហើយ​ពួក​យើង នឹង​ធ្វើបត​រទារកម្ម​ឲ្យ​ពេញ​បន្ទុក ។ សេដ្ឋីបុត្ត​ទាំង ៤ នាក់នោះ យល់​ព្រមព្រៀងគ្នា​ហើយ​ចាប់​ផ្តើម​អំពីថ្ងៃ​នោះ​មក ក៏​តែង​តែ​បញ្ជូន​ទ្រព្យ​ទៅ​ឲ្យ​ស្រី ៗ ទាំង​ឡាយដែល​មាន​រូប​ល្អ ហើយ​ធ្វើ​នូវ​បរទារកម្ម​អស់ ២ ម៉ឺន​ឆ្នាំ លុះ​ធ្វើ​មរណកាល​ទៅបាន​ទៅ​កើត​ក្នុង​លោហកុម្ភីនរក ជម្រៅ ៦០ យោជន៍ លិច​ចុះ​ទៅ​អស់ ៣ ម៉ឺនឆ្នាំ ទើប​ដល់បាត​ខ្ទះ​អណ្តែត​ឡើង​អស់ ៣ ម៉ឺនឆ្នាំ ទើប​ដល់មាត់​ខ្ទះ ហើយ​ទើប​ចង់​ពោល​គាថា​ម្នាក់​មួយ ៗ ប៉ុន្តែ​មិន​អាច​ពោល​ទាន់ ក៏​ពោល​បាន​ត្រឹម​តែ​ពាក្យ​ថា ទុ. ស. ន. សោ  ហើ​យក៏​ត្រឡប់​លិច​ចុះទៅ​ក្នុងខ្ទះ​ទង់​ដែង​វិញ​ទៅ ។

សត្វនរកទី ១ បម្រុង​នឹង​ពោល​យ៉ាង​នេះថា

ទុ. ទុជ្ជីវិតមជីវិម្ហា យេ សន្នោ ន ទទាមសេ
វិជ្ជមានេសុ ភោគេសុ ទីបំ នាកម្ហ អត្តនោ ។

យើង​ទាំង​ឡាយ មាន​ជីវិត​ដ៏​លាមក បាន​រស់​នៅ​ហើយ​កាល​ដែល​ភោគ​សម្បត្តិ​កំពុង​មាន យើង​ទាំង​ឡាយ​មិន​បាន​ឲ្យ​ទាន​សោះ យើង​ទាំង​ឡាយ​មិន​បាន​ធ្វើ​នូវ​ទីពឹង​ដល់​ខ្លួន​ឯង​សោះឡើយ ។

សត្វ​នរក​ទី ២ បម្រុង​នឹង​ពោល​យ៉ាង​នេះ​ថា

ស. សដ្ឋីរស្សសហស្សានិ  បរិបុណ្ណានិ  សព្វសោ
និរយេ  បច្ចមានានំ  ភទា  អន្តោ  ភវិស្សតិ  ។

យើង​ទាំង​ឡាយ ដែល​បាបកម្ម​ចម្អិន​នៅ​ក្នុង​នរក​អស់ ៦ ម៉ឺន​ឆ្នាំ​ពេញ​គ្រប់​គ្រាន់​មិន​មាន​លើសខ្វះ ឱ! កាល​ណា​ហ្ន៎! នឹង​មាន​ទី​បំផុត​នៃ​សេចក្តី​ទុក្ខ ។

សត្វ​នរក​ទី ៣ បម្រុង​នឹង​ពោល​យ៉ាង​នេះ​ថា

ន. នត្ថិ អន្តោ ភុតោ អន្តោ បដិនិស្សតិ
តទា ហិ បភតំ បាបំ មម  តុយ្ហញ្ច  មារិស ។

ទី​បំផុត​នៃ​សេចក្តី​ទុក្ខ​របស់​យើង​ទាំង​ឡាយ មិន​មាន​ឡើយ មាន​ទី​បំផុត​នៃ​សេចក្តី​ទុក្ខ​ពី​ណា ទី​បំផុត​នៃ​សេចក្តី​ទុក្ខ​មិន​ប្រាកដទេ  ម្នាល​អ្នក​ដូច​ជា​ខ្ញុំ ដ្បិត​ពី​កាល​ណោះ  ខ្ញុំ​និង​អ្នក​ទាំង​ឡាយ​បាន​ធ្វើ​បាប​ពេក​បន្ទុក​ណាស់ ។

សត្វនរកទី ៤  បម្រុង​នឹង​ពោល​យ៉ាង​នេះថា​

សោ. សោហំ នូន ឥតោ គន្ត្វា យោនី លទ្ធាន
មានុសី  វនញ្ញូ  សីលសម្បន្នោ  កាហាមិ  កុសលំ  ពហុំ ។

បើ​ខ្ញុំ​បាន​រួច​អំពី​នេះ​ទៅ ហើយ​បាន​កើតជា​មនុស្ស នឹង​ជា​អ្នក​ដឹង​នូវ​ពាក្យពេចន៍​បរិបូណ៌​ដោយ​សីល ខ្ញុំ​នឹង​ខំ​ធ្វើ​តែ​បុណ្យ​កុសល​យ៉ាង​ច្រើន ។

មនុស្ស​យើង  កាល​ដែល​មិនទាន់​បានឃើញ​ទោស​កំហុស​ចំពោះ​ខ្លួន​ឯង​ទេ រមែង​ចេះ​តែ​គ្រាន់​បើ​លើ​ខ្លួន​ឯង​ចេះ​តែ​មាន​អំនួត អួត​អាង​ចំពោះ​អំណាច​ដែល​ខ្លួន​មាន ទី​បផុត​ក្នុង​លោកនេះ​មិន​មាន​អ្វីជាទី​ពឹង​ឡើយ ។

ដកស្រង់ចេញពីសៀវភៅ  ក្តីសង្ឈឹមអ្នកមានគុណ 
រៀបរៀងដោយៈ   ភិក្ខុ ចិន្ត កវី ទូច ចន្ថា
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា

ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៥៧៧ ដង)
មិន​គួរ​ប្រឹងប្រែង​ក្នុង​អំពើ​លាមក​ទាំង​ពួង​ទេ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,០១២ ដង)
ស្គាល់​មុខ​តែ​មិន​ស្គាល់​ចិត្ត
ផ្សាយ : ២១ មីនា ឆ្នាំ២០២៤ (អាន: ១៨,០៩២ ដង)
គុណ​របស់​ព្រះសម្មាសម្ពុទ្ធ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១៦១ ដង)
បុគ្គលពាល​និងលក្ខណៈ​របស់​បុគ្គល​ពាល
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.22
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿