30
ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣២,៤៧៩
Today
ថ្ងៃម្សិលមិញ ១៦៥,៤៣៥
ខែនេះ ៣,៥១០,០៣០
សរុប ៣៨៩,៥៩២,៥១៤
អានអត្ថបទ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៥៥,៥១៣ ដង)

សុត្តន្តបិដក ខុទ្ទកនិកាយ



ស្តាប់សំឡេង
 
សុត្តន្តបិដក ខុទ្ទកនិកាយ
ធម្មបទគាថា បិដកលេខ ៥២

សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធព្រះអង្គ​នោះ។

(១១)- ធម៌​ទាំង​ឡាយ មានចិត្ត​ជាប្រធាន មានចិត្ត​ប្រសើរ​បំផុត (​មាន​ចិត្ត​ជា​ធំ) សម្រេច​អំពី​ចិត្ត បើ​បុគ្គល​មាន​ចិត្ត​ត្រូវ​ទោស ប្រទូស្ដហើយ ពោល​ក្ដី ធ្វើ​ក្ដី (​នូវ​ទុច្ចរិត) ព្រោះ​ទុច្ចរិត​ទាំង​នោះ ទុក្ខ​រមែង​ជាប់​តាម​បុគ្គល​នោះ​ទៅ ដូច​កង់​រទេះ​វិល​តាម​ដាន ជើង​គោ​ដែល​កំពុង​អូស​ទៅ។

ធម៌​ទាំង​ឡាយ មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ប្រសើរ​បំផុត សម្រេច​អំពី​ចិត្ត បើ​បុគ្គល​មាន​ចិត្ត​ជ្រះថ្លា ហើយ​ពោល​ក្ដី ធ្វើ​ក្ដី (នូវ​សុចរិត) ព្រោះសុចរិត​ទាំង​នោះ សុខ​រមែង​ជាប់​តាម​បុគ្គល​នោះ​ទៅ ដូច​ស្រមោល​អន្ទោល​តាម​ប្រាណ។

(ទំព័រ​២៣) ជន​ទាំង​ឡាយ ដែល​យល់​ឃើញ​ក្នុង​ធម៌​មាន​ខ្លឹម​ថា ជា​ធម៌​មិន​មាន​ខ្លឹម​ផង ជា​អ្នក​មាន​តម្រិះ​ខុស​ជាអារម្មណ៍ រមែង​មិន​បាន​នូវ​ធម៌​ដែល​មាន​ខ្លឹម​ឡើយ។ ជន​ទាំង​ឡាយ​ដែល​យល់​ឃើញ​នូវ​ធម៌​មាន​ខ្លឹម ថា​ជា​ធម៌​ផង យល់​ឃើញ​នូវ​ធម៌​គ្មាន​ខ្លឹម​ ថា​ជា​ធម៌​មាន​ខ្លឹម​ផង ជា​អ្នក​មាន​តម្រិះ​ត្រូវ​ជា​អារម្មណ៍ រមែង​បាន​នូវ​ធម៌​ដែល​មាន​ខ្លឹម។

ផ្ទះ​ដែល​ប្រក់​ខ្ជីខ្ជា​ហើយ តំណក់​ទឹក​ភ្លៀង​រមែង​លេច​រហូត យ៉ាង​ណា​មិញ ចិត្ត​ដែល​បុគ្គល​មិន​បាន​អប់រំ​ទុក​ហើយ រាគៈ​រមែង​ចាក់​ដោត​យ៉ាង​នោះ​ឯង។

(ទំព័រ២៤) ផ្ទះ​ដែល​ប្រក់​ល្អ​ហើយ តំណក់​ទឹក​ភ្លៀង​រមែង​មិន​លេច​រហូត យ៉ាង​ណា​មិញ ចិត្ត​ដែល​បុគ្គល​បាន​អប់រំ​ទុក​ល្អ​ហើយ រាគៈ​មិន​ចាក់​ដោត​បាន យ៉ាង​នោះ​ដែរ។ បុគ្គល​អ្នក​ធ្វើ​បាប រមែង​សោកស្ដាយ​ក្នុង​លោក​ទាំង​ពីរ គឺ​សោក​ស្ដាយ​ក្នុង​លោក​នេះ​១ ក្នុង​លោក​ខាង​មុខ១ បុគ្គល​នោះ រមែង​សោកស្ដាយ​ក្ដៅក្រហាយ ព្រោះ​ឃើញ​អំពើ​សៅហ្មង​របស់​ខ្លួន។

បុគ្គល​អ្នក​ធ្វើ​បុណ្យ​ទុក រមែង​រីករាយ​ក្នុង​លោក​ទាំងពីរ គឺ​រីករាយ​ក្នុង​លោក​នេះ១ រីករាយ​ក្នុង​លោក​ខាង​មុខ១ បុគ្គល​នោះ រមែង​រីករាយ​ស្រស់ស្រាយ ព្រោះ​ឃើញ​អំពើ​បរិសុទ្ធ​របស់​ខ្លួន។ បុគ្គល​អ្នក​ធ្វើ​បាប តែង​ក្ដៅក្រហាយ​ក្នុង​លោក​ទាំងពីរ គឺ​ក្ដៅ​ក្រហាយ​ក្នុង​លោក​នេះ​១ ក្ដៅ​ក្រហាយ​ក្នុង​លោក​ខាង​មុខ១ បុគ្គល​នោះ រមែង​ក្ដៅ​ក្រហាយ ដោយ​គិត​ឃើញ​ថា បាប​អាត្មាអញ​បាន​ធ្វើ​ហើយ លុះ​ធ្វើ​មរណកាល​ទៅកាន់​ទុគ្គតិ ក៏​រឹង​រឹត​តែ​ក្ដៅ​ក្រហាយ​ដ៏​ក្រៃ​លែង។

បុគ្គល​អ្នក​ធ្វើ​បុណ្យ​ទុក រមែង​ត្រេកអរ​ក្នុង​លោក​ទាំង​ពីរ គឺ​ត្រេកអរ​ក្នុង​លោក​នេះ​១ ត្រេកអរ​ក្នុង​លោក​ខាង​មុខ១ បុគ្គល​នោះ​រមែងត្រេក​អរ ដោយ​គិត​ឃើញ​ថា បុណ្យ​អាត្មាអញ​បាន​ធ្វើ​ទុក​ហើយ លុះ​ធ្វើមរណកាល​ទៅ​កាន់​សុគតិ ក៏​រឹងរឹត​តែ​ត្រេកអរ​ដ៏ក្រៃលែង។

(ទំព័រ២៥) បើ​នរជន​ពោល​ពាក្យ​ប្រកប​ដោយ​ប្រយោជន៍​សូម្បី​ច្រើន តែ​ជា​អ្នក​ប្រមាទ​មិន​ធ្វើ​តាម​ពាក្យ​នោះ​រមែង​ជាអ្នក​មិន​មាន​ចំណែក​សាមញ្ញ​ផល​ឡើយ ដូច​ជា​អ្នក​រក្សា​គោ កាល​រាប់​គោ​ប្រគល់​ឲ្យ​អ្នក​ដែល​ជាម្ចាស់​គោ​រួច​ហើយ (​ខ្លួន​ឯង​ជា​អ្នក​រក្សា​ក៏​មិន​បាន​បរិភោគ​នូវ​បញ្ចគោរស) ដូច្នោះ​ឯង។

ដកស្រង់ចេញពីសៀវភៅ ឱវាទព្រះសាស្តា
រៀប​រៀង​ដោយ វ៉ាង ស៊ីណា
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ មិថុនា ឆ្នាំ២០២២ (អាន: ១២,១៥៥ ដង)
វិធីការសិក្សានិងអនុវត្តន៍បែប ៣
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៥២,២២១ ដង)
បើព្រះពុទ្ធមិនកើត ព្រះធម៌ល្អឆើតក៏មិនប្រាកដ
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ១១,០៥៨ ដង)
ពុទ្ធកាល (កាលរបស់ព្រះសម្មាសម្ពុទ្ធ)
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២ (អាន: ៦៤,០៨៥ ដង)
សម្ដី​មនុស្ស​​និង​សត្វ​យំ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥,៤៨៨ ដង)
ឃើញ​គេ​ស្លូត​ កុំ​ថា​គេ​ខ្លាច​អន់​ជាង​ខ្លួន
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៦៣,៥៥៤ ដង)
ភិក្ខុ​យមកៈ​មានទិដ្ឋិ​អាក្រក់
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២១ (អាន: ១៦,២០០ ដង)
បញ្ញា​ជា​ឈ្នាន់​ដើម្បីតភ្ជាប់​សម្ពន្ធភាព
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.73
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿