30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១,៧៣១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,១៨៩,៦៦៥
សរុប ៣៨៥,៤៧៦,៣៥៨
អានអត្ថបទ
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ៦,៤១០ ដង)

ទានក្នុងសប្បុរិយបញ្ញត្តិធម៌



 
ទានក្នុងសប្បុរិយបញ្ញត្តិធម៌

សប្បុរិសបញ្ញត្តិធម៌ មានន័យ​ថា ធម៌​ដែល​សប្បុរស​ ប្រកាស​ឲ្យ​មនុស្សលោក​ដឹង ឬ ធម៌​ដែល​សប្បុរស​បញ្ញត្តិ ទុក​មក​ក្នុង​លោក។

សប្បុរិសបញ្ញត្តិ​ធម៌​មាន ៣ យ៉ាង​គឺ៖

១- ទាន ការ​បរិច្ចាគ,
២- បព្វជ្ជា ការ​បួស​ជាភិក្ខុ សាមណេរ,
៣- មាតាបិតុឧបដ្ឋាន ការ​បំរើ​មាតាបិតា។

ពាក្យ​ថា សប្បុរស បាន​ដល់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ មាន​ព្រះពុទ្ធ​ជាដើម។ ប៉ុន្តែ​ធម៌ ៣ យ៉ាង​ខាង​លើ​នេះ ពុំ​មែនជាពុទ្ធបញ្ញត្តិ​ទេ ជាបញ្ញត្តិ​របស់​អ្នក​ប្រាជ្ញ​បុរាណាចារ្យ​ទាំង​ឡាយ ជាយូរយា​ណាស់​មក​ហើយ។ លុះ​ព្រះពុទ្ធ​បាន​ត្រាស់​ដឹង​នូវ​សម្មាសម្ពោធិញ្ញាណ ទ្រង់​យល់​ឃើញ​ថា ធម៌​នេះ​ល្អ ទើប​ទ្រង់​ដាក់​ចូល ក្នុង​សាសនា​របស់​ព្រះអង្គ ដោយ​ឥត​មាន​កែប្រែ​សូម្បី​បន្តិចបន្តួច។ ព្រះពុទ្ធអង្គ​ទ្រង់​ធ្វើ​យ៉ាង​នេះ ក៏​ព្រោះព្រះអង្គ​ទ្រង់​រក្សាទុក​នូវ​ធម៌បរមបុរាណនៃសប្បុរស​ទាំង​ឡាយ ក្នុង​អតីតកាល​ដើម្បីឲ្យសមដល់​កិត្តិយល របស់​ព្រះអង្គ​ជាអ្នក​ស្វែង​រក​ត្រូវ មិនមែន​ស្វែង​រក​កេរ្តិ៍ ឈ្មោះ​ឡើយ។

សប្បុរិសបញ្ញត្តិធម៌ មានប្រយោជន៍​ដល់​សង្គម​មនុស្ស ជា​ច្រើន​ណាស់ បើ​យើង​ស្គាល់​ន័យ ស្គាល់​បំណង​ពិត​របស់​ធម៌​នេះ ហើយ​នាំ​គ្នា​គោរព​ប្រតិបត្តិ​ឲ្យ​បាន​ត្រូវ​គ្រប់ទាំង ៣ យ៉ាង។

ន័យ​របស់ ទាន ពុំ​មែន​ដៅយក​ត្រឹម​បាដិបុគ្គលិកទាន​ឬ សង្ឃទាន មាន​ដាក់​បាត្រ វេរដារបង្សុកូល... ប៉ុណ្ណោះ​ទេ គឺ​ដៅ​យក​ការ​រួមរស់​ដ៏​មាន​សីលធម៌​ក្នុងសង្គម មានការ​លះបង់​នូវ​ទ្រព្យសម្បត្តិ សាងសាធារណ​ប្រយោជន៍​ឲ្យ​សង្គម មានការ​សង់​ស្ពាន​សាលារៀន មន្ទីរពេទ្យ វត្តអារាម មជ្ឈមណ្ឌលវិបស្សនា...។

ន័យរបស់ បព្វជ្ជា មិនមែន​ដៅ​យក​ត្រឹម​តែ​ការ​បួស ភិក្ខុ​សាមណេរ​ប៉ុណ្ណោះ​ទេ គឺ​ដៅ​យកការ​លែង​បៀតបៀន​គ្នា ដោយប្រើ​កម្លាំង​យសសក្តិ វណ្ណៈ ផៅពង្ស ពិសេសគឺ​មនុស្ស​ម្នាក់ៗ ត្រូវរៀបចំខ្លួន​ឲ្យ​មាន​សីលធម៌ សម្រាប់​ក្រុមគ្រួសារ​ឲ្យ​មាន​មនុស្សធម៌​សម្រាប់​មនុស្ស​ជាតិ​ក្នុងពិភពលោក។

ន័យ​របស់ មាតាបិតុឧបដ្ឋាន មិនមែន​ដៅ​យក​តែ​ការ​បំរើ​មាតាបិតា​ទេ គឺ​ដៅ​យក​ការ​បំរើ​បុព្វបុរស​ទាំងអស់ នៃ​ពិភព​លោក​ព្រោះ​ពិភពលោក​កើត​មាន​វត្ថុ​ផ្សេងៗ សម្រាប់​ឲ្យ​បច្ឆាជន រស់​នៅ​បាន​សុខសប្បាយ​ក្នុង​បច្ចុប្បន្ន​នេះ ដោយ​ស្នាដៃ​របស់​លោក។

ន័យ​របស់ទាន ទូលំទូលាយ​ណាស់​តាម​ការ​សង្កេត​ពិចារណា​កន្លង​មក​នេះ។ ផ្ទុយ​ទៅវិញ ចិត្ត​របស់​មនុស្ស​គ្រប់​ជាន់​ថ្នាក់​រមែង​ចង្អៀតក្នុងការ​ធ្វើ​ទាន ព្រោះ​ចិត្ត​របស់​គេ​លុះ​ក្រោម​អំណាចរបស់​មច្ឆរិយៈ (សេចក្ដី​កំណាញ់) ច្រើន​ជាង​ក្រោម​អំណាច​របស់​សទ្ធា។ ដូច​នេះ​ហើយ បាន​ជា​មាន​ពុទ្ធភាសិត​មួយ​ពោល​ថា៖

ទានញ្ច យុទ្ធញ្ច សមានមាហុ
អប្បាបិ សន្តា ពហុកេ ជិនន្តិ
អប្បម្បិ ចេ សន្ទហានោ ទនាតិ
តេនេវ សោ សុខី បរត្ថ។

ប្រែថាៈ អ្នក​ប្រាជ្ញ​ទាំង​ឡាយ ពោល​ថា ការ​ឲ្យ​ទាន និងការ​ច្បាំង​ជា​របស់​ស្មើគ្នា អ្នក​ច្បាំង​ប្រថុយ​លះបង់ជីវិត សូម្បី​មាន​គ្នា​តិច ក៏​អាច​ឈ្នះ​សត្រូវ​មានគ្នាច្រើន, អ្នក​ឲ្យ​ទាន​សូម្បី​តែ​មាន​ទ្រព្យ​សម្បត្តិ​តិចតួច តែ​មាន​សទ្ធា​ក៏​អាច​ឲ្យទាន​បាន សេចក្ដី​សុខ​នឹង​មាន​ក្នុង​លោក​ខាង​មុខ ដោយ​ផល​នៃ​ចេតនាទាន។

សេចក្ដី​នេះ អធិប្បាយ​ថា ជាធម្មតា បុគ្គល​ដែល​ខ្លាច​អស់​ទ្រព្យ​សម្បត្តិ​រមែង​ឲ្យ​ទាន​មិន​កើត អ្នក​ខ្លាច​ស្លាប់​ក៏​ច្បាំង​មិន​កើត។ បុគ្គល​កាត់​ក្ដីអាល័យ ក្នុងជីវិត​របស់​ខ្លួន​បាន ទើប​អាច​ទៅ​ជាអ្នក​ច្បាំង​បាន បុគ្គល​កាត់​អាល័យ​ក្នុង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួនបាន ទើប​អាច​ទៅ​ជា​អ្នក​ធ្វើ​ទាន​បាន។

ដូច្នេះ ទើប​អ្នក​ប្រាជ្ញ​លោក​ពោល​ថាការ​ធ្វើ​ចំបាំង និង​ ការ​ធ្វើ​ទានមានទំហំ​ប៉ុនគ្នា។


អ្នកច្បាំង​សូម្បីពួក​ខ្លួន​មាន​គ្នាតិច មានអាវុធតិច តែហ៊ាន​ប្រថុយ​លះ​បង់​ជីវិត ដើម្បី​បុព្វហេតុ​អ្វី​មួយ អ្នកចំបាំង​ដែលមានសេចក្ដីក្លាហាន​បែប​នេះ ត្រូវ​តែ​មាន​ជ័យ​ជំនះ​ក្នុងចំបាំងរបស់​គេ។

អ្នកធ្វើ​ទាន សូម្បី​ខ្លួន​មានទ្រព្យ​សម្បត្តិ​តែបន្តិចបន្តួច​តែ​មាន​ចិត្ត​ចង់​ឲ្យ​ទាន មានសទ្ធាខ្លាំងក្លា មានឥន្ទ្រិយ៍​ធម៌ ប្រកប​ព្រមដោយកម្លាំងមាំមួន គេត្រូវ​តែ​ឲ្យ​ទាន​បាន ហើយគេ​នឹង​បាន​សេចក្ដីសុខចម្រើន ក្នុងលោកខាងមុខ។

ដកស្រង់ចេញពីសៀវភៅ អមិសទាននិងធម្មទាន
រៀប​រៀង​ដោយ ឈុន គឹមអៀត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៧៦,១៩៧ ដង)
ទោស​លួច​ទ្រព្យ​គេ​ និង​ទោស​លក់​សុ​រា
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១១,០៦៩ ដង)
ប្រាសាទ​ព្រះគន្ធ​កុដិក្នុង​ធម្មនគរ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,៥៧៣ ដង)
ត្រេកអរ​ចំពោះ​ការ​ចម្រើន​របស់​មិត្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១១,០៧៣ ដង)
ដំ​ណើរ​ធម៌​សប្បុ​រស​ដោះ​ស្រាយ​បញ្ហា​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.08
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿