30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៧,៩៧៧
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៤៩៥,០០០
សរុប ៣៩០,៥៧៧,៤៨៤
អានអត្ថបទ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៥,០៣៨ ដង)

បុគ្គល​គប្បី​ដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម​ដោយ​ហេតុ​ដូចម្តេច ?



ស្តាប់សំឡេង
 
សុត្ត​ន្ត​បិ​ដក​ អង្គុត​រ​​និ​កាយ អដ្ឋក​​និ​បាត ( បិ. ៤៨ ទំ ១៤២ )

ពួក​ជន​ណា បាន​នូវ​មនុស្ស​លោក​ហើយ ( បាន​កើត​ជា​មនុស្ស ) តែ​មិន​ជួបប្រ​ទះ​នូវ​ខណៈ​ក្នុង​ព្រះ​សទ្ធម្ម ដែល​ព្រះ​តថា​គត​ទ្រង់​សម្តែង​ដោយ​ល្អ ជន​ទាំង​នោះ ឈ្មោះថា​កន្លង​បង់​នូវ​ខណៈ អក្ខណៈ​ទាំង​ឡាយ ដែល​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ជា​ច្រើន បាន​ពោល​ហើយ​ថា ធ្វើ​នូវ​សេចក្តី​អន្ត​រាយ​ដល់​បុគ្គល, ព្រះ​តថា​គត​ទាំង​ឡាយ ទ្រង់​កើត​ម្តង ៗ ក្នុង​លោក​ម្តង ៗ, ការ​កើត​ឡើង​នៃ​ព្រះ​តថា​គត​ទាំង​ឡាយ​ណា ដែល​សត្វ​បាន​ដោយ​កម្រ​ក្រៃ​ពេក​ក្នុង​លោក​ ការ​កើត​ឡើង​នៃ​ព្រះ​​តថា​គត​ទាំង​ឡាយ​នោះ ក៏​កើត​ចំពោះ​មុខ​ហើយ ការ​បាន​អត្ត​ភាព​ជា​មនុស្ស​ផង ការ​សម្តែង​នូវ​ព្រះ​សទ្ធម្ម​ផង ( ក៏​បាន​កើត​ចំពោះ​មុខ​ហើយ ) ជន​អ្នក​មាន​សេចក្តី​ប្រា​ថ្នា​នូវ ប្រ​យោជន៍​គួរ​ព្យា​យាម​ក្នុង​ព្រះ​សទ្ធម្ម​នោះ ។

បុគ្គល​គប្បី​ដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម​ដោយ​ហេតុ​ដូចម្តេច ? ខណៈ​កុំ​កន្លង​នូវ​អ្នក​ទាំងឡាយ​ឡើយ ព្រោះ​ថា​ពួក​ជន​ដែល​ខណៈ​កន្លង​ហើយ រ​មែង​សង្រេង​សង្រៃ​ក្នុង​ន​រក​ត្រៀប​ត្រា ។ បើ​បុគ្គល​ណា​ក្នុង​លោក​នេះ ញុំាង​សេចក្តី​កំណត់​នូវ​ព្រះ​សទ្ធម្ម​ គឺ​ អ​រិ​យ​មគ្គ​មិន​ឲ្យ​សម្រេច​ទេ បុគ្គល​នោះ​ជា​អ្នក​កន្លង​បង់​នូវ​ប្រ​យោជន៍ រមែងសង្រេង​សង្រៃ​អស់​រា​ត្រី​យូរ ដូច​ជា​ពា​ណិជ ដែល​កន្លង​បង់នូវ​ប្រ​យោជន៍​ដូច្នោះដែ, សត្វ​ដែល​អ​វិជ្ជា​រួប​រឹត​ហើយ មិន​ញុំាង​ព្រះ​សទ្ធម្ម​ ឲ្យ​សម្រេច​បាន គង់​នឹង​ត្រ​ឡប់​មក​កាន់​សង្សារ គឺ​ការ​កើត និង ការ​ស្ងាប់ អស់​កាល​ដ័​យូរ ។

មួយ​ទៀត ពួក​ជន​ណា បាន​នូវ​អត្ត​ភាព​ជា​មនុស្ស ក្នុង​ព្រះ​សទ្ធម្ម​ដែល​ព្រះ​តថា​គត សម្តែង​ល្អ​ហើយ បាន​ធ្វើ​ហើយ នឹង​ធ្វើ ឬ​កំ​ពុង​ធ្វើ​តាម​ពាក្យ​នៃ​ព្រះ​សា​ស្តា ពួក​ជន​ណា​ដើរ​ទៅ​កាន់​ផ្លូវ ដែល​ព្រះ​តថា​គត​សម្តែង​ទុក​ហើយ ពួក​ជន​នោះ​ឈ្មោះ​ថា​ត្រាស់​ដឹង​នូវ​ខណៈ និង​ព្រហ្ម​ចារ្យ​ដ៏​ប្រ​សើរ​ក្នុង​លោក សេចក្តី​សង្រួម​ណា ដែល​ព្រះ​ពុទ្ធ​ជា​អា​ទិច្ច​ពន្ធុ ព្រះ​អង្គ​មាន​ចក្ខុ បាន​សម្តែង​ហើយ បុគ្គល​មាន​ចិត្ត​មិន​ទទឹក​ដោយ​កិ​លេស ជា​អ្នក​មាន​ស្មា​រ​តី​គ្រប់​កាល គប្បី​គ្រប់​គ្រង​ក្នុង​សេច​ក្តី​សង្រួម​ទាំង​នោះ, ពួក​ជន​ណា បាន​ដល់​នូវ​ការ​អស់​ទៅ​នៃ​អា​សវៈ ជន​ទាំង​នោះ បាន​កាត់​នូវ​អ​នុ​ស័យ​ទាំង​ពួង ដែល​ទៅ​កាន់​សង្សារ ជា​លំ​នៅ​នៃ​មារ ហើយ​ដល់​នូវ​ត្រើយ គឺ​ព្រះ​និព្វាន​ក្នុង​លោក ។


ដកស្រង់​ចេញពីសៀវភៅ  ព្រហ្ម​ច​រិ​យ​ធម៌ 
រៀបរៀង​ដោយៈ   ព្រហ្ម  មេ​ត្តា (គ​តិ​បណ្ឌិ​តោ)  ហៅ ជយ​វរិន្ទ
វាយអត្ថបទ​ដោយៈ   ឧបាសក  សូត្រ តុលា
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ សីហា ឆ្នាំ២០២៣ (អាន: ២១,៩០៤ ដង)
អានិសង្សការចម្រើនពុទ្ធគុណ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៤២១ ដង)
ពិចារណា​ដល់​ភាព​សៅ​ហ្មង​នៃ​បុគ្គល​ក្រោធ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,០៧៤ ដង)
ការ​ពិចារណាហេតុ​ផល និងបដិបត្តិ​ក្នុង​ការ​ឲ្យ​ទាន​
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១២,៦៧៦ ដង)
ចៅ​ស្រី​​ជា​ទី​ស្រ​ឡាញ់​របស់​នាង​វិ​សា​ខា​ធ្វើ​មរ​ណ​ភាព
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.45
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿