30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២២,៧១៥
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៧៧៩,៩០២
សរុប ៣៨៩,៨៦២,៣៨៦
អានអត្ថបទ
ផ្សាយ : ២៧ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៦១,២៤១ ដង)

អត្ថនៃសីល



ស្តាប់សំឡេង
 
អត្ថនៃសីល

ការ​ដោះស្រាយ​ក្នុង​បទ​ដ៏វិសេស​ទាំង​ឡាយ។ ពាក្យ​ថា "​ដែល​ឈ្មោះ​ថា សីល ព្រោះអត្ថថាដូចម្ដេច?" ។ (ឆ្លើយ​ថា) ដែល​ឈ្មោះ​ថា សីល ព្រោះ​អត្ថថា ជាសីល​នេះ គឺ​ប្រក្រតី។ ឈ្មោះ​ថា សីល​នៈ នេះ គឺ​ជាអ្វី? ។ ដែល​ឈ្មោះ​ថា សីលនៈ នេះ គឺ​ជា​ការ​តម្កល់​នៅ​ស៊ប់ មាន​សេចក្ដី​ថា ភាព​នៃ​កម្ម​ទាំង​ឡាយ មាន​កាយកម្ម​ជាដើម ជា​ធម្មជាតិ​មិន​វាត់វាយ ដោយ​អំណាច​ភាវៈ នៃ​បុគ្គល​ជា​អ្នក​មាន​សីល​ល្អ ប្រពៃ ១ ។ គឺ​ការ​ចូល​ទៅ​ទ្រទ្រង់​ទុក អធិប្បាយ​ថាៈ ភាវៈនៃ​ការ​ទ្រទ្រង់​ទុក ដោយ​អំណាច​នៃ​ការ​ទ្រទ្រង់ នូវ​កុសល​ធម៌​ទាំង​ឡាយ ១។ មែន​ពិត ពួក​អ្នកប្រាជ្ញ ដែល​ដឹង​នូវ​លក្ខណៈ​នៃ​ស័ព្ទ យល់​ព្រម​តាម​អត្ថទាំង ២ យ៉ាង​នេះប៉ុណ្ណោះ ក្នុង​បទ​ថា "សីល" នេះ។ ចំណែក​ពួក​អ្នក​ប្រាជ្ញ​ដទៃ​ទៀត​ពណ៌នា​សេចក្ដី ក្នុង​បទ​ថា សីល នេះ ដោយ​ន័យ​ថា "​សីល​សព្ទ​នេះ​មាន​សេចក្ដី​ថា សិរៈ (ខ្ពស់ខ្ពស់). មានសេចក្ដីថា សីសៈ (កំពូល), មាន​សេចក្ដី​ថា សីតលៈ (ត្រជាក់), មានសេចក្ដី​ថា សីវៈ (​ក្សេមក្សាន្ត)" ដូច្នេះ​ជាដើម​ខ្លះ ក៏​មាន។

(លក្ខណៈ, រស់, បច្ចុប្បដ្ឋាន, បទដ្ឋាន នៃ​សីល)

ឥឡូវ​នេះ នឹង​ដោះស្រាយ ក្នុង​បញ្ហា​កម្មថា "​អ្វី​ជា​លក្ខណៈ, ជារស់, ជា​បច្ចុប្បដ្ឋាន និង ជា​បទដ្ឋាន នៃ​សីល​នោះ" ។

សីលៈ​(ភាព​ជាប្រក្រតី) ជាលក្ខណៈ របស់​សីល​នោះ សូម្បី​ផ្សេងគ្នា ដោយ​ប្រការ​ដ៏​ច្រើន ប្រៀប​ដូច​ជា​របស់​មាន​វិស័យ​ដែល​ប្រព្រឹត្ត​ទៅ ក្នុងកិរិយា​ឃើញ​ច្បាស់ ជាលក្ខណៈ របស់​រូប ដែល​មាន​ប្រការ​ផ្សេង​គ្នា ក៏​ច្រើន​ក៏​ដូច្នោះ​ឯង។

មែន​ពិត ភាវៈ​នៃ​កិច្ច​ប្រព្រឹត្ត​ទៅ ក្នុង​ការ​ឃើញ ឈ្មោះ​ថា ជាលក្ខណៈ របស់​រូបាយតនៈ សូម្បី​ផ្សេង​គ្នា​ដោយ​ប្រការ​ដ៏​ច្រើន​ដែល​មាន​ពណ៌​ខៀវ និងពណ៌​លឿង​ជាដើម ព្រោះ​រូបាយតនៈ​សូម្បី​ផ្សេង​គ្នា​ច្រើន​ប្រការ ដោយ​ប្រភេទ​នៃ​ពណ៌ មាន​ពណ៌​ខៀវ​ជាដើម ក៏​មិន​ប្រព្រឹត្ត​កន្លង​នូវ​ភាព​ជា​របស់​មាន​វិស័យ ដែល​គប្បី​មើល​ឃើញ​ទៅ​បាន​ដែរ​យ៉ាង​ណា​មិញ, សីលនសព្ទ ដែល​បាន​ពោល​ហើយ ដោយ​អំណាច​នៃ​ការ​តម្កល់​នៅ​ស៊ប់ នៃ​កម្ម​ទាំង​ឡាយ មាន​កាយ​កម្មជាដើម និង ដោយអំណាច​នៃ​ការ​តម្កល់​ទុក​នូវ​កុសល​ធម៌​ទាំង​ឡាយ​នោះ​ឯង ជាលក្ខណៈ​របស់​សីល សូម្បី​ផ្សេង​គ្នា​ច្រើន​អនេក ដោយ​ប្រភេទ​នៃ​ធម៌ មាន​ចេតនា​ជាដើម ព្រោះភាវៈ​នៃ​សីល សូម្បី​ផ្សេង​គ្នា​ដោយ​ប្រការ​មិនមែន​តែ​មួយ ដោយ​ប្រភេទ​នៃ​ធម៌​មាន​ចេតនា​ជាដើម មិន​កន្លង​ផុត​នូវ​ភាវៈ​ជាទី​តម្កល់​នៅ​ស៊ប់ និង ភាវៈ​ជាទី​កម្កល់​ទុក​បាន​ដែរ ក៏​យ៉ាង​ដូច្នេះ។

(រស​របស់​សីល)

ចំណែក ភាវៈ​នៃ​ការ​កំចាត់​បង់ នូវ​ភាព​នៃ​បុគ្គល​ទ្រុស្ដ​សីល ឬ គុណ គឺ​កម្ម​ដែល​មិន​មាន​ទោស លោក​ហៅ​ថា ឈ្មោះ​ថា ជារស់ ដោយ​អត្ថថា ជាកិច្ច និង ជាសម្បត្តិ​របស់​សីល​នោះ ដែល​មាន​លក្ខណៈ​ដូច​ពោល​មក​ហើយ
ព្រោះ​ហេតុនោះ ឈ្មោះ​ថា សីល​នេះ បណ្ឌិត គប្បី​ជ្រាប ថា "​មាន​កិរិយា​កំចាត់​បង់ នូវ​ភាព​នៃ​បុគ្គល​ទ្រុស្ដ​សីល ជារស ដោយ​រស​ដែល​មាន​ចិត្ត​ជាអត្ថ មាន​កម្ម​ដែល​មិន​មាន​ទោស ជារស ដោយ​រស​ដែល​មាន​សម្បត្តិ​ជាអត្ថ"។ មែន​ពិត កិច្ច​នុ៎ះ​ឯង​ក្ដី សម្បត្តិ​ក្ដី លោកហៅ​ថា រស ក្នុង​ជំនុំ​បញ្ហា​ទាំង ៤ មាន​លក្ខណៈ​ជាដើម។

ដកស្រង់ចេញពីសៀវភៅ វិសុទ្ធិមគ្គប្រែ ភាគទី១
រៀប​រៀង​ដោយ ភិក្ខុវិនយធរោ មហាយិន-នឿន
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ២៤,៨២៧ ដង)
ការ​ជួយ​ខ្នះ​ខ្នែង​ក្នុង​ការងារ
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៤២,៣៤៩ ដង)
ឧបមាចតុរារិយសច្ច ៤ រឿងផ្សេងទៀត
ផ្សាយ : ២២ មករា ឆ្នាំ២០២៣ (អាន: ៥១,២៩៨ ដង)
ចង់បានសុខដោយល្ងង់ នាំឲ្យលង់ក្នុងទុក្ខ
ផ្សាយ : ២៥ មីនា ឆ្នាំ២០២៤ (អាន: ៤,០៥៩ ដង)
អ្វី​ទៅ​ជា​ព្រហ្មចរិយធម៌ ?
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.18
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿