30
ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៤,៨២៥
Today
ថ្ងៃម្សិលមិញ ២០៨,៧៩១
ខែនេះ ៤,៧៦០,៦៣៩
សរុប ៣៩០,៨៤៣,១២៣
អានអត្ថបទ
ផ្សាយ : ២៣ មិថុនា ឆ្នាំ២០២១ (អាន: ២២,៩៩៨ ដង)

បទពិចារណានូវរូបកាយនេះ



 
រដ្ឋ​បាល​ត្ថេរ  (សុ. ខុ. ថេរ​គា​ថា  បិ. ៥៧ , ទំ. ៥៥ - ៦០) 

អ្នក​ចូល​មើល​នូវ​អត្ត​ភាព​ ដែល​ធ្វើ​ឲ្យ​វិ​ចិត្រ​ ជា​ទី​ប្រ​ជុំ​នៃ​ដម្បៅ​ដែល​តាំង​ឡើង​ព្រម​ហើយ ( ដោយ​ឆ្អឹង ៣០០ កំណាត់ ) ជា​អត្ត​ភាព​ក្តៅ​ក្រ​ហាយ ដែល​ជន​ពាល​ត្រិះ​រិះ​ដោយ​ច្រើន ជា​អត្ត​ភាព​មិន​ទៀង​ទាត់​ ឋិត​ថេរ ។ អ្នក​ចូរ​មើល​នូវ​រូប ដែល​ធ្វើ​ឲ្យ​វិ​ចិត្រ​ដោយ​កែវ​មណី និង​ កណ្ឌល ដែល​ឆ្អឹង​ និង​ស្បែក​រួប​រឹត​ហើយ ( រូប​នោះ ) រមែង​ល្អ​​ដោយ​សារ​សម្ពត់​ទាំង​ឡាយ ។ ជើង​ទាំង​ឡាយ​លាប​ដោយ​ល័ខ​ស្រស់ មុខលាប​ដោយ​គ្រឿង​លម្អិត អាច​ញុំាង​ជន​ពាល​ឲ្យ​វង្វេង តែ​មិ​ន​អាច​ញុំាង​បុគ្គល​អ្នក​ស្វែង​រក​ត្រើយ​ គឺ​ព្រះ​និ​ព្វាន​ឲ្យ​វង្វេង​បាន​ទេ ។

សក់​ទាំង​ឡាយ​ដែល​គេ​រ​ច​នា​ដូច​ជា​ក្រ​ឡា​ចតុ​រង្គ ភ្នែក​ទាំង​ឡាយ​លាប​ដោយ​ថ្នាំ​សម្រាប់​បន្តក់​ភ្នែក អាច​ញុំាង​ជន​ពាល​ឲ្យ​វង្វេង​ តែ​មិន​អាច​ញុំាង​បុគ្គល​អ្នក​ស្វែង​រក​ត្រើយ​ គឺ​ព្រះ​និព្វាន​ឲ្យ​វង្វេង​បាន​ឡើយ ។ កាយ​ស្អុយ​ដែល​គេ​តាក់​តែង​ហើយ ដូច​ជា​នា​ឡិ​​សម្រាប់​ដាក់​ថ្នាំ​បន្តក់ ដែល​គេ​វិ​ចិត្រ​ហើយ​ថ្មី ៗ អាច​ញុំាង​ជន​ពាល​ឲ្យ​វង្វេង តែ​មន​អាច​ញុំាង​បុគ្គល​អ្នក​ស្វែង​រក​នូវ​ត្រើយ គឺ​ព្រះ​និព្វាន​បាន​ឡើយ ។

ព្រាន​ម្រឹគ​ដាក់​អន្ទាក់​ ម្រឹគ​ក៏​មិន​បាន​ប៉ះ​ពាល់​នូវ​អន្ទាក់ ហើយ​ស៊ី​នូវ​ចំ​ណី កាល​ដែល​ព្រាន​ម្រឹគ​កំ​ពុង​កន្ទក់​កន្ទេញ ( ក៏​បោល​ចេញ​ទៅ​យ៉ាង​ណា​មិញ ) ពួក​យើង​ក៏​ដើរ​ចេញ​ទៅ ( យ៉ាង​នោះ​ដែរ ) ។  អន្ទាក់​របស់​ព្រាន​ម្រឹគ​ដាច់​ហើយ ម្រឹគ​ក៏​មិន​ប៉ះ​ពាល់​នូវ​អន្ទាក់​ ហើយ​ស៊ី​នូវ​ចំណី កាល​ព្រាន​ម្រឹគ​កំ​ពុង​សោក​ស្តាយ ( ក៏​បោល​ចេញ​ទៅយ៉ាង​ណា​មិញ ) ពួក​យើង​ក៏​ដើរ​ចេញ​ទៅ ( យ៉ាង​នោះ​ដែរ ) ។


អា​ត្មា​​បាន​ឃើញ​នូវ​មនុស្ស​ទាំង​ឡាយ​ បរិ​បូណ៌​ដោយ​ទ្រព្យ​សម្បត្តិ​ក្នុង​លោក ( ពួក​មនុស្ស​ទាំង​នោះ ) លុះ​បាន​ទ្រព្យ​គាប់​ចិត្ត​ហើយ មិន​ឲ្យ​ ( ដល់​បុគ្គល​ណា​មួយ​ឡើយ ) ព្រោះ​តែ​សេ​ចក្តី​វង្វេង ។ ពួក​មនុស្ស​ បាន​ទ្រព្យ​ហើយ ក៏​ធ្វើ​នូវ​ការ​សន្សំ​ទុក ទាំង​ប្រា​ថ្នា​ក្នុង​កាម​ដ៏​លើស​លប់ ។ ព្រះ​រាជា​ឈ្នះ​នូវ​ផែន​ដី ដែល​ព្រះ​អង្គ​រឹប​ជាន់​បាន​ហើយ នៅ​គ្រប់​គ្រង​ផែន​ដី មាន​សាគរ​ជា​ទី​បំ​ផុត មាន​ស​ភាព​មិន​ឆ្អែត​នឹង​ត្រើយ​សមុទ្រ​ខាង​អាយ ក៏​ប្រា​ថ្នា​នូវ​ត្រើយ​សមុទ្រ​ខាង​នាយ ។ ព្រះ​រាជា​ក្តី ពួក​មនុស្ស​ដទែ​ច្រើន​នាក់​ក្តី មិន​ទាន់​ប្រាស​ចាក​តណ្ហា​ រ​មែង​ដល់​នូវ​សេច​ក្តី​ស្លាប់​ គឺ​ថា​ជា​អ្នក​មាន​សេច​ក្តី​ខ្វះ​ខាត លះបង់​រាង​កាយ ព្រោះ​ថា​សេច​ក្តី​ឆ្អែត​ដោយ​កាម​ទាំង​ឡាយ​ក្នុង​លោក​ មិន​មាន ។

ពួក​ញាតិ រំសាយ​សក់​កន្ទក់​កន្ទេញ ចំពោះ​បុគ្គល​ដែល​ស្លាប់​ហើយ​នោះ ទាំង​បាន​និ​យាយ​ថា ធ្វើ​ម្តេច​ហ្ម៎ ញាតិ​របស់​យើង​ទាំង​ឡាយ​កុំ​ស្លាប់​វិញ ក៏​នាំ​ខ្មោច​នោះ​ដែល​​រុំ​ដោយ​សម្ពត់​ទៅ​កាន់​ជើង​ថ្ករ ប្រជុំគ្នា​ដុត​ក្នុង​ទី​នោះ ។ បុគ្គល​ដែល​ស្លាប់​នោះ  ត្រូវ​ពួក​អ្នក​ដុត​ចាក់​ដោយ​ឈើសូល​ដុត បុគ្គល​នោះ​លះ​បង់​នូវ​ភោគៈ​ទាំង​ឡាយ ឬ​សម្លាញ់​ទាំង​ឡាយ​ក្តី ជា​ទីពឹង​មិន​មាន​ទេ ។  

ពួក​ទា​យាទ​ ( អ្នក​ត្រូវ​ទទួល​មត៌ក ) រមែង​នាំ​ទៅ​នូវ​ទ្រព្យ​របស់​សត្វ​ដែល​ស្លាប់​នោះ ចំណែក​សត្វ​ដែល​ស្លាប់​នោះ ក៏​ទៅ​តាម​យ​ថា​កម្ម​ ទ្រព្យ​តិច​តួច កូនប្រ​ពន្ធ មាស​ប្រាក់ និង​ ដែន ក៏​មិន​មែន​ជាប់​តាម​សត្វ​ដែល​ស្លាប់​នោះ​ទេ ។ បុគ្គល​មិន​មែន​បាន​នូវ​អាយុ​វែង​ដោយ​សារ​ទ្រព្យ​ទេ  ទាំង​មិន​មែន​កម្ចាត់​បង់​នូវ​ជ​រា​ដោយ​សារ​ទ្រព្យ​បាន​ទេ ព្រោះ​ថា​អ្នក​ប្រាជ្ញ​ទាំង​ឡាយ បាន​ពោល​នូវ​ជី​វិត​នោះ​ថា​តិច មិន​ទៀង​មាន​ការ​ប្រែ​ប្រួល​ទៅ​ជា​ធម្ម​តា ។

ជន​ទាំង​ឡាយ អ្នក​ស្តុក​ស្តម្ភ​ និង ទាល់​ក្រ រមែង​ប៉ះ​ពាល់​នូវ​ផស្សៈ ( មិន​ជា​ទី​ប្រា​ថ្នា ) បុគ្គល​ពាល​ និង​ អ្នក​ប្រាជ្ញ រមែង​ប៉ះ​ពាល់​ដូច​គ្នា ប៉ុន្តែ​បុគ្គល​ពាល បើ​មាន​សេចក្តី​ទុក្ខ​​បៀត​បៀន​ហើយ រមែង​ (សោក​ស្តាយ) ព្រោះ​ភាវៈ​នៃ​ខ្លួន​ពាល ឯ​អ្នក​ប្រាជ្ញ បើ​ទុក​ជា​ប៉ះ​ពាល់​នូវ​ផស្សៈ ក៏​មិន​បាន​ញាប់​ញ័រ ។ ព្រោះ​ហេតុ​នោះ បុគ្គល​បាន​នូវ​ព្រះ​និព្វាន ជា​ទី​បំ​ផុត​នៃ​ភព ក្នុង​លោក​នេះ ដោយ​បញ្ញា​ណា  បញ្ញា​នោះ​ជា​ធម្ម​ជាតិ​ប្រ​សើរ​ជាងទ្រព្យ ដ្បិត​បុគ្គល​ទាំង​ឡាយ មិន​ទាន់​បាន​សម្រេច​ប្រ​យោជន៍ រមែង​ធ្វើ​នូវ​បាប​កម្ម​ទាំង​ឡាយ ក្នុង​ភព​តូច និង ភព​ធំ ព្រោះ​ហេតុ​មោ​ហៈ ។ បុគ្គល​ណា​ (​បាន​ធ្វើ​បាប​កម្ម) ក៏​ដល់​នូវ​ការ​អន្ទោល​ទៅ​មក រមែង​ចូល​ទៅ​កាន់​គភ៌ និង​ប​រលោក បុគ្គល​អ្នក​អ័ប្ប​ប្រាជ្ញា ( ឯ​ទៀត ) កាល​បើ​ជឿ​បុគ្គល​អ្នក​ធ្វើ​បាប​កម្ម​នោះ ក៏​ទៅ​កាន់​គភ៌​ និង​ ប​រលោក ។  

ចោរ​អ្នក​មាន​ធម៌​ដ៏​លា​មក ដែល​គេ​ចាប់​បាន​ត្រង់​មុខ​តំណ ( នៃ​ផ្ទះ ) រមែង​ក្តៅ​ក្រ​ហាយ​ដោយ​កម្ម​របស់​ខ្លួន យ៉ាង​ណា​មិញ សត្វ​អ្នក​មាន​ធម៌​ដ៏​លា​មក​ លុះ​ស្លាប់​ទៅ​ រមែង​ក្តៅ​ក្រ​ហាយ ក្នុង​លោក​ខាង​មុខ​ ដោយកម្ម​របស់​ខ្លួន ក៏​យ៉ាង​នោះ​ដែរ ។ កាម​ទាំង​ឡាយ​ដ៏​វិ​ចិត្រ មាន​រស​ឆ្ងាញ់ ជា​ទី​រីក​រាយ​នៃ​ចិត្ត​ តែង​ញាំ​ញី​ចិត្ត​ដោយ​ស​ភាព​ផ្សេង ៗ, បពិត្រ​មហា​រាជ  ហេតុ​នោះ អា​ត្មា​ភាព​ឃើញ​ទោស​ក្នុង​កាម​គុណ​ទាំង​ឡាយ ទើប​ចេញ​ទៅ​បួស ។ សត្វ​ទាំង​ឡាយ ទោះ​ក្មេង​ក្តី ចាស់​ក្តី តែង​បែក​ ធ្លាយ​នូវ​ស​រី​រៈ ដូច​ជា​ផ្លែ​ឈើ​ជ្រុះ ( ចាក​ដើម ), បពិត្រ​មហា​រាជ អា​ត្មា​ភាព​បាន​ឃើញ​នូវ​របស់​មិន​ទៀង​នេះ​ឯង បាន​ជា​ចេញ​បួស, ភាព​ជា​សមណៈ មិន​សូវ​ខុស​ភ្លាត់ ជា​របស់​ប្រសើរ​លើស​លប់ ។


អា​ត្មា​ភាព​បួស​ដោយ​សទ្ធា បាន​ប្រ​កប​ដោយ​សេ​ចក្តី​ប្រ​តិ​បត្តិ​ក្នុង​សា​ស​នា​នៃ​ព្រះ​ជិន​ស្រី បព្វ​ជ្ជា​របស់​អា​ត្មា​ភាព មិន​មាន​ទោស អា​ត្មា​ភាព​បរិ​ភោគ​ភោជន មិន​មាន​បំណុល​ទេ ។ អា​ត្មា​ភាព​ឃើញ​នូវ​កាម​ទាំង​ឡាយ ហាក់​ដូច​ជា​ភ្លើង​ឆេះ​សព្វ​ហើយ ឃើញ​នូវ​ជាត​រូប ហាក់​ដូច​ជា​គ្រឿង​សស្ត្រា​វុធ ឃើញ​ហេតុ​នាំ​មក​នូវ​ទុក្ខ តាំង​តែ​អំ​ពី​ការ​ចុះ​ចាប់​បដិ​សន្ធិ​ក្នុង​គភ៌ ឃើញ​នូវ​ភ័យ​ធំ​ក្នុង​ន​រក​ទាំង​ឡាយ ។  អា​ត្មា​ឃើញ​នូវ​ទោស​នេះ​ឯង ក៏​បាន​នូវ​សេច​ក្តី​សំ​វេគ ក្នុង​កាល​នោះ អា​ត្មា​ភាព​ហ្នឹង​ឯង ជា​អ្នក​ត្រូវ​​សរ​មុត​ហើយ ក្នុ​ងកាល​នោះ ( ឥឡូវ​នេះ ) បាន​ដល់​ហើយ​នូវ​ការ​អស់​ទៅ​នៃ​អា​ស​វៈ ។

ព្រះ​សា​ស្តា​ អា​ត្មា​ភាព​បាន​បម្រើ​ហើយ, ព្រះ​ពុទ្ធ​សាស​នា អា​ត្មា​ភាព​បានធ្វើ​ហើយ, ភារៈ​ដ៏​ធ្ងន់ អា​ត្មា​ភាព​បាន​ដាក់​ចុះ​ហើយ, តណ្ហា​ជា​គ្រឿង​នាំ​សត្វ​ទៅ​កាន់​ភព អា​ត្មា​ភាព​បាន​ដក​ចោល​ហើយ ។ កុ​ល​បុត្រ​បាន​ចេញ​ចាក​ផ្ទះ ចូល​មក​កាន់​ផ្នួស ដើម្បី​ប្រ​យោជន៍​ណា ប្រ​យោជន៍នោះ គឺ​ការ​អស់​ទៅ​នៃ​សំ​យោជនៈ​ទាំង​ពួង អា​ត្មាភាព​បាន​ដល់​ហើយ ។

ដកស្រង់​ចេញពីសៀវភៅ  វត្ត​ប្រ​តិ​បត្តិ​ពុទ្ធ​សា​ស​និក​ជន 
រៀបរៀង​ដោយៈ   ព្រហ្ម  មេ​ត្តា (គ​តិ​បណ្ឌិ​តោ)  ហៅ ជយ​វរិន្ទ
វាយអត្ថបទ​ដោយៈ   ឧបាសក  សូត្រ តុលា
ដោយ​៥០០០​ឆ្នាំ
 
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៦៧១ ដង)
ពួក​បុថុជ្ជន មិន​ដឹង​ថា ជ​រា​មរណៈ​ជា​ទុក្ខ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៥១,៣១០ ដង)
សេចក្តី​ព្យាយាម​ និង​សេចក្តី​មិន​រាយ​មាយ
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣ (អាន: ១៧,៦៦៩ ដង)
ព្រះ​សារី​បុត្ត​ដ៏​មាន​អាយុ​គង់​នៅក្នុង​នាល​គ្រាមនា​ដែន​មគធៈ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៩៧៦ ដង)
បុគ្គល​ដែល​ជា​មិត្ត​ល្អ​តែ​សំដី
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ៥,៦១៥ ដង)
​ចំណេះ​វិជ្ជា​ខាង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ២៤,៨៤០ ដង)
ការ​ជួយ​ខ្នះ​ខ្នែង​ក្នុង​ការងារ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.64
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿